Author Archives: Bona

What is GDPR?


What is the ‘General Data Protection Regulation (GDPR)’

The General Data Protection Regulation (GDPR) is a legal framework that sets guidelines for the collection and processing of personal information of individuals within the European Union (EU). The GDPR sets out the principles for data management and the rights of the individual, while also imposing fines that can be revenue-based. The General Data Protection Regulation covers all companies that deal with data of EU citizens, so it is a critical regulation for corporate compliance officers at banks, insurers, and other financial companies. GDPR will come into effect across the EU on May 25, 2018.

General Data Protection Regulation (GDPR) – Final text neatly arranged

Advertisements

សម្ព័ន្ធបក្សប្រឆាំងម៉ាឡេស៊ីឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ដ្រ


សម្ព័ន្ធ​បក្សប្រឆាំង​របស់​លោក​ Mahathir Mohamad​ ទទួល​បាន​ ១១៣​អាសនៈ ក្នុង​ចំណោម​ ២២២​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​។ ជ័យជម្នះ​នេះ បាន​បញ្ចប់​ការ​គ្រប់គ្រង​អំណាច​ ៦០ឆ្នាំ​នៃសម្ព័ន្ធបក្ស​កាន់​អំណាច​ របស់​លោក​ Najib Razak

គណៈកម្មាធិការបោះឆ្នោតបាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះថា ​ក្នុង​ចំណោម​ ២២២អាសនៈ​ សម្ព័ន្ធ​បក្សប្រឆាំងបានឈ្នះរហូតដល់​ទៅ​ ១១៣អាសនៈ​ សម្ព័ន្ធបក្ស​កាន់អំណាច​បាន​ ៧៩​អាសនៈ​ ​គណបក្សឥស្លាមម៉ាឡេស៊ី​បាន ១៨អាសនៈ គណបក្ស Warisan បាន ៨​អាសនៈ ក្រុមអ្នកឈរឈ្មោះ​ឯករាជ្យ​បាន ៣អាសនៈ​ និង​ បក្ស​សម្ព័ន្ធរួបរួម Sabah បាន​១​អាសនៈ។ 

លោក​ Mahahtir បាននិយាយថាលោកនឹងស្បថចូលកាន់តំណែងជា​នាយករដ្ឋមន្ដ្រី​ទី​៧​ របស់​ម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍​នេះ​ ហើយ​លោក​ក៏ក្លាយ​ជានាយករដ្ឋមន្ត្រី​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅលើពិភពលោក។  ក្តីសង្ឃឹម​នៃ​សម្ព័ន្​បក្ស​ប្រឆាំង​បានក្លាយទៅជា​ការ​ពិត​​ អ្នកគាំទ្រប្រព័ន្ធផ្សព្វផ្សាយសង្គមនិង ផ្លូវនានានៃទីក្រុងគូឡាឡាំពួ​ បាន​នាំ​គ្នា​គ្រវីទង់ជាតិរបស់សម្ព័ន្ធ​បក្សប្រឆាំង​បញ្ជាក់​ពី​ជ័យជម្នះ​ជា​ប្រវត្តិសាស្ដ្រ​នៅ​ក្នុង​នយោបាយ​ប្រទេស​ម៉ាឡេស៊ី​

លោក​ Mahahtir ថ្លែងក្នុងសន្និសីទកាសែត៖ យើងមិនចង់សងសឹកទេ ប៉ុន្តែយើងចង់ស្ដារនីតិរដ្ឋឡើងវិញ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

Enioy the weekend !


Ten-year-old Sophie is in for the adventure of a lifetime when she meets the Big Friendly Giant. Naturally scared at first, the young girl soon realizes that the 24-foot behemoth is actually quite gentle and charming. As their friendship grows, Sophie’s presence attracts the unwanted attention of Bloodbottler, Fleshlumpeater and other giants. After traveling to London, Sophie and the BFG must convince Queen Elizabeth to help them get rid of all the bad giants once and for all.

កិច្ចប្រជុំកំពូលអន្តរកូរ៉េ៖ តើប្រជាជនកូរ៉េគិតយ៉ាងណា?


ប្រជាពលរដ្ឋនៃភាគីទាំងសងខាងបានចែករំលែកការយល់ឃើញ ​ទៅ​លើកិច្ចពិភាក្សាលើកដំបូងរវាងមេដឹក នាំកូរ៉េទាំងពីរចាប់តាំងពីឆ្នាំ ២០០៧ មក

កូរ៉េខាងត្បូង​ និង​ពិភពលោក​ នឹង​ឃ្លាំ​មើល​ការ​ចាប់​ដៃគ្នា​ជា​ប្រវត្តិសាស្ត្រ​ នៅ​ពេល​ដែល​មេដឹកនាំ​នៃ​ភាគី​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ជំនួប​កំពូល​អន្តរកូរ៉េ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​​រាប់​ទសវត្សរ៍។

ព្រឹត្តិការណ៍​នៃជំនួប​កំពូលអន្តរកូរ៉េជាលើកដំបូងនេះ​​ នឹងប្រព្រឹត្តទៅនៅឯ​អគារ​សន្តិភាព​ស្ថិត​ក្នុង​ភូមិប៉ានមុនជូម​ ទឹកដី​កូរ៉េខាងត្បូង​។ កិច្ចប្រជុំកំពូលនេះ​ នឹងផ្តោតជាសំខាន់​ទៅលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ​ និង​ ការរក្សាសន្តិភាព​ជា​អចិន្រ្តៃយ៍​ជា​ជាងរឿង​អ្វីៗផ្សេងទៀត

ខាង​ក្រោម​នេះ​ គឺ​ជា​ការយល់​ឃើញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ចំពោះ​ជំនួប​កំពូល​៖

លោក Kim Ju-hong, កូរ៉េខាងត្បូង, ជាងកាត់សក់ខ្ញុំសូមស្វាគមន៍​ចំពោះការចរចារ​និង​សង្ឃឹមថា​ពួកគេ​នឹង​ធ្វើការបានល្អ​ចំពោះ​រឿងនេះ​។ ប្រជាជន​កូរ៉េខាងត្បូងមានការព្រួយបារម្ភ​ចំពោះ​ភាគី​ទាំងពីរដែល​ធ្វើ​ឲ្យមាន​កំហុស​ក្នុង​ពេល​កន្លងមក​ ហើយ​ទាំង​នោះគឺ​ជាមូលហេតុ​ ដែលមនុស្សជាច្រើន​មិនទុកចិត្ត​ចំពោះ​ការចរចារ​នេះ​។​ ខ្ញុំ​នៅ​តែ​មាន​ការ​សង្ស័យ​ចំពោះ​ការសន្យា​របស់​លោកគីម​ ក្នុង​ការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ ប៉ុន្តែ​ខ្ញុំ​ក៏​សង្ឃឹមដែរ​​ថា​គាត់​នឹងរក្សាពាក្យ​សន្យា​របស់គាត់។​ ខ្ញុំ​គិត​ថា យើងត្រូវចាកចេញ​ពី​ការបង្រួបបង្រួម​គ្នា​ឥឡូវ​នេះ​សិន​ ហើយនៅ​ជា​ប្រព័ន្ធ​ប្រទេសពីរ​ដដែល​ ហើយក្រោយមក​យើង​អាច​បង្រួបបង្រួមគ្នា​បាន​នៅពេល​ដែល​មាន​គំនិត​រួមគ្នាលើបញ្ហានេះ​ នៅក្នុង​ស្ថានភាពដ៏​ត្រឹមត្រូវ ចុចដើម្បីអានអត្ថបទបន្ដទៀត…

មាតុភូមិខ្ញុំ៖ វត្តខេមររាជការាម​ (បាក់ណាម)


This slideshow requires JavaScript.

នាឱកាស​ឆ្នាំថ្មី​ ឆ្នាំច​ ព.ស​ ២៥៦២​ នេះ​ ខ្ញុំ​មានពេលវេលា​សម្រាក​ និង បាន​ធ្វើ​ដំណើរ​ទៅកាន់​វត្ត​ខេមររាជការាម(ភាគ​ច្រើន​គេនិយម​ហៅថា​ វត្ត​បាក់ណាម​)ជា​ថ្មី​ម្ដង​ទៀត​ ដែល​លើកទី​១​ ខ្ញុំ​បានទៅដល់​ទីនោះ​ គឺ​ប្រហែល​ជា​ជិត​២០ឆ្នាំ​មុន។​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ប្រហែល​ជាជាង​ ២០គីឡូម៉ែត​ពី​ទី​រួម​ស្រុក​កោះធំ និង​ ប្រមាណ​ជា ៩០គីឡូម៉ែត​ពីរាជធានី​ភ្នំពេញ។

ទីអារាម​នេះ​ ស្ថិត​នៅ​ក្នុង​ភូមិ​បាក់ណាម​ ឃុំ​ព្រែកជ្រៃ​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​។ ទីនេះ​មាន​ចម្ងាយ​មិន​ដល់​ ១គីឡូម៉ែត​ផង ពី​ព្រំប្រទល់​នៃប្រទេស​កម្ពុជា​ និង​ វៀតណាម។ ជា​វត្តអារាម​មួយ​ ដែល​មាន​ព្រះសង្ឃ​ប្រហែល​ជា​ ១២អង្គ​ (១អង្គ​ កាលពីមុន​) និង​ គ្មាន​សោះ​ឡើយ​ ចំណុះ​ជើង​វត្ត​ជា​ប្រជាជន​ខ្មែរ​យើង​។

 

សួស្ដីឆ្នាំថ្មី ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២


អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.. ២៥៦២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៤​ រោច ខែចេត្រ វេលាម៉ោង ០៩:១២ វិនាទី ព្រឹក។

ប្រសិទ្ធពរជ័យ ឆ្នាំថ្មី ឆ្នាំច សិរីសួស្ដី សុភមង្គល វិបុលសុខ កើតមានដល់ប្រជាជាតិខ្មែរ

 

ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម៖ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

វិចារណកថា៖ អ្នក​វប្បធម៌​ត្រូវជួយ​ជាតិ​បែប​ណា?


វេលា​នេះ ប្រទេស​ជាតិ​កំពុង​មាន​មហន្តរាយ អ្នក​វប្បធម៌​ទាំង​អស់ រួម​ទាំង​អ្នក​និពន្ធ កវី អ្នក​អក្សរសាស្ត្រ​នេះ​ផង ត្រូវ​ឈម​មុខ​ប្រឆាំង​តទល់​ពេញ​ទំហឹង ដើម្បី​ជួយ​យឹតយោង​ប្រទេស​ជាតិ ។

តើ​យើង​អ្នក​និពន្ធ កវី និង អ្នក​អក្សរសាស្ត្រ ប្រឆាំង​ដោយ​មធ្យោបាយ​ណា?

យើង​អ្នក​និពន្ធ កវី អ្នក​អក្សរសាស្ត្រ ព្រម​ជា​មួយ​អ្នក​វប្បធម៌​ទាំង​អស់ មិន​មែន​ប្រឆាំង​ដោយ​កម្លាំង​កាយ កម្លាំង​អាវុធ ពុះពារ​ដូច​យុទ្ធជន​ក្នុង​សមរភូមិ​ទេ គឺ​យើង​ត្រូវ​ប្រឆាំង​តាម​ផ្លូវ​ប្រាជ្ញា តាម​មធ្យោបាយ​ចិត្ត​សាស្ត្រ តាម​ការ​ដាស់តឿន​សតិ​អារម្មណ៍​ជន​រួម​ជាតិ​យើង​ឲ្យ​រឹងប៉ឹង​ស្មារតី ស្ម័គ្រ​សាមគ្គី​ពួត​កម្លាំង​ដូច​ខ្លួន​តែ​មួយ ទើប​រើ​ខ្លួន ឬ បម្រះ​ខ្លួន វិល​ទាន់​ពេល​ប្រយុទ្ធ​ប្រកួត​ប្រជែង នឹង​សត្រូវ​គ្រប់​ទិស ស្រប​នឹង​យុទ្ធជន​បាន ។

បើ​ពោល​ឲ្យ​ចំ អ្នក​និពន្ធកវីអ្នក​អក្សរសាស្ត្រ ត្រូវ​យក​ស្លាបប៉ាកកា​ជា​អាវុធ​រៀង​ខ្លួន ។ ម្ល៉ោះ​ហើយ ប៉ាកកា​នោះ​ត្រូវ​តែ​ឲ្យ​ស្អាត ឲ្យ​មាន​ចុង​ស្រួច​រលោង​ស្រិល​សរសេរ​រអិល​លឿន​ទាន់​ចិត្ត កុំ​ឲ្យ​មាន​ច្រេះ​កាន់ មាន​ជាប់​កម្រាំង​ក្រមរ​មន្ទិល​ជា​ហេតុ​នាំ​ឲ្យ​ទើសទាក់ សរសេរ​មិន​បាន​ស្រួល ។ បាន​សេចក្ដី​ថា​អ្នក​និពន្ធ កវី និង អក្សរសាស្ត្រ​ទាំង​អស់ ត្រូវ​សម្រាំង​សម្រួល​ក្នុង​សន្ដាន​ចិត្ត​ខ្លួន ឲ្យ​មាន​សតិ​មាំទាំ និង​យល់​ច្បាស់​នូវ​ហេតុការណ៍​ស្រុកទេស​ពិត​ប្រាកដ​រៀង ៗ ខ្លួន ។ យើង​ដាក់​សំនួរ​ចោទ​សួរ​ខ្លួន​ឯង​ថា៖ តើ​កាលៈទេសៈ​សព្វ​ថ្ងៃ ស្រុក​យើង​កំពុង​មាន​សង្គ្រាម​ឈ្លានពាន​ពី​ពួក​បរទេស អ្នក​ស្រុក​យើង​អស់​សន្តិសុខ រត់​ខ្ចាត់ខ្ចាយ​គ្នា ចោល​ភូមិ ចោល​ស្រុក​ស្រែ​ចំការ ខ្លះ​ស្លាប់​បាត់បង់​ជីវិត ចោល​គ្រួសារ ដោយ​សភាព​សែន​ទារុណ ដូច្នេះ​អាត្មា​អញ​ជា​អ្នក​និពន្ធ កវី និង​ជា​អ្នក​អក្សរសាស្ត្រ អាច​មាន​មធ្យោបាយ​ណា​ជួយ ដោះស្រាយ​ជន​រួម​ជាតិ​ទាំង​នេះ​បាន​ឬ​ទេ ? បើ​យើង​យក​ចំណេះ​ខាង​សរសេរ ជា​មុខ​វិជ្ជា​ឯកទេស​របស់​យើង ពោល​គឺ​ការ​និពន្ធ​ជា​អត្ថបទ ជា​រឿង​ប្រលោមលោក រឿង​ល្ខោន រឿង​ភាពយន្ត រឿង​នវកថា​ខ្លី ៗ ឬ​ជា​ប្រវត្តិ ដើម្បី​ជួយ​ដាស់តឿន​ជន​រួម​ជាតិ បណ្ដុះ​និស្ស័យ​ជន​រួម​ជាតិ​យើង​បាន​ឬ​ទេ ? ចុចដើម្បីអានអត្ថបទបន្ដទៀត…

ប្រធានាធិបតីថ្មីភូមា


លោក Win Myint កើតនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ១៩៥១ គឺជាអ្នកនយោបាយភូមា​​​​ និងជាអតីតអ្នកទោសនយោបាយ ​ទើបតែបាន​​ជាប់​ឆ្នោត​ជាប្រធានាធិបតីទី ១០ របស់ប្រទេស​ភូមា​នៅ​ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៨​ នេះ​ ។ គាត់គឺជា​អតីត​ប្រធានសភានៃប្រទេស​ភូមា​ដែល​បាន​បំពេញ​ការងារ​ ពីឆ្នាំ ២០១៦​ ដល់ឆ្នាំ ២០១៨​ ។ 

លោក Win Myint គឺជាបេក្ខជនតំណាងរាស្ត្រដែល​ធ្លាប់​ទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតទូទៅ​កាល ពី​ឆ្នាំ ១៩៩០ ប៉ុន្តែ​ត្រូវបាន​ពួកយោធា​ បដិសេធ​មិន​ទទួលស្គាល់​នូវ​ជ័យជម្នះ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អ៊ុងសាន ស៊ូជី។ គាត់ត្រូវ​ធ្លាប់​បានជាប់ឆ្នោតក្នុងឆ្នាំ ២០១២ និង​ជាថ្មី​ម្តងទៀតនៅឆ្នាំ ២០១៥ ជា​ពិសេសនោះ​ គាត់ជាជំនួយការដ៏ជិតស្និទ្ធ​របស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

មេដឹកនាំគំរូ៖ នាយករដ្ឋមន្ដ្រីដែលចូលចិត្តជិះកង់បំផុត


​​លោក Mark Rutte នាយករដ្ឋមន្ដ្រីហូឡង់

ត្បិតតែនាយករដ្ឋមន្ដ្រីរូបនេះ​ ជា​មេដឹកនាំ​នៃ​ប្រទេស​អភិវឌ្ឍន៍​ ប៉ុន្តែ​លោក​ Mark Rutteគឺ​ជា​មេដឹក​នាំ​ដែល​ចូលចិត្ត​ជិះ​កង់​ទៅ​កាន់ការិយាល័យ​ធ្វើការ​ របស់គាត់ជំនួស​ឲ្យ​ការ​ជិះ​រថយន្ត​ទំនើប​ៗ ​ដែល​មាន​កងអង្គរក្ស​ហែរហម​អម​ដំំណើរ​ពេញ​ផ្លូវ​។​ បើ​យើង​ ក្រឡេក​មើល​ មេដឹក​នាំ​នៃ​ប្រទេស​ក្រីក្រ​ វិញ​ ពួក​គេ​ច្រើន​តែ​ចូលចិត្ត​នូវ​ជីវិត​បែប​ទាន់​សម័យ​ ជា​មួយ​នឹង​យានយន្ដ​ទំនើបៗ​ និង​ កងអង្គរក្ស​រាប់​សិបនាក់​តាម​ហែរហម​អមដំណើរ។​

លោក Mark Rutte បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ហូ​ឡង់​តាំងតែពី​ឆ្នាំ​២០១០ មកម៉្លេះ​ ។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​មេដឹកនាំ​ម្នាក់​ដែល​ស្រឡាញ់​បរិស្ថាន​បំផុត​។ សម្រាប់​រដ្ឋា​ភិ​បាល​របស់លោក​ Mark Rutte ក៏មាន​កម្មវិធី​នយោបាយ​ក្នុងការ​ទប់ស្កាត់​ការ​បំពុល​បរិយាកាស ដែល​ជះ​ឥទ្ធិពល​មិនល្អទៅ​លើ​សុខភាព​ប្រជាពលរដ្ឋហូឡង់​៕

និយាយ​ពី​ប្រទេស​ភូមា ក្នុង​សម័យ​អង់គ្លេស​ចាត់ការ​គ្រប់គ្រង


និយាយ​ពី​ប្រទេស​ភូមា ក្នុង​សម័យ​អង់គ្លេស​ចាត់ការ​គ្រប់គ្រង

ដកស្រង់ចេញពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៤០

មាន​ទស្សនាវដ្ដី​អង់គ្លេស​មួយ ហៅ​ថា “Gèographical magazine” ចុះ​ថ្ងៃ​ផ្សាយ​ក្នុង​ខែ​ឲកតូប្រិ៍​ឆ្នាំ ១៩៣៩ មាន​រឿង​មួយ​និយាយ​ពី​ប្រទេស​ភូមា ដែល​ចៅក្រម​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​លោក Murice collis បាន​រៀបរៀង​ឡើង ។ លោក​នេះ​បាន​នៅ​ក្នុង​ស្រុក​ភូមា​ជា​វេលា​យូរ បាន​តែង​រឿងរ៉ាវ​ស្រុក​នេះ ដូច​មាន​ខាង​ក្រោម​នេះ

កាល​ពី​សតវត្ស​ទី ១៩ នៃ​ពុទ្ធសករាជ ប្រទេស​ភូមា​ជា​ប្រទេស​ដែល​មាន​ជនជាតិ​ផ្សេង ៗ ជា​ច្រើន​ជាតិ ដូចជា​ភូមា អារកាន តាឡេង នឹង​ឆាន ជាដើម ដែល​មាន​ចំនួន​ច្រើន ។ ពួក​ជនជាតិ​ភូមា​នេះ​ធ្លាប់​លើក​ទ័ព​ចូល​លុក​លុយ​ដណ្ដើម​យក​ក្រុង​អយុធ្យា​របស់​សៀម​បាន​ហើយ ទើប​លើក​ទ័ព​ចូល​ទៅ​វាយ​ស្រុក​ក្លិង្គ​ទៀត ។ ក្នុង​ខណៈ​នោះ​រាជការ​ប្រទេស​អង់គ្លេស​ចង់​ធ្វ់​សន្តិភាព​នឹង​ប្រទេស​ភូមា​ដែរ តែ​យល់​ថា​ការ​ធ្វើ​បែប​នេះ​មិន​មាន​ប្រយោជន៍​ទេ ទើប​រាជការ​អង់គ្លេស​វាយ​ដណ្ដើម​យក​ខែត្រ​ទាំងឡាយ​តាម​មាត់​សមុទ្រ​ប្រទេស​ភូមា ក្នុង ព. . ២៣៦៨ ។

ក្នុង​រវាង ២៧ ឆ្នាំ​ត​មក ទើប​ពួក​អង់គ្លេស​ធ្វើ​ចម្បាំង​នឹង​រាជ​សំណាក់​ក្រុង​អង្វៈ​លុក​លុយ​យក​បាន​ខែត្រ​ខ្លះ​ដែល​មាន​ផែនដី​ជីជាតិ​ល្អ​អំពី​ប្រទេស​ភូមា​ទៅ ។

ក្នុង​រវាង ព. . ២៤២៨ ទើប​មាន​ពួក​បារាំងសែស​មក​តាំង​ទី​កន្លែង​នៅ​ប្រទេស​ឥណ្ឌូស៊ីន ហើយ​បាន​បញ្ចូន​ពួក​ទូត ១ ក្រុម​ទៅ​ក្រុង​មណ្ឌលេ ដើម្បី​ធ្វើ​ខ​សន្យា​ខាង​ផ្លូវ​ជំនួញ​នឹង​ព្រះ​ចៅ​ធីបូរ ។ ឯ​ពួក​អង់គ្លេស​មាន​សេចក្ដី​ស្ញើប​ក្រែង​អានុភាព​របស់​បារាំងសែស​រាល​ដាល​ចូល​មក​ដល់​មហា​អាណា​ចក្រ​ឥណ្ឌៀ ទើប​អ្នក​សម្រេច​រាជការ​ប្រទេស​ឥណ្ឌៀ​បង្ខំ​ស្ដេច​ក្រុង​មណ្ឌលេ​ឲ្យ​ទ្រង់​ទទួល​អ្នក​ដំណាង​រាជការ​អង់គ្លេស​ម្នាក់ ឲ្យ​ដូចជា​ទ្រង់​ទទួល​អ្នក​ដំណាង​បារាំងសែស​ដែរ ។ ឯ​ស្េដច​ភូមា​មិន​ទ្រង់​យល់​ព្រម ទ្រង់​មាន​ព្រះ​ឱង្ការ​ថា ប្រទេស​ទ្រង់​ជា​ប្រទេស​ឯករាជ្យ ត្រូវ​តែ​ទ្រង់​មាន​អំណាច​ធ្វើការ​អ្វី ៗ បាន​តាម​សព្វ​ព្រទ័យ​របស់​ទ្រង់ ។ ក្នុង​ខណៈ​នោះ​ឯង មន្ត្រី​ធំ​ជា​អ្នក​សម្រេច​រាជការ​ប្រទេស​ឥណ្ឌៀ បាន​ប្រកាស​សង្គ្រាម​នឹង​ប្រទេស​ភូមា ក្នុង​រវាង ១៥ ថ្ងៃ មណ្ឌលេ​ភូមា​ក៏​នៅ​ក្នុង​កណ្ដាប់​ដៃ​អង់គ្លេស ព្រះ​រាជវាំង​ក៏​ត្រូវ​គេ​រឹប​ជាន់ មាន​ព្រះ​រាជ​ទ្រព្យ​ខ្លះ​ក្នុង​ឃ្លាំង​ហ្លួង ដល់​មក​ឥឡូវ​នេះ​គេ​យក​ទៅ​ដំកល់​ទុក​ក្នុង​ពិពិធភណ្ឌ​ស្ថាន​ធំ​នៅ​ក្រុង​ឡនដន​អង់គ្លេស​ក៏​មាន សល់​អំពី​នេះ គេ​យក​ទៅ​លក់​ឡាយឡុង គិត​ជា​ប្រាក់​ប្រហែល​ជា ១.០៧២.៤០០ រៀល ឯ​ព្រះ​រាជា​ភូមា​នឹង​អគ្គ​មហេសី​នឹង​ព្រះ​វរ​ជននី​មាតា​ត្រូវ​និរទេស​ទៅ​នៅ​ស្រុក​ឥណ្ឌា ។
ចុចដើម្បីអានអត្ថបទបន្ដទៀត…