ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ៣)


(តពីវគ្គទី ២)

​បុព្វហេតុខ្លះៗ ស្ដីពីជម្លោះរវាងក្រុមធម៌​ចាស់ និង ធម៌​ថ្មី​៖

​     ​    បន្ទាប់​ពី​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ និល ទៀង ចូល​ទីវង្គ​ត​បាន​ប្រមាណ​ជា​១​ឆ្នាំ ទើប​ព្រះករុណា ស៊ីសុវត្ថិ សព្វព្រះទ័យ​តែងតាំង​ព្រះ​ថេរៈ កែ អ៊ុក គង់នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ ជា​ព្រះ​ធម្ម​លិខិត ព្រះសង្ឃ​នាយក​គណៈមហានិកាយ​នៅ ព​.​ស ២៤៥៨ គ​.​ស ១៩១៤ ។​

សម័យ​នោះ ព្រះសង្ឃ​គង់​ក្នុង​វត្ត​ឧណ្ណាលោម ជា​ព្រះមហា​ថេរៈ មាន​សមណសក្តិ និង វ័យ​ប្រហាក់ប្រហែលគ្នា នឹង​ព្រះអង្គ ហើយ​ព្រះ​ថេរៈ​អង្គ​ខ្លះ​ទៀត​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជាង​នោះ ទើប​ពុំ​សូវ​មាន​ការគោរព​កោតក្រែង​ចំពោះ​ព្រះសង្ឃ​នាយក​អង្គ​នេះឡើយ ។ ហេតុនេះ នៅក្នុង​វត្ត​ឧណ្ណា​លោម ជា​វត្ត​ប្រមុខ នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​នោះ មាន​ភាព​រកាំរកូស​ច្រើន មិនសូវ​រៀបរយ​សណ្តាប់ធ្នាប់​ឡើយ ហើយក៏​ពុំ​មាន​ការសិក្សា​រក​ខុស​ត្រូវ​ក្នុង​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ដែរ ពោល​គឺ​ប្រតិ​ប​តិ្ត​តាម​ទំនៀម​ទំលាប់​សុទ្ធសាធ ។​

​    ​ថ្ងៃមួយ ជា​ពេល​ជិត​ចូល​វស្សា មាន​អ្នកអង្គម្ចាស់​១​អង្គ ( នាម … ? ) ទំនង​ជា​ដោយហេតុ​បានឃើញ​ភាពឆ្គាំឆ្គង​នៃ​ភិក្ខុ សាមណេរ​ក្នុង​វត្ត​នេះ​ជា​ដើម​នោះ បាន​ទៅ​ទូល​ស្នើរ​សម្តេច​ព្រះ​សង្ឃនាយក កែ អ៊ុក សុំ​បង្កើតអោយមាន​ព្រះសង្ឃ​សំដែង​ព្រះ​វិន័យ​ក្នុង​វិហារ​វត្ត​ឧណ្ណាលោម​ រាល់​រាត្រី ដើម្បីអោយ ភិក្ខុ សាមណេរ​ស្តាប់​រហូតដល់​ចេញ​វស្សា ។​

​     ​សម្តេចព្រះសង្ឃរាជ ក៏​សព្វព្រះទ័យ និង បាន​ស​ម្រឹត​សម្រាំង​ព្រះសង្ឃ​ក្នុង​វត្ត​ឧណ្ណា​លោម បាន​៣​អង្គ​ដែល​ជា​អ្នក​មាន​ភាព​ឆ្លៀវឆ្លាត​ផ្នែក​ខាង​ធម៌​វិន័យ ។ ព្រះភិក្ខុ​៣​រូប​នោះ​គឺ ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត និង ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ។

​ទទួលបាន​កាតព្វកិច្ច​ដ៏​ សំខាន់​នេះ ព្រះគ្រូ​ទាំង​៣​រូប​ដែល​មាន​ប្រតិពល​ផ្នែក​ធម៌​វិន័យ​ស្រាប់ ហើយ​នោះ​ក៏​បន្ថែម​ការ​សំភី​របស់ខ្លួន​ក្នុង​ការសិក្សា​ស្រា​ជ្រាវ​រាវរក​ឬ​ សគល់ នៃ ព្រះ​វិន័យ​ទ្វេ​ឡើង ហើយ​នាំ​យក​មក​សំដែង និង បង្រៀន​ដល់​ភិក្ខុ​សាមណេរ​ក្នុង​អារាម​នេះ ។

​    ​មិនយូរប៉ុន្មាន បន្ទាប់ពី​បាន​ស្តាប់ និង បាន​រៀន​មក ភិក្ខុ​សាមណេរ​ជាច្រើន​ក្នុង​វត្ត​ឧណ្ណាលោម ចាប់ផ្តើម​ភ្ញាក់រលឹក និង មើលឃើញ​ពី​កំហុស​ដែល​បាន​ប្រតិបត្តិ​កន្លងមក ជាហេតុ​នាំ​អោយ មានការ និយាយ​គ្នា​ច្រើន​ឡើងៗ​ជា​រៀងរាល់ថ្ងៃ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុស និង ត្រូវ ។

ប្រការនេះ​បាន​បណ្តាល​អោយ​សម្តេច​ព្រះ​សង្ឃនាយក និង ព្រះមហា​ថេរៈ​មួយចំនួន​ក្នុង​ជួរ​រាជា​គណៈ​កើត​ទោមនស្ស​យ៉ាង​ក្រៃលែង ( ត្បិត​អ្នក​ទាំងនោះ​ក៏​ប្រតិបត្តិ​បែប​មាន​កំហុស​នោះដែរ ) ។ មិនតែប៉ុណ្ណោះ​សោត ពួក​មនុស្ស​ថ្នាក់​កំពូល​នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​ក្នុងប្រទេស កម្ពុជា​ទាំងនេះ​បាន​ពោល​លើក​ទោស​ដាក់​ព្រះសង្ឃ​ក្មេងៗ ដែល​មាន​ព្រះគ្រូ​ទាំង​៣​រូប​ជា​ប្រមុខ​នេះ​ថា ពោល​ពាក្យ​ផ្តេសផ្តាស បង្កា​ច់ បង្ខុស ពី​ទំនៀម ទំលាប់​ចាស់​ដែល​ពួកខ្លួន​ធ្លាប់​បាន​ប្រតិបត្តិ ជា​យូរលង់​ណាស់​មកហើយ និង បាន​ហាមឃាត់​ភិក្ខុ​សាមណេរ លែង​អោយ​ទៅ​ស្តាប់ទៅ​រៀន​ទៀត ។

​កម្មវិធី​សំដែង​វិន័យ​ក៏​ចប់​ត្រឹម​នេះ ប៉ុន្តែ​ចរន្ត​នៃ​ការ​ចង់ដឹង ខុស និង ត្រូវ​ពិតប្រាកដ​នេះ មិនបាន បញ្ចប់​ត្រឹមនេះ​ទេ ហើយ​មនសិការ​នេះ រឹតតែ​ខ្លាំងក្លា​ឡើង ។     ​ចំណែក​ព្រះគ្រូ​ទាំង​៣​រូប​ក៏​បាន​បន្ថែម ការព្យាយាម​សិក្សា​ពិនិត្យ​គម្ពីរ​នានា ( កាល​នោះ​សុទ្ធតែ​ជា​គម្ពីរ​ភាសាបាលី ) របស់​ខ្លួន​កាន់តែ​ខ្លាំង និង ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ជាង​មុន ដោយសារ​ពួក​លោក​យល់ និង ប្រាកដថា អ្វី​ដែល​ពួក​លោក​បាន និង កំពុង​ធ្វើ​នោះ​គឺ​ពិតជា​ត្រឹម និង ត្រូវ ឥត​មាន​ល្អៀង​ប្រាសចាក​ពី​ពុទ្ធដីកា​ឡើយ ហើយ​ក៏​ប្រាកដ​ក្នុង​ចិត្ត​ថា រាល់​កិច្ចានុកិច្ច​នោះ ត្បិត​តែ​ចិត្ត​បង្កា​ច់ បំបាក់​អ្នកដទៃ ឬ ថា​ឥច្ឆា​ឈ្នានិស​បុគ្គល​ណា​ម្នាក់ ឬ ថា​ដោយសា​រ​មហិច្ឆត្តា​ប្រាថ្នា​លើកតំកើង​ខ្លួនឯង ក៏​ទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្តីចំរើន និង ភាព​ត្រឹម និង ត្រូវ​នៃ​ព្រះពុទ្ធសាសនា អោយ​ពុទ្ធសាសនិក​មាន​ប្រាជ្ញា ប្រាសចាក​ការជឿ និង ប្រតិបត្តិ​ទាំង​ភាព​ងងឹត ងងល់ និង សេចក្តីចំរើន​ដល់​ប្រទេសជាតិ​ពិតៗ ។ នឹង​ថា​ការ​ពោល​អះអាង​ទាំងនោះ​ជា​គំនិត​របស់ ពួក​លោក​ផ្ទាល់ ក៏​មិនមែន ប៉ុន្តែ​វិន័យ​ទាំងនោះ​មាន​ចែង​ក្នុង​គម្ពីរ​នានា មាន​ព្រះ​ត្រ័យ​បិដក ជាអាទិ៍ ដោយ​ពិត គ្រាន់តែ​ថា គម្ពីរ​ទាំងនោះ​ជា​ភាសាបាលី ដែល​ពួក អ្នក​ប្រកាន់​បុរាណ​និយម​មិនចេះ ឬ មិន​ខ្វល់​ក្នុង​ការពិនិត្យ​តែ​ប៉ុណ្ណោះ ។

​    ​ពាក្យ​ថា “ ធម៌​ចាស់ ” និង “ ធម៌​ថ្មី ” ក៏​បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង​ទឹកដី​ខ្មែរ​ចាប់ពីពេលនោះ ពោល​គឺ​ចេញពី​វត្ត​ឧណ្ណាលោម ។ ក្រុម​ដែល​ប្រកាន់ខ្ជាប់​របៀប​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តាម​ទំលាប់ តៗ​គ្នា​ពី​បុរាណ  ( ទោះ​ជា​ទំលាប់​នោះ​មិន​ត្រឹ​ត្រូវតាម​ពុទ្ធោវាទ​ក្តី ) ហៅថា “ ពួក​ធម៌​ចាស់ ” ហើយ​ពួក​នេះ​មិន​រវីរវល់ នឹងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់​ជាមួយនឹង​គម្ពីរ​ដី​ការ​ដែល​ជា​គោល​គ្រឹះ​នៃ ព្រះពុទ្ធសាសនា​ឡើយ ។

​    ​ក្រុម​ដែល​សិក្សា​ពិនិត្យ និង ប្រតិបត្តិ​តាម​ដែល​មានចែង​ក្នុង​គម្ពីរ​ដីការ ហើយ​ហ៊ាន​កែប្រែ​ប្រសិនបើ​ឃើញ​ថា​ទំលាប់​ណា​ខុស ។ ក្រុម​ត្រូវបាន​ហៅថា “ ក្រុម​ធម៌​ថ្មី ” ។
​    ​សម្តេចព្រះ​មហាសុមេធាធិបតី ហួត តាត បាន​បញ្ចេញ​ទស្សនៈ​ថា “ ពាក្យ ធម៌​ចាស់ និង​ធម៌​ថ្មី នេះ ជា​ពាក្យ​អ​ព្វ​មង្គល អ្នក​បង្កើត​អោយ​មាន​ពាក្យ​នេះ ជា​កំហុស​ដ៏​ធំ​សម្បើម និង គួរអោយ សោកស្តាយ​យ៉ាង​ក្រៃលែង ព្រោះ​ធ្វើអោយ​សង្គម​ពុទ្ធសាសនិក​ខ្មែរ​បែកបាក់​សាមគ្គី  ” ។​

​    ​នៅក្នុង​ពិធី​ថ្វាយ​សញ្ញប​ត្រ មហា​បណ្ឌិត អក្សរសាស្ត្រ​ខ្មែរ ដល់ សម្តេចព្រះសង្ឃរាជ ជួន ណាត នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ ១៩៦៧ ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បាន​មាន​ព្រះ​បន្ទូល​ថា “ អ្នកខ្លះ​និយាយ​ខុស​ទាំងស្រុង​ថា នៅក្នុង​សាសនា​យើង​មាន​ធម៌​ថ្មី ធម៌​ចាស់ ។ តាម​ការពិត​យើង ពុំ​មាន​ធម៌​២​ទេ មានតែ​១​គត់ ។ ដែល​និយាយថា ធម៌​ថ្មី​នោះ គឺ​ការ​ដែល​ខំ​ស​ម្រឹត​សម្រាំង​ព្រះ​សាសនា អោយ​ផុត​អំពី​ជំនឿ​ខុស អំពី​ការ​យល់​ហួស​ហេតុផល និង ទម្លាប់​ខុស គឺ​ពុំមែន​ធ្វើអោយ ព្រះពុទ្ធសាសនា​ទៅជា​បែប​ថ្មី​ទេ ។ ការពិត​គឺ​ធ្វើ​អោយ​ព្រះ​សាសនា​ត្រឡប់​ទៅ​រក​ប្រភព​ដើម​ដ៏​ត្រឹម ត្រូវ​ល្អ​វិញ​តែ​ប៉ុណ្ណោះ ” ។​

​    ​សម្តេចព្រះ​ធម្មលិខិត  កែ អ៊ុក ព្រះសង្ឃ​នាយក​គណៈមហានិកាយ និង ព្រះមហា​ថេរៈ​មួយ ចំនួន​ដែល​ស្ថិត​នៅក្នុង​ជួរ​រាជាគណៈ ជា​មេក្លោង ក្រុម​អភិ​រ័ក្ស​បែប​បុរាណ​និយម ។ ក្រុម​នេះ​ក៏បាន ប្រឆាំង​ដាច់ខាត​ផងដែរ​នូវ​ការសិក្សា​ផ្នែក​បរិយតិ្តធម៌ ដែល​តម្រូវ​អោយ​បកប្រែ​គម្ពីរ​ព្រះពុទ្ធសាសនា ពី​ភាសាបាលី មក​ជា​ភាសាជាតិ ។ ក្រុម​បុរាណ​និយម នេះ​ក៏​បាន​ប្រឆាំង​ផងដែរ នឹង ការយក​គម្ពីរ ដីកា​ព្រះពុទ្ធ​សាសនា​មក​បោះពុម្ព​ជា​សៀវភៅ​ដែល​ប្រើ​ក្រដាស ដោយ​ក្រុម​នេះ​បាន​តម្រូវ​អោយ​រក្សា គម្ពីរ​ដីកា​នានា អោយ​នៅ​ជា​សាស្ត្រា​ស្លឹករឹត ដដែល ។

​    ​ប៉ុន្តែ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត , ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត , ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ និង ព្រះ​បវរ​ញាណ​វិជ្ជា ល្វី ឯម បាន​បន្ថែម​ការព្យាយាម​រិត​តែ​ខ្លាំងក្លា​ក្នុង​ការស្រាវជ្រាវ​ចងក្រង ជា​សៀវភៅ​ដូច​ជា​សៀវភៅ សាមណេរ​វិន័យ , ភិក្ខុ​បាតិមោក្ខ​សង្ខេប , បព្វជ្ជា​ខន្ធ​ក​សង្ខេប​, សីមា​វិនិច្ឆ័យ​សង្ខេប , គ​ហិប្ប​ដិប​ត្ត  និង កឋិន​ក្ខ​ន្ធ​ក ជាដើម បើ​ទោះជា​ត្រូវ​បាន​ក្រុម​សម្តេច ព្រះសង្ឃ​នាយក កែ អ៊ុក បង្ក​ជា​ឧបសគ្គ​រារាំង​យ៉ាងណាក្តី ។​

​    ​ទំនាស់​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​រីក​រាលដាល តាំងពី​ថ្នាក់​រាជធានី​រហូតដល់ ខេត្ត ខណ្ឌ ជនបទ ទូទាំង​ប្រទេស ដែលនាំអោយ​សាមគ្គីភាព​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ជួប​ភាព​ប្រេះឆា​យ៉ាង​ជូរចត់ រហូតដល់ ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ធម្មការ ដើម្បី​សុំ​ព្រះរាជ អន្តរាគមន៍​ពី​ព្រះករុណា ស៊ីសុវត្ថិ ។​
​    ​បន្ទាប់​ពី​ព្រះរាជសវនាការ និង ជ្រាប​សព្វ​សេចក្តី​មក ព្រះករុណា​បាន​មាន​ព្រះបន្ទូល​សរសើរ យ៉ាង​ក្រៃលែង​ចំពោះ​កិច្ចការ​របស់​ព្រះ​ថេរៈ ទាំង​៤​អង្គ​នេះ និង បាន​ព្រះរាជទាន​ប្រាក់រង្វាន់ ចំនួន ២០​រៀល ( កាល​នោះ​ចំនួន​នេះ​មិនមែន​តិច​ឡើយ ) ដល់​ព្រះគ្រូ​សង្ឃ​សត្ថា ។

​ សោតឯ​ព្រះករុណា មុនី​វង្ស ដែល​កាលនោះ​ទ្រង់​នៅ​ជា ព្រះអង្គម្ចាស់ នៅឡើយ​នោះ ទ្រង់​តែង​មាន​ការសព្វព្រះទ័យ​ចំពោះ​កិច្ចានុកិច្ច​របស់​ព្រះ​ភិក្ខុ​ទាំង​៤ ​រូប​នេះ​ជា​ខ្លាំង ហើយ​មាន​ពេលខ្លះ​បាន​មាន បន្ទូល​ជាមួយ​ព្រះករុណា ស៊ីសុវត្ថិ ថា “ ព្រះសង្ឃ​ចាស់ៗ​ទាំងនោះ ( ក្រុម​របស់ សម្តេច កែ អ៊ុក ) គ្មាន​ចេះ​អ្វី​សោះ អាង​តែ ខ្លួនឯង​ជា​មនុស្ស​ចាស់ ជា​អ្នក​ធំជាងគេ មានគំនិត​ឈ្នានិស គេ មិន​ចង់អោយ​គេ​ចេះដឹង​…​គួរតែ​ដក ចេញពី​តំណែង​ទើប​សម ” ។​

​    ​ក្រុម​នេះ​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ឡើយ ហើយ​បាន​បន្ត​ប្រឆាំង​នឹង​កិច្ចានុកិន្ច​របស់​ព្រះគ្រូ អនាគត មហា​បុរស​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​នេះ​ដោយ​ប្រការ​ផ្សេងៗ​ទៀត ដែល​ក្នុង​ក៏​មាន​ទាំង​កុង្សីយ៍ សេនាបតី នៃ ក្រសួង​ធម្មការ ក៏​ហាក់​មាន​ទំនោរ​ទៅខាង​ក្រុម​បុរាណ​និយម​ដែរ និង មាន​ចំណែក​ក្នុងការ​បន្ទច់ បង្អាក់​នូវ​ការបោះពុម្ព​ជា​សៀវភៅ​របស់​ព្រះ​ភិក្ខុ​អនាគត​បណ្ឌិត​ទាំងនេះ ។​

​    ​គណៈកម្មការ​មួយ​ត្រូវបាន​ប្រកាស​តែង​តាំ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា គ​.​ស ១៩៣៧ ដែល មាន​សមាជិក​៤​រូប​ដើម្បី​សិក្សា​ពី​ភាព​ផ្សេង​គ្នា​រវាង​ធម៌​ចាស់ និង ធម៌​ថ្មី និង ដើម្បី​រក​មធ្យោបាយ​បន្សាត់ បង់​នូវ​ជម្លោះសាសនា​នាពេលនោះ ។ សមាជិក​ទាំង​បួន​រូប​នោះ​គឺ ព្រះគ្រូ​សំ​សត្ថា ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត​, ភិក្ខុ អ៊ុំ ស៊ូ និង ភិក្ខុ មឿង ។​

​     ​អ្នកប្រាជ្ញ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ល្វី ហ្វី​ណូត៍ ជា​ចាងហ្វាង​សាលា​បារាំងសែស ( សាលា​ចុង​បូព៌​ពា ) នា​ទីក្រុង ហាណូយ បាន​មក​ដល់​ប្រទេស​ខ្មែរ​នៅ​ឆ្នាំ​១៩២២​ក្នុង​បេសកកម្ម ពិនិត្យមើល​កិច្ចការ​នៅ​នគរវត្ត និង ការសិក្សា​នានា​នៅ​ប្រទេស​ខ្មែរ ។ លោក ហ្វី​ណូត៍ ជា​អ្នក​ស្ទាត់ ជំនាញ​នូវ​ភាសាបាលី សំស្ក្រឹត និង អក្សរ​ខ្មែរ​បុរាណ ដែល​មាន​ចារិក​លើ​ផ្ទាំង​ថ្ម​នានា ។ លោក​យល់ថា ខ្មែរ​មិន​គួរ​សិក្សា​ភាសាឡាតាំង ទៀត​ទេ ព្រោះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន ហើយ ថា​នៅ​សាលា​ធំៗ ខ្មែរ​គួរ​សិក្សា ភាសាបាលី និង សំស្ក្រឹត ត្បិត​ភាសា​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង ច្រើន​ជាមួយ​ភាសា​ទាំងពីរ​នេះ ។​

​     ​លោក​បាន​មើលឃើញ​ទៀតថា ឥឡូវនេះ ភាសាបាលី​មាន​អ្នកសិក្សា​ច្រើន​គួរសម​ហើយ ប៉ុន្តែ នៅ​មិនទាន់មាន​អ្នកសិក្សា​ភាសាសំស្ក្រឹត​សោះឡើយ ហេតុនេះ​លោក​បាន​ពិគ្រោះ​ជាមួយ ឡឺ​រ៉េស៊ីដង់ត៍ ស៊ូ​ប៉េ​រី​យើរ ( ប្រចាំ​នៅ​កម្ពុជា ) ថា​ត្រូវ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ពី​រូប​ដែល​មាន​ចំណះ​វិជ្ជា​ច្បាស់លាស់​ ផ្នែក ភាសាបាលី ( ងាយស្រួល​បង្រៀន​ភាសាសំស្ក្រឹត ព្រោះ​ភាសា​ទាំងពីរ​នេះ​ប្រហាក់ប្រហែលគ្នា ) ទៅ​ទីក្រុង​ហាណូយ ហើយ​លោក​នឹង​បង្រៀន​ដោយផ្ទាល់ បន្ទាប់មក​នឹង​បញ្ជូន​ព្រះសង្ឃ ទាំង​ពីរ​រូប​នោះ អោយ​ត្រឡប់​មក​បណ្តុះបណ្តាល​ភាសា​នេះ​នៅ​កម្ពុជា​វិញ ។​

​     ​រាជការ​ខ្មែរ​ជ្រើសរើស​ព្រះសង្ឃ​បាន​មួយ​រូប​គឺ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ដែល​កាលនោះ ព្រះអង្គ​មាន​នាទី​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី​នៅ​សាលា​បាលី​ ជាន់ខ្ពស់ ( ពុទ្ធិក​សកល វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ) ។
​ព្រះគ្រូ​សង្ឃ ​សត្ថា បាន​មាន​ព្រះ​ថេរ​ដីកា​ថា “ បើ​រាជការ​បញ្ជូន​ព្រះសង្ឃ​អង្គណា​ទីទៃ​ពី ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត នោះ ព្រះអង្គ​នឹង​មិន​និមន្ត​ទៅ​សិក្សា​ឡើយ ត្បិត​មានតែ​ព្រះគ្រូ​រូបនេះ​ទេ ដែល​មាន​ចំណេះវិជ្ជា​ផ្នែក​ភាសាបាលី និង សំស្ក្រឹត​នេះ​ស្រាប់ សោតឯ​អាធ្យាស្រ័យ​ក៏​ត្រូវ​គ្នា​ជាមួយ នឹង​ព្រះអង្គ​ផង​ទៀត ” ។ ដោយហេតុនេះ ព្រះគ្រូ​សង្ឃ​វ​ជ្ជា នៃ យើង​ក៏​បាន​ត្រូវ​បញ្ជូន​ទៅ​សិក្សា នៅ​ទីក្រុង​ហាណូយ ជាមួយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ទៀត​។

​    ​ពួក​អ្នក​ប្រកាស​ខ្លួន​ថា ជា​អ្នក​ធម៌​ចាស់ ពេល​បាន​ដឹងថា ព្រះគ្រូ​ទាំង​ពីរ​រូប​ដែលជា​អ្នក​ដឹក នាំ​ការសិក្សា​កែប្រែ​នូវ​ការប្រតិបត្តិ​ខុសឆ្គង​អោយ​ត្រឡប់​ជា​ត្រឹមត្រូវ​ វិញ​តាម​ពុទ្ធបញ្ញត្តិ​នេះ ត្រូវបាន រាជ​ការជ្រើសរើស​បញ្ជូន​អោយ​ទៅ​សិក្សា​នៅ​ហាណូយ​យ៉ាងនេះ ពួក​នេះ​មាន​ការ​សប្បាយចិត្ត ហើយ បាន​ផ្សព្វផ្សាយ​ថា ការបញ្ជូន​នេះ​ជា​លេស​ដែល​រាជការ​បោះបង់​ភិក្ខុ​ទាំង​ទ្វេ​នេះ​ចោល​តែ​ ប៉ុណ្ណោះ ហេតុនេះ មុខ​ជា​នឹង​មិន​មាន​ថ្ងៃ​ណា​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ឡើយ ។​
​ព្រះ ​គ្រូ​មាន​សារជាតិ​ជា​បណ្ឌិត​មិន​មាន​ទោមនស្ស​នឹង​រឿង​នេះ​ឡើយ លោក​បាន​ខិតខំ​សិក្សា មិន​តែ​ភាសាសំស្ក្រឹត​ឡើយ លោក​ថែមទាំង​បាន​សិក្សា​នូវ​អក្សរ​សិលា​ចារិក និង ស្វែងយល់​ពី​ជីវភាព ស្រុកទេស​នៅ​ទីនោះ​ផងដែរ ។

​    ​ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយមក​អនាគត​មហា​បុរស​របស់​យើង ទាំង​ទ្វេ ត្រូវបាន​បញ្ជូន​ត្រឡប់​មក មាតុប្រទេស​វិញ ហើយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ត្រូវបាន​អោយ បន្ត​កិច្ចការ​ជា​សាស្ត្រាចារ្យ ភាសាបាលី​តទៅទៀត ខណៈ​ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ត្រូវ​បាន​តែង តាំង​ជា​សាស្ត្រាចារ្យ​បង្រៀន ភាសាសំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ ហើយក៏​ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត​ដំបូង​គេ​នៅ​កម្ពុជា ចាប់ តាំង​ពី​ការដួលរលំ​អាណាចក្រ​អង្គរ ។

(តទៅវគ្គទី ៤)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 31, 2012, in សម្ដេច​ព្រះសង្ឃរាជ and tagged , , . Bookmark the permalink. 55 Comments.

    • ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

      • អូ សៀវភៅគេទើប​តែចេញ ប្រយ័ត្ន​គេ​ប្ដឹង😀

      • ប្រភពដើមសុទ្ធតែមកពី ពុទ្ធសាសនបណ្ឌិត្យ ភាគច្រើន អ្នកត្រូវគេសម្ភាសន័ក៏អាចប្ដឹងអ្នកធ្វើសៀវភៅបាន ដែរ😀 ដាក់ប្រភពហើយ មិនបានដាក់ជាកម្មសិទ្ធិខ្ញុំទេ

      • តាម​អាន អ្នក​ធ្វើ​សៀវភៅជា​អ្នក​សម្ភាសន៍ផ្ទាល់ ។ ឯកសារ​នោះ​ ចំណុច​ខ្លះ​ធ្លាប់អាន​នៅ​ CEN ។

      • ត្រឹមត្រូវ! ឫសគល់សុទ្ធតែចេញពីពុទ្ធសាសនបណ្ឌិត្យ

      • បើចូលប្លុកនេះបានប្រាកដជាល្អ http://whoincam.wordpress.com/

      • ប្លក់ហ្នឹង ដូចជាមិនដំណើរការយូរហើយ

      • មិនមែនទេ គឺម្ចាស់គេបិទ😀 ចូលមើលបានតែអ្នក​ពិសេសដូចខ្ញុំជាដើម ហេហេហេ

      • ចុះបើចូលបានហើយ ម្ដេចក៏ថាបើចូលបានល្អ

      • បើ លោកបូណា ចូលបាន​ប្រាកដជាល្អ ព្រោះចូលចិត្ត​ខាង​ពុទ្ធសាសនា និង ជិវប្រវត្តិអញ្ចឹង​។

      • ធ្លាប់ចូលដែរ ប្លក់មួយហ្នឹង! ថាខ្ញុំចូលចិត្តក៏បាន ថាមិនចូលចិត្ត ក៏បាន ប៉ុន្តែសំខាន់គឺចង់រក្សាទុក សម្រាប់ឲ្យក្មេងៗក្រោយៗបានដឹង ផង និង ទុកជាធម្មទានផង

      • មិនចូលចិត្តរឿងអី ចូលចិត្តរឿងអី ?

      • ចូលចិត្តគ្រប់តែរឿងហ្នឹង😀 ចុះតាម៉ាប់ចូលចិត្តរឿងអ្វីដែរ?

      • ចូលចិត្តថតរូប😀

      • ម៉្យាងដែរ😀 បែបក្លាយជាអ្នកអាជីពអស់ហើយ

      • ប្រឹងឲ្យងាយទៅ តក់ៗពេញបំពង់

      • មិនងាយទេ របស់ថ្លៃពេក

      • ទាល់តែថ្លៃអញ្ចឹង ទើបវា Full Option មិនខ្វះមុខខ្វះក្រោយ😀

      • រឿងនេះដែលទៅមិនដល់

      • អញ្ចឹងមានតែតាមដំណើរហើយ មានត្រឹមណា ប្រើត្រឹមហ្នឹងហើយ

      • អស់តែម្ដង? ឥតមានសល់អីខ្លះទេ

      • អស់ហើយ អស់លុយអាលីងហ្មង ដោយ​សារ​តែអារឿងកាមេរ៉ាមួយណឹង ។

      • ចុះអីក៏កំសត់ម្ល៉េះតាម៉ាប់ !! ទៅណាដែរថ្ងៃឈប់សម្រាក?

      • ឥឡូវនៅសៀមរាប Blog Fest Asia 2012 មកតាំង​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ម៉្លេះ ថ្ងៃស្អែកបានទៅវិញ ។ ចុះបង ?

      • អូ! ទៅចូលរួមកម្មវិធីហ្នឹងផង មកវិញចែករំលែកផងទុកជាធម្មទានដល់អ្នកភូមិ ។ ខ្ញុំឥតមានបានទៅណាទេ ជាប់ធ្វើការ និង រៀនតិចតួចនាចុងសប្ដាហ៍….ទើបតែព្រឹកមិញទំនេរជិះទៅក្នុងក្រុងបន្ដិច

      • មិន​ដឹង​ជា​មាន​អ្វី​ជា​ចែក​រំលែក​ឲ្យ​ណាស់​ណា​ទេ តែ​នឹង​ព្យាយាម​សរសេរ​សង្ខេប​ និង មាន​រូប​បួនដប់សន្លឹកប៉ុណ្ណឹង ។

      • តិចក៏ដោយច្រើនក៏ដោយឲ្យតែចែក គឺសុទ្ធតែជាសទ្ធាហើយ មានអ្នកវ៉ើតប្រេសខ្មែរទៅច្រើនទេ ?គេធ្វើប៉ុន្មានថ្ងៃដែរ?

      • ភាគច្រើនជាខ្មែរ តែអ្នក​វតប្រេស​ដែល​ខ្ញុំ​ស្គាល់មាន​ ២ នាក់ទេ ក្រៅពីនេះជាអ្នកមាន domain ខ្លួន​ឯង​ច្រើន និង អ្នក​ IT ។ ភាគច្រើនជា​ខ្មែរ ជនបរទេស​មាន​ប្រហែល ២០ នាក់ប៉ុណ្ណោះ ។ គេចប់ស្អែកហើយ ។

      • ស្អែកត្រឡប់វិញដោយសុវត្ថិភាព!! ចូលយកបង កល្យាណនៅកំពង់ធំផង គាត់ទៅល្ងាចម្សិល😀 ម្យ៉ាងដែរជួបជុំដើម្បីចែករំលែកបទពិសោធន៍គ្នា

      • ឥតស្គាល់លេខគាត់ផង ។ ម៉្យាងទាល់តែថ្ងៃបានខ្ញុំ​ទៅ តែតាម​ខ្ញុំ​ដឹងតែយប់នេះគាត់មក​ភ្នំពេញវិញហើយ ។ អ្នកនិយាយ មាន​ខ្មែរ​តែ​ ២​នាក់គត់😀

      • ប្រហែលហើយ ព្រោះស្អែកជាថ្ងៃធ្វើការ តិចម្ល៉េះអ្នកនិយាយហ្នឹង សំបូរតែបរទេស។ អាហារថ្ងៃត្រង់ហើយឬ?

      • ហាហាហាហា ធម្មតាទេ រឿងនេះ យើងក៏​មិនសូវ​មាន​ប្រធាន​បទ​និយាយ​ដែរ តែ​យើង​និយាយ​ច្រើន​នៅ BarCamp ។ រួចហើយ បាយ​ខ្លួន​ឯង ។

      • នៅសៀមរាបយ៉ាងម៉េចដែរ ភ្លៀងទេ ? BarCamp 2012 ទៅអើតមើលបានប្រហែល ១ ម៉ោងដែរ!! ឃើញយុវវ័យចូលរួមច្រើន ខ្ញុំសប្បាយ វាល្អជាងពួកគេយកពេលវេលាទៅដើរលេងឥតប្រយោជន៍

      • សំណាង​ដែរ​ឥត​មាន​ភ្លៀង ។ ខ្ញុំ​មិនដែល​បាន​ទៅ BarCamp ទេ ព្រោះឥតឃើញមាន topic អ្វីក្រៅពី IT ។

      • ត្រូវហើយ ភាគច្រើនគេនិយាយពី វិស័យបច្ចេកវិទ្យា និងផ្នែកផ្សេងបន្ដិចបន្តួចដែរ😀

      • ចង់ឲ្យ​មាននិយាយ​ផ្នែក​អក្សរ​សាស្រ្ត​និងវប្បធម៌ច្រើនជាង ។ បើ​អាច​ឆ្នាំក្រោយ បងនិយាយ​ទៅ ចាំខ្ញុំចូលរួមដែរ ។

      • ជាការល្អ តែគេផ្ដោតលើបច្ចេកវិទ្យាច្រើនជាងសម្រាប់វេទិការនេះ យើងអាចរកវេទិការផ្សេងឬបង្កើតសម្រាប់ក្រុមវ៉ើតប្រេសយើងដើម្បីជជែកពីអក្សរ​សាស្ដ្រនិងវប្បធម៌.. តាមពិតទៅខ្ញុំមិនចេះអីជ្រៅជ្រះលើអក្សរសាស្ដ្រនោះទេ គ្រាន់តែធ្លាប់ជាជ័យលាភីអក្សរសាស្ដ្រខ្មែរប្រចាំខេត្តកណ្ដាលតែបុណ្ណោះ ដែលធ្វើឲ្យខ្ញុំចេះតែបន្ដស្វែងយល់រហូតពីភាសាជាតិ និង វប្បធម៌ជាដើម…ហើយបើនិយាយពីឥឡូវគឺជំនាញព័ត៌មានវិទ្យា ចុះតាម៉ាប់ខាងអីដែរ?

      • ខាងវតប្រេស​យើង​សុទ្ធ​តែយុវចាស់មិនងាយ​ជុំទេ បើជុំជប់លៀង​អាច​បាន ហេហេហេ ។ ខ្ញុំមិន​សូវ​ចង់​និយាយរឿង​មុខ​វិជ្ជា​ខ្ញុំទេ ព្រោះ​វា​ត្រូវ​មួយ​មិនត្រូវ​មួយ តែ​អា​សំខាន់អត់ត្រូវសោះ រៀនវេជ្ជសាស្រ្តមួយ​ថ្ងៃមួយ​ថ្ងៃ​មក​អង្គុយ​តែ​សរសេរ​ និង បកប្រែ តែ​បាន​ថា ខ្ញុំ​រៀន​អង់គ្លេស​អញ្ចឹង​ប្រឹង​ប្រាប់​ខ្លួន​ឯង​បន្លាប់​ថា សរសេរ​និងបកប្រែ​បង្កើន​សមត្ថភាព​អង់គ្លេស😀

        និយាយ​រឿង​កម្មវិធី​និយាយ​អីអញ្ចឹងខ្ញុំ​ចេះ​តែ​ចង់​ឲ្យ​មាន​ដែរ តែមិនដឹង​ធ្វើ​ម៉េចកើត !

        សំណាង​ណាស់​ដែល​បាន​ស្គាល់អ្នកប្រាជ្ញ😀

      • មានគ្រប់ជំនាញហើយ ឥឡូវបានលោកគ្រូពេទ្យមួយទៀតហើយណ៎​ អ្នកគ្រូពេទ្យក៏មាន មន្ដ្រីធនធានទឹកក៏មាន អ្នកគណនេយ្យក៏មាន😀 ​ អាចសម្ដែងល្ខោនបានហើយ ការដែលមកប្រើប្រាស់ប្លក់គឺជាជំនាញមួយទៀត ក្រៅពីអ្វីដែលយើងមាន យ៉ាងហោចណាស់ក៏បានចែករំលែកព័ត៌មានដែរ …នៅទីនេះសុទ្ធតែកំពូលៗប្រាជ្ញ :D:D

      • ម្នាក់ៗ​សុទ្ធ​តែ​រវល់​មិនដឹង​ពេល​ណា​បាន​ជួប​គ្នា​ទេ😦

      • ថ្វីបើរវល់គ្រប់ៗគ្នា​ តែឱកាសជួបគ្នានៅតែមាន គ្រាន់តែថា យូរ ឬ ឆាប់ៗនេះ😀 សង្ឃឹមថាឆាប់ៗចុះ អ្នកគុននិយម នឹងបានជួបគ្នា

      • បើ​មាន​និស្ស័យ​ប្រាកដ​ជា​ជួប ប្រើ​Facebookទេ ជួយ add ខ្ញុំផង https://www.facebook.com/tamab.mmo?ref=tn_tnmn

      • បាទ បាទ ! ឲ្យតែថ្ងៃណាមួយឆ្លៀតគង់តែក្រុមល្ខោនវ៉ើតប្រេសជួបមុខគ្នាទេ !! ប្រើដែរតើ ចាំខ្ញុំ Add​😀

      • ខ្ញុំAdd​ ហើយ

      • មកពីមិនដាក់ឈ្មោះពិត

      • ឥឡូវស្គាល់ឈ្មោះមិនពិតហើយឬនៅ?

      • ស្គាល់ហើយ ហេហេហេ

      • ស្គាល់អញ្ចឹងលែងអីហើយ ព្រោះឈប់ឆ្ងល់ថាជានរណា

  1. Pingback: Anonymous

  2. Pingback: ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ១) « កោះធំសូមស្វាគមន៍…!!!

  3. Pingback: ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ២) « កោះធំសូមស្វាគមន៍…!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: