ក្មួយស្រីរបស់ខ្ញុំ ៖ ជ័យលាភីលេខ១ មេដាយមាសផ្នែក អក្សរសិល្ប៍ខ្មែរ ថ្នាក់ទី​៩ ទូទាំងប្រទេស ក្នុងឆ្នាំ ២០១១


ជារៀងរាល់ឆ្នាំក្រសួងអប់រំ​ យុវជន​ និងកីឡា​តែងតែរៀប​ចំ​ឲ្យមាន​ការប្រជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និង ទី ១២ ផ្នែក គណិតវិទ្យា រូបវិទ្យា និង អក្សរសិល្ប៍ខ្មែរ ក្នុងខែមេសា​ បន្ទាប់ពី​រាជធានីខេត្ត​នីមួយ​ៗ​ជម្រើស​បាន​បេក្ខជន​ឆ្នើម​សម្រាប់​ចូលរួម​ការ​ប្រឡង​ថ្នាក់​ជាតិ​ដោយ​ឡែក​ឆ្នាំនេះ ការប្រឡង​បាន​ប្រព្រឹត្ត​ទៅនៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ​ រាជធានីភ្នំពេញ នា​សម័យ​ប្រឡងថ្ងៃ​ទី​ ០១ ខែ​មេសា​ ឆ្នាំ​២០១១

ក្មួយ​ស្រី​ខ្ញុំ គង់ រតនធីតា​ ទទួលបាន​ជ័យលាភី​លេខ​១មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍ខ្មែរ​ ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​នេះ​។​ តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ដែល​នាង​បាន​ចូលរួមនេះ​ បញ្ជាក់​ឲ្យ​ឃើញ​ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់នាង​។

សូម​អបអរសាទរ​ចំពោះ​ប្អូន​ៗ​ ក្មួយៗ​ជាជ័យលាភី​ទូទាំង​ប្រទេស​អស់​ ដែល​ទទួល​បាន​នូវ​លទ្ធ​ផល​គួរ​ជាទី​មោទន​ សម្រាប់​សង្គម​ជាតិ​ រាជធានីខេត្ត​ សាលារៀន​ គ្រួសារ​ និង ខ្លួនឯងផ្ទាល់។

ពិធីបិទការប្រឡងសិស្សពូកែទូទាំងប្រទេស បានប្រព្រឹត្តទៅក្រោមអធិបតី រដ្ឋមន្ដ្រីក្រសួងអប់រំ

នារសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១១ នៅ វិទ្យាស្ថានជាតិអប់រំ ។

រដ្ឋមន្ដ្រីក្រសួងអប់រំ បំពាក់មេដាយ និង ប្រគល់ វិញ្ញាបនបត្រ

ប្រកាសរបស់ ក្រសួងទទួលស្គាល់លទ្ធផល

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on April 9, 2011, in ផ្ទាល់ខ្លួន and tagged , , , , , , , . Bookmark the permalink. 71 Comments.

  1. បើនិយាយ​ឆ្នាំ ២០១១ ប្អូន​ខ្ញុំ​ក៏​លេខ ១ ដែរ ផ្នែក​រូប​វិទ្យា ថ្នាក់ទី ៩ មកពីវិទ្យល័យ​ព្រះ​សីហនុ ខែត្រ​កំពង់ចាម ។

    • អញ្ចឹងជំនាន់ជាមួយគ្នាហើយតាម៉ាប់ ខាងវិទ្យាសាស្ដ្រទៀតណ៎

      • ថ្ងៃនោះខ្ញុំទៅដែរ​ តើ​បង​មាន​ទៅទេ ? តែបើ​ទៅ​ក៏​មិនទាន់ស្គាល់​គ្នា​ដែរ ចាំ​ថា​បាន​និយាយ​ជា​មួយ​ក្មួយ​ស្រី​បង​ ២-៣ ម៉ាត់ដែរ ។

      • ខ្ញុំទៅដែរតើ គឺជូនម្ដាយវាទៅ ហាហាពេលហ្នឹងទោះអង្គុយក្បែរគ្នាក៏អត់ស្គាល់តាម៉ាប់ដែរ

      • កាលណុង ពីរនាក់នោះ អង្គុយជិតគ្នា ព្រោះ​លេខ ១ ដូចគ្នា ។

      • ត្រូវហើយគេឲ្យអង្គុយតាមលំដាប់ជ័យលាភី ជាជួរៗ 😀

      • បើមាន​និស្ស័យ​ និង ប្រាជ្ញា គង់បាន​ជួប​គ្នា ឆ្នាំ ២០១៤ 😀

      • ប្រាកដណាស់ ២០១៤ កាន់តែខិតជិតមកដល់ហើយ សង្ឃឹមថាម្នាក់ៗអាចរក្សាជ័យលាភីខ្លួន 😀

      • សង្ឃឹមអញ្ចឹងចុះ

      • 😀 😀 ឲ្យតែប្រឹងប្រែងគឺនៅតែជាជ័យលាភីដដែល !! ទៅដល់ណាខ្លះចុងសប្ដាហ៍នេះ?

      • ទៅខាង​វាំង​ចាស់ – ម្ដងនេះ​ផ្លែផ្កា​បាន​ច្រើន​បំផុត ទៅ​បាន​ឃើញ​គ្រប់​ចេតិយ មាន​ទាំង​ផែនទីច្បាស់លាស់ ថត​ទាំង​ស៊ីម៉ងចារឹកដើម្បី​នឹង​យក​មក​ផ្សាយ​នៅ​ទីនេះ ។

      • ល្អហើយអញ្ចឹង ទៅស្ងាត់ៗពីអង្កាល់?

      • មើលគេទៅតែមិត្រភក្ដិគេ ណ៌ 😀 😀 ជិះអីទៅដែរ ៤-៥នាក់អញ្ចឹង?

      • ទាំងអស់ ៧ នាក់ ជិះម៉ូតូ ៤ ។ បើ​បង​ចង់​ចូល​រួម​ដែរ ប្រាប់​ខ្ញុំ​មក បើ​ត្រូវ​ទៅ​ណា ខ្ញុំ​នឹង​ប្រាប់

      • ទៅឆ្ងាយៗត្រូវប្រយ័ត្នតាមផ្លូវ !! ឲ្យតែមានពេលអាចឆ្លៀតបានគឺចង់ទៅដែរតើ

      • បើ​រឿង​ដើរ​ឆ្ងាយ​តាម​ម៉ូតូ​គ្មាននរណា​ណាស់ជាង​ខ្ញុំទេ ពេល​ចូល​ឆ្នាំ​សកល​ខ្ញុំទៅកំពត កែប បូកគោ កំពង់ត្រាច ជិះ​ម៉ូតូ​១ម្នាក់​ឯង 😀

      • អាជីពហើយអញ្ចឹង 😀 បន្តិចទៀតបែបអាចឆ្ងាយជាងនេះទៀតដឹង? ក្នុងចំណោម ៧នាក់ហ្នឹង ៥នាក់ទៀតសរសេរប្លក់ដែរឬ?

      • សរសេរ​ ៣​នាក់ទាំងខ្ញុំ http://vanndyblog.wordpress.com/ ។ ខ្ញុំតែងតែស្រមៃថា​ ថ្ងៃណាមួយខ្ញុំនឹងជិះម៉ូតូជុំវិញស្រុកខ្មែរ ។ គោលដៅបន្ទាប់ ជិះជុំវិញបឹងទន្លេសាប 😀

      • ៧នាក់ហ្នឹងស្គាល់តែតាម៉ាប់ និង ចន្ថាទេ…ជូនពរឲ្យក្ដីស្រមៃក្លាយជាការពិត ប្រកបដោយសុវត្ថិភាព 😀 ចាំជួយមើលប្លក់នេះ http://clc4u.wordpress.com/ មើលមានអីខ្វះខាតទេ ហើយចង់ឲ្យមានអីខ្លះទៀត

      • ចាំ​ខ្ញុំ​ចូលទៅមើលនៅពេលបន្តិចទៀត 😀

      • ថ្មើរណាបានតាម៉ាប់គេងហ្នឹង?

      • នៅចាំមើលបាល់ ប្រិយមិត្ត United ចុះបង ?

      • នៅស្ដាប់ព័ត៌មានតាមវិទ្យុ ឲ្យចប់ប៉ុស្ដិ៍ចុងក្រោយមួយទៀតសិន…ចូលចិត្តមើលដែរតែវាបន្ដផ្ទាល់យប់ៗពេក

      • ខ្ញុំកម្រ​នឹង​ស្ដាប់​វិទ្យុណាស់ មកពីមិនមានផង និង មិនចូលចិត្ត​អង្គុយមួយកន្លែង​ស្ដាប់​ផង ។

      • ជាធម្មតាខ្ញុំគេងស្ដាប់វិទ្យុរាល់យប់ ក្លាយជាទម្លាប់ទៅហើយ ស្ដាប់គ្រាន់តែដើម្បីឲ្យដឹងដំណឹងពីគ្រប់ជ្រុង ងាយនឹងសំយោគ

      • សូម្បី​តែព៏ត៌មាន​ក៏​ខ្ញុំ​មើល​ដែរ ខ្ញុំ​អាន​តែ Cambodia Daily មួយគត់ ។ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​ស្រាវជ្រាវជាង តែរឿង​កើត​ឡើងបច្ចុប្បន្ន​ក៏​ខ្ញុំ​មិន​ចោល​ដែរ ។

      • ព័ត៌មានឯករាជ្យជាទិន្នន័យដែលច្បាស់លាស់អាចទទួលយកបាន ! ស្រាវជ្រាវពិតជាសំខាន់ ខ្ញុំក៏ចូលចិត្តិដែរ។ គ្រប់សម័យកាលកាន់តែប្រសើរ

      • ការងារ​ស្រាវជ្រាវបែប​ឥត​ជំនួយ និង គ្មាន​ទិស​ដៅ​របស់​ខ្ញុំ​នេះ​ធ្វើតាម​តែ​ចិត្តចង់ ពេល​ណា​ខ្ញុំ​មើល​រឿង​ជួប​អ្វី​មួយទៅ ខ្ញុំ​រក​រឿង​ណឹងទៅ ពេល​ណា​ខ្ញុំ​ទៅ​ដើរលេង​កន្លែង​ណា​ជួប​អីថ្មី ខ្ញុំ​សរសេរ​ទៀត​ទៅ ឥត​កើត​​ការ​មែន 😀

      • សុទ្ធតែមានប្រយោជន៍ ទោះតិចក្ដីច្រើនក្ដី ឲ្យតែយើងមានឆន្ទៈ ប្រសើរជាងទុកពេលវេលាចោលឥតប្រយោជន៍…ហាហាដូចតែគ្នាទេពេលជួបរឿងណាមួយ ហើយចង់ដឹងច្បាស់គឺត្រូវតែស្វះស្វែងអញ្ចឹងឯង 😀

      • ម៉េច​ម៉ា​កុំ​ឲ្យតែ​គេ​លួច​ស្នាដៃ​កំប៉ិចកំប៉ុក​ខ្ញុំទៅបាន​ហើយ 😀

      • 😀 😀 ហាហា ទុកឲ្យផុតដៃគេទៅ កុំប្រហែសជាមួយខ្មែរ

      • មិនដឹង​ទុក​ម៉េចបាន​ផុតទេ ម្ដង​ហើយ​ គេយក​រុប​ខ្ញុំទៅ​ប្រើ​ដោយ​មិន​សុំ​មួយម៉ាត់ ។

      • យ៉ាងហោចណាស់ក៏ប្រាប់ម្ចាស់ដើមដែរ …ដើម្បីការពាររូបភាពត្រូវដាក់ឈ្មោះជាអក្សរស្រាលៗលើរូបទៅ

      • បើ​កុំ​តែដាក់ខ្ញុំមិនដឹងទៀត អ្នកយកទៅល្ងង់ដែរ ឥតចេះកាត់​ចេញ​ ខ្ញុំ​ដាក់​នៅ​ចុង​សោះ

      • មកពីគេប្រញាប់ពេក ហើយមិនដឹងថាត្រូវកាត់ចេញទៀត តែទោះជាកាត់ចេញក៏ដោយក៏យើងជាម្ចាស់ដើមនៅតែចំណាំបាន

      • ពេល​ខ្លះ​ពិបាក​ចំណាំ​ដែរ ព្រោះ​រូប​តែ​មួយ​កន្លែង​ណឹង អាច​មាន​មនុស្ស​ថត​លើស​ពី​ម្នាក់ 😀

      • ហាហា​ ត្រឹមត្រូវ !​​ តែទោះយ៉ាងណាក៏អាចមានលក្ខណៈពិសេសផ្ទាល់ខ្លួនតូចមួយដើម្បីចំណាំដែរ​ 😀 😀

      • រូប​ខ្ញុំ​ច្រើនពេក​ចំណាំ​ឥត​អស់

      • គុណវិបត្តិមកពីរូបច្រើនពេកហើយ….រកវិធីសាស្ដ្រថ្មីការពារវាទៅ​បើមិនចង់ឲ្យគេយកទៅដោយមិនប្រាប់ទៀត

      • មកពីរូប​សុទ្ធ​តែ​រូប​ដែល​ចូលចិត្ត តាម​ពិត​រូប​គេ​មិន​អាច​យក​ពី​ ហ្វេសប៊ុក ខ្ញុំ​បានទេ តែគេ​យក​ពី​ប្លុក​ខ្ញុំវិញ ។

      • ទាល់តែការពារលើប្លក់ហើយ បើមិនអញ្ចឹងទេ គេយកទៀតពេលគេត្រូវការ

      • ការពារ​ម៉េច​កើត ?

      • ការពារបាន សាកមើលតិចមើល https://puthtannbona.wordpress.com/2012/11/09/%e1%9e%9b%e1%9e%91%e1%9f%92%e1%9e%92%e1%9e%95%e1%9e%9b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%a1%e1%9e%84%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%94%e1%9e%84%e1%9f%92%e1%9e%9a%e1%9f%80%e1%9e%93/​ ​​​ បើគេយកទៅក៏អ្នកផ្សេងដឹងថាជារបស់យើងដែរ

      • ការពារ​ប្រកាស​ណឹង ?

      • ការពាររូបភាព ដែលគេនឹងត្រូវមកយករបស់តាម៉ាប់ទៀតនោះអី

      • ចុះ​បើ​អញ្ចឹង​នរណា​នឹង​មើល​បាន ?

      • មើលបានតើ គ្រាន់តែយើងដាក់ឈ្មោះលើរូបយើង ឧទាហរណ៍ដូចកោះសន្ដិភាព

      • បាត់បង់​សោភ័ណ​​ភាព

      • មានតែវិធីនេះទេ ទើបពេលគេយកទៅផ្សាយអ្នកផ្សេងដឹងថាជារបស់យើង ឬ គេឃើញអញ្ចឹងគេឈប់យករបស់យើងទៀតណា 😀

      • ឯអ្នក​ដទៃគេក៏​លែង​មើល​រូប​យើង​ដែរ ហេហេហេ បើ​ខ្ញុំ​ខាង​កែ​រូប​ជាង​នេះ​ទៀត ខ្ញុំ​ដាក់​អក្សរ​ព្រិលៗ​តូច​ល្មម​នៅ​ចំ​កណ្ដាល​រូប​បាន​គេ​កាត់​មិនបាន ។ 😀

      • ចុះមានឲ្យតាម៉ាប់ដាក់អក្សរដិតឯណា គឺអក្សរព្រាលៗហ្នឹងឯង ពណ៌ស ស្រាលៗ ស្រាលជាអប្បបរមា ទើបមិនបាត់សោភ័ណ 😀 😀

      • 😀 មាន​បង្រៀន Photoshop ឥតយក​លុយ​ទេ ?

      • បានអីបង្រៀនទៅ បើចេះតិចតួចហ្នឹង យកធ្វើគំរូមិនកើតទេ ខុសជំនាញ(រាល់ថ្ងៃការងារមិនមែនខាង Design ទេ) តែបើទាក់ទងនឹង System,… អាច 😀

      • system ខ្ញុំ​រឹត​តែ​ល្ងឹតហ្មង 😀

      • ជំនាញផ្សេងគ្នាអញ្ចឹងហើយ ឲ្យតែឥតចេះគឺដូចតែគ្នាទេ

      • ណឹង ចេះ​ផ្សេងគ្នា តែឥតចេះដូចគ្នា 😀

      • ហាហា ចេះដូចគ្នាគឺ នៅក្នុងភូមិវ៉ើតប្រេសហ្នឹងហើយ ទៅរកឯណាទៀត 😀

      • ណឹង 😀 មិនងាយរក​បានទេ

      • ហាហា មិនបាច់ដើររកទេ គឺហ្នឹងឯងដែលដូចគ្នា 😀

  2. គួរឲ្យសរសើរណាស់។

  3. សិស្ស​ប្អូន​ពី​ប៊ែលធី! ចូលរួម​អបអរ​ផង!

  4. អរគុណ…

  5. សូម​ជួយ​អប​អរ​សាទរ! :mrgreen:

  6. សូមជួយរីករាយ និងសូមសិរីឆ្នាំថ្មីចូរមានដល់ ពូនិងក្មួយ !

  7. ខ្ញុំជួយរីករាយដែរ

  8. សមាជិកគ្រួសារទាំងអស់រីករាយ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: