Blog Archives

ថ្ងៃបុណ្យទាន៖បើមិនអញ្ជឹងទេ មិនចំណេញ


បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកាន់​តែខិត​ជិតមកដល់ហើយ​​​​​​​​​​​​​​​  គឺ​​​​​​នៅសល់តែ ០៤ថ្ងៃទៀត ប៉ុណ្ណោះ។  ប្រជាពលរដ្ឋដែល នៅ​ខេត្តឆ្ងាយៗ  ក៏ត្រៀមខ្លួនជា​ស្រេច​ដើម្បី​ទៅ ស្រុក​កំណើត​រៀងៗខ្លួន។​

ពេលនេះគឺជាឱកាស​ដ៏ល្អសម្រាប់​សេវា​កម្មដឹកជញ្ជូន​ដែល​រក​​បានចំណូល​ច្រើន ជាងថ្ងៃធម្មតា ព្រោះឲ្យតែ​​​​​​​​​​​ដល់​រដូវ​បុណ្យ​​ទាន ដូច្នេះពួកគេតែងតែ​ដំឡើ​ង​ថ្លៃ​ឈ្នួល​ ​មួយ ទ្វេជាពីរ ជាបី ​ដើម្បី​បាន​ប្រាក់ចំណេញ​។

តាមរយៈរូបត្លុកនេះតើយ៉ាងម៉េចដែរ ? ខ្ញុំប្រហែលជាអត់ទៅផ្ទះទេ :D​

Advertisements

វត្តព្រែកតាដួង


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០៩ ហើយបុណ្យភ្ជុំបិណ្ឌក៏កាន់តែខិតជិតមកដល់ដែរ ។ ថ្ងៃនេះខ្ញុំបង្ហាញអ្នក ភូមិ​​ទាំង អស់នូវទិដ្ឋភាពខ្លះៗ ក្នុងបរិវេណវត្ត​ព្រែកតាដួង​ដែលស្ថិតនៅស្រុកកំណើតរបស់ខ្ញុំ ។​    ព្រែកតាដួងជាវត្ត មួយក្នុងចំណោមវត្តអារាមជាច្រើនទៀតរបស់ស្រុកកោះធំ  ដែលមាន​ទីតាំង​ភូមិសាស្ដ្រ នៅ ក្នុងដែនដីនៃ ឃុំ ព្រែកថ្មី  ស្រុកកោះធំ  ខេត្តកណ្ដាល។  វត្តនេះស្ថិតនៅតាមបណ្ដោយដងទន្លេបាសាក់ត្រើយ ខាងលិចក្បែរ ផ្លូវជាតិលេខ ២១ ។  ទីអារាម ព្រែក តាដួងមានព្រំប្រទល់ខាងត្បូងជាប់ភូមិព្រែកតាដួង   ខាងលិចជាប់ផ្លូវជាតិ​លេខ ២១ និង វិទ្យាល័យព្រែកតាដួង  ខាងកើតជាប់ដង​ទន្លេ​បាសាក់  និង ខាង ជើងជាប់ភូមិស្វាយតាមេឃ ឃុំ កោះធំ “ខ”។ ក្រោមការដឹកនាំកសាងរបស់ព្រះគ្រូចៅអធិការចុង​ក្រោយដែលជាទីប្រឹក្សារបស់​សម្ដេច​ព្រះ​សង្ឃ រាជ រួម ជា មួយពុទ្ធបរិស័ទ  សមិទ្ធិផលផ្សេងៗ រួមមាន៖ កុដិ  ព្រះវិហារ   សាលាធម្មសភា  សាលាបុណ្យ  ពុទ្ធិកបឋមសិក្សា សួនច្បារ និង ផ្លូវបេតុងក្នុងវត្តទាំងមូល  ត្រូវបានលេចឡើងជាបន្ដបន្ទាប់ ធ្វើឲ្យទិដ្ឋភាពក្នុង​វត្តកាន់​តែគួរឲ្យ​ចាប់​អារម្មណ៍ និង មានបរិស្ថានល្អ។ ខាងក្រោមនេះជារូបភាពដែលបង្ហាញពី ទិដ្ឋភាព ក្នុងវត្ត៖

ទំនួញប្រេត


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០២ !!!​ តើអ្នកភូមិទាំងអស់គ្នាទៅបានប៉ុន្មានវត្តហើយ​ ?

ចុចដើម្បីមើលអត្ថបទកំណាព្យទាំងស្រុង

៨ ឆ្នាំហើយ ដែលមកនៅ​ ភូមិ វ៉ើតប្រេសនេះ!!!


ប្លក់នេះត្រូវបានខ្ញុំបង្កើតឡើងតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ រហូតមកទល់ពេលនេះវាមានអាយុ ៨ឆ្នាំហើយ ជាមួយនឹងការរវល់ខ្លះៗ និង ខ្ជិលផង នៅឆ្នាំខ្លះប្លក់នេះគ្មានប្រកាសទេ ដូចជា៖ ២០០៥ និង ២០០៦ ជាដើម ។

ទើបតែពេលថ្មីៗ នេះ ខ្ញុំចាប់ផ្ដើមបើកទ្វារផ្ទះ និង មានប្រកាសខ្លះៗ ឡើងវិញ ដើម្បីកុំឲ្យដាច់ញាតិមិត្ត ដែលនៅក្នងភូមិ និង ដើម្បីចែករំលែកនូវព័ត៌មាន ។ ជាមួយគ្នានេះប្លក់ថ្មីមួយទៀតក៏ត្រូវបានបង្កើតឡើងដែរ នៅថ្ងៃទី ០៤ សីហា ឆ្នាំ ២០១២ ដើម្បីចែករំលែកនូវចំណេះដឹងទាក់ទងនឹង បច្ចេកវិទ្យា  ជាពិសេសគឺ ប្រព័ន្ធប្រតិបត្តិការលីនុច clc4u.wordpress.com

ទ្វារផ្ទះក្នុងភូមិវ៉ើតប្រេសមួយនេះ បើកចំហជានិច្ច 😀 😀 😀

%d bloggers like this: