ម្ហូបជនបទ


[…] កាលពីពេលកន្លងទៅ បានធ្វើដំណើរទៅខេត្តតាកែវ…ហើយក៏មិនភ្លេចមុខម្ហូបជនបទមួយមុខនេះដែរ។ មិនប្រាកដថាអ្នកទីក្រុងចូលចិត្តវានោះទេ តែសម្រាប់ខ្ញុំឆ្ងាញ់រកពាក្យនិយាយគ្មាន អាចនិយាយបានថា គ្រាន់តែក្រឡេកឃើញភ្លាមឃ្លានភ្លែត ហើយបើបានជាមួយឡាប់យេរបន្តិចមិនដឹងជាយ៉ាងណានោះទេ។ ជាមួយនឹងក្លិនឆ្ងុយភាយៗតាមខ្យល់ ស្ទើរតែស្រក់ទឹកមាត់ខ្ជាក…ផ្ញើជូនអ្នកភូមិសម្រាប់ អាហារថ្ងៃត្រង់ថ្ងៃនេះ  […]

ក្ដាមបំពង

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 31, 2012, in ផ្ទាល់ខ្លួន, អនុស្សាវរីយ៍ and tagged , , , . Bookmark the permalink. 31 Comments.

  1. មេចថាម្ហូបជនបទ? ខ្ញុំឃើញលក់ពេញតែផ្សារនឹង😀

    • បាទ លក់ពេញផ្សារមែន តែនៅជនបទវាសំបូរជាងទីក្រុង ទើបដាក់ឈ្មោះលំអៀងទៅខាងជនបទ… នៅហាងធំៗ ល្បីៗអាចនឹងគ្មានវា តែជនបទងាយនឹងរកណាស់😀

      • មិនប្រាកដថាគ្រប់ជនបទសុទ្ធតែងាយរកនោះទេ
        បើនៅឯស្រុកកំណើតខ្ញុំវិញពិបាករកបន្តិច

      • ត្រឹមត្រូវ! ប៉ុន្ដែស្រុកខ្ញុំសំបូរ…ទោះយ៉ាងណាក៏ជនបទសំបូរជាងទីក្រុងដែរ។ បែបមកពីចន្ថា ញាំុឡើងដាច់ពូជក្ដាមហើយទេដឹង ? ភ្លេចសួរ សុខសប្បាយទេ ? ទៅណាខ្លះថ្ងៃនេះ?

      • 😕 យី ពូគិតថាខ្ញុំជាយក្សមែន?! ចាហាវមេស ញ៉ាំដល់ដាច់ពូជក្តាម?ពូបូណាទេដឹងជាអ្នកញ៉ាំដល់ដាច់ពូជក្តាមនោះ😛
        ខ្ញុំសុខទុក្ខទៅតាមសត្វលោកធម្មតាទេពូ
        ថ្ងៃនេះដើរបានច្រើនកន្លែងណាស់ ពីបន្ទប់មេ មកកន្លែងខ្ញុំ ពីកន្លែងខ្ញុំទៅប​ន្ទប់មេ ហាហា (នៅធ្វើការទេថ្ងៃនេះ😦 )

      • មិនបានតាំងចិត្ត ថាចន្ថាជាយក្សទេ😛 គ្រាន់តែស្មានទេ អាចមកពីញាំុច្រើនពេក ទើបវាអស់ពិបាករក…ប្រឹងប្រែងប្រមូលចំណូលទាំងថ្ងៃធ្វើការ និង ថ្ងៃបុណ្យជាតិហើយ មែនទេ បានជាមិនឈប់អញ្ចឹងមីង ? គេឈប់ពេញនគរ🙂

      • មេមិនឱ្យឈប់មិនដឹងធ្វើមេចទេ​😥

      • ធ្វើនៅអង្គការ ឬ ក្រុមហ៊ុនណាដែរ ? គេមិនប្រើប្រតិទិនឈប់ប្រចាំឆ្នាំ ២០១២ ទេឬ? កំសត់ណាស់ណ៎

      • ធ្វើការនៅក្រុមហ៊ុនលក់ទំនិញ១កន្លែង។
        នេះជារឿងធម្មតាទេ សម្រាប់អ្នករកស៊ីនោះ

      • ហាហា ទាល់តែអញ្ចឹងបានឆាប់មាន បើរវល់តែឈប់បាត់អតិថិជនអស់😀😀

      • ហ្នឹងហើយចា៎ស កាន់តែមានទៅមានទៅ សម្រាប់ខ្ញុំ
        ឯថៅកែវិញកាន់តែក្រទៅ ក្រទៅ ហាហា

      • ត្រូវហើយ ព្រោះបុគ្គលិកធ្វើការ លែងមានថ្ងៃបុណ្យថ្ងៃទាន និង សៅរ៍ ឬ អាទិត្យ រីឯប្រាក់កម្រៃក៏ទទួលបានតាមហ្នឹងដែរ …មានទៅៗ អញ្ចឹង ឃើញខ្ញុំដើរគេចផង😀

      • ទាល់តែមានទៅ ទើបក្រវាមក ។
        យី ភ្លែកខ្ញុំនៅភ្លឺទេតើ មិនទៅដើរប៉ះពូឯងទេ

      • យ៉ាប់មែនមីង! មិនបានថាភ្នែកចន្ថាមិនភ្លឺទេ…”មាន” ទៅហៅ​ “ក្រ” មកវិញ?

      • យ៉ាប់មកពីពូបូណាហ្នឹង🙄 អានមិនយល់ខ្លួនឯងទេ ហាហាហាហា😆
        មិនចង់ហៅក្រមកម៉ាទេ តែធ្វើមេចទប់មិនឈ្នះនោះ😕

      • ខំប្រឹងរត់គេចពីវា​ តែវាកាន់តែរត់មករកយើង…មិនដឹងជាត្រូវទៅផ្លូវណាទេ…ចុះម៉េចចន្ថាមិនប្រឹងទប់ឲ្យជាប់😀

      • គ្មានអ្វីដែលទប់បានជាប់នោះទេពូអ្ហើយ
        ទោះយ៉ាងណាក៏វាពុំមែនចំណែកដែលសំខាន់សម្រាប់ជីវិតដែរ មែនទេពូ? ហេហេ

      • ត្រឹមត្រូវ !! អ្វីគ្រប់យ៉ាងសុទ្ធតែមិនទៀងទាត់ មិនមែនជារបស់យើង​​ ធម្មជាតិផ្ដល់ឲ្យ ហើយក៏អាចយកទៅវិញនាពេលណាមួយដែរ សំខាន់យើងរស់ដោយប្រពៃ ទោះមាន ឬ ក្រ ក៏ដោយក្ដី..អញ្ចឹងអត់មីង?😀

      • :like: គិតចឹងទើប​រស់ដោយមានក្តីសុខ និងមិនមានភាពក្តៅក្រហាយក្នុងជីវិត។
        បើមនុស្សគ្រប់គ្នាសុទ្ធតែយល់នូវ​មេរៀននេះគឺល្អហើយ😀

      • មិនងាយដូចចន្ថាគិតនោះទេ តែបើបានដូច្នោះមែនពិភពលោកនឹងសន្ដិភាព !!!​ មនុស្សភាគច្រើននាពេលនេះ ពេញដោយភាពចង់មានចង់បាន ពោលគឺធ្វើអ្វីៗគ្រប់យ៉ាងឲ្យតែខ្លួនប្រសើរ(អាត្មានិយម និង​ បក្ខពួកនិយម) មិនងាយនឹងជម្រះផ្នត់គំនិតនេះទេ សម័យព្រះពុទ្ធគង់នៅមានមារជ្រែក😀

      • បើចឹងមែននោះស្រុកទេសនឹងមានតែសន្តិភាព
        ចឹងពូប៉ូលីសនឹងឥតការងារធ្វើហើយមែនទេពូ? ហាស់ហាស់ហាស់😆

      • ហេហេ! ឆ្លៀតផ្គើនឲ្យពូប៉ូលីសទៀតមីង… សន្ដិភាពផ្ដើមចេញពីបុគ្គលម្នាក់ៗ មានជីវិតគឺមានបញ្ហាបែបហ្នឹងហើយមីង😀

      • ជនឆក់ឱកាស ហេហេ😀😀😀😆

      • ឆក់បានយកទៅ …តែប្រយ័ត្នពូៗប៉ូលីសដឹងថាចន្ថានិយាយដើមគាត់ អាចនឹងគាត់ចាំផាករាល់ថ្ងៃ !!!​😀😀

      • ទាល់តែមានអ្នកមាត់បិទកម្របមិនជិតទើបគាត់ដឹង😛

      • 😀🙂 ឆ្នាំងចាស់ហើយ⁣ ព្រោះដាំបាយច្រើនឆ្នាំ ដូច្នេះគម្របអាចនឹងបិទមិនជិត🙄 បើមីងមានសទ្ធាជួយទិញថ្មីឲ្យផង ទើបគម្របបិទជិតល្អ !!!

      • បើឆ្នាំងចាស់ហើយរកគម្របថ្មីក៏មិនត្រូវដែរ បើចង់ប្តូរ​ៗទាំងអស់ម៉ងទៅ តែខ្ញុំឥតមានលុយ​ទិញឱ្យពូទេ😛

      • ហាហា បើអញ្ចឹងកុំបន្ទោស គម្របចាស់ ធ្វើម៉េចបើប្រើយូរទៅវាចាស់គ្របលែងជិត តែបើមិនបានថ្មី ក៏បានត្រឹមជួសជុលដែរណ៎ មីង?😀

      • ឥតមានបន្ទោសគម្របឆ្នាំងចាស់ទេ បន្ទោសមាត់ពូឯងវិញ😛

      • 😀 ចុះមានទាន់បានប្រាប់ពូប៉ូលីស ថាចន្ថានិយាយដើមគាត់ទេ

  1. Pingback: តង្កៀប​ក្តាម​​បំពង​​ទឹក​ជ្រលក់​​ផ្លែ​​ប៉ោម​-ខ្ទឹមKHTOEM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: