Category Archives: សំណើចក្នុងភូមិ

សំណើចក្នុងភូមិ៖ ល្ងាចម្សិលទូរស័ព្ទច្រឡំមនុស្ស


កាលពីល្ងាចម្សិលនេះមេបានឲ្យទូរស័ព្ទទំនាក់ទំនងទៅមនុស្សម្នាក់នៅក្រុមហ៊ុនបម្រើសេវាកម្ម អ៊ីនធឺណែតមួយ (ISP) ដើម្បីឲ្យគេជួយឆែក​​បណ្ដាញ វីភីអ៊ិន នៅខេត្តកំពត ។  ​ក្រោយពីដើរចេញពីកន្លែងមេ ក៏ដើសំដៅមកតុ   មិត្តភក្ដិរួមការងារ  រួចមើលបញ្ជីលេខទូរស័ព្ទ និង ឈ្មោះ ដើម្បីធ្វើការទំនាក់ទំនង ………អង្គុយចុះរួចក៏វាយបញ្ជូនលេខ 0xx xxx xxx (ក្រោយពីមើលរួច) ចុចទៅប្រ៉ុយ……..ចូលប្រ៉ុស…..។

កិច្ចសន្ទនាចាប់ផ្ដើម៖…………

ខ្ញុំ៖  អាឡូ​ ជម្រាបសួរ !!! តើបងវណ្ណនី (តាមពិតអ្នកដែលខ្ញុំត្រូវរកគឺឈ្មោះ វណ្ណឌី ទេ   តែមកពីខ្ញុំ…)  ដែលបម្រើការនៅក្រុម ហ៊ុនបម្រើសេវាកម្ម អ៊ីនធឺណែត (ISP) មែន ?

វណ្ណនី៖ បាទ បាទ គឺខ្ញុំហ្នឹងហើយ    មានការអីដែរ ? (គាត់ខ្លួនឯងក៏ច្រឡំអង្គភាពដែលគាត់ខ្លួនឯងកំពុងបម្រើការដែរ  គឺគាត់មិនមែនជាបុគ្គលិកនៅ ISP ទេ)

នឹកស្មានថាត្រូវមនុស្សហើយ ក៏បន្ដនិយាយទៀត….

ខ្ញុំ៖ ចង់ឲ្យខាងបងជួយឆែក បណ្ដាញវីភីអ៊ិនរបស់អង្គភាពខ្ញុំនៅសាខាកំពតផង  ព្រោះវាដើរមិនស្រួលសោះ

វណ្ណនី៖  បាទ បាទ ចាំខ្ញុំមើល​ !!!    ស្ងាត់បន្តិច….គាត់ក៏តបមកថា  អូ!!! ខ្ញុំអត់ចេះឆែកទេ ធ្វើម៉េចទៅ….(គាត់ ”វណ្ណនី” មិនមែនបុគ្គលិក ISP ទេ)

ខ្ញុំ៖ មិនទាន់តបទៅគាត់ភ្លាមៗទេ…(គិតក្នុងចិត្ត “​យី!! ម្នាក់នេះជាបុគ្គលិកធ្វើការខាងហ្នឹងហើយ ឆ្លើយថាមិនចេះ   យ៉ាប់មែន”) ហ្អា!! ម៉េចបងឆ្លើយថាមិនចេះចឹង?

វណ្ណនី៖ ខ្ញុំអត់ធ្វើការនៅហ្នឹងទេ…..តើខ្ញុំត្រូវទៅទីនោះដើម្បីទៅកំពត?​ (តាមពិតគាត់ជាមន្ដ្រីនៅអង្គភាពជាមួយខ្ញុំដែរ តែកន្លែងផ្សេងគ្នា  )

ខ្ញុំ៖ (ក្នុងចិត្ត  អូ! ច្រឡំមនុស្សហើយ…) ចាំខ្ញុំសួរមេសិន ចាំ ប្រាប់បងវិញ  (និយាយដើម្បីបញ្ចប់ការសន្ទនា)​….អរគុណ ។   អ្នកដែលត្រូវរកគឺ ឈ្មោះ វណ្ណឌី  មិនមែន វណ្ណនី​ ទេ !!!!

ចប់ដោយសង្ខេប

%d bloggers like this: