Blog Archives

ស្វែងយល់ពីពាក្យខ្មែរ ៖ កាន់ កណ្ឌ​ និង ក័ណ្ឋ


monk

ថ្ងៃ ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បី​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​  មក​បង្ហាញ​ដើម្បី​ជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បី​ ៖

កាន់កាន់​(កិ)​ ចាប់​ខ្ជាប់ ​។ ឧទាហរណ៍ ​៖កាន់​ដំបង​ , កាន់ ឆត្រ ។ ប្រកាន់​ការ​ចាប់​ការ​ដោយ​មុខ ៗ ​: កាន់ការណា ត្រូវ​ធ្វើ​ការ​នោះ​ឲ្យ​ហើយ ។

កណ្ឌ(. បា) ព្រួញ;​ គ្រាប់កាំភ្លើង​ ; ទង់​ ;ដើម​ ; សេចក្ដីកំណត់​ ;បរិច្ឆេទ​ ​;វគ្គ​ ;​​ ខ្សែ​ ។​ ឧទាហរណ៍ ​៖​រឿង​មហា​វេស្សន្ដរ​ជាតក​មាន ​១៣ ​កណ្ឌ​។

ក័ណ្ឋ​(. បា) មាន​ន័យ​ថា​ ˝˝រីឯ ន័យ​ក្លាយ​ថា ˝ក្បាល˝។ ឧទាហរណ៍ ​៖⁣ទសក័ណ្ឋ​ ជាឈ្មោះ​យក្ស​ក្នុង​រឿង​រាម​កេរ្ដិ៍ ដែលមាន​ក្បាល​ដប់​ ។ ខ្លះ​ហៅ​ថា​ ទសមុខ​ ក៏​មាន​ដែរ​ គឺ​សំដៅ​លើ​ ក្រុង​រាពណ៍​ ។

ង្ឃឹម ​ថា​ ក្រោយ​ពី​បានយល់​ដឹងច្បាស់​នូវ​ពាក្យ​ទាំង​បី​នេះ​ វា​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ក្នុង​ការ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​៕

ដោយ៖ បូណា

 

ស្វែងយល់ពីពាក្យខ្មែរ ៖ កល កល់ និង កលហ៍


ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បី​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​  មក​បង្ហាញ​ដើម្បី​ជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បី​ ៖

កល់យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៨​ បន្ទាត់​ទី​១២​ ខាង​ស្ដាំ​

កល​(ន​)​ (​ សំ​.​ កល​ ន​.​ ឬ​ គុ​.​ “​មាយា​ ;​ កោង​ ;​ មាន​ពុត​…​”​)​ឧបាយ​យ៉ាង​ល្អិត​ , ល្បិច​ (ឧបាយ​កល )​ :​ ដំណើរ​ហ្នឹង​ជា​កល​ឧបាយ​របស់​គេ​ទេ​;​ ប្រយ័ត្ន​ចាញ់​កល​គេ​ ។

យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៨​ បន្ទាត់​ទី​១៦​ ខាង​ស្ដាំ​

កល់​ (កិ)​ ទ្រ​ពី​ក្រោម​ ,​ ស៊ែម​ពី​ក្រោម​ដើម្បី​ឲ្យ​ស្មើ​មិន​ឲ្យ​ល្អៀង​ ឬ​ដើម្បី​ឲ្យ​ហើប​ឲ្យ​ខ្ពស់​ឡើង​ :​ ដាក់​កំណល់​ កល់​ឲ្យ​ខ្ពស់​ឡើង​ ។​ ឧទាហរណ៍​៖​ ចូរ​អ្នក​យក​ដុំ​ឈើ​មក​កល់​តុ​នេះ​ ឲ្យ​ខ្ពស់​ឡើង​។

យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៩​ បន្ទាត់​ទី​១​ ខាង​ឆ្វេង​

កលហ៍​ ឬ​ កលហៈ( សំ​.​ បា.​ )​ ជម្លោះ​ :​ កើត​មាន​កលហៈ​នឹង​ គ្នា​ គឺ​ កើត​មាន​ជម្លោះ​នឹង​ គ្នា ។

សង្ឃឹម​ថា​ ក្រោយ​ពី​យល់​ដឹង​នូវ​ពាក្យ​ទាំង​បី​នេះ​ វា​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ។

%d bloggers like this: