Category Archives: ព្រះពុទ្ធសាសនា

មាតុភូមិខ្ញុំ៖ វត្តខេមររាជការាម​ (បាក់ណាម)


This slideshow requires JavaScript.

នាឱកាស​ឆ្នាំថ្មី​ ឆ្នាំច​ ព.ស​ ២៥៦២​ នេះ​ ខ្ញុំ​មានពេលវេលា​សម្រាក​ និង បាន​ធ្វើ​ដំណើរ​ទៅកាន់​វត្ត​ខេមររាជការាម(ភាគ​ច្រើន​គេនិយម​ហៅថា​ វត្ត​បាក់ណាម​)ជា​ថ្មី​ម្ដង​ទៀត​ ដែល​លើកទី​១​ ខ្ញុំ​បានទៅដល់​ទីនោះ​ គឺ​ប្រហែល​ជា​ជិត​២០ឆ្នាំ​មុន។​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ប្រហែល​ជាជាង​ ២០គីឡូម៉ែត​ពី​ទី​រួម​ស្រុក​កោះធំ និង​ ប្រមាណ​ជា ៩០គីឡូម៉ែត​ពីរាជធានី​ភ្នំពេញ។

ទីអារាម​នេះ​ ស្ថិត​នៅ​ក្នុង​ភូមិ​បាក់ណាម​ ឃុំ​ព្រែកជ្រៃ​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​។ ទីនេះ​មាន​ចម្ងាយ​មិន​ដល់​ ១គីឡូម៉ែត​ផង ពី​ព្រំប្រទល់​នៃប្រទេស​កម្ពុជា​ និង​ វៀតណាម។ ជា​វត្តអារាម​មួយ​ ដែល​មាន​ព្រះសង្ឃ​ប្រហែល​ជា​ ១២អង្គ​ (១អង្គ​ កាលពីមុន​) និង​ គ្មាន​សោះ​ឡើយ​ ចំណុះ​ជើង​វត្ត​ជា​ប្រជាជន​ខ្មែរ​យើង​។

 

Advertisements

សួស្ដីឆ្នាំថ្មី ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២


អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.. ២៥៦២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៤​ រោច ខែចេត្រ វេលាម៉ោង ០៩:១២ វិនាទី ព្រឹក។

ប្រសិទ្ធពរជ័យ ឆ្នាំថ្មី ឆ្នាំច សិរីសួស្ដី សុភមង្គល វិបុលសុខ កើតមានដល់ប្រជាជាតិខ្មែរ

 

ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម៖ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១


https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fptbona%2Fvideos%2F1960369630862118%2F&show_text=1&width=560

លោក​សង្ឃ​ខ្មែរ


ឯកសារ

លោកសង្ឃខ្មែរ

monk

កំណត់របស់អ្នកបកប្រែ៖ ខ្ញុំបានបកប្រែអត្ថបទនេះឡើង ដើម្បីបង្ហាញដល់អ្នកអានជាតិយើងថា តើលោកហ្វ្រង់ស្វា ម៉ារទីនី, អ្នកប្រាជ្ញបារាំងម្នាក់ បានមើលឃើញលោកសង្ឃ និងសង្គមខ្មែរ ដោយទស្សនៈបែបណា ។ ខ្ញុំចង់លើកយកទស្សនៈនោះមក ដើម្បីលាតត្រដាងអោយអ្នកអានខ្មែរយើង បានយល់ដឹងពីតម្លៃវប្បធម៌របស់សង្គមផងខ្លួន ។

ជាការពិត មានសេចក្ដីរៀបរាប់ខ្លះនៅក្នុងអត្ថបទបកប្រែនេះ ពុំបានសមស្របទៅនឹងការយល់ដឹងជាក់ស្ដែងរបស់សង្គមយើង ឬក៏ពុំក្បោះក្បាយ អស់សេចក្ដីទេ ឧទាហរណ៍ដូចជាក្នុងចំណុចរៀបរាប់អំពីការបួស ជាដើម ។ ប៉ុន្តែ ខ្ញុំ (អ្នកបកប្រែ) មិនបន្ថែម ឬបន្ថយខ្លឹមសារនោះទេ គឺទុកឱកាសជូនអ្នកអានយើង ពិចារណាលើការយល់ដឹងរបស់លោកហ្វ្រង់ស្វាម៉ារទីនី ដែលលោកបានសរសេរអត្ថបទនេះ ក្នុងរង្វង់ឆ្នាំ ១៩៤៩ ដោយខ្លួនឯងចុះ ដើម្បីលោកអ្នកអានយើងធ្វើការប្រៀបផ្ទឹមការយល់ដឹងនោះ ទៅនឹងការយល់ដឹងអំពីលោកសង្ឃ ឬអ្វី ៗ ដែលយើងមានក្នុងពេលបច្ចុប្បន្ន ។ ម្យ៉ាងទៀត ខ្ញុំសូមឧទ្ទិសអត្ថបទនេះ ទុកជាឯកសារសិក្សាស្រាវជ្រាវ ផងដែរ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

ពិធី​បំបួស​នាគ


ពិធីបំបួសនាគ

ដោយ អ្នកស្រី ពេជ សល់

(.. ១៩៦៦)

ពិធីបំបួសនាគអាចធ្វើនៅខែណាក៏បាន លើកលែងតែខែ ៣ ដែលព្រះសង្ឃចូលព្រះវស្សា គឺចាប់តាំងពីថ្ងៃ ១រោច ខែ អាសាធទៅ ។ ប៉ុន្តែជាទំនៀមរៀងមកពិធីបំបួសនាគហ្លួងតែងធ្វើនៅថ្ងៃ ១៥ កើត ខែអាសាធជានិច្ច គឺថាមុនថ្ងៃ កំណត់ចូលព្រះវស្សា ។

ក្នុងមួយឆ្នាំ ៗ បុត្រនៃក្រុមព្រះរាជវង្សានុវង្ស និងបុត្រនៃមន្ត្រីជន់ខ្ពស់ដែលបានចូលទៅសុំព្រះករុណាបំបួស សុទ្ធតែមានកំណត់គឺថា យកត្រឹមតែ ១២ នាក់ យ៉ាងច្រើន លើសចំនួនកំណត់នេះ អ្នកចូលទៅសុំត្រូវចាំទៅឆ្នាំមុខទៀត ។

មានដំណាលកាលពីព្រេងនាយថា មានសត្វនាគមួយដំណែងខ្លួនជាមនុស្ស ហើយចូលទៅសុំបួសយកនិស្ស័យក្នុងសំណាក់ព្រះពុទ្ធសាសនា ។ ថ្ងៃមួយលោកគ្រូប្រើលោកនេនឲ្យទៅហៅ ជួនជាពេលនោះលោកដែលជាសត្វនាគនោះ កំពុងដេកលក់ពុំដឹងខ្លួន ហើយក្លាយខ្លួនជាសត្វនាគពេនទ្រេលពេញក្នុងបន្ទប់ ។ ដំណឹងនោះ ក៏ជ្រាបទៅដល់ព្រះបរមសាស្ដា ព្រះអង្គទ្រង់បង្គាប់ឲ្យលោកនាគនោះ ចាកសិក្ខាបទទៅវិញ ដោយហេតុថា ច្បាប់ព្រះពុទ្ធសាសនាហាមមិឲ្យសត្វចូលបួសបានទេ ប៉ុន្តែដោយទ្រង់មេត្តាករុណាដល់នាគដែលមានសេចក្ដីជ្រះថ្លា នឹងសាសនាព្រះអង្គ ទ្រង់ក៏សន្យានឹងនាគថា ចាប់អំពីថ្ងៃនេះទៅ តថាគតសន្មតឲ្យនាមអ្នកសុំផ្នួសថា នាគជាទីរំលឹកដល់នាគអ្នក ។ ហេតុនេះបានជាមានឈ្មោះថា បំបួសនាគដរាបរៀងមកដល់សព្វថ្ងៃ1

ចុចដើម្បីអានអត្ថបទបន្ដទៀត…

ការ​ចាំ​វស្សា​របស់​ព្រះ​សង្ឃ


ការចាំវស្សារបស់ព្រះសង្ឃ

ការចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។ រឿងនេះ មានសំដែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគទី៧ ផ្នែកព្រះវិន័យ ។

I-មូលហេតុនៃការចូលវស្សា

សម័យនោះព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ ។ គ្រានោះឯង ការចាំវស្សាព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយនៅឡើយទេ ។ ភិក្ខុទាំងនោះ ក៏ចេញដើរទៅកាន់ចារឹក1 ផ្សេងៗអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណជាសាក្យបុត្ត មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ ជាអ្នកពោលធម៌អាក្រក់ ម្ដេចគង់នឹងសំងំឈប់សំរាក់ចាំវស្សាឬសូប្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើ ហើយសំងំឈប់សំរាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយកំពុងលើកទោសបែបនេះ ពួកភិក្ខុទាំងនោះក៏បានឮច្បាស់នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្ដីនោះ ទៅក្រាបទូលព្រះសម្ពុទ្ធ ។ ព្រះសាស្ត្រាទ្រង់ធ្វើធម្មិកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

និមិត្តរូប​និយម​នៃ ប្រាសាទ​ហិណ្ឌូ និង ប្រាសាទ​ខ្មែរ


 

និមិត្តរូប​និយម​នៃ

ប្រាសាទ​ហិណ្ឌូ និង ប្រាសាទ​ខ្មែរ

សិល្បៈ​ខ្មែរ គឺ​ជា​សិល្បៈ​មួយ​ចម្រុះ ដែល​នៅ​ក្នុង​សិល្បៈ​នេះ គេ​អាច​មើល​ឃើញ​មាន​ឥទ្ធិពល​ជា​ច្រើន មក​ពី​ទិស​ខាង​លិច​ក៏​មាន មក​ពី​ទិស​ខាង​កើត​នៃ​ប្រទេស​ខ្មែរ​ក៏​មាន ។

គេ​គប្បី​ធ្វើ​ការ​កត់សម្គាល់​ថា អារ្យធម៌​ហិណ្ឌូ ដែល​មាន​ឥទ្ធិពល​មក​លើ​តំបន់​ផ្សេង ៗ នៃ​ចុង​បូព៌ា ច្រើន​មាន​ចរិត​ជា​សាសនា អក្សរសាស្ត្រ និង ភាសាសាស្ត្រ, ហើយ​នេះ​ត្រូវ​បាន​គេ​ឃើញ​ជា​ពិសេស​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា, ប៉ុន្តែ អារ្យធម៌​នេះ​មាន​ប្រតិឃាត​តិច​តួច​ណាស់ ទៅ​លើ​ទ្រង់ទ្រាយ​ស្ថាបត្យកម្ម​នៃ​ប្រាសាទ ។

ឥទ្ធិពល​ហិណ្ឌូ ត្រូវ​បាន​គេ​ឃើញ​មាន នា​សម័យ​ដើម​នៃ​សិល្បៈ​ខ្មែរ នៅ​ក្នុង​ប្រាសាទ​ទាំងឡាយ​ជំនាន់​ដើម, ដែល​គេ​ច្រើន​ហៅ​ថា​សិល្បៈ​មុន​អង្គរ, ជា​សម័យ​កាល ដែល​ចាប់​ពី​សតវត្ស​ទី ៦ ដល់​សតវត្ស​ទី ៩ ហើយ​ដែល​មាន​មុន​សម័យ​កាល នៃ​ប្រាសាទ​អង្គរ ឬ​តាម​ការ​និយម​ជា​ទូទៅ, មាន​មុន​សម័យ​កាល ហៅ​ថា ក្លាស៊ិក (La période dite classique) ដែល​ចាប់​ផ្ដើម​ពី​សតវត្ស​ទី ៩ ដល់​សតវត្ស​ទី ១៣ ។ នៅ​សម័យ​ក្រោយ​នេះ, សិល្បៈ​ខ្មែរ​បាន​ក្លាយ​ទៅ​ជា​សោល្បៈ​របស់​ខ្លួន​ផង ហើយ​បាន​ផាត់​ចោល ឬ​យ៉ាង​ហោច​ណាស់ បាន​កែ​សម្រួល​ប្រធាន​ក្បាច់ (Las motifs) ឬ​ទ្រង់ទ្រាយ​ដែល​ទទួល​យក​មក​ពី​ឥណ្ឌា ។

ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា គេ​ពិបាក​រក​អោយ​ឃើញ​នៅ​ក្នុង​ស្ថាបត្យកម្ម​ទាំងអស់​របស់​ឥណ្ឌា នូវ​ប្រាសាទ​ណា​មួយ​ដែល​រំលឹក​អោយ​នឹក​ឃើញ​ប្រាសាទ​តាកែវ ឬ ប្រាសាទ​អង្គរវត្ត​ជា​តួយ៉ាង ។

ជនជាតិ​ខ្មែរ​បាន​បញ្ចូល​ថ្មី នូវ​ទ្រង់ទ្រាយ​ទាំងឡាយ ដែល​គេ​ពុំ​ដែល​ស្គាល់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា, ឬ​ប្រសិន​បើ​គេ​ពុំ​បាន​ច្នៃ​ប្រឌិត​ទ្រង់ទ្រាយ​ទាំង​នោះ​ទេ, គេ​សុខ​ចិត្ត​ទទួល​យក​ទ្រង់ទ្រាយ​ទាំងឡាយ​របស់​ប្រទេស​នានា ក្រៅ​ពី​ប្រទេស​ឥណ្ឌា​វិញ, ពីព្រោះ គេ​មិន​ត្រូវ​ភ្លច​ទេ​ថា ប្រទេស​កម្ពុជា​គឺ​ជា​កន្លែង​ឆ្លង​កាត់​ជា​ញឹក​ញយ​ណាស់ នា​ដើម​គ្រឹស្ត​សករាជ, បង្កើត​បាន​ទៅ​ជា​ទី​ជួបជុំ​សម្រាប់អ្នក​ដំណើរ, អ្នក​ជំនួញ, អ្នក​ធ្វើ​បូជនីយេស៍ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ទិស​បស្ចិម ឆ្ពោះ​ទៅ​ប្រទេស​ចិន ឬ​ពី​ប្រទេស​ចិន​ឆ្ពោះ​ទៅ​បស្ចិម​ប្រទេស ។ គេ​ពុំ​ងឿង​ឆ្ងល់​អ្វី​ទេ​ថា ការ​នាំ​ចូល​ធាតុ​បរទេស​ក្រៅ​ពី​ឥណ្ឌា ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​សិល្បៈ​ខ្មែរ ។ យើង​មាន​ភស្ដុតាង​អំពី​រឿង​នេះ នៅ​ក្នុង​ការ​រក​ឃើញ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​របស់​លោក​ម៉ាល្លើរ៉េ (Malleret) ជា​សមាជិក​សាលា​បារាំងសែស​ចុង​បូព៌ា​ប្រទេស, នៅ​ក្នុង​តំបន់​មាត់​សមុទ្រ​អតីត​កម្ពុជា ត្រង់​កន្លែង​អុក – អែវ (Oc-Eo) (អូ កែវ ?) គឺ​ជា​ទី​កន្លែង​ក្រុង​ចាស់, ប្រហែល​ជា​របស់​ព្រះ​រាជាណាចក្រ​ហ្វូណន ហើយ​ក្រោយ​មក​ជា​ព្រះ​រាជាណាចក្រ​កម្ពុជា នា​សតវត្ស​ទី ៦ ។

យុទ្ធនាការ​ជីក​កកាយ​ធ្វើ​នៅ​កន្លែង​នោះ ដោយ​លោក​ម៉ាល្លើរ៉េ ក្នុង​ឆ្នាំ ១៩៤៤ បាន​រក​ឃើញ​វត្ថុ​ជា​ចំនួន​ច្រើន មាន​អាគតដ្ឋាន​ផ្សេង ៗ ពី​គ្នា​ណាស់, មាន​ខ្លះ​មាន​ដើម​កំណើត​រ៉ូម៉ាំង ដែល​នេះ​ជា​ការ​បញ្ជាក់​បន្លែម​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ខាង​ដើម ។

ត្រឡប់​មក​និយាយ​ពី​ស្ថាបត្យកម្ម​ខ្មែរ​វិញ គេ​អាច​អះអាង​ថា អ្នក​កសាង​ប្រទេស​កម្ពុជា, ទន្ទឹម​នឹង​កសាង​ប្រាសាទ​ទាំងឡាយ​ថ្វាយ​ព្រះ​អាទិទេព​ហិណ្ឌូ, គេ​ក៏​បាន​កែ​សម្រួល​សមាសភាព, ប្ច្េកទេស និង ការ​បកស្រាយ​អត្ថបទ​ពិសិដ្ឋ ឬ​សិល្បសាស្ត្រ ដែល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ចាប់​បង្ខំ​អោយ​អនុវត្ត​តាម​ក្បួន​ច្បាប់​ជា​ដាច់ខាត ដែល​អ្នក​ទាំងឡាយ​ណា​ក៏​ដោយ សាងសង់​ប្រាសាទ​សាសនា ត្រូវ​តែ​គោរព​តាម​ក្បួន​ចបាប់​នោះ ។

ម្យ៉ាង​ទៀត, វា​ពុំ​មាន​អ្វី​ធ្វើ​ជា​ភស្ដុតាង​អ្វី​បញ្ជាក់​ទ ហើយ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់, ខ្ញុំ​ក៏​មាន​សេចក្ដី​សង្ស័យ​យ៉ាង​ខ្លាំង​ដែរ​ថា តើ​មាន​ស្ថាបត្យករ ឬ​ជាង​មក​ពី​ឥណ្ឌា បាន​មក​ធញវើ​ការ​នៅ​លើ​ទឹកដី​កម្ពុជា ហើយ​ចូល​រួម​កសាង​ប្រាសាទ​ដែរ​ឬ​ទេ ។

ដោយ​វិភាគ​ស្ថាបត្យកម្ម​ខ្មែរ​យ៉ាង​ល្អិតល្អន់​ទៅ, បើ​ខ្ញុំ​ហ៊ាន​ប្រើ​ពាក្យ​នេះ, គេ​បាន​រក​ឃើញ​ប្រធាន​ក្បាច់ រូបមន្ត​ទាំងឡាយ​ដូច​ខ្ញុំ​បាន​និយាយ, ដែល​គេ​ពុំ​ដែល​ស្គាល់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ដែល​មាន​ភាព​ដូច​គ្នា​យ៉ាង​សុទ្ធសាធ​នឹង​ប្រធាន​ក្បាច់ រូបមន្ត​ទាំងឡាយ ដែល​គេ​ឃើញ​មាន​នៅ​អាស៊ីមីន័រ, នៅ​ប្រទេស​ម៉េសូបូតាមី ហើយ​ថែម​ទាំង​មាន​នៅ​ក្នុង​សិល្បៈ​ក្រិក – រ៉ូម៉ាំង ទៀត​ផង ។ ខ្ញុំ​គ្រាន់​តែ​លើក​យក​ឧទាហរណ៍ ដ៏​ល្បីល្បាញ​នៃ​ក្បាច់​ក្បាល​សសរ​ក្លាស៊ីក​ខ្មែរ ដែល​មាន​គំនូស​កាត់ (Profil) ដូច​គ្នា​សុទ្ធសាធ ទៅ​នឹង​គំនូស និង​សិល្បៈ​ក្រិក ដូច​ដែល​គេ​អាច​មើល​ឃើញ​នៅ​កូលីហ្ស៊េ (Colisée) ទីក្រុង​រ៉ូម ។

ប្រអាន​ក្បាច់ ស្ដីពី​សត្វ​ចតុប្បាទ​ដាក់​ប្រជល់​មុខ​គ្នា​លើ​ផ្ទាំង​ចម្លាក់​ច្រក​ទ្វារ​បង្អួច​ប្រាសាទ​បាយ័ន ឬ​ប្រាសាទ​អង្គរវត្ត រំលឹក​អោយ​ឃើញ​ប្រធាន​ក្បាច់​ដូច​គ្នា​នឹង​សាស្សានីដ (sasanite), 1 ប្រហែល​ជា​សាស្សានីដ​ខ្លួន​ឯង ត្រូវ​បាន​ចម្លង​ពី​សិល្បៈ​អេហ្ស៊េ (L’ art égéen)

ចុចដើម្បីអានអត្ថបទបន្ដទៀត…

អនុមោទនា​ បុណ្យ​កាន់បិណ្ឌ


ថ្ងៃនេះគឺជាថ្ងៃទី ០១ រោច ខែ ភទ្របទ  ពស ២៥៥៨ ត្រូវនឹងថ្ងៃអង្គារ ទី ០៩ ខែ កញ្ញា​ ឆ្នាំ ២០១៤ ជាថ្ងៃកាន់បិណ្ឌទី ០១ពិតជាកាលវេលាដ៏មាអត្ថន័យសម្រាប់ពុទ្ធសាសនិកជនទូទាំងប្រទេស យកឱកាសនេះឧទ្ទិសកុសលជូនដល់ញាតិសន្ដាន និង បុព្វការីជន ។  

សង្ឃឹម​ថា​ព្រឹក​នេះ​ អ្នកភូមិវ៉ើតប្រេស​នឹង​បាន​ទៅវត្ត​គ្រប់ៗគ្នា !!!  ដើម្បី​អបអរ​សាទរ​ និង​ អនុមោទនា​ បុណ្យ​កាន់បិណ្ឌ​ និង​ ភ្ជុំបិណ្ឌ  ។

ខាង​ក្រោម​នេះ​ជា​អត្ថបទ​កំណាព្យ​ចាស់​ តែ​សូម​រំឭកឡើងវិញ​សម្រាប់​ឱកាសនេះ​

Ben

ពិធីបុណ្យវិសាខបូជា


ពិធីបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំ​ក្នុង​ព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សរណកិច្ច​ដ៏សំខាន់​សម្រាប់​រំឭក​ដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី(គឹ​ថ្ងៃ១៥កើត)ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាហាមង្គល អភិលក្ខិតកាលគឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ

ទ្រង់ប្រសូតចាកឧទរមាតា

ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ 

៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន

សម្ដេច​ព្រះបរមសាស្ដ្រាចារ្យ​របស់យើង​ ទ្រង់​ប្រសូត​ ត្រាស់ដឹង​ និងបរិនិព្វាន​ សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ​ខែពិសាខ​ ទាំងអស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ​ ។​​ ព្រោះ​ហេតុនោះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះថា​ ៖​អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះពុទ្ធ​យាង​ចុះទៅ​កាន់​គភ៌​នៃ​ព្រះវរមាតា​ ក្នុង​ថ្ងៃពេញបូណ៌មី​ ខែអាសាធ​ ទ្រង់​ប្រសូតក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ និង​ទ្រង់​ចូលបរិនិព្វាន​ ក៏​ថ្ងៃពេញបូណ៌មី​ ខែពិសាខ ​(ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី​ ពិធីវិសាខបូជា​ គេតែងនាំគ្នា​ធ្វើ​ក្នុង​វេលារាត្រី​ ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា​ បុណ្ណមី មាន​សេចក្ដីថា​ ខែពេញបូណ៌មី​ ។​ ម្យ៉ាងទៀត​ការប្រារឰពិធី​ក្នុងពេល​រាត្រី​ អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២យ៉ាង​ គឺម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជគ្រឿងប្រទីប ​ជ្វាលា​ បូជា​ភ្លើង​អគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល​ ច្រាលឆ្អៅផង​ និង​ម្យ៉ាងទៀត​ដើម្បីបើក​ឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏ច្រើន​កុះករ​ទាំងប្រុស​ទាំងស្រី​ អាច​បំពេញ​កុសលកម្ម​នេះ​ ដោយ​សប្បាយ​រីករាយ​ ព្រោះ​ពេលយប់​ជា​វេលាទំនេរផង​ ។​
បុណ្យ​វិសាខបូជា​ត្រូវ​បាន​ចាត់ទុកថា​ ជា​បុណ្យដ៏ធំ​ ដោយ​មាន​មហាជន​ ចាស់​ ក្មេង​ ប្រុស​ ស្រី ​នៅ​ជុំគ្នា​អ៊ូអូរ​ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿងសក្ការបូជា​ មានទៀន​ ធូប​ ផ្កាភ្ញី​ និង​ប្រទីបជ្វាលា​តូចធំ​ អុជបំភ្លឺ​ព្រោងព្រាត​នៅ​គ្រប់វត្ដអារាម​ ។ និយាយរួ​មការ​ធ្វើបុណ្យវិសាខបូជា​គឺ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ជា​មហាមង្គល​អភិលក្ខិតកាល​ទាំង៣​ ដូចពោលខាងលើ​ ។ រីឯ​ពិធីដែល​ធ្វើ​កំណត់​ថា​ ត្រឹមត្រូវគឺត្រូវមាន​ការសម្ដែង​រឿងពុទ្ធប្បវត្ដិ​តាំងអំពី​ដើមរហូត​ដល់ចប់​ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ​កើតមាន ​ក្នុង​គុណ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ឱ្យខ្លាំងក្លា​ឡើង​ ។ ​ពិធី​ដែលប្រជាជនខ្មែរ​យើង​ធ្លាប់​ធ្វើរួចហើយ​ចាត់ទុក​ជា​បែប​ដែល​ល្អ ​និងសមស្រប​ទៅនឹង​ប្រពៃណី​ពីបុរាណ​ ។​


ប្រភពកំណើតនៃវិសាខបូជា​៖
តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើបុណ្យវិសាខបូជានេះមុនគេ?
តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក?

ចុចដើម្បីអានអត្ថបទបន្ដទៀត…

ព្រះ​ពុទ្ធសាសនា គឺ​ជា​គ្រឹះ​នៃ​ការ​ប្រតិបត្តិ សំរាប់​ការ​រស់​នៅ​ទាំងអស់​គ្នា


ព្រះ​ពុទ្ធសាសនា គឺ​ជា​គ្រឹះ​នៃ​ការ​ប្រតិបត្តិ

សំរាប់​ការ​រស់​នៅ​ទាំងអស់​គ្នា *

buddhaសត្វ​លោក​ដែល​ត្រូវ​អវិជ្ជា​បិទ​បាំង មាន​សេចក្ដី​ត្រេក​ត្រអាល (នន្ទិរាគៈ) ជា​គ្រឿង​ចង​ទុក មាន​ការ​រិះ​គិត (វិតក្កស្ស វិចារណា) ជា​គ្រឿង​បញ្ជា​ទៅ រមែង​ក្ដៅ​ផ្សា​ដោយ​ភ្លើង​ទុក្ខ​និង​ភ្លើង​កិលេស ហើយ​អន្ទោល​ទៅ​ក្នុង​សង្សាវដ្ដ គ្មាន​ទី​បញ្ចប់ ។

ធម្មជាតិ​ទាំងឡាយ​ណា មាន​កិរិយា​កើត​ឡើង​ជា​ធម្មតា ធម្មជាតិ​ទាំង​នោះ ក៏​រីក​លូត​លាស់​ទៅ​រក​សេចក្ដី​វិនាស​អន្តរធាន​សាប​សូន្យ​ទៅ​ជា​ធម្មតា, មិន​បាន​ទៀង​នៅ​ជា​អមតៈ​ទេ, សូម្បី​តែ​ដំណើរ​នៃ​លោក​ដែល​មាន​ការ​កើត​ជា​ខាង​ដើម និង​ការ​វិនាស​ទៅ​ជា​ខាង​ចុង ក៏​មាន​ការ​វិល​ទៅ​មុខ​ជានិច្ច ឥត​ឈប់​ឈរ ដូចជា​កង់ចក្រ ហើយ​ក៏​គ្មាន​អ្នក​ណា​ជា​អ្នក​បង្កើត​ក្រៅ​តែ​ពី​ហេតុ​បច្ច័យ ប៉ុណ្ណោះ ល្គឹក​ណា​បើ​គ្មាន​ហេតុ​បច្ច័យ​ទេ ក៏​មិន​អាច​កើត​ឡើង​បាន​ដែរ ។

ក្នុង​ដំណើរ​នៃ​លោក​ដែល​វិវត្ត​មក​ដល់​សម័យ​កាល​វិទ្យាសាស្ត្រ​កាន់​ត​រីក​ចំរើន​ឥត​ឈប់​ឈរ​នេះ, អាវុធ​ប្រល័យ​ជីវិត​ក៏​កាន់​តែ​ទំនើប និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំណែក​គ្រោះថ្នាក់​នៃ​បាតុភូត​ដ៏​អាក្រក់​នៃ​ធម្មជាតិ ក៏​កាន់​តែ​កើត​មាន​ឡើង​ប្លែក ៗ ហើយ​ជម្លោះ​នៃ​សង្គ្រាម​សដ្ឋកិច្ច សង្គ្រាម​ឈ្លានពាន សង្គ្រាម​សាសនា សង្គ្រាម​ស៊ីវិល សង្គ្រាម​ដណ្ដើម​អំណាច​នៃ​លទ្ធិ​នយោបាយ ការ​វាយ​ប្រហារ​ដោយ​សង្គ្រាម​ពាក្យ​សំដី អំពើ​ហិង្សា​ជាដើម ជា​ទូទៅ ក៏​បន្ត​កើត​មាន​នៅ​ឡើយ ទោះបី​ជា​មាន​ច្បាប់ និង​ទណ្ឌកម្ម​ក៏​ដោយ ទាំង​នេះ​ក៏​ព្រោះ​តែ​មាន​ហេតុ​របស់​វា​ដែរ គឺ​ការ​ថយ​ចុះ​នៃ​គុណធម៌ សីលធម៌ មនុស្ស​ធម៌ និង​ព្រហ្មវិហារ​ធម៌​ជាដើម​នោះ​ឯង និង​ការ​រីក​ដុះ​ដាល​ឡើង​នៃ​អកុសល​ធម៌ អមនុស្ស​ធម៌ មហិច្ឆតា​លោភលន់ ការ​ចង​គំនុំ​គុំគួន មិច្ឆា​ទិដ្ឋិ ការ​ប្រកាន់​មានះ​រើស​អើង ការ​មិន​ចេះ​អនុគ្រោះ ការ​បំផ្លាញ​បរិដ្ឋាន សេចក្ដី​កំណាញ់ សេចក្ដី​និន្ទា​ឈ្នានីស ជាដើម​នោះ​ឯង ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

%d bloggers like this: