Monthly Archives: December 2012

ANNUAL REPORT 2012 IN BLOGGING


The WordPress.com stats helper monkeys prepared a 2012 annual report for this blog.

annual report

Here’s an excerpt:

600 people reached the top of Mt. Everest in 2012. This blog got about 7,500 views in 2012. If every person who reached the top of Mt. Everest viewed this blog, it would have taken 13 years to get that many views.

Click here to see the complete report.

Advertisements

បាបមិត្ត


បាប​មិត្ត ៤ យ៉ាង​ដែលមិនត្រូវរាប់រកមានដូចខាងក្រោម ៖

ក-មិត្ត​ល្មោភ ៖

មិត្ត​នេះ​គិត​តែ​ប្រយោជន៍​ខ្លួន , ចាយ​បន្តិច​បន្តួច តែ​សម្លឹង​យក​ប្រយោជន៍​ច្រើន​ឥត​អៀនខ្មាស , ល្មោភ​មិន​ចេះ​ល្មម, ល្មោភ​មិន​ចេះ​ស្កប់ស្កល់ ដូច​ច្បាប់​ពាក្យ​ចាស់​ថា « បាន​ហើយ​ចង់​បាន​ទៀត ឆ្លៀត​ហើយ​ឆ្លៀត​ពុំ​គិត​ឈ្វេង មើល​យល់​តែ​មុខ​ឯង មិន​ឃើញ​គេ​ឯ​ទៀត​ផង »

ខ-មិត្ត​បាន​តែ​មាត់ ៖

គឺ​មិត្ត​ល្អ​តែ​វាចា ផ្អែមល្ហែម​តែ​សំដី ។ មិត្ត​នេះ​មាន​សំដី​សំដៅ​រៀបរយ​ល្អ និយាយ​ពាក្យ​បាទ ចាស ជានិច្ច , តែ​ពេល​មាន​ការ​ពឹងពាក់​ម្ដងម្កាល តែង​និយាយ​ដោះ​ដៃ​ថា​យ៉ាង​នេះ យ៉ាង​នោះ, បាន​ត្រឹម​តែ​ថា មិន​អី​ទេ, កុំ​ព្រួយ ! ចាំ​មើល បន្តិច​ទៀត​ទៅ ! ទៅ​ភ័យ​អី !…។ មិត្ត​បែប​នេះ លោក​សន្មត​ថា « មនុស្ស​ឆ្អិន​ក្រៅ ឆៅ​ក្នុង » ចាត់​ជា​មនុស្ស​មិន​បាន​ការ យក​ជា​គ្នា​មិន​កើត ។ មនុស្ស​ឆ្អិន​ក្រៅ ឆៅ​ក្នុង​គឺ​មនុស្ស​បាន​តែ​មាត់,ពេល​មាន​អាសន្ន​រត់​រក​គេ​ជួយ ពេល​ផុត​ព្រួយ​ធ្វើ​ព្រងើយ ។ មិត្ត​បែប​នេះ មិន​ចេះ​យក​អាសារ​នរណា​ទេ, មិន​ចេះ​ជួយ​ទុក្ខ​ធុរៈ​នរណា​ទេ ។ មិត្ត​បាន​តែ​មាត់ ជា​មិត្ត​មាន​សំដី​ក្រៅ​ផ្អែម មាន​ចិត្ត​ខាង​ក្នុង​ល្វីង​ជូរចត់ មាន​ទំនង​ត្រូវ​គ្នា​នឹង​សុភាសិត​ច្បាប់​ពាក្យ​ចាស់​ថា

« ចូល​ព្រៃ​សត្វ​សាហាវ ស្រែក​អំពាវ​គ្នា​មក​ជុំ ដល់​បាន​ស្ករ​ទឹក​ឃ្មុំ ពួន​សំងំ​ស៊ី​ម្នាក់​ឯង »

គ-មិត្ត​ចាក់​បណ្ដោយ ៖

មិត្ត​និយាយ​ចាក់​បណ្ដោយ គឺ​និយាយ​តម្រូវ​អធ្យាស្រ័យ តម្រូវ​ចំណុច មិន​ទទឹង មិន​ប្រឆាំង មិន​ជំទាស់ ។ មិត្ត​នេះ បើ​មាន​កិច្ចការ​អ្វី​គួរ​ពិគ្រោះ​ប្រឹក្សា​ជាមួយ ចេះ​តែ​អ៊ឺអើ, ចេះ​តែ​ហៃអើ ទោះ​ត្រូវ​ក៏​ដោយ ខុស​ក៏​ដោយ មិន​រាំរាំង​ទទឹង​ទាស់​ឡើយ , ជា​មិត្ត​ផ្សំ​យក​លាភ, និយាយ​សរសើរ​យើង​តែ​នឹង​មុខ និយាយ​ដើម​យើង​ប្រាប់​អ្នក​ដទៃ​ពី​ក្រោយ​ខ្នង ។

ឃ-មិត្ត​ស្រឡាញ់​តែ​ផ្លូវ​វិនាស៖

គឺ​មិត្ត​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អបាយមុខ ។ ពុទ្ធសាសនា​ប្រាប់​ថា អបាយមុខ (ប្រធាន​នៃ​សេចក្ដី​វិនាស ) ដោយ​សង្ខេប​មាន ៤ យ៉ាង​គឺ ៖ លេង​ស្រី (ឥត្ថីធុត្ត ) , លេង​ស្រា, (សុរាធុត្ត ) លេង​ល្បែង​ភ្នាល់ ឬ​ល្បែង​ស៊ីសង (អក្ខធុត្ត ) និង សេពគប់​ជន​អាក្រក់​ជា​មិត្ត (បាបមិត្ត )

មិត្ត ៤ ពួក​ដែល​រៀបរាប់​មក​នេះ ជា​មិត្ត​មិន​ត្រូវ​សេពគប់ មិន​ត្រូវ​រាប់អាន, លោក​រាប់​បញ្ចូល​ក្នុង​បាបមិត្ត ព្រោះ​ជា​មិត្ត​នាំ​អោយ​កើត​ទោស​ទុក្ខ , នាំ​អោយ​ខូចខាត​ទ្រព្យ​សម្បត្តិ ។ មិត្ត​បែប​នេះ​កុំ​សេពគប់​ស្និទ្ធស្នាល គ្រាន​តែ​រាប់អាន​តាម​ធម្មតា​បាន​ហើយ ។ បើ​អ្នក​រក​មិត្ត​ល្អ មិន​បាន​ទេ សូវ​នៅ​ម្នាក់​ឯង​ល្អ​ជាង ។ 

រៀបរៀង៖⁣ ឱម ខែម 

អត្ថបទទាក់ទង៖

បង្អែមក្លែមរឿងរ៉ាវប្រវត្តិសាស្ដ្រ


ថ្ងៃនេះ មានពេលទំនេរខ្លះដើម្បីអានសៀវភៅមួយចំនួន ទុកគ្រាន់ជាគតិគ្រាន់បាននិទានប្រាប់ក្មួយៗ នៅ ក្នុងផ្ទះ បើមិនអញ្ជឹងទេពេលវាសួរឆ្លើយឥតចេះខ្មាសក្មេងណាស់។ មានពីរបីក្បាលសៀវភៅដែលបានអាននៅថ្ងៃនេះ ក្លែមជាមួយបង្អែមមួយចាន គឺបបរគ្រាប់ត្នោត ញ៉ាំបណ្ដើរ អានបណ្ដើរ ស្រក់ទឹកមាត់ដាក់សៀវភៅបណ្ដើរ 😛

IMG_1667

កំណាព្យ៖ ពណ៌សម្លៀកបំពាក់តាមថ្ងៃ


ថ្ងៃ​នេះ​ មាន​កំណាព្យ​មួយ​ដែល​ទើប​នឹង​តែង​រួច​ ដើម្បី​ចែក​ជូន​ប្រិយមិត្ត​ទាំងអស់​គ្នា​នៅ​ភូមិ​វ៉ើតប្រេស​នេះ​ ជា​ការ​កំសាន្ដ​នា​ចុង​សប្ដាហ៍។ កំណាព្យ​នេះ​មាន​ចំណង​ជើង​ថា “​ពណ៌​សម្លៀក​បំពាក់​តាម​ថ្ងៃ​“​ ដែល​មាន​អត្ថន័យ​ដូច​ត​ទៅ​៖​

kamnap

សេចក្តីប្រកាសព័ត៌មាន៖ស្តីពីការដាក់ឲ្យដំណើរការ “ ប្រព័ន្ធផាត់ទាត់ជាតិ ” ( National Clearing System ) ជាផ្លូវការ


Announcement

%d bloggers like this: