Monthly Archives: March 2014

សម្ដេច ជួន ណាត ជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ


សម្ដេច ជួន ណាត


ជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ

គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ធម្មជាតិ​មិន​អាច​មិន​ប្រែ​ប្រួល ។ ជីវិត​ដែល​កើត​ឡើង​ត្រូវ​តែ​ស្លាប់ ។ ជីវិត​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ក៏​មិន​អាច​មាន​ករណី​ពិសេស​ដែល​ធម្មជាតិ​លើក​លែង​បាន​ដែរ ព្រះ​អង្គ​បាន​លា​ចាក​លោក​នេះ​ទៅ​ដោយ​ស្ងៀម​ស្ងាត់ បន្ទាប់​ពី​បាន​បំពេញ​ព្រះ​សកម្មភាព​ក្នុង​ព្រះ​ឋានៈ​ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ក្នុង​វិស័យ​ពហុវិជ្ជា ដើម្បី​ព្រះ​ពុទ្ធសាសនា វប្បធម៌ និង​សន្តិភាព ។ នៅ​ក្នុង​ចុង​ឆ្នាំ​ទី​៨៦ នៃ​ព្រះ​ជន្មាយុ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ ១៩៦៩ វេលា​ម៉ោង​២០ និង​២០ នាទី សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​សោយ​ទិវង្គត​ក្នុង​កណ្ដាល​ព្រះ​សកម្មភាព​របស់​ព្រះ​អង្គ ក្រោយ​ពី​ទ្រង់​ប្រឈួន​តែ​៣ ថ្ងៃ​ប៉ុណ្ណោះ ដោយ​បាន​បូជា​ព្រះ​កាយ និង​ព្រះ​សតិបញ្ញា ដើម្បី​ព្រះ​ពុទ្ធសាសនា និង​ប្រជាជាតិ​ខ្មែរ ដែល​ទ្រង់​ជា​មហា​បុរស​ស្នេហា​ជាតិ​មាតុភូមិ​យ៉ាង​មាំ ។


ពិធី​ប្រារព្ធ​ធ្វើ​បុណ្យ​ខួប ៣០ ឆ្នាំ នៃ​ការ​សោយ​ព្រះ​ទិវង្គត​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (២៥ កញ្ញា ១៩៦៩-២៥ កញ្ញា ១៩៩៩) បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិវេណ​នៃ​ពុទ្ធសាសនបណ្ឌិត្យ រយៈ​ពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤-២៥-២៦ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដើម្បី​រំលឹក​ឧបការ​គុណ​ដែល​ព្រះ​អង្គ​មាន​ចំពោះ​ប្រទេស​ជាតិ​ទាំង​ខាង​វិស័យ​វប្បធម៌ អក្សរ​សាស្ត្រ អប់រំ សាសនា តាម​សកម្មភាព​ទូន្មាន​ប្រៀន​ប្រដៅ និង​ស្នា​ព្រះហស្ថ​ដ៏​ច្រើន​ដែល​ព្រះ​អង្គ​បាន​រៀប​រៀង និង​និពន្ធ​ឡើង ពុំ​អាច​បំភ្លេច​បាន​ឡើយ ។

សម្ដេច​​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ រោច ខែ ផល្គុន ព.ស. ២៤២៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី​ខេត្ត​កំពង់​ស្ពឺ, ព្រះ​បិតា​នាម ជួន ព្រះ​មាតា​នាម យក់ ។ គ្រួសារ​នេះ​មាន​បុត្ត​តែ​ពីរ​នាក់ គឺ​សម្ដេច និង​ឧកញ៉ា​សោភ័ណ​មន្ត្រី ជួន នុត ។

កាល​នៅ​ជា​កុមារ បាន​សិក្សា​អក្សរ និង​លេខ ដរាប​ដល់​ជន្មាយុ ១៤ ឆ្នាំ បាន​បួស​ជា​សាម​ណេរ នៅ​វត្ត​ពោធិព្រឹក្ស (ហៅ វត្ត​ពោល្យំ) សង្កាត់​រលាំង​កែន​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ។ ពីរ​ឆ្នាំ​ក្រោយ​មក, សម្ដេច​បាន​ចូល​សិក្សា​បរិយត្តិធម៌ នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ។ លុះ​ជន្មាយុ​គ្រប់​២១ ឆ្នាំ បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខ នៅ​វត្ត​ពោធិព្រឹក្ស ដែល​ជា​វត្ត​ដើម ដោយ​ទ្រង់​ទទួល​នាម​បញ្ញត្តិ​ថា ជោតញ្ញាណោ រួច​និមន្ត​ត្រឡប់​ទៅ​គង់​នៅ​វត្ត​ឧណ្ណាលោម​វិញ ។


សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ជា​អ្នក​ប្រាជ្ញ​ជាតិ​មួយ​អង្គ ដែល​បាន​ទទួល​ព្រះ​ឋានៈ​ជា អគ្គមហាបណ្ឌិត នៃ​សហភាព​ភូមា ក្នុង​ឆ្នាំ ១៩៥៤ និង​ជា​អភិធជមហារដ្ឋគុរុ នៃ​សហភាព​ភូមា ពី​រដ្ឋាភិបាល​នៃ​សហភាព​ភូមា​ក្នុង​ឆ្នាំ ១៩៥៧ និង​បាន​ទទួល​ព្រះ​ឋានៈ​ជា​បណ្ឌិត​អក្សរសាស្ត្រ ដំបូង​បង្អស់​ពី​មហា​វិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ នៃ​ភូមិន្ទ​សកលវិទ្យាល័យ​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៦៧ ដែល​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​បាន​ប្រទាន​ថ្វាយ​ផ្ទាល់ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

Advertisements

កំណាព្យ៖ ល្បើកក្រើនជាតិ


1

%d bloggers like this: