Category Archives: អនុស្សាវរីយ៍

និគមជនបទ៖​ ស្ពានមួយក្នុងស្រុកព្រៃកប្បាស


ខេត្តតាកែវ៖​ ជាផ្នែកមួយនៃដំណើរទៅកាន់ភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស នាឱកាសមុន បុណ្យភ្ជុំបិណ្ឌ មួយថ្ងៃ គឺថ្ងៃបិណ្ឌទី១៤ ខ្ញុំបានធ្វើដំណើរតាមផ្លូវលំជនបទ ឆ្លងកាត់​ពីភូមិមួយទៅភូមិមួយពីឃុំមួយចូលទៅ ឃុំមួយទៀត តាមបណ្ដោយផ្លូវលំពីស្រុកកោះធំ ខេត្តកណ្ដាល ទៅកាន់ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជាមួយនឹងបរិយាកាស​ដ៏ល្អ​នៅឯទីជនបទ ពិតជា​ទទួល​បា​ន​អារម្មណ៍ស្រស់ថ្លា ជាមួយនឹងខ្យល់ធម្មជាតិ ​ ដែលមិនអួអាប់ដូចទីក្រុង។  តាមរយៈដំណើរនេះ ខ្ញុំបានឆ្លងកាត់ស្ពានឈើចាស់មួយ ស្ថិតក្នុង​ឃុំកំពង់រាប ស្រុកព្រៃកប្បាស ដែលជាចំណុចសំខាន់ក្នុងការតភ្ជាប់ពីតំបន់ខាងកើតទៅតំបន់ខាងលិច ដោយពុំចាំបាច់ ធ្វើដំណើរតាមទូកដនោះទេ នារដូវវស្សា (ពីមុនៗមកការ​ធ្វើដំណើ​​រ​នារដូវវស្សា ចាំបាច់​ត្រូវការ​ទូកដ ដើម្បី ចម្លង)។​ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងស្ពានមួយនេះ​ គឺមហាកម្លាំងសាមគ្គីរបស់​ប្រជារាស្ដ្រដែល​រស់នៅ តាមនិគមជនបទ ពិសេស​អ្នកនៅ​ម្ដុំស្ពាន​នេះ​ផ្ទាល់ ពួកគាត់មានទឹកចិត្តក្នុងការ សាងសង់ស្ពានមួយនេះ ដើម្បីប្រយោជន៍សាធារណៈ បើទោះជាជីវភាព​របស់ពួកគាត់មិនប្រសើរក៏ដោយក្ដី៕

ទិដ្ឋភាពស្ពានឈើចាស់​ ដែលមានសភាពរដិបរដុប

ទិដ្ឋភាពពីចម្ងាយ

ទិដ្ឋភាពស្ពាន និង តំបន់ខាងលិច​ ផ្នែកមួយនៃឃុំកំពង់រាប​ ព័ទ្ធជុំវិញដោយផ្ទៃទឹកល្វឹងល្វើយ

ម្ហូបជនបទ


[…] កាលពីពេលកន្លងទៅ បានធ្វើដំណើរទៅខេត្តតាកែវ…ហើយក៏មិនភ្លេចមុខម្ហូបជនបទមួយមុខនេះដែរ។ មិនប្រាកដថាអ្នកទីក្រុងចូលចិត្តវានោះទេ តែសម្រាប់ខ្ញុំឆ្ងាញ់រកពាក្យនិយាយគ្មាន អាចនិយាយបានថា គ្រាន់តែក្រឡេកឃើញភ្លាមឃ្លានភ្លែត ហើយបើបានជាមួយឡាប់យេរបន្តិចមិនដឹងជាយ៉ាងណានោះទេ។ ជាមួយនឹងក្លិនឆ្ងុយភាយៗតាមខ្យល់ ស្ទើរតែស្រក់ទឹកមាត់ខ្ជាក…ផ្ញើជូនអ្នកភូមិសម្រាប់ អាហារថ្ងៃត្រង់ថ្ងៃនេះ  […]

ក្ដាមបំពង

រំឭកអនុស្សាវរីយ៍វ័យកុមារ


ព្រឹកនេះគឺ វេនបិណ្ឌទី ០៦ ហើយ ក្រោកពីដំណេកក៏យឺតជាងថ្ងៃធម្មតា ព្រោះជាថ្ងៃចុងសប្ដាហ៍ ។ មិនទាន់ទាំង បើក ភ្នែក ស្រួល⁣ផងមេឃក៏ចាប់ងងឹតវិញហាក់ដូចជាពេលរាត្រីវិញ អញ្ចឹងគ្រាប់  ទឹកភ្លៀងតូចធំក៏ចាប់ ផ្ដើមធ្លាក់មកយ៉ាងសន្ធាប់  ធ្វើឲ្យអាកាសធាតុប្រែជាត្រជាក់…….. ។

ស្ថិតក្រោមបរិយាកាសនេះធ្វើឲ្យអារម្មណ៍នឹងគិតទៅដល់ពេលវេលាមួយនា វ័យកុមារកាលរៀននៅសាលាបឋម សិក្សា ។  មានរឿងរ៉ាវជាច្រើនដែលនឹងឡើងវិញ ខ្លះគួរឲ្យចង់សើច ខ្លះគួរឲ្យខឹង     ខ្លះគួរឲ្យអាណិត……..កាលនៅក្មេង គឺអញ្ចឹង  រាល់ពេលដែលឮស្នូរជួងរោទិ៍ ដែលបញ្ជាក់ថាដល់                       ម៉ោងចេញទៅផ្ទះ ម្នាក់ៗ ស្រែកហ៊ោ​កញ្រ្ជៀវ  ឲ្យទ្រហឹង ពេញថ្នាក់  ។  ជារៀងរាល់ពេលត្រឡប់       មកផ្ទះវិញមិនដែលភ្លេចទេ  អាស្ទីលដោះស្បែកជើងកាន់ ហើយចាប់ផ្ដើម ដើរ បណ្ដើរ ឈូសដី ដែលនៅតាមចិញ្ចើមផ្លូវបណ្ដើរ  (ត្រូវរំពាត់ម៉ែ ញយដង) ដោយមិនខ្វល់ថា ហុយដាក់អ្នកណានោះទេ  ឲ្យតែខ្លួនឯងសប្បាយ  ឡាឡាឡា …!!!   ហើយបើមេឃភ្លៀងដូចថ្ងៃនេះវិញ គឺចេញពីរៀនមកដោះអាវ  ដើរលុយទឹកដែល ដក់ តាមជង្ហុកក្បែរៗចិញ្ចើមផ្លូវជាតិ ជួនកាលធ្វើឲ្យទឹកសាចដាក់គេឯងទៀត (គង់តែគេជេរ និង វ៉ៃបែកក្បាលទេ 😀 😀 )  ។  បើនិយាយដល់ម៉ោងរៀនវិញ កាលចូលថ្នាក់ទី ១ ដំបូងអត់ហ៊ានទៅសាលាម្នាក់ឯងទេ ទាល់តែមានបងៗ គេទៅនៅចាំ ទើបនៅរៀន  បើមិនអញ្ចឹងទេ  មកផ្ទះវិញដែរ 😀   ដល់ពេលរៀនបានយូរបន្តិចមានមិត្តភក្ដិក៏លែងខ្លាច  ហើយចូលចិត្តមក រៀនមិនហ៊ានឈប់ទេ    ។  ក្នុងថ្នាក់រៀនឲ្យតែពេលចេញលេងម្ដងៗ  គឺមិនភ្លេចទេ ដេញប្រលែងប្រតាយប្រតប់គ្នា  ដេញវ៉ៃ គ្នាដូចរឿងកុនចិន បក្សនេះ បក្សនោះ (មានអីពេលចូលថ្នាក់វិញ ត្រូវរំពាត់របស់គ្រូ)  ។     ដល់ខែដាក់បិណ្ឌ និង ភ្ជុំបិណ្ឌដូច ឥឡូវវិញ   ឲ្យតែពេលចេញលេងគឺនាំគ្នាទៅរត់លេងក្នុងវត្ត ដែលនៅជិតនោះ រហូត(រឿង អីមិនទៅវត្ត ព្រោះត្រូវបាន ព្រះ សង្ឃ ឲ្យនំចំណី ឆី 😀 :D)   ។

គិតៗទៅ វ័យកុមារសប្បាយម៉្យាងដែរ  គ្មានខ្វល់ខ្វាយពីរឿងអ្វីទាំងអស់  មានបាយ អត់បាយស៊ី ក៏មិនគិត  មានលុយ អត់ លុយក៏មិនគិត   ។   មានរឿងជាច្រើនទៀតដែលកើតមានកាលវ័យកុមារតែក៏ភ្លេចអស់ច្រើនដែរ   😀 😀 😀 ។  ចប់ប៉ុណ្ណឹងសិនចុះ […….]

រីករាយថ្ងៃកាន់បិណ្ឌទី ០៦  អ្នកភូមិវ៉ើតប្រេសទាំងអស់គ្នា !!!

%d bloggers like this: