Category Archives: ស្វែងយល់ពីពាក្យខ្មែរ

ស្វែងយល់ពីពាក្យខ្មែរ ៖​ រយៈ និង រយះ


រយៈសប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរ​ទៀត​  ​ ដែល​ភាគច្រើន​យើង​សង្កេត​ឃើញ​ថា​ខ្មែរ​នាំ​គ្នា​ប្រើប្រាស់​ខុស​ឆ្គង​ទាំង​មិនដឹង​ខ្លួន​ តាមទូរទស្សន៍​ កាសែត​ ជាដើម​ ។ ខ្ញុំលើកយក​ពាក្យ​នេះ​ មក​បង្ហាញ​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

រយៈ . )  សំ. ) សង្កាត់, ថ្នាក់, ភាគ, កម្រិត : ​​ រយៈ​កាល, រយៈ​ផ្លូវ, រយៈ​វេលា, រយៈ​ពាក្យ (រយ “សន្ទុះ, ល្បឿន, ដំណើរ​រួស​រាន់, ឆាប់, រហ័ស”) ។ 

ឧទាហរណ៍៖​ គម្រោង​នេះ​មាន​រយៈពេល​៥ឆ្នាំ​។

រយះ កិ. ) បែក​រហែក​ញែក​ចេញ​ដូច​គេ​ចាប់​យះ មែក​ឈើ​រយះ (. . រយាយ ផង)។ ព. ប្រសើច​រយះ​មាត់ សើច​ដោយ​រិះ​គន់​ហាក់​ដូច​ជា​នឹង​រយះ​មាត់ ! ធ្វើ​ការ​យ៉ាង​ហ្នឹង គេ​សើច​រយះ​មាត់​អស់​ហើយ !; និយាយ​ថា សើច​រយះ​មាត់​រយះ​ក ក៏​មាន (. សា.)។ 

ឧទាហរណ៍៖​ កុមារា​សុខ​សើច​ស្ទើរ​រយះមាត់​។

កំណត់ចំណាំ៖  ខ្មែរភាគច្រើន​តែងតែ​សរសេរ​ថា៖ រយះពេល ដែល​ជា​ពាក្យ​មិនត្រឹមត្រូវ​សូម្បី​តែអត្ថន័យ​។ ពាក្យត្រឹមត្រូវ​ដែលយើង​ត្រូវ​ប្រើ​គឺ រយៈពេល ” 

សង្ឃឹម​ថា​ ក្រោយ​ពី​បានយល់​ដឹងច្បាស់​នូវ​ពាក្យ​ទាំង​ពីរនេះ​រួច ​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ក្នុង​ការ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​៕

Advertisements

ស្វែងយល់ពីពាក្យខ្មែរ ៖​​ កាំ និង កម្ម


កាំសប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរ​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

កាំ(កិ)​  អ្វីៗ​ដែល​រៀប​ជា​ជាន់, ជា​ថ្នាក់​សម្រាប់​ទល់,សម្រាប់​ទ្រ,សម្រាប់​រង ។​ ឧទាហរណ៍​៖​​ កាំ​ជណ្ដើរ, កាំ​រទេះ, ​កាំជ្រួច, កាំភ្លើង​ ជា​ដើម  

កម្ម(បា.សំអំពើ​ ទោះ​អំពើ​ល្អក្ដី អាក្រក់ក្ដី ក៏ហៅថាកម្ម​។  ឧទាហរណ៍៖  កម្ម​ជា​កុសល​  កម្ម​ជាអកុសល​  ទទួល​រង​កម្ម​  តាមកម្ម ចុះ​ គឺ​ទទួល​រង​តាម​អំពើ​ដែល​ខ្លួន​បានធ្វើ​បាន​សន្សំ​មក​ហើយ​។

ដោយ៖​ បូណា

ស្វែងយល់ពីពាក្យខ្មែរ ៖ កាប់ និង កប្ប


កាប់សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរ​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

កាប់​ (កិ)​  ប្រហារ​ដោយ​គ្រឿង​អាវុធ​មាន​មុខ​មុត​ មាន​ដាវ និង​ កាំបិត​ជាដើម​។ ឧទាហរណ៍៖ កាប់ឈើ កាប់ដី  កាប់​មួយ​ដាវ ។

កប្ប (បា.សំកាល​ដែល​តាំង​នៅ​យូរ​អង្វែង​។​ ឧទាហរណ៍៖ អស់​មួយកប្ប   ដើម​កប្បព្រឹក្ស (ជា​ឈ្មោះ​ឈើ​វិសេស​របស់​ព្រះឥន្ទនៅ​ជាន់​តាវតឹង្ស)

ដោយ៖​ បូណា

ស្វែងយល់ពីពាក្យខ្មែរ៖ សម្រង់ពាក្យដែលសរសេរជាមួយ “ណ” និង ពាក្យដែលសរសេរជាមួយ “ឡ”


ខាងក្រោមនេះជាសម្រង់ពាក្យដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ

Specal-Text-in-A5_Page_04 Specal-Text-in-A5_Page_05 Specal-Text-in-A5_Page_06 Specal-Text-in-A5_Page_07 Specal-Text-in-A5_Page_08 Specal-Text-in-A5_Page_09 Specal-Text-in-A5_Page_10 Specal-Text-in-A5_Page_11 Specal-Text-in-A5_Page_12

ស្វែងយល់ពីពាក្យខ្មែរ ៖ កាន់ កណ្ឌ​ និង ក័ណ្ឋ


monk

ថ្ងៃ ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បី​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​  មក​បង្ហាញ​ដើម្បី​ជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បី​ ៖

កាន់កាន់​(កិ)​ ចាប់​ខ្ជាប់ ​។ ឧទាហរណ៍ ​៖កាន់​ដំបង​ , កាន់ ឆត្រ ។ ប្រកាន់​ការ​ចាប់​ការ​ដោយ​មុខ ៗ ​: កាន់ការណា ត្រូវ​ធ្វើ​ការ​នោះ​ឲ្យ​ហើយ ។

កណ្ឌ(. បា) ព្រួញ;​ គ្រាប់កាំភ្លើង​ ; ទង់​ ;ដើម​ ; សេចក្ដីកំណត់​ ;បរិច្ឆេទ​ ​;វគ្គ​ ;​​ ខ្សែ​ ។​ ឧទាហរណ៍ ​៖​រឿង​មហា​វេស្សន្ដរ​ជាតក​មាន ​១៣ ​កណ្ឌ​។

ក័ណ្ឋ​(. បា) មាន​ន័យ​ថា​ ˝˝រីឯ ន័យ​ក្លាយ​ថា ˝ក្បាល˝។ ឧទាហរណ៍ ​៖⁣ទសក័ណ្ឋ​ ជាឈ្មោះ​យក្ស​ក្នុង​រឿង​រាម​កេរ្ដិ៍ ដែលមាន​ក្បាល​ដប់​ ។ ខ្លះ​ហៅ​ថា​ ទសមុខ​ ក៏​មាន​ដែរ​ គឺ​សំដៅ​លើ​ ក្រុង​រាពណ៍​ ។

ង្ឃឹម ​ថា​ ក្រោយ​ពី​បានយល់​ដឹងច្បាស់​នូវ​ពាក្យ​ទាំង​បី​នេះ​ វា​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ក្នុង​ការ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​៕

ដោយ៖ បូណា

 

%d bloggers like this: