Blog Archives

ក្មួយស្រីរបស់ខ្ញុំ ៖ជ័យលាភីលេខ១ មេដាយមាសផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី​១២ ទូទាំងប្រទេស ក្នុងឆ្នាំ ២០១៤


photo4ជារៀងរាល់ឆ្នាំក្រសួងអប់រំ​ យុវជន​ និងកីឡា​ តែងតែរៀប​ចំ​ឲ្យមាន​ការប្រជ្រើសរើសសិស្សពូកែទូទាំងប្រទេស​ប្រចាំ​ឆ្នាំ​២០១៤ ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់ទី៩ និង ទី១២ក្នុងខែមេសា​ បន្ទាប់ពី​រាជធានីខេត្ត​នីមួយ​ៗ​ជម្រើស​បាននូវ​បេក្ខជន​ឆ្នើម​សម្រាប់​ចូលរួម​ការ​ប្រឡង​ថ្នាក់​ជាតិ​ដោយ​ឡែក​ឆ្នាំនេះ ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសបាន​ប្រព្រឹត្ត​ទៅ​នៅអនុវិទ្យាល័យសម្ដេចឪ​ ក្នុងខេត្តព្រះសីហនុនា​សម័យ​ប្រឡងថ្ងៃ​ទី​ ០១ ខែ​មេសា​ ឆ្នាំ​២០១៤

ក្មួយ​ស្រី​ខ្ញុំ គង់ រតនធីតា​ អតីត​ជ័យលាភី​លេខ​១មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍ខ្មែរ​ ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​និង​ជា​ជ័យលាភីលេខ​១មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍ខ្មែរ​ ថ្នាក់ទី​១២​ ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​នេះ​។​ តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ទាំង​ពីរ​លើក​ដែល​នាង​បាន​ចូលរួម​ បញ្ជាក់​ឲ្យ​ឃើញ​ថានាង​នៅតែ​រក្សា​បាន​នូវ​ចំណាត់​ថ្នាក់​លេខ១ដដែលនៅ​ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ​នេះ​។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១៤ ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែល​មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថៃ្ង​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ២០១៤ ដែល​មាន​បេក្ខជន​ចូល​រួម​ចំនួន ៤៨០នាក់ ស្រី ២១០នាក់ មក​ពី​ទូទាំង​ប្រទេស ។ ជា​លទ្ធផល​ក្នុង​ចំណោម​បេក្ខជន​គ្រប់​មុខវិជ្ជា​ទាំង​ពីរ​កម្រិត​ ថ្នាក់ក្រសួង​ជ្រើសរើស​បាន​ជ័យ​លាភី​ចំនួន​១០នាក់ ក្នុង​មួយ​មុខវិជ្ជា ​ក្នុង​មួយ​កម្រិត​ថ្នាក់លើក លែង​តែ​មុខវិជ្ជា​រូបវិទ្យា​ថ្នាក់​ទី​៩ ក្រសួង​ជ្រើសរើស​បាន​តែ ៨​នាក់ សរុប​៥៨​នាក់ ស្មើ​នឹង ៤១.៣៧%។

សូម​អបអរសាទរ​ចំពោះ​ប្អូន​ៗ​ ក្មួយៗ​ជាជ័យលាភី​ទូទាំង​ប្រទេស​ទាំងអស់​ ដែល​ទទួល​បាន​នូវ​លទ្ធ​ផល​គួរ​ជាទី​មោទន​ សម្រាប់​សង្គម​ជាតិ​ រាជធានីខេត្ត​ សាលារៀន​ គ្រួសារ​ និង ខ្លួនឯងផ្ទាល់។

រូបភាពក្នុងពិធីប្រកាសលទ្ធផល៖

This slideshow requires JavaScript.

អតីត​ជ័យលាភីកាល​ថ្នាក់​ទី​៩​ ឆ្នាំ​២០១១ផ្សេងទៀត​​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ឆ្នាំ​២០១៤​នេះ​ ៖

  • ក្មួយស្រី គង់ រតនធីតា ជ័យលាភីលេខ​១មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍ខ្មែរ​ ថ្នាក់ទី​១២​ ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ និង​ជាអតីត​ជ័យលាភី​លេខ​១មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍ខ្មែរ​ ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

  • ប្អូនស្រី​ ជេត ឆរីវណ្ណ​ ៖ ​ជ័យលាភីលេខ​១មេដាយ​មាស​ផ្នែក​គណិតវិទ្យាថ្នាក់ទី​១២​ ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៦​ផ្នែក​គណិតវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

  • ប្អូនស្រី​ លី សុកញ្ញា ៖ ជ័យលាភីលេខ​១មេដាយ​មាស​ផ្នែក​រូបវិទ្យាថ្នាក់ទី​១២​ ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៨​ផ្នែករូបវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

  • ប្អូនប្រុស​ សួន សុវឌ្ឍនា ៖​ ជ័យលាភីលេខ​២មេដាយ​ប្រាក់​ផ្នែក​រូបវិទ្យាថ្នាក់ទី​១២​ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​១មេដាយ​មាស​​ផ្នែក​រូបវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

  • ប្អូនស្រី​ ឌុំ រីដា ៖​ ​ជ័យលាភីលេខ​៩​ផ្នែក​​អក្សរសិល្ប៍ខ្មែរ​ថ្នាក់ទី​១២​ ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៩​ផ្នែក​​អក្សរសិល្ប៍ខ្មែរ​​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

  • ប្អូនប្រុស​ យិន ចំណូល ៖ ជ័យលាភីលេខ​៩​ផ្នែក​គណិតវិទ្យាថ្នាក់ទី​១២​ ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៧​ផ្នែក​គណិតវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១

  • ប្អូនប្រុស​ ហួន លីហួរ ៖ ជ័យលាភីលេខ​៨​ផ្នែក​គណិតវិទ្យាថ្នាក់ទី​១២​ ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ និង​ជា​អតីត​ជ័យលាភី​លេខ​៣​ មេដាយសំរឹទ្ធ​ផ្នែក​គណិតវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​

  • ប្អូនប្រុស​ គីម គីណាល់៖​ ជ័យលាភីលេខ​​ផ្នែក​រូបវិទ្យាថ្នាក់ទី​១២​ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៣មេដាយសំរឹទ្ធ​ផ្នែក​រូបវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

  • ប្អូនប្រុស​ ឈីវ សិសាង ៖​ ជ័យលាភីលេខ​៣មេដាយសំរឹទ្ធ​ផ្នែក​រូបវិទ្យាថ្នាក់ទី​១២​ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៤​ផ្នែក​រូបវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១

  • ប្អូនប្រុស​ វុន វាសនា ៖​ ជ័យលាភីលេខ​​ផ្នែក​រូបវិទ្យាថ្នាក់ទី​១២​ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៦​ផ្នែក​រូបវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

  • ប្អូនប្រុស​ ពេជ្ជ ដេវីដ ៖​ ជ័យលាភីលេខ​៤​ផ្នែក​រូបវិទ្យាថ្នាក់ទី​១២​ទូទាំងប្រទេស​ក្នុងឆ្នាំ​២០១៤​ នេះ​ និង​ជា​អតីត​ជ័យលាភី​លេខ​៩​ផ្នែក​រូបវិទ្យា​ថ្នាក់ទី​៩​ ទូទាំងប្រទេស​ក្នុងឆ្នាំ២០១១​​

ប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេសឆ្នាំ២០១៤ ៖

ចុចដើម្បីអានអត្ថបទបន្ដទៀត…

Advertisements
%d bloggers like this: