ស្វែងយល់ពីពាក្យខ្មែរ ៖ គប់គិត និង ឃុបឃិត


កន្លងមក តាមការសង្កេតរបស់ខ្ញុំ នៅលើទំព័រកាសែតក្ដី ទូរទស្សន៍ក្ដី និង កន្លែងផ្សេងៗទៀតមានការ ប្រើប្រាស់ ពាក្យខុស ពោលគឺ លើការសរសេរ និងការអានជាដើម ដែលនាំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់ ។ គួរខ្មែរគ្រប់រូបប្រើប្រាស់ពាក្យដែល ត្រឹម ត្រូវបំផុត កុំប្រើតាមទម្លាប់តៗគ្នា ព្រោះពេលខ្លះវាខុសទាំងស្រុង ដែល នាំឲ្យបាត់បង់តម្លៃនៃភាសាជាតិយើង ។ ក្នុងការប្រើប្រាស់ ពាក្យពេចន៍នេះដែរ យើងឃើញថាខ្មែររស់នៅកម្ពុជា ក្រោមប្រើប្រាស់បានត្រឹមត្រូវជាង ខ្មែរនៅ កម្ពុជា។ ខាងក្រោមនេះជា ពាក្យ ដែលយើងគួរស្វែងយល់ទាំងអស់ គ្នា និង ប្រើប្រាស់ឲ្យបាន ត្រឹមត្រូវតាម វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត  ដែលពេលនេះខ្ញុំ លើកយក ពាក្យចំនួន ពីរ មកបង្ហាញដូចតទៅ ៖

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១២៩ ជួរខាងស្ដាំ បន្ទាត់ទី ២ ៖

គប់គិត  កិ.  រួមគំនិតគ្នា, គិតគូរគ្នា។  ឧទាហរណ៍៖ សុខ គប់គិតជាមួយសៅ ដើម្បីដណ្ដើមយក​កង់របស់ ណារី ។

គួរកត់សម្គាល់ ៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ។  ឧទាហរណ៍៖ សុខ ឃុបឃិតជាមួយសៅ ដើម្បីដណ្ដើមយកកង់របស់ ណារី។

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ដដែល ៖

ឃុបឃិត  ពុំឃើញមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ ។ មួយវិញទៀត ពាក្យ “ឃុបឃិត” នេះគ្មានអត្ថន័យទាល់តែសោះ  មិនដឹងជាចង់មានន័យថាយ៉ាងដូចម្ដេច?  មិនដឹងជាចង់សំដៅទៅលើអ្វី? ….?

គួរកត់សម្គាល់៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ពោលគឺច្រើនតែនិយាយ ឬ សរសេរ ថា ឃុបឃិត ដែលគ្មានអត្ថន័យទាល់តែសោះ មកជំនួសពាក្យ គប់គិត ដែលត្រឹមត្រូវ ។

តាមរយៈពាក្យពេចន៍ទាំងពីរ ដែលបានលើកឡើងខាងលើនេះ យើងគួរតែពិចារណាឡើងវិញ ដើម្បីកុំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់។ ពិសេសគឺអង្គភាពដែលពាក់ព័ន្ធនឹងការងារភាសាជាតិ ត្រូវតែពិនិត្យ ជជែកពិភាក្សាគ្នា និង លើកហេតុផលឲ្យកាន់តែច្បាស់លាស់ អំពីពាក្យពេចន៍ខ្មែរ ដើម្បីឆ្ពោះទៅរកការឯកភាពគ្នាក្នងការប្រើប្រាស់ភាសាជាតិខ្មែរយើង។ បើទោះបីជាយើងបង្កើតពាក្យថ្មីជំនួសពាក្យចាស់ យ៉ាងណាក្ដី ពាក្យថ្មីនោះត្រូវតែមានអត្ថន័យ មានភាពត្រឹមត្រូវ និង សមស្របបំផុត  ប៉ុន្ដែបើពាក្យចាស់ មានអត្ថន័យត្រឹមត្រូវ គ្រប់គ្រាន់ហើយ យើងគួរគប្បីបន្ដប្រើប្រាស់ កុំយកពាក្យដែលគ្មានអន្ថន័យមកជំនួស ព្រោះនាំឲ្យបាត់បង់តម្លៃនៃភាសាជាតិ ។

ដោយ៖ បូណា

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 26, 2012, in ស្វែងយល់ពីពាក្យខ្មែរ and tagged , , , . Bookmark the permalink. 33 Comments.

  1. សង្ស័័យតែតាម៉ាប់ទៅពេលគេមិនទាន់កាត់ស្មៅទេដឹង ? គប់គិតជាពាក្យខ្មែរ ចំណែកឃុបឃិតជាពាក្យថៃ ថៃគេអានថាឃុបឃិត คบคิด ព្រោះតួ ค គេអានថា ឃ ។ តែពាក្យទាំងពីរនេះមានន័យដូចគ្នា ។

    • អាចមកពីស្មៅដុះច្រើនពេក អ្នកថែទាំមានចំនួនតិច ទើបកាត់មិនទាន់ទេដឹងបង ? ទើបធ្វើឲ្យតាម៉ាប់ឃើញដុះស្គុសស្គាយបែបនេះ…ត្រូវហើយបង គប់គិតជាពាក្យខ្មែរ ឯ ឃុបឃិត ជាពាក្យថៃ ន័យដូចគ្នាមែន វាត្រឹមត្រូវសម្រាប់ភាសាថៃ តែបើយកវាមកប្រើប្រាស់ និង ជំនួសក្នុងភាសាខ្មែរ គឺមិនត្រឹមត្រូវទាល់តែសោះ។ ពីមុនគេយករបស់យើងទៅ ដោយមិនឲ្យដូចខ្មែរ គេកែសម្រួលឲ្យមានលក្ខណៈថៃ វាមិនខុសអីពីពាក្យភ្លេងពិណពាទ្យនោះទេ ។

  2. សុវណ្ណ

    អង្គភាពទាំងអស់នោះរាប់ថ្ងៃនឹងអាលបើកប្រាក់ខែ ខ្លាចរដ្ឋសល់លុយច្រើនពេកុះ

    • យើងធ្វើការដើម្បីប្រាក់គឺជាការពិត ណាស់ តែគួរមានមនសិការជាតិផង គួរគាំពារភាសាជាតិឲ្យល្អឡើង

  3. រឿង​អង្គភាព​ដែល​ទាក់ទង​គួរ​តែ​ជា​រាជបណ្ឌិត្យ​សភា តែ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ឮ​គឺ​ថា​រាជ​បណ្ឌិត្យ​សភា​ស្មៅ​ដុះ​ជុក​ពេញ​ផ្លូវ​ហើយ​គ្មាន​អ្នក​កាត់​ផង ។

    • ព្រោះតែរវល់ខ្លាំងទេដឹង ទើបគ្មានពេលកាត់ស្មៅ ? តាម៉ាប់ថាត្រូវពេកហើយ ! មិនដឹងថាអង្គភាពទាំងនោះកំពុងគិតបែបណាទេ

      • ថ្ងៃមុន​ឮគេ​និយាយ​រឿង​ស្អីទេ ធ្លាយ​ដល់​រឿង​ណុង ។ អូ នឹកឃើញ​ហើយ និយាយ​រឿង​ពាក្យ​ខ្មែរ​កើត​ថ្មីនឹង ។ តាម​សម្ដេច​សង្ឃរាជ លោកបន្ទូលថា វចនានុក្រមលោក ជាថ្នល់​លំ​ទេ តោង​ខ្មែរ​ជាន់​ក្រោយ​ជា​ចាក់​ពង្រាប​ឲ្យទៅ​ជា​ថ្នល់​កៅស៊ូផង តែ​តាម​មើល​ជាក់​ស្ដែង ថ្នល់​លំ​នេះ​សុទ្ធ​តែ​រណ្ដៅ​ផង​ពេល​នេះ ។

      • មិនត្រឹមតែមិនថែទាំផ្លូវលំដ៏ចំណាស់នោះទេ ប៉ុន្តែបែរជាបណ្ដោយឲ្យផ្លូវមួយនេះខូចខាតកាន់តែខ្លាំងឡើងៗ ធ្វើឲ្យយើងគ្រប់គ្នាកាន់តែពិបាកធ្វើដំណើរ។

      • អ្នក​ថែមាន​តិច អ្នក​ធ្វើ​ដំណើរ​ដោយ​មិន​បាន​ខ្វាយ​ខ្វល់​មាន​ច្រើន ហើយ​សំបូរ​អ្នក​មើល​និង​ភ្នែក​ទៀត ។

      • ណាមួយប្រកាន់គំនិត “អញនិយម” ដឹងតែពីធ្វើដំណើរ មិនខ្វល់ថាវាខូចខាចទៅ នាំលំបាកដល់ខ្លួនឯងទេ តាម៉ាប់យល់យ៉ាងណាដែរចំពោះពាក្យពេចន៍ទាំងពីរនេះ ?

      • ប្រកាស​ទាំង​២អំពី​ពាក្យ​ គឺ​សុទ្ធ​ជា​ពាក្យ​ដែល​ខ្ញុំ​ប្រើ​ច្រឡំ ។ នេះ​ខាង​ក្រោម​ជា​មតិ​ខ្លះ​នៅ​ពេល​ដែល​ខ្ញុំ​យក​ប្រកាស​នេះ​ទៅ​ដាក់​ក្នុង​ក្រុម​មួយ ៖

        ១. ភាសាគឺរស់វចានុក្រមគឺស្លាប់ យ៉ាងណាមិញ វចនានុក្រមខ្មែរបោះពុម្ពចុងក្រោយតាំងពីជាង៤០ឆ្នាំមុនឯណោះពាក្យខ្លះអាចស្លាប់ទៅតាមសម័យកាលរបស់វា

        ២. ខ្ញុំតប៖ សម្ដេចសង្ឃរាជ លោកក៏បានមានសង្ឃដីកាថា វចនានុក្រមនេះត្រឹមតែជាផ្លូវលំទេ តោងខ្មែរជាន់ក្រោយជាធ្វើឲ្យឡើងជាផ្លូវកៅស៊ូ តែតាមមើលទៅផ្លូវលំនេះមានតែខូចថែម ។

        ទោះវចនានុក្រមនេះមិនឃើញមានបោះពុម្ពតមែន តែអ្វីៗដែលម្នាក់ប្រកាន់ថា សំណេរខ្លួនខុសឬត្រូវមិនពឹងលើវចនានុក្រមតែមួយនេះ ?

        ៣. ក្រមប្រឹក្សាជាតិភាសាខ្មែរកំពុងតែធ្វើរឿងនេះហើយ ប្រហែលជាចេញឆាប់ៗខាងមុខនេះ។ យ៉ាងណាក៏ដោយ សម័យនេះអស់លោកបណ្ឌិតអក្សរសាស្ត្រក៏មានទំនាស់គ្នាយ៉ាងខ្លាំងដែរ ដោយហេតុនេះហើយទើបវាមានការយឺតយ៉ាវយ៉ាងនេះទំនាស់ចង់ខ្លាំងជាងពីសម័យមុនទៅទៀត។ នេះហើយចរឹតខ្មែរនោះ

      • ត្រឹមត្រូវ !! ប៉ុន្តែបើពាក្យថ្មីគ្មានអត្ថន័យនោះ ពុំគួរយកមកជំនួសពាក្យពេចន៍ចាស់ ដែលមានអត្ថន័យគ្រប់គ្រាន់ហើយនោះទេ ។ បើចង់ប្រើពាក្យពេចន៍ថ្មីឲ្យត្រូវសម័យកាល គឺត្រូវតែមានភាពល្អប្រសើរជាងមុន ទើបជាការប្រសើរ។

        ខ្ញុំគាំទ្រជានិច្ចចំពោះការបង្កើតពាក្យពេចន៍ថ្មី ដែលមានអត្ថន័យអាចទទួលយកបាន ហើយបើបង្កើតថ្មី វាមិនប្រសើរជាងមុន គួរតែពិចារណាឡើងវិញ !!!
        សម័យសម្ដេចសង្ឃរាជ ជួន ណាត និង លោកសាស្ដ្រាចារ្យបណ្ឌិត កេង វ៉ាន់សាក់ គឺអាចនិយាយបានថាពេលនោះ ភាសាជាតិខ្មែរមានការរីកចម្រើនច្រើន ជាងបច្ចុប្បន្ន ពោលគឺលោកទាំងពីរមានចំណុចស្របគ្នាក្នុងការប្រើប្រាស់ពាក្យពេចន៍ដែលត្រឹមត្រូវរួមគ្នា ហើយបើការជំទាស់របស់ភាគីណាមួយ សមស្រប និង ប្រសើរជាង គឺត្រូវយកតាមគ្នា និង ឯកភាពគ្នា។
        ខ្ញុំនៅតែចាត់ទុកពេលនោះ ជាកាលវេលាជំទាស់គ្នាដើម្បីរីកចម្រើន។ តែសម្រាប់បច្ចុប្បន្នមិនទាន់ដឹងថាយ៉ាងណានោះទេ ? អាចថាផ្លូវនេះ កាន់តែមានជង្ហុកច្រើនឡើង…

  1. Pingback: Anonymous

  2. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ សំឡេង « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រ

  3. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ សំឡេង « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រ

  4. Pingback: Anonymous

  5. Pingback: Anonymous

  6. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កាឡា និង ក្រឡា « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុង

  7. Pingback: Anonymous

  8. Pingback: Anonymous

  9. Pingback: Anonymous

  10. Pingback: Anonymous

  11. Pingback: Anonymous

  12. Pingback: Anonymous

  13. Pingback: Anonymous

  14. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ ខ្មែរនីយកម្ម ខេមរនីយកម្ម⁣ និង ខេមរយានកម្ម « បណ្ដាញសម្រាប់ទំនាក់ទំ

  15. Pingback: Anonymous

  16. Pingback: Anonymous

  17. Pingback: Anonymous

  18. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃ

  19. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃ

  20. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃ

  21. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃ

Leave a comment