Monthly Archives: November 2015

ពិធី​បង្ហោះ​គោម​ខ្មែរ


ពិធី​បង្ហោះ​គោម​ខ្មែរ

I- សេចក្ដី​ផ្ដើម

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ ដូចជា​ពុំ​បាន​ប្រទះ​ឃើញ​មាន​ឯកសារ​ជា​លាយលក្ខណ៍ ដែល​និយាយ​អំពី​ប្រវត្តិ នៃ​ពិធី​បង្ហោះ​គោម​ខ្មែរ​យើង​ទេ គឺ​បាន​ឮ​តែ​ត្រឹម​ត ៗ គ្នា​ប៉ុណ្ណោះ ។ សូម្បី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ដែល​សម្បូរ​ដោយ​អត្ថបទ​ស្ដីពី​ទំនៀម​ទម្លាប់​ខ្មែរ​ក៏​គ្មាន​ដែរ ។ តែ​តាម​ការ​ប៉ាន់ស្មាន ពិធី​បង្ហោះ​គោម មិន​ខុស​គ្នា​នឹង​ពិធី​បង្ហោះ​ខ្លែង​ទេ​មើល​ទៅ ព្រោះ​ពិធី​បង្ហោះ​ខ្លែង​មិន​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ទៀត​ផង ។ ឯ​ពិធី​បង្ហោះ​គោម ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​តថភាព​សង្គម ក្រោម​រូបភាព​ជំនឿ​ទៅ​លើ​ពិធី​បុណ្យ ដែល​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ព្រម​ទាំង​ផ្ដោត​អារម្មណ៍​យ៉ាង​សំខាន់​លើ​វិស័យ​កសិកម្ម ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ទុក​ដាក់ ។ ខ្មែរ​យើង​មន​ទម្លាប់​មួយ​រៀន​ត ៗ គ្នា ចេះ​ចាំ​ត ៗ គ្ន ដោយ​ពុំ​បាន​គិត​ដល់​ការ​កត់ត្រា​ទុក អាង​តែ​ចេះ​ហើយ​ក៏​បង្រៀន​ត ៗ គ្នា​រហូត​មក ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្វះ​ឯកសារ​សម្រាប់​បញ្ជាក់​ជា​តឹកតាង ណា​មួយ​ដោយ​សារ​មាន​សង្គ្រាម​ជា​ញឹក​ញយ​ផង ។

ដោយ​យល់​ឃើញ​នូវ​កង្វះ​ខាត​បជ​ហើយ បាន​ជា​យើង​ខ្ញុំ​សិក្សា​សាក​ល្បង​សិក្សា​ស្រាវជ្រាវ ចងក្រង​ជា​ឯកសារ​នេះ​ឡើង ព្រម​ទាំង​ចាត់​មន្ត្រី​បី​រូប​ឲ្យ​ចុះ​ដល់​មូលដ្ឋាន សម្រាប់​ការ​ស្វែង​យល់ និង​ជា​ពន្លឺ​មួយ​ដល់​ការ​សរសេរ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

Advertisements

ពិធី​បំបួស​នាគ


ពិធីបំបួសនាគ

ដោយ អ្នកស្រី ពេជ សល់

(.. ១៩៦៦)

ពិធីបំបួសនាគអាចធ្វើនៅខែណាក៏បាន លើកលែងតែខែ ៣ ដែលព្រះសង្ឃចូលព្រះវស្សា គឺចាប់តាំងពីថ្ងៃ ១រោច ខែ អាសាធទៅ ។ ប៉ុន្តែជាទំនៀមរៀងមកពិធីបំបួសនាគហ្លួងតែងធ្វើនៅថ្ងៃ ១៥ កើត ខែអាសាធជានិច្ច គឺថាមុនថ្ងៃ កំណត់ចូលព្រះវស្សា ។

ក្នុងមួយឆ្នាំ ៗ បុត្រនៃក្រុមព្រះរាជវង្សានុវង្ស និងបុត្រនៃមន្ត្រីជន់ខ្ពស់ដែលបានចូលទៅសុំព្រះករុណាបំបួស សុទ្ធតែមានកំណត់គឺថា យកត្រឹមតែ ១២ នាក់ យ៉ាងច្រើន លើសចំនួនកំណត់នេះ អ្នកចូលទៅសុំត្រូវចាំទៅឆ្នាំមុខទៀត ។

មានដំណាលកាលពីព្រេងនាយថា មានសត្វនាគមួយដំណែងខ្លួនជាមនុស្ស ហើយចូលទៅសុំបួសយកនិស្ស័យក្នុងសំណាក់ព្រះពុទ្ធសាសនា ។ ថ្ងៃមួយលោកគ្រូប្រើលោកនេនឲ្យទៅហៅ ជួនជាពេលនោះលោកដែលជាសត្វនាគនោះ កំពុងដេកលក់ពុំដឹងខ្លួន ហើយក្លាយខ្លួនជាសត្វនាគពេនទ្រេលពេញក្នុងបន្ទប់ ។ ដំណឹងនោះ ក៏ជ្រាបទៅដល់ព្រះបរមសាស្ដា ព្រះអង្គទ្រង់បង្គាប់ឲ្យលោកនាគនោះ ចាកសិក្ខាបទទៅវិញ ដោយហេតុថា ច្បាប់ព្រះពុទ្ធសាសនាហាមមិឲ្យសត្វចូលបួសបានទេ ប៉ុន្តែដោយទ្រង់មេត្តាករុណាដល់នាគដែលមានសេចក្ដីជ្រះថ្លា នឹងសាសនាព្រះអង្គ ទ្រង់ក៏សន្យានឹងនាគថា ចាប់អំពីថ្ងៃនេះទៅ តថាគតសន្មតឲ្យនាមអ្នកសុំផ្នួសថា នាគជាទីរំលឹកដល់នាគអ្នក ។ ហេតុនេះបានជាមានឈ្មោះថា បំបួសនាគដរាបរៀងមកដល់សព្វថ្ងៃ1

ចុចដើម្បីអានអត្ថបទបន្ដទៀត…

ការ​ចាំ​វស្សា​របស់​ព្រះ​សង្ឃ


ការចាំវស្សារបស់ព្រះសង្ឃ

ការចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។ រឿងនេះ មានសំដែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគទី៧ ផ្នែកព្រះវិន័យ ។

I-មូលហេតុនៃការចូលវស្សា

សម័យនោះព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ ។ គ្រានោះឯង ការចាំវស្សាព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយនៅឡើយទេ ។ ភិក្ខុទាំងនោះ ក៏ចេញដើរទៅកាន់ចារឹក1 ផ្សេងៗអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណជាសាក្យបុត្ត មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ ជាអ្នកពោលធម៌អាក្រក់ ម្ដេចគង់នឹងសំងំឈប់សំរាក់ចាំវស្សាឬសូប្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើ ហើយសំងំឈប់សំរាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយកំពុងលើកទោសបែបនេះ ពួកភិក្ខុទាំងនោះក៏បានឮច្បាស់នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្ដីនោះ ទៅក្រាបទូលព្រះសម្ពុទ្ធ ។ ព្រះសាស្ត្រាទ្រង់ធ្វើធម្មិកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (តចប់)


អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (ត​ពី​ខ្សែ ៤ )

លោក​ល្វីហ្វីណូត៍ អាចារ្យ​បង្រៀន​ឧត្ដមវិជ្ជា សាលាកូឡែសដឺហ្រ្វង្ស

នៅ​ក្រុងប៉ារីស​ជា​អ្នក​អធិប្បាយ

ក្រុមការ ជុំម៉ៅ

ធ្វើ​រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

(ចប់)

5-Douglass-1927-Angkor-Watបន្ទាយ​ឆ្មារ​នៅ​ជាយ​ខាង​កើត​បំផុត​ទី​រួម​ខែត្រ​បាត់ដំបង នៅ​លើ​ជើង​ភ្នំ​ដង​រែក គឺ​ជា​ប្រាសាទ ១ ដែល​បាក់​បែក​អន្ធការ​ជាង​គេ​ហើយ​ប្រហែល​ជា​ទី​ក្រុង​ស្ដេច​ដែល​ផុត​ត្រឹម​ប្រាសាទ​នេះ មោនសៀ គ្រោលីយេ បាន​ពិនិត្យ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ប្រាសាទ​នេះ​​ប្រហែល​ពិត​ជា​របស់​ស្ដេច​ជ័យវរ័ន្ម​ទី ២ គឺ​ប្រាសាទ​អម្រេន្ទ្របុរ ដែល​សាង​ក្នុង​សករាជ ៨០០ ក្នុង​ពាក់​កណ្ដាល​ឆ្នាំ ៩០០ នៃ​គ្រិស្ដ​សករាជ ។

បើ​យើង​ពិនិត្យ​បន្ទាយឆ្មារ​អំពី​ខាង​សាសនា​នោះ​នឹង​ស្គាល់​បែប​យ៉ាង ១ រំពេច​នៅ​វេលា​ដែល​ក្រឡេក​ទៅ​ចំ គឺ​ដំបូល​ទាំង​អស់​នោះ​មាន​បន្តុប​កំពូល​ថ្ម​រចនា​នៅ​ខាង​លើ​មុខ​ពុទ្ធរូប ដែល​ទ្រង់​ភ្នែន​ក្នុង​ក្បាំង ដែល​លក​ខូង​គ្រប់​តែ​សសរ​ទាំង​អស់​នោះ មាន​រចនា​ជា​រូប​ស្រ្តី​ទេពអប្សរ និង​ពុទ្ធរូប​គ្រប់​កន្លែង គេ​បាន​ឃើញ​នៅ​មេទ្វារ​ខាង​លើ រឿង​រ៉ាវ​ទាំង​ឡាយ​របស់​ព្រះពុទ្ធ​មាន​ត្រង់​ចេញ​ពី​នគរ​ទៅ​ទ្រង់​ផ្នួស​ឬ​ត្រង់​គេ​គោរព​ព្រះពុទ្ធ​ជា​ដើម​នៅ​ជញ្ជាំង​ខាង​លិច​ប៉ែក​ខាង​ត្បូង នៅ​ជញ្ជាំង​ថែវ​នោះ មាន​ឆ្លាក់​ជា​រូប ៨ កម្ពស់​ប្រហែល ២ ម៉ែត្រ​ជា​រូប​លោកេស្វរៈ​ច្រើន​យ៉ាង ។

មាន​រូប​ពោធិ៍សត្វ​ដដែល​នេះ​មួយ និង​ព្រះពុទ្ធរូប ២ អង្គ គេ​បាន​រក​ឃើញ​ក្នុង​កន្លែង​ដែល​បាក់​បែក ។

ឃើញ​ថា​រូប​ទាំង​ប៉ុន្មាន​ដែល​មាន​លើ​ប្រាសាទ​នោះ ជា​រូប​ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​អស់ លើក​តែ​កន្លែង​មួយ​ចេញ គឺ​បន្ទប់​ដែល​មាន​ក្រឡា​ខ្វែង ៤ ជ្រុង នៅ​ខាង​មាត់​ទ្វារ​ចូល​ទៅ​កំពែង​ខាង​ក្នុង បន្ទប់​នោះ មាន​ខ្លោង​ទ្វារ​ឆ្លាក់​ជា​រឿង​ព្រះ​ឥសូរ​សុទ្ធ មាន​រូប ព្រះសិវ ១ ព្រះព្រហ្ម ១, និង​ព្រះវិស្ណុ ១, អង្គុយ​សំពះ ឯ​ខ្លោង​ទ្វារ​ឯ​ទៀត​នោះ​បែប​មិន​ប្រាកដ​ប៉ុន្តែ​វិមាន​នេះ​ដែល​នៅ​ក្នុង​ចំណោម​ប្រាសាទ​ធំ​ៗ នោះ​ហាក់​ដូច​ជា​មាន​ភាព​ជា​គេ​មិន​រាប់​អាន ហើយ​នៅ​ដោយ​ចំណែក​ដាច់​ពី​ប្រាសាទ​ឯ​ទៀត ដែល​ជា​ប្រាសាទ​សម្រាប់​ពុទ្ធសាសនា ។

ម្យ៉ាង​វិញ​ទៀត​ឯ​ជញ្ជាំង​ថែវ​នោះ ក្រៅ​ពី​រូប​លោកេស្វរ​ទាំង ៨ គ្មាន​អ្វី​ជា​សម្គាល់​ខាង​ផ្លូវ​សាសនា​ឡើយ គឺ​មាន​តែ​រឿង​ចម្បាំង​ជា​ក្បួន​ហែ​និង​រឿង​រ៉ាវ​របស់​ស្ដេច គេ​ឃើញ​មាន​រឿង​ព្រាហ្មណ៍​អង្គុយ​គោរព​លិង្គ ១ ដែរ ប៉ុន្តែ​រឿង​នេះ​គ្រាន់​តែ​ជា​តុប​តែង​ជា​គំនូរ​ប៉ុណ្ណោះ​ទេ និង​បាន​ជា​ការ​សម្រាប់​គោរព​របស់​អ្នក​សាង ក៏​ទេ​ដែរ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

អំពីដើម​កំណើត​ប្រាសាទ​អង្គរ​ (ត)


ដើម​កំណើត​ប្រាសាទ​អង្គរ

(ត​ពីខ្សែ ៣)

លោក ល្វី ហ៊្វ‍ីណូត៍ ចាងហ្វាង​សាលា​បារាំង​សែស

នៅ​ចុង​បូព៌ា​ប្រទេស ហាណូយ ជា​អ្នក​អធិប្បាយ

ក្រុម​ការ ជុំម៉ៅ ធ្វើ​រាជការ​នៅ​ព្រះ​រាជ​បណ្ណាល័យ

ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

5-Douglass-1927-Angkor-Watប្រាសាទ​បាយ័ន​មាន​រាង ៤ ជ្រុង ធំ​ក្រោម​តូច​លើ មាន ៣ ថ្នាក់ ថ្នាក់ ២ ខាង​ក្រោម ហើយ​ថ្នាក់ ១ ដែល​ខ្ពស់​ជាង​គេ​នោះ មាន​លំពូល​ទៅ​ទៀត ដែល​ជា​កន្លែង​សម្រាប់​ធ្វើ​សន្និបាត ប៉ុន្តែ​ភ្នំ​កណ្ដាល​នេះ ទាំង​ខាង​ក្រោម ទាំង​កំពូល មិន​ធ្វើ​ឲ្យ​ដូចជា​ផែនទី​ដំបូង​នោះ​ទេ តាម​ផែនទី​ដើម​ថែវ​នៃ​ថ្នាក់​ទី ២ នោះ​ព័ទ្ធ​ជុំវិញ​ធ្លា ១ ជា​ខ្វែង​ជើង​ក្អែក ហើយ​ត្រូវ​ជាប់​ទៅ​លើ​ថ្នាក់​ក្រោម​នៃ​ប្រាសាទ​នោះ ឯ​ទី​សន្និបាត​កណញដាល​នោះ​មាន​ទំហំ​ល្មម អស់​ទាំង​កំពូល​ថែវ​ទាំង​នោះ មាន​ខ្លោង​ទ្វារ​ឆ្លាក់​ក្បាច់​ដ៏​ផ្ចិតផ្ចង់​នៅ​កន្លែង​វាល នឹង​មាន​ពន្លឺ​ពេញ សព្វ​ថ្ងៃ​នេះ​ខ្លោង​ទ្វារ​ទាំង​នោះ​មើល​មិន​ឃើញ​ឡើយ ។ ចុះ​ដោយ​ហេតុ​អ្វី បាន​ជា​មើល​មិន​ឃើញ គឺ​ថា​ជា​ក្រោយ​គំនិត​ថ្មី​ទៀត​នោះ ថ្នាក់​ខាង​លើ​បាន​បន្ដុប​ខ្ពស់ និង​ពង្រីក​ឲ្យ​ទូលាយ​ឡើង ទូលាយ​លុះ​ដល់​ទៀប​នឹង​ប៉ះ​ថែវ​ខាង​ក្រោម មក​គាំ​នឹង​ខ្លោង​ទ្វារ​ដែល​ចូល​ខាង​ក្រៅ ខ្លោង​ទ្វារ​ទាំង​នេះ​បាត់​អស់​មើល​មិន​ឃើញ ដោយ​អំណាច​ប៉ះ​ភ្ជិត​ជា​ថ្មី​ទាំងអស់ ឯ​ប៉ះ​នោះ​ជួន​កាល​ទុក​របស់​ចាស់​ឲ្យ​នៅ ជួន​កាល​កាត់​ខ្លះ​ចេញ ដោយ​របស់​ទាំង​នោះ​នៅ​ទាប​ជាង ឬ​ខ្ពស់​ជាង​បន្ទាត់ ដែល​គេ​ប៉ះ​គ្នា​នេះ ។

កាល​ក្នុង​ឆ្នាំ ១៩៣២ គេ​នៅ​ត្រឹម​សេចក្ដី​ត្រង់​នេះ លុះ​ដល់​មោន​សៀរ ប៉ារមង់ចេ ជា​អ្នក​ពិនិត្យ​ប្រាសាទ​បាយ័ន ចង់​មើល​ខ្លោង​ទ្វារ ១ ឲ្យ​ច្បាស់​នឹង​ពន្លឺ​ថ្ងៃ ក៏​បាន​ឲ្យ​គាស់​បំណាស់ ដែល​ប៉ះ​នៅ​ថ្នាក់​ខាង​លើ​ដែល​បាំង​នោះ​ចេញ លុះ​ភ្លឺ​ច្បាស់​ទៅ ទើប​ឃើញ​លេច​រូប ១ ឡើង គឺ​រូប​ទេវតា ១ ឈរ​លើ​ត្របក​ឈូក ដៃ​ទាំង ៤ កាន់​នូវ​ផ្គាំ សៀវភៅ​ផ្កា​ឈូក និង​គ្រឿង ១ ទៀត​បាក់​ដាច់ ប្រហែល​ដូចជា​ដប​ ១ នៅ​កំពូលម្កុដ​ខាង​មុខ​មាន​ព្រះ​ពុទ្ធ​រូប ១ ។ ជា​ឥត​ប្រយោជន៍ នឹង​យោបល់​ទៅ​ឆ្ងាយ អំពី​ទ្រង់ទ្រាយ​រូប​នេះ ព្រោះ​រូបរាង​ធ្វើ​មិន​ឲ្យ​មាន​សង្ស័យ​សោះ គឺ​ជា​រូប​ពោធិសត្វ​លោកេស្វរ ឬអវលោកេ​តេស្វរ ជា​អ្នក​ទ្រទ្រង់​នូវ​មនុស្ស​ជាតិ និង​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ជម្ងឺ ។

សួរ​ថា​តើ​ខ្លោង​ទ្វារ​នេះ ប្លែក​តែ​ឯង​ពី​គេ​ក្នុង​ខ្លោង​ទ្វារ​ទាំងអស់​ជុំវិញ​ភ្នំ​កណ្ដាល​នោះ​ឬ​អ្វី ឆ្លើយ​ថា​មិនមែន​ដូច្នោះ​ឡើយ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ


អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ

លោក ហ្វី ហ៊្វ‍ីណូត៍

អាចារ្យ​បង្រៀន​ឧត្ដម​វិជ្ជា​សាស កូឡែសដឺហ្វ្រ័ង្ស​នៅ​ក្នុង​បារីស

ជា​អ្នក​អធិប្បាយ

ក្រុម​ការ ជុំម៉ៅ

ធ្វើ​រាជការ​នៅ​ព្រះ​រាជ​បណ្ណាល័យ ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

ដែល​តាមគេ​ជឿ​ដរាប​ដល់​មក​សព្វ​ថ្ងៃ​នេះ ថា​អង្គរ​ធំ និង​បាយ័ន​នោះ ព្រះ​បាទ​យសោវរ្ម័ន ទ្រង់​នាម​ថា បរម​សិវ លោក​ដែល​គ្រង​រាជ​ពី​សករាជ ៨១១ ទៅ​ដល់ ៨៣២ បាន​សាង ត្រូវ​នឹង​គ្រិស្ត​សករាជ ៨៨៩ ទៅ ៩១០ ។

តើ​បាន​អ្វី​នឹង​បញ្ជាក់​ក្នុង​រឿង​នេះ

5-Douglass-1927-Angkor-Watកាល​ដើម ឈ្មោះ​ចាស់​របស់​ទីក្រុង ហៅ​ថា​យសោធរបុរ គឺ​ក្រុង​នៃ​យសោធរ មាន​ប្រាសាទ​ជា​ច្រើន​ក្នុង​ដំបន់​អង្គរ​ដែល​មាន​ឈ្មោះ​ចូល​ក្នុងបែប​តែ​មួយ​ដូច​យ៉ាង​ឈ្មោះ យសោធរ​តដាក ប្រែ​ថា​ត្រពាំង​នៃ​សោធរ ឯ​ត្រពាំង​នោះ គឺ​បារាយណ៍​ខាង​កើត យសោធរេស្វរ ប្រែ​ថា​ឥសូរ​នៃ​យសោធរ គឺ​ភ្នំ​បាខែង យសោធរា​ស្រម គឺ​អាស្រម​នៃ​យសោធរ ឈ្មោះ​ត្រង់​នេះ មិន​ប្រាកដ​ទៅ​លើ​អ្វី​ឡើយ ខាង​ក្រោយ​នេះ​មាន​យសោធរ​គិរី ប្រៃ​ថា​ភ្នំ​នៃ​យសោធរ គឺ​ជា​ភ្នំ​បាយ័ន​នោះ​ឯង ពាក្យ​ដែល​ថា យសោធរ​នេះ ប្រែ​ថា​កាន់​នៅ​ជ័យ​ជម្នះ ជា​ពាក្យ​បំបែក​របស់​ស្ដេច​យសោវរ្ម័ន អំពី​កប៉ាល់​ជ័យ​មក ឯ​ពាក្យ​ដែល​ថា សោធរបុរ​នោះ គឺ​ជា​ឈ្មោះ​ទីក្រុង​របស់ យសោវរ្ម័ន នោះ​ឯង ។

ម្យ៉ាង​វិញ​ទៀត ដូចជា​ប្រាសាទ​ជា​ច្រើន​ផ្សេង ៗ ដែល​មាន​ឈ្មោះ​ចូល​ក្នុង​ពាក្យ យសោធរ នោះ​ជា​របស់​ដែល​យសោវរ្ម័ន បាន​សាង​ក៏​គួរ​តែ​សន្និដ្ឋាន​វាយ​សេចក្ដី​ថា ពាក្យ​ដែល​ថា​ទីក្រុង​របស់​យសោវរ្ម័ន​នោះ​ជា​ក្រុង​ដែល​យសោវរ្ម័ន​បាន​សាង​វិញ ។

មក​ដល់​ស្ដេច​នេះ យើង​ត្រូវ​ឈប់​បង្អង់​បន្តិច​សិន ព្រោះ​រឿងរ៉ាវ​ស្ដេច​នេះ មិនមែន​ជា​ឥត​ប្រយោជន៍ យើង​បាន​ដឹង​ធួន​ល្មម​អំពី​ពង្សាវតា​របស់​ស្ដេច​នេះ គឺ​ជា​បុត្រ​ឥន្ទ្រ​វរ្ម័ន បាន​កសាង​ប្រាសាទ​បាគោ និង បាគង ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​តាំង​ពី​កុមារ ហើយ​គ្រង​រាជសម្បត្តិ​បាន ២០ ឆ្នាំ គិត​តាំង​ពី​សករាជ ៨១១ បើ​តាម​សង្កេត​ពិចារណា​នូវ​ចារឹក ដែល​មាន​ជា​ច្រើន​ហើយ​វែង ៗ របស់​ស្ដេច​នេះ ឃើញ​ថា​ស្ដេច​នេះ ប្រកប​ដោយ​សេចក្ដី​អួតអាង​ជា​ខ្លាំង ស្ដេច​ស្រុក​ខ្មែរ និង​ស្ដេច​ស្រុក​ឥណ្ឌា មិន​ដែល​ឃើញ​មាន​ឥរិយា​សុភាព​ដល់​ម្ដង​សោះ បាន​ជា អស់​ទាំង​រឿងរ៉ាវ​ដែល​មាន​ត ៗ មក ឃើញ​តែ​មាន​និយាយ​សរសើរ​ម្ចាស់​ផែនដី​ជា​ប្រមាណ ក្នុង​សិលា​ចារឹក​ណា ៗ ក៏​ដោយ ឃើញ​មាន​និយាយ​តែ​សរសើរ​ចូល​ជា​បែប​មិន​ទំនង​ជា​ភាព​មនុស្ស ដូចជា​សរសើរ​ថា​ស្ដេច​នោះ​ដូច​ព្រះ​អាទិត្យ​មាន​រស្មី ហើយ​មាន​អានុភាព​ដូច​ព្រះ​ចន្ទ​ពេញ​បូណ៌មី រូប​ល្អ​ដូចជា​ទេវតា ព្រះ​ក្លោះ​សរ​នោះ អាច​នឹង​គ្រប់គ្រង​ចក្រវាឡ​បាន ក្រចក​ព្រះ​បាទ​ដូចជា​កញ្ចក់ ឆ្ពោះ​ម្កុដ​ស្ដេច​ទាំងឡាយ​ដែល​ប្រណម្យ​គាល់ ។ល។ ពាក្យ​ទាំង​នេះ​តែង​មាន​ក្នុង​រឿងរ៉ាវ នឹង​យក​ជា​ពិត​ពុំ​បាន​ត្បិត​ជា​ពាក្យ​បញ្ចើច​សរសើរ​ម្ចាស់​ផែនដី​រៀងរៀប​ដរាប​មក ប៉ុន្តែ​ស្ដេច​យសោវរ្ម័ន​នេះ ទុក​ជា​ពួក​ស្ដេច​ដែល​មាន​ឥទ្ធិឫទ្ធិ​ខាង​ផ្លូវ​ចម្បាំង​បាន ត្បិត​មាន​ល្បី​ថា​ទ្រង់​ប្រសប់​ខាង​ធ្នូ និង​បាញ់​ព្រួញ​ដៃ​ខាង​ណា​ក៏​បាន ទ្រង់​មាន​កម្លាំង​អាច​នឹង​ទប់​ទល់​ដំរី​សារ​សាហាវ​ហើយ​សម្លាប់​តែ ១ ព្រះ​ខ័ន ដោយ​ព្រះ​ហស្ថ​ឆ្វេង​ផង ទ្រង់​អាច​នឹង​តយុទ្ធ​ជា​មួយ​នឹង​អ្នក​បោក​ចំបាប់ ១០ នាក់ ហើយ​ផ្ដួល​បាន​ទាំងអស់​ដោយ​ស្រួល តេជានុភាព​របស់​ស្ដេច​នេះ បណ្ដាល​ឲ្យ​អ្នក​សរសើរ​ហ៊ាន​ប្រដូច​ថា​ទ្រង់​កាប់​ដែក​មូល ១ វែង ធំ ហើយ​រឹង​តែ ១ ព្រះ​ខ័ន​ដាច់​ជា ៣ កំណាត់​ហាក់​ដូចជា​ផ្ដន្ទា​ដែក​នោះ​មិន​ឲ្យ​ប្រកួត​ប្រឡង​នឹង​ព្រះ​ចេស្ដា ត្រង់​នេះ​លោក​អេមូនីញេ​យល់​ថា បែប​ដែល​និយាយ​នេះ​ជា​ល្បែង ដែល​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​ធ្លាប់​លេង​ជា​ញឹកញយ គឺ​យក​ដើម​អំពៅ​មក​បង្កោង​នៅ​លើ​ដី ហើយ​កាប់​អំពៅ​នោះ​ជា ៣ កំណាត់ អំពៅ​នេះ​ហើយ​ដែល​គេ​ថា​ទៅ​ជា​ដែក​វិញ មិន​តែ​ប៉ុណ្ណោះ​សោត មាន​សេចក្ដី​សរសើរ​ដល់​ស្ដេច​អង្គ​នេះ និយាយ​ថា ទ្រង់​ឆ្លៀវ​ឆ្លាត​ខាង​ឯ​ភ្លេង ជា​គ្រូ​របាំ ជា​អ្នក​ប្រាជ្ញ​ខាង​បរមត្ថ និង​ជា​អ្នក​តែង​វេយ្យាករណ៍ និង​សេចក្ដី​អធិប្បាយ អំពី​មហា​ភាស្ហ្យ​របស់​បតញ្ជលី ត្រង់​នេះ​យើង​បាន​ពិនិត្យ​មើល​ហើយ ឯ​មហា​ភាស្ហ្យ​នៅ​មាន​សព្វ​ថ្ងៃ​នេះ គឺ​ជា​សេចក្ដី​ដ៏​ពិបាក​ជាង​អស់​ទាំង​សាស្ត្រា​សំស្ក្រឹត​ទាំង​ពួង ក្នុង​សម័យ​នោះ​បើ​ថា​មាន​សាស្ត្រា​ជា​អក្សរ​សំស្ក្រឹត ហើយ​ដាក់​ព្រះ​នាម​ស្ដេច​ជា​អ្នក​តែង​ក៏​ថា​បាន ប៉ុន្តែ​ក្នុង​ព្រះ​វង្ស​ក្សត្រិយ៍​ពុំ​សូវ​ដែល​ឃើញ​មាន​ប្រាជ្ញ​ខាង​ឯ​អក្សរ ហើយ ១ វិញ​ទៀត អ្នក​ប្រាជ្ញ​ខាង​អក្សរ​ក៏​ពុំ​សូវ​ដែល​ឃើញ​ចិត្ត​កំណាញ់ នឹង​ដាក់​ព្រះ​នាម​ស្ដេច​ដែល​ជា​ចៅហ្វាយ​ខ្លួន​ថា​ជា​អ្នក​តែង​ឡើយ ហេតុនេះ​បាន​ជា​យើង​គប្បី​ជឿ​ច្បាស់​ថា អ្នក​ដែល​តែង​សរចក្ដី​អធិប្បាយ នៃ​មហា​ភាស្ហ្យ​របស់​បតញ្ជលី​នេះ មិន​មាន​ពាក់​ម្កុដ​មិនមែន​ឈ្មោះ​យសោវរ្ម័ន​នោះ​ទេ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

%d bloggers like this: