Monthly Archives: April 2011

ក្មួយស្រីរបស់ខ្ញុំ ៖ ជ័យលាភីលេខ១ មេដាយមាសផ្នែក អក្សរសិល្ប៍ខ្មែរ ថ្នាក់ទី​៩ ទូទាំងប្រទេស ក្នុងឆ្នាំ ២០១១


ជារៀងរាល់ឆ្នាំក្រសួងអប់រំ​ យុវជន​ និងកីឡា​តែងតែរៀប​ចំ​ឲ្យមាន​ការប្រជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និង ទី ១២ ផ្នែក គណិតវិទ្យា រូបវិទ្យា និង អក្សរសិល្ប៍ខ្មែរ ក្នុងខែមេសា​ បន្ទាប់ពី​រាជធានីខេត្ត​នីមួយ​ៗ​ជម្រើស​បាន​បេក្ខជន​ឆ្នើម​សម្រាប់​ចូលរួម​ការ​ប្រឡង​ថ្នាក់​ជាតិ​ដោយ​ឡែក​ឆ្នាំនេះ ការប្រឡង​បាន​ប្រព្រឹត្ត​ទៅនៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ​ រាជធានីភ្នំពេញ នា​សម័យ​ប្រឡងថ្ងៃ​ទី​ ០១ ខែ​មេសា​ ឆ្នាំ​២០១១

ក្មួយ​ស្រី​ខ្ញុំ គង់ រតនធីតា​ ទទួលបាន​ជ័យលាភី​លេខ​១មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍ខ្មែរ​ ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​នេះ​។​ តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ដែល​នាង​បាន​ចូលរួមនេះ​ បញ្ជាក់​ឲ្យ​ឃើញ​ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់នាង​។

សូម​អបអរសាទរ​ចំពោះ​ប្អូន​ៗ​ ក្មួយៗ​ជាជ័យលាភី​ទូទាំង​ប្រទេស​អស់​ ដែល​ទទួល​បាន​នូវ​លទ្ធ​ផល​គួរ​ជាទី​មោទន​ សម្រាប់​សង្គម​ជាតិ​ រាជធានីខេត្ត​ សាលារៀន​ គ្រួសារ​ និង ខ្លួនឯងផ្ទាល់។

ពិធីបិទការប្រឡងសិស្សពូកែទូទាំងប្រទេស បានប្រព្រឹត្តទៅក្រោមអធិបតី រដ្ឋមន្ដ្រីក្រសួងអប់រំ

នារសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១១ នៅ វិទ្យាស្ថានជាតិអប់រំ ។

រដ្ឋមន្ដ្រីក្រសួងអប់រំ បំពាក់មេដាយ និង ប្រគល់ វិញ្ញាបនបត្រ

ប្រកាសរបស់ ក្រសួងទទួលស្គាល់លទ្ធផល

Advertisements
%d bloggers like this: