Category Archives: ប្រវត្តិសាស្រ្ដ

និយាយ​ពី​ប្រទេស​ភូមា ក្នុង​សម័យ​អង់គ្លេស​ចាត់ការ​គ្រប់គ្រង


និយាយ​ពី​ប្រទេស​ភូមា ក្នុង​សម័យ​អង់គ្លេស​ចាត់ការ​គ្រប់គ្រង

ដកស្រង់ចេញពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៤០

មាន​ទស្សនាវដ្ដី​អង់គ្លេស​មួយ ហៅ​ថា “Gèographical magazine” ចុះ​ថ្ងៃ​ផ្សាយ​ក្នុង​ខែ​ឲកតូប្រិ៍​ឆ្នាំ ១៩៣៩ មាន​រឿង​មួយ​និយាយ​ពី​ប្រទេស​ភូមា ដែល​ចៅក្រម​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​លោក Murice collis បាន​រៀបរៀង​ឡើង ។ លោក​នេះ​បាន​នៅ​ក្នុង​ស្រុក​ភូមា​ជា​វេលា​យូរ បាន​តែង​រឿងរ៉ាវ​ស្រុក​នេះ ដូច​មាន​ខាង​ក្រោម​នេះ

កាល​ពី​សតវត្ស​ទី ១៩ នៃ​ពុទ្ធសករាជ ប្រទេស​ភូមា​ជា​ប្រទេស​ដែល​មាន​ជនជាតិ​ផ្សេង ៗ ជា​ច្រើន​ជាតិ ដូចជា​ភូមា អារកាន តាឡេង នឹង​ឆាន ជាដើម ដែល​មាន​ចំនួន​ច្រើន ។ ពួក​ជនជាតិ​ភូមា​នេះ​ធ្លាប់​លើក​ទ័ព​ចូល​លុក​លុយ​ដណ្ដើម​យក​ក្រុង​អយុធ្យា​របស់​សៀម​បាន​ហើយ ទើប​លើក​ទ័ព​ចូល​ទៅ​វាយ​ស្រុក​ក្លិង្គ​ទៀត ។ ក្នុង​ខណៈ​នោះ​រាជការ​ប្រទេស​អង់គ្លេស​ចង់​ធ្វ់​សន្តិភាព​នឹង​ប្រទេស​ភូមា​ដែរ តែ​យល់​ថា​ការ​ធ្វើ​បែប​នេះ​មិន​មាន​ប្រយោជន៍​ទេ ទើប​រាជការ​អង់គ្លេស​វាយ​ដណ្ដើម​យក​ខែត្រ​ទាំងឡាយ​តាម​មាត់​សមុទ្រ​ប្រទេស​ភូមា ក្នុង ព. . ២៣៦៨ ។

ក្នុង​រវាង ២៧ ឆ្នាំ​ត​មក ទើប​ពួក​អង់គ្លេស​ធ្វើ​ចម្បាំង​នឹង​រាជ​សំណាក់​ក្រុង​អង្វៈ​លុក​លុយ​យក​បាន​ខែត្រ​ខ្លះ​ដែល​មាន​ផែនដី​ជីជាតិ​ល្អ​អំពី​ប្រទេស​ភូមា​ទៅ ។

ក្នុង​រវាង ព. . ២៤២៨ ទើប​មាន​ពួក​បារាំងសែស​មក​តាំង​ទី​កន្លែង​នៅ​ប្រទេស​ឥណ្ឌូស៊ីន ហើយ​បាន​បញ្ចូន​ពួក​ទូត ១ ក្រុម​ទៅ​ក្រុង​មណ្ឌលេ ដើម្បី​ធ្វើ​ខ​សន្យា​ខាង​ផ្លូវ​ជំនួញ​នឹង​ព្រះ​ចៅ​ធីបូរ ។ ឯ​ពួក​អង់គ្លេស​មាន​សេចក្ដី​ស្ញើប​ក្រែង​អានុភាព​របស់​បារាំងសែស​រាល​ដាល​ចូល​មក​ដល់​មហា​អាណា​ចក្រ​ឥណ្ឌៀ ទើប​អ្នក​សម្រេច​រាជការ​ប្រទេស​ឥណ្ឌៀ​បង្ខំ​ស្ដេច​ក្រុង​មណ្ឌលេ​ឲ្យ​ទ្រង់​ទទួល​អ្នក​ដំណាង​រាជការ​អង់គ្លេស​ម្នាក់ ឲ្យ​ដូចជា​ទ្រង់​ទទួល​អ្នក​ដំណាង​បារាំងសែស​ដែរ ។ ឯ​ស្េដច​ភូមា​មិន​ទ្រង់​យល់​ព្រម ទ្រង់​មាន​ព្រះ​ឱង្ការ​ថា ប្រទេស​ទ្រង់​ជា​ប្រទេស​ឯករាជ្យ ត្រូវ​តែ​ទ្រង់​មាន​អំណាច​ធ្វើការ​អ្វី ៗ បាន​តាម​សព្វ​ព្រទ័យ​របស់​ទ្រង់ ។ ក្នុង​ខណៈ​នោះ​ឯង មន្ត្រី​ធំ​ជា​អ្នក​សម្រេច​រាជការ​ប្រទេស​ឥណ្ឌៀ បាន​ប្រកាស​សង្គ្រាម​នឹង​ប្រទេស​ភូមា ក្នុង​រវាង ១៥ ថ្ងៃ មណ្ឌលេ​ភូមា​ក៏​នៅ​ក្នុង​កណ្ដាប់​ដៃ​អង់គ្លេស ព្រះ​រាជវាំង​ក៏​ត្រូវ​គេ​រឹប​ជាន់ មាន​ព្រះ​រាជ​ទ្រព្យ​ខ្លះ​ក្នុង​ឃ្លាំង​ហ្លួង ដល់​មក​ឥឡូវ​នេះ​គេ​យក​ទៅ​ដំកល់​ទុក​ក្នុង​ពិពិធភណ្ឌ​ស្ថាន​ធំ​នៅ​ក្រុង​ឡនដន​អង់គ្លេស​ក៏​មាន សល់​អំពី​នេះ គេ​យក​ទៅ​លក់​ឡាយឡុង គិត​ជា​ប្រាក់​ប្រហែល​ជា ១.០៧២.៤០០ រៀល ឯ​ព្រះ​រាជា​ភូមា​នឹង​អគ្គ​មហេសី​នឹង​ព្រះ​វរ​ជននី​មាតា​ត្រូវ​និរទេស​ទៅ​នៅ​ស្រុក​ឥណ្ឌា ។
ចុចដើម្បីអានអត្ថបទបន្ដទៀត…

Advertisements

អំពី​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស


អំពី​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស

ក្រុម​ការ ជុំម៉ៅ

ប្រែ​ពី​ភាសា​បារាំង​សែស មក​ជា​ខេមរ​ភាសា

(អត្ថបទ៖ ឆ្នាំ១៩២៧)

ប្រទេស​ឥណ្ឌូស៊ីន​មិនមែន​ជា​ស្រុក​ថ្មី​ទេ គឺ​ជា​ស្រុក​ដែល​មាន​ពង្សាវតារ​ជា​យូរ​អង្វែង​ណាស់​មក​ហើយ ដូច​មាន​គម្ពីរ​ដីកា​ផ្សេង ៗ នៅ​ក្នុង​ហោត្រ័យ​ជា​តាង​ស្រាប់ មួយ​អន្លើ​នឹង​សិលា​ចារឹក​នៃ​ប្រាសាទ​ទាំងឡាយ និង​សសរ​ថ្ម​បុរាណ​ដែល​នៅ​ឈរ​សព្វ​ថ្ងៃ​នៅ​ឡើយ ឬ​ដែល​កប់​បាត់​នៅ​ក្រោម​ជញ្ជាំង​ដែល​ទ្រុឌទ្រោម​ទៅ ដោយ​អំណាច​ចារឹក​និង​អក្សរ​ទាំង​នេះ ទើប​ពង្សាវតា​បូរាណ​បាន​ទុក​ស្នាម​ដាន​ឲ្យ​យើង​ដឹង​អំពី​ជាតិ​ផ្សេង ៗ និង​ភាសា​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ហើយ​ចប​ដែល​កាប់​គាស់​បាន​ប្រទះ​ជា​ញយ ៗ នៅ​ក្នុង​ដី គ្រឿង​ប្រដាប់​បុរាណ​ពី​ថ្ម​សកអាត គ្រឿង​តែង​កាយ​ពី​ខ្យង និង​គ្រឿង​ប្រដាប់​ចម្លែក ៗ ពី​ស្ពាន់ ដែល​ជា​សំអាង​នាំ​ឲ្យ​ដឹង​សេចក្ដី​ស៊ីវិឡៃ​ក្នុង​ជាន់​ដំបូង ប៉ុន្តែ​របស់​ដែល​ប៉ះ​ពាល់​ដល់​ភ្នែក​ជាង​គេ​នោះ គឺ​ប្រាសាទ​បុរាណ​ដែល​មាន​ចំនួន​ជា​ច្រើន​រចនា​ដោយ​ចម្លាក់​ដ៏​វិចិត្រ គួរ​ជាទី​កោត ជាទី​ស្រឡាញ់​រាប់អាន ដែល​មាន​លើ​ដី​បុរាណ​នោះ ហើយ​មាន​ប្រាសាទ​បុរាណ​ខ្លះ ក្នុង​ពួក​នោះ​ល្អ​ឆើត​ជាង​គេ​ទាំងអស់ ក្នុង​ទ្វីប​អាស៊ី វេលា​ដែល​បាន​មក​កាន់​កាប់​ទំនុក​បំរុង​ស្រុក​ឥណ្ឌូស៊ីន​នោះ ក្រុង​បារាំង​សែស​ទទួល​បន្ទុក​ថែទាំ​នូវ​របស់​ទាំង​នេះ មិន​ឲ្យ​អន្តរាយ​ឡើយ ដែល​ក្រុង​បារាំង​សែស​បាន​មក​តាំង​នៅ​ជា​ដំបូង​នោះ កិច្​ទាំងឡាយ​នេះ ក៏​បាន​សម្រេច​ធ្វើ​ឡើង​បាន​ចាត់​ពួក​មិស្យុង​មួយ​ក្រុម គឺ​ឌូដាត៌ដឺឡាគ្រេ និង​ហ្វ្រងស៊ីគានៅញេរ, ល្វីដឺឡាពរត៍, អេចែនអេម៉ូនីញេ, អូគុស្ដ៍ប៉ាវី ទៅ​ធ្វើ​ការ​បាន​ចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ពិនិត្យ​នូវ​ផែនដី ប៉ុន្តែ​ពួក​មិស្យុង​តែ​ប៉ុណ្ណេះ ដែល​បាន​តាំង​បង្កើត​ក្នុង​ជាន់​នោះ មិន​ទាន់​ធួន​ល្មម​នៅ​ឡើយ​ដោយ​ការ​ដែល​រិះរក​តាម​ក្បួន​ខ្នាត សេចក្ដី​សិក្សា​យ៉ាង​ជ្រៅ​នៃ​ពង្សាវតា និង​ការ​ដែល​រក្សា​នៃ​ប្រាសាទ​បុរាណ​នោះ ត្រូវ​ការ​ឲ្យ​មាន​តាំង​បង្កើត​ជា​ក្រសួង ១ ជាប់​ជា​អចិន្ត្រៃយ៍ ដោយ​ហេតុ​ទាំងនេះ​ហើយ ទើប​បាន​តាំង​បង្កើត​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ។

អំពី​សាង​សាលា

សាលា​នេះ បាន​តាំង​បង្កើត​ឡើង​ដោយ​ប្រកាស​អារេតេ ១ ច្បាប់ ពី​លោក​គូវែរណើរ ហ្សេណេរ៉ាល់ ប្រទេស​ឥណ្ឌូស៊ីន នាម​ប៉ូល​ឌូមែរ ចុះ​ថ្ងៃ ១៥ ដេសម ឆ្នាំ ១៨៩៨ ក្នុង​វេលា​នោះ​សាលា​នេះ​មាន​នាម​ថា សាលា​ពិនិត្យ​ក្បាច់​អលង្ការ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន លុះ ១ ឆ្នាំ ត​ពី​នោះ​មក ដើម្បី​នឹង​វាត​មុខ​ក្រសួង​សិក្សា​ឲ្យ​ធំ​ទូលាយ​ទៅ​ទៀត​នោះ បាន​ឲ្យ​នាម​សាលា​ដូច​សព្វ​ថ្ងៃ​នេះ ហៅ​ថា សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស (ប្រកាស​អារេតេ ចុះ​ថ្ងៃ ២០ ខែ យ៉ាំងវិយេរ ឆ្នាំ ១៩២០)

មុខ​ក្រសួង​ជា​ដាច់​ខាត របស់​សាលា​នេះ បាន​សម្រេច​ដោយ​ប្រកាស​ដេក្រេ​លោក​ប្រេស៊ីដង្គ ដឺឡារេពុព្លិក ចុះ​ថ្ងៃ ២៦ ហ្វេវរីយេរ ឆ្នាំ ១៩០១ ក្រោយ​ទៀត​មាន​ប្រកាស​ដេក្រេ ១ ច្បាប់ ចុះ​ថ្ងៃ ៣ ខែ​អាវរិល ឆ្នាំ ១៩២០ ចេញ​បញ្ញត្តិ​តាម​សេចក្ដី​ពត៌មាន​ពី​លោក អាល់បែរសារ៉ូ ជា​សេនាបតី​ត្រួត​ស្រុក​ចំណុះ នឹង​ដោយ​សេចក្ដី​យល់​ព្រម​ពី​លោក គូវែរណើរ ហ្សេណេរ៉ាល ឡុង ប្រគល់​នូវ​អត្តភាព​ដោយ​សន្មត​មក​សាលា​នេះ រាប់​តាំង​ពី​ថ្ងៃ យ៉ាំងវីយេរ ឆ្នាំ ១៩២១ ត​មក ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (តចប់)


អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (ត​ពី​ខ្សែ ៤ )

លោក​ល្វីហ្វីណូត៍ អាចារ្យ​បង្រៀន​ឧត្ដមវិជ្ជា សាលាកូឡែសដឺហ្រ្វង្ស

នៅ​ក្រុងប៉ារីស​ជា​អ្នក​អធិប្បាយ

ក្រុមការ ជុំម៉ៅ

ធ្វើ​រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

(ចប់)

5-Douglass-1927-Angkor-Watបន្ទាយ​ឆ្មារ​នៅ​ជាយ​ខាង​កើត​បំផុត​ទី​រួម​ខែត្រ​បាត់ដំបង នៅ​លើ​ជើង​ភ្នំ​ដង​រែក គឺ​ជា​ប្រាសាទ ១ ដែល​បាក់​បែក​អន្ធការ​ជាង​គេ​ហើយ​ប្រហែល​ជា​ទី​ក្រុង​ស្ដេច​ដែល​ផុត​ត្រឹម​ប្រាសាទ​នេះ មោនសៀ គ្រោលីយេ បាន​ពិនិត្យ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ប្រាសាទ​នេះ​​ប្រហែល​ពិត​ជា​របស់​ស្ដេច​ជ័យវរ័ន្ម​ទី ២ គឺ​ប្រាសាទ​អម្រេន្ទ្របុរ ដែល​សាង​ក្នុង​សករាជ ៨០០ ក្នុង​ពាក់​កណ្ដាល​ឆ្នាំ ៩០០ នៃ​គ្រិស្ដ​សករាជ ។

បើ​យើង​ពិនិត្យ​បន្ទាយឆ្មារ​អំពី​ខាង​សាសនា​នោះ​នឹង​ស្គាល់​បែប​យ៉ាង ១ រំពេច​នៅ​វេលា​ដែល​ក្រឡេក​ទៅ​ចំ គឺ​ដំបូល​ទាំង​អស់​នោះ​មាន​បន្តុប​កំពូល​ថ្ម​រចនា​នៅ​ខាង​លើ​មុខ​ពុទ្ធរូប ដែល​ទ្រង់​ភ្នែន​ក្នុង​ក្បាំង ដែល​លក​ខូង​គ្រប់​តែ​សសរ​ទាំង​អស់​នោះ មាន​រចនា​ជា​រូប​ស្រ្តី​ទេពអប្សរ និង​ពុទ្ធរូប​គ្រប់​កន្លែង គេ​បាន​ឃើញ​នៅ​មេទ្វារ​ខាង​លើ រឿង​រ៉ាវ​ទាំង​ឡាយ​របស់​ព្រះពុទ្ធ​មាន​ត្រង់​ចេញ​ពី​នគរ​ទៅ​ទ្រង់​ផ្នួស​ឬ​ត្រង់​គេ​គោរព​ព្រះពុទ្ធ​ជា​ដើម​នៅ​ជញ្ជាំង​ខាង​លិច​ប៉ែក​ខាង​ត្បូង នៅ​ជញ្ជាំង​ថែវ​នោះ មាន​ឆ្លាក់​ជា​រូប ៨ កម្ពស់​ប្រហែល ២ ម៉ែត្រ​ជា​រូប​លោកេស្វរៈ​ច្រើន​យ៉ាង ។

មាន​រូប​ពោធិ៍សត្វ​ដដែល​នេះ​មួយ និង​ព្រះពុទ្ធរូប ២ អង្គ គេ​បាន​រក​ឃើញ​ក្នុង​កន្លែង​ដែល​បាក់​បែក ។

ឃើញ​ថា​រូប​ទាំង​ប៉ុន្មាន​ដែល​មាន​លើ​ប្រាសាទ​នោះ ជា​រូប​ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​អស់ លើក​តែ​កន្លែង​មួយ​ចេញ គឺ​បន្ទប់​ដែល​មាន​ក្រឡា​ខ្វែង ៤ ជ្រុង នៅ​ខាង​មាត់​ទ្វារ​ចូល​ទៅ​កំពែង​ខាង​ក្នុង បន្ទប់​នោះ មាន​ខ្លោង​ទ្វារ​ឆ្លាក់​ជា​រឿង​ព្រះ​ឥសូរ​សុទ្ធ មាន​រូប ព្រះសិវ ១ ព្រះព្រហ្ម ១, និង​ព្រះវិស្ណុ ១, អង្គុយ​សំពះ ឯ​ខ្លោង​ទ្វារ​ឯ​ទៀត​នោះ​បែប​មិន​ប្រាកដ​ប៉ុន្តែ​វិមាន​នេះ​ដែល​នៅ​ក្នុង​ចំណោម​ប្រាសាទ​ធំ​ៗ នោះ​ហាក់​ដូច​ជា​មាន​ភាព​ជា​គេ​មិន​រាប់​អាន ហើយ​នៅ​ដោយ​ចំណែក​ដាច់​ពី​ប្រាសាទ​ឯ​ទៀត ដែល​ជា​ប្រាសាទ​សម្រាប់​ពុទ្ធសាសនា ។

ម្យ៉ាង​វិញ​ទៀត​ឯ​ជញ្ជាំង​ថែវ​នោះ ក្រៅ​ពី​រូប​លោកេស្វរ​ទាំង ៨ គ្មាន​អ្វី​ជា​សម្គាល់​ខាង​ផ្លូវ​សាសនា​ឡើយ គឺ​មាន​តែ​រឿង​ចម្បាំង​ជា​ក្បួន​ហែ​និង​រឿង​រ៉ាវ​របស់​ស្ដេច គេ​ឃើញ​មាន​រឿង​ព្រាហ្មណ៍​អង្គុយ​គោរព​លិង្គ ១ ដែរ ប៉ុន្តែ​រឿង​នេះ​គ្រាន់​តែ​ជា​តុប​តែង​ជា​គំនូរ​ប៉ុណ្ណោះ​ទេ និង​បាន​ជា​ការ​សម្រាប់​គោរព​របស់​អ្នក​សាង ក៏​ទេ​ដែរ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

អំពីដើម​កំណើត​ប្រាសាទ​អង្គរ​ (ត)


ដើម​កំណើត​ប្រាសាទ​អង្គរ

(ត​ពីខ្សែ ៣)

លោក ល្វី ហ៊្វ‍ីណូត៍ ចាងហ្វាង​សាលា​បារាំង​សែស

នៅ​ចុង​បូព៌ា​ប្រទេស ហាណូយ ជា​អ្នក​អធិប្បាយ

ក្រុម​ការ ជុំម៉ៅ ធ្វើ​រាជការ​នៅ​ព្រះ​រាជ​បណ្ណាល័យ

ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

5-Douglass-1927-Angkor-Watប្រាសាទ​បាយ័ន​មាន​រាង ៤ ជ្រុង ធំ​ក្រោម​តូច​លើ មាន ៣ ថ្នាក់ ថ្នាក់ ២ ខាង​ក្រោម ហើយ​ថ្នាក់ ១ ដែល​ខ្ពស់​ជាង​គេ​នោះ មាន​លំពូល​ទៅ​ទៀត ដែល​ជា​កន្លែង​សម្រាប់​ធ្វើ​សន្និបាត ប៉ុន្តែ​ភ្នំ​កណ្ដាល​នេះ ទាំង​ខាង​ក្រោម ទាំង​កំពូល មិន​ធ្វើ​ឲ្យ​ដូចជា​ផែនទី​ដំបូង​នោះ​ទេ តាម​ផែនទី​ដើម​ថែវ​នៃ​ថ្នាក់​ទី ២ នោះ​ព័ទ្ធ​ជុំវិញ​ធ្លា ១ ជា​ខ្វែង​ជើង​ក្អែក ហើយ​ត្រូវ​ជាប់​ទៅ​លើ​ថ្នាក់​ក្រោម​នៃ​ប្រាសាទ​នោះ ឯ​ទី​សន្និបាត​កណញដាល​នោះ​មាន​ទំហំ​ល្មម អស់​ទាំង​កំពូល​ថែវ​ទាំង​នោះ មាន​ខ្លោង​ទ្វារ​ឆ្លាក់​ក្បាច់​ដ៏​ផ្ចិតផ្ចង់​នៅ​កន្លែង​វាល នឹង​មាន​ពន្លឺ​ពេញ សព្វ​ថ្ងៃ​នេះ​ខ្លោង​ទ្វារ​ទាំង​នោះ​មើល​មិន​ឃើញ​ឡើយ ។ ចុះ​ដោយ​ហេតុ​អ្វី បាន​ជា​មើល​មិន​ឃើញ គឺ​ថា​ជា​ក្រោយ​គំនិត​ថ្មី​ទៀត​នោះ ថ្នាក់​ខាង​លើ​បាន​បន្ដុប​ខ្ពស់ និង​ពង្រីក​ឲ្យ​ទូលាយ​ឡើង ទូលាយ​លុះ​ដល់​ទៀប​នឹង​ប៉ះ​ថែវ​ខាង​ក្រោម មក​គាំ​នឹង​ខ្លោង​ទ្វារ​ដែល​ចូល​ខាង​ក្រៅ ខ្លោង​ទ្វារ​ទាំង​នេះ​បាត់​អស់​មើល​មិន​ឃើញ ដោយ​អំណាច​ប៉ះ​ភ្ជិត​ជា​ថ្មី​ទាំងអស់ ឯ​ប៉ះ​នោះ​ជួន​កាល​ទុក​របស់​ចាស់​ឲ្យ​នៅ ជួន​កាល​កាត់​ខ្លះ​ចេញ ដោយ​របស់​ទាំង​នោះ​នៅ​ទាប​ជាង ឬ​ខ្ពស់​ជាង​បន្ទាត់ ដែល​គេ​ប៉ះ​គ្នា​នេះ ។

កាល​ក្នុង​ឆ្នាំ ១៩៣២ គេ​នៅ​ត្រឹម​សេចក្ដី​ត្រង់​នេះ លុះ​ដល់​មោន​សៀរ ប៉ារមង់ចេ ជា​អ្នក​ពិនិត្យ​ប្រាសាទ​បាយ័ន ចង់​មើល​ខ្លោង​ទ្វារ ១ ឲ្យ​ច្បាស់​នឹង​ពន្លឺ​ថ្ងៃ ក៏​បាន​ឲ្យ​គាស់​បំណាស់ ដែល​ប៉ះ​នៅ​ថ្នាក់​ខាង​លើ​ដែល​បាំង​នោះ​ចេញ លុះ​ភ្លឺ​ច្បាស់​ទៅ ទើប​ឃើញ​លេច​រូប ១ ឡើង គឺ​រូប​ទេវតា ១ ឈរ​លើ​ត្របក​ឈូក ដៃ​ទាំង ៤ កាន់​នូវ​ផ្គាំ សៀវភៅ​ផ្កា​ឈូក និង​គ្រឿង ១ ទៀត​បាក់​ដាច់ ប្រហែល​ដូចជា​ដប​ ១ នៅ​កំពូលម្កុដ​ខាង​មុខ​មាន​ព្រះ​ពុទ្ធ​រូប ១ ។ ជា​ឥត​ប្រយោជន៍ នឹង​យោបល់​ទៅ​ឆ្ងាយ អំពី​ទ្រង់ទ្រាយ​រូប​នេះ ព្រោះ​រូបរាង​ធ្វើ​មិន​ឲ្យ​មាន​សង្ស័យ​សោះ គឺ​ជា​រូប​ពោធិសត្វ​លោកេស្វរ ឬអវលោកេ​តេស្វរ ជា​អ្នក​ទ្រទ្រង់​នូវ​មនុស្ស​ជាតិ និង​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ជម្ងឺ ។

សួរ​ថា​តើ​ខ្លោង​ទ្វារ​នេះ ប្លែក​តែ​ឯង​ពី​គេ​ក្នុង​ខ្លោង​ទ្វារ​ទាំងអស់​ជុំវិញ​ភ្នំ​កណ្ដាល​នោះ​ឬ​អ្វី ឆ្លើយ​ថា​មិនមែន​ដូច្នោះ​ឡើយ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ


អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ

លោក ហ្វី ហ៊្វ‍ីណូត៍

អាចារ្យ​បង្រៀន​ឧត្ដម​វិជ្ជា​សាស កូឡែសដឺហ្វ្រ័ង្ស​នៅ​ក្នុង​បារីស

ជា​អ្នក​អធិប្បាយ

ក្រុម​ការ ជុំម៉ៅ

ធ្វើ​រាជការ​នៅ​ព្រះ​រាជ​បណ្ណាល័យ ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

ដែល​តាមគេ​ជឿ​ដរាប​ដល់​មក​សព្វ​ថ្ងៃ​នេះ ថា​អង្គរ​ធំ និង​បាយ័ន​នោះ ព្រះ​បាទ​យសោវរ្ម័ន ទ្រង់​នាម​ថា បរម​សិវ លោក​ដែល​គ្រង​រាជ​ពី​សករាជ ៨១១ ទៅ​ដល់ ៨៣២ បាន​សាង ត្រូវ​នឹង​គ្រិស្ត​សករាជ ៨៨៩ ទៅ ៩១០ ។

តើ​បាន​អ្វី​នឹង​បញ្ជាក់​ក្នុង​រឿង​នេះ

5-Douglass-1927-Angkor-Watកាល​ដើម ឈ្មោះ​ចាស់​របស់​ទីក្រុង ហៅ​ថា​យសោធរបុរ គឺ​ក្រុង​នៃ​យសោធរ មាន​ប្រាសាទ​ជា​ច្រើន​ក្នុង​ដំបន់​អង្គរ​ដែល​មាន​ឈ្មោះ​ចូល​ក្នុងបែប​តែ​មួយ​ដូច​យ៉ាង​ឈ្មោះ យសោធរ​តដាក ប្រែ​ថា​ត្រពាំង​នៃ​សោធរ ឯ​ត្រពាំង​នោះ គឺ​បារាយណ៍​ខាង​កើត យសោធរេស្វរ ប្រែ​ថា​ឥសូរ​នៃ​យសោធរ គឺ​ភ្នំ​បាខែង យសោធរា​ស្រម គឺ​អាស្រម​នៃ​យសោធរ ឈ្មោះ​ត្រង់​នេះ មិន​ប្រាកដ​ទៅ​លើ​អ្វី​ឡើយ ខាង​ក្រោយ​នេះ​មាន​យសោធរ​គិរី ប្រៃ​ថា​ភ្នំ​នៃ​យសោធរ គឺ​ជា​ភ្នំ​បាយ័ន​នោះ​ឯង ពាក្យ​ដែល​ថា យសោធរ​នេះ ប្រែ​ថា​កាន់​នៅ​ជ័យ​ជម្នះ ជា​ពាក្យ​បំបែក​របស់​ស្ដេច​យសោវរ្ម័ន អំពី​កប៉ាល់​ជ័យ​មក ឯ​ពាក្យ​ដែល​ថា សោធរបុរ​នោះ គឺ​ជា​ឈ្មោះ​ទីក្រុង​របស់ យសោវរ្ម័ន នោះ​ឯង ។

ម្យ៉ាង​វិញ​ទៀត ដូចជា​ប្រាសាទ​ជា​ច្រើន​ផ្សេង ៗ ដែល​មាន​ឈ្មោះ​ចូល​ក្នុង​ពាក្យ យសោធរ នោះ​ជា​របស់​ដែល​យសោវរ្ម័ន បាន​សាង​ក៏​គួរ​តែ​សន្និដ្ឋាន​វាយ​សេចក្ដី​ថា ពាក្យ​ដែល​ថា​ទីក្រុង​របស់​យសោវរ្ម័ន​នោះ​ជា​ក្រុង​ដែល​យសោវរ្ម័ន​បាន​សាង​វិញ ។

មក​ដល់​ស្ដេច​នេះ យើង​ត្រូវ​ឈប់​បង្អង់​បន្តិច​សិន ព្រោះ​រឿងរ៉ាវ​ស្ដេច​នេះ មិនមែន​ជា​ឥត​ប្រយោជន៍ យើង​បាន​ដឹង​ធួន​ល្មម​អំពី​ពង្សាវតា​របស់​ស្ដេច​នេះ គឺ​ជា​បុត្រ​ឥន្ទ្រ​វរ្ម័ន បាន​កសាង​ប្រាសាទ​បាគោ និង បាគង ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​តាំង​ពី​កុមារ ហើយ​គ្រង​រាជសម្បត្តិ​បាន ២០ ឆ្នាំ គិត​តាំង​ពី​សករាជ ៨១១ បើ​តាម​សង្កេត​ពិចារណា​នូវ​ចារឹក ដែល​មាន​ជា​ច្រើន​ហើយ​វែង ៗ របស់​ស្ដេច​នេះ ឃើញ​ថា​ស្ដេច​នេះ ប្រកប​ដោយ​សេចក្ដី​អួតអាង​ជា​ខ្លាំង ស្ដេច​ស្រុក​ខ្មែរ និង​ស្ដេច​ស្រុក​ឥណ្ឌា មិន​ដែល​ឃើញ​មាន​ឥរិយា​សុភាព​ដល់​ម្ដង​សោះ បាន​ជា អស់​ទាំង​រឿងរ៉ាវ​ដែល​មាន​ត ៗ មក ឃើញ​តែ​មាន​និយាយ​សរសើរ​ម្ចាស់​ផែនដី​ជា​ប្រមាណ ក្នុង​សិលា​ចារឹក​ណា ៗ ក៏​ដោយ ឃើញ​មាន​និយាយ​តែ​សរសើរ​ចូល​ជា​បែប​មិន​ទំនង​ជា​ភាព​មនុស្ស ដូចជា​សរសើរ​ថា​ស្ដេច​នោះ​ដូច​ព្រះ​អាទិត្យ​មាន​រស្មី ហើយ​មាន​អានុភាព​ដូច​ព្រះ​ចន្ទ​ពេញ​បូណ៌មី រូប​ល្អ​ដូចជា​ទេវតា ព្រះ​ក្លោះ​សរ​នោះ អាច​នឹង​គ្រប់គ្រង​ចក្រវាឡ​បាន ក្រចក​ព្រះ​បាទ​ដូចជា​កញ្ចក់ ឆ្ពោះ​ម្កុដ​ស្ដេច​ទាំងឡាយ​ដែល​ប្រណម្យ​គាល់ ។ល។ ពាក្យ​ទាំង​នេះ​តែង​មាន​ក្នុង​រឿងរ៉ាវ នឹង​យក​ជា​ពិត​ពុំ​បាន​ត្បិត​ជា​ពាក្យ​បញ្ចើច​សរសើរ​ម្ចាស់​ផែនដី​រៀងរៀប​ដរាប​មក ប៉ុន្តែ​ស្ដេច​យសោវរ្ម័ន​នេះ ទុក​ជា​ពួក​ស្ដេច​ដែល​មាន​ឥទ្ធិឫទ្ធិ​ខាង​ផ្លូវ​ចម្បាំង​បាន ត្បិត​មាន​ល្បី​ថា​ទ្រង់​ប្រសប់​ខាង​ធ្នូ និង​បាញ់​ព្រួញ​ដៃ​ខាង​ណា​ក៏​បាន ទ្រង់​មាន​កម្លាំង​អាច​នឹង​ទប់​ទល់​ដំរី​សារ​សាហាវ​ហើយ​សម្លាប់​តែ ១ ព្រះ​ខ័ន ដោយ​ព្រះ​ហស្ថ​ឆ្វេង​ផង ទ្រង់​អាច​នឹង​តយុទ្ធ​ជា​មួយ​នឹង​អ្នក​បោក​ចំបាប់ ១០ នាក់ ហើយ​ផ្ដួល​បាន​ទាំងអស់​ដោយ​ស្រួល តេជានុភាព​របស់​ស្ដេច​នេះ បណ្ដាល​ឲ្យ​អ្នក​សរសើរ​ហ៊ាន​ប្រដូច​ថា​ទ្រង់​កាប់​ដែក​មូល ១ វែង ធំ ហើយ​រឹង​តែ ១ ព្រះ​ខ័ន​ដាច់​ជា ៣ កំណាត់​ហាក់​ដូចជា​ផ្ដន្ទា​ដែក​នោះ​មិន​ឲ្យ​ប្រកួត​ប្រឡង​នឹង​ព្រះ​ចេស្ដា ត្រង់​នេះ​លោក​អេមូនីញេ​យល់​ថា បែប​ដែល​និយាយ​នេះ​ជា​ល្បែង ដែល​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​ធ្លាប់​លេង​ជា​ញឹកញយ គឺ​យក​ដើម​អំពៅ​មក​បង្កោង​នៅ​លើ​ដី ហើយ​កាប់​អំពៅ​នោះ​ជា ៣ កំណាត់ អំពៅ​នេះ​ហើយ​ដែល​គេ​ថា​ទៅ​ជា​ដែក​វិញ មិន​តែ​ប៉ុណ្ណោះ​សោត មាន​សេចក្ដី​សរសើរ​ដល់​ស្ដេច​អង្គ​នេះ និយាយ​ថា ទ្រង់​ឆ្លៀវ​ឆ្លាត​ខាង​ឯ​ភ្លេង ជា​គ្រូ​របាំ ជា​អ្នក​ប្រាជ្ញ​ខាង​បរមត្ថ និង​ជា​អ្នក​តែង​វេយ្យាករណ៍ និង​សេចក្ដី​អធិប្បាយ អំពី​មហា​ភាស្ហ្យ​របស់​បតញ្ជលី ត្រង់​នេះ​យើង​បាន​ពិនិត្យ​មើល​ហើយ ឯ​មហា​ភាស្ហ្យ​នៅ​មាន​សព្វ​ថ្ងៃ​នេះ គឺ​ជា​សេចក្ដី​ដ៏​ពិបាក​ជាង​អស់​ទាំង​សាស្ត្រា​សំស្ក្រឹត​ទាំង​ពួង ក្នុង​សម័យ​នោះ​បើ​ថា​មាន​សាស្ត្រា​ជា​អក្សរ​សំស្ក្រឹត ហើយ​ដាក់​ព្រះ​នាម​ស្ដេច​ជា​អ្នក​តែង​ក៏​ថា​បាន ប៉ុន្តែ​ក្នុង​ព្រះ​វង្ស​ក្សត្រិយ៍​ពុំ​សូវ​ដែល​ឃើញ​មាន​ប្រាជ្ញ​ខាង​ឯ​អក្សរ ហើយ ១ វិញ​ទៀត អ្នក​ប្រាជ្ញ​ខាង​អក្សរ​ក៏​ពុំ​សូវ​ដែល​ឃើញ​ចិត្ត​កំណាញ់ នឹង​ដាក់​ព្រះ​នាម​ស្ដេច​ដែល​ជា​ចៅហ្វាយ​ខ្លួន​ថា​ជា​អ្នក​តែង​ឡើយ ហេតុនេះ​បាន​ជា​យើង​គប្បី​ជឿ​ច្បាស់​ថា អ្នក​ដែល​តែង​សរចក្ដី​អធិប្បាយ នៃ​មហា​ភាស្ហ្យ​របស់​បតញ្ជលី​នេះ មិន​មាន​ពាក់​ម្កុដ​មិនមែន​ឈ្មោះ​យសោវរ្ម័ន​នោះ​ទេ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

រំឭកខួបទី៤០ នៃការចាប់ផ្ដើមរបបប្រល័យពូជសាសន៍


រំឭកខួបទី៤០ នៃការចាប់ផ្ដើមរបបប្រល័យពូជសាសន៍

ថ្ងៃនេះ​កាល​ពី៤០ឆ្នាំ​មុន​គឺជាថ្ងៃ​ដែលទីក្រុង​ភ្នំពេញ​​ធ្លាក់​ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​ខ្មែរ​ក្រហម​។​ របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ ហើយ​គ្រប់​យ៉ាង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​។

១៧ មេសា​១៩៧៥-១៧ មេសា​២០១៥

17April

Genocide

ប្រភពរូបភាព៖ អ៊ីនធឺណែត

អាថ៌​កំបាំង​ និង ​អត្ថន័យ​នៃ​ប្រាសាទ​បាយ័ន​


ថ្មីៗ​កន្លង​ទៅ​នេះ​ សហស្សវត្ស​ឆ្នាំ​២០០០​ បាន​ធ្វើ​សេចក្ដី​ ថ្លែង​ការណ៍​យ៉ាង​ឱឡារិក​ ដើម្បី​វប្បធម៌​សន្តិភាព​ និង​អហិង្សា​ ហើយ​កំណត់​ជា​ឆ្នាំ​អន្តរជាតិ​ ដើម្បី​សន្តិភាព​ក្នុង​ដំណើរ​ថ្មី​មួយ ។

ចំពោះ​គំនិត​របស់​សកល​លោក​ខាង​លើ​នេះ​ ខ្មែរ​យើង​បាន​ ឃើញ​ថា​ ដូនតា​បុព្វ​បុរស​របស់​យើង​បាន​ចាប់​អារម្មណ៍​ខ្ពស់​ និង​ យូរ​លង់​ណាស់​មក​ហើយ​ ‘ កន្លង​ច្រើន​សត​វត្សរ៍​ ’ ចំពោះ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នេះ​ ដោយ​លោក​បាន​សាប​ព្រោះ​បណ្ដុះ​ បណ្ដាល​ពាស​ពេញ​ផ្ទៃ​ប្រទេស​ : ក្នុង​សិល្បៈ​ ក្នុង​រូប​ចម្លាក់​ ក្នុង​ ក្បូរ​ក្បាច់​រចនា​ ក្នុង​ស្ថាបត្យកម្ម​ ក្នុង​ទំនៀម​ទម្លាប់​ ក្នុង​ប្រពៃណី​ ក្នុង​ជំនឿ​សាសនា​ ក្នុង​អារ្យ​ធម៌ និង​វប្បធម៌​ទូទៅ​ មាន​ : ភាសា​ ពាក្យ​ របាំ​ ចម្រៀង​ តូរ្យ​តន្ត្រី កាយវិការ​ សម្រស់​ សម្ផស្ស​ ញញឹម​ ពិធីការ​ បុណ្យ​ទាន​ មនោ​សញ្ចេតនា​ អក្សរ​សាស្ត្រ អក្សរសិល្ប៍​ កីឡា​ ប្រយុទ្ធ​ សិប្បកម្ម​ សំណង់​ ផ្ទាំង​សិលា​ចារឹក​ ប្រាង្គ​ប្រាសាទ​ និង​កសិណ​ច្រើន​ទៀត​ ជា​និមិត្ត​រូប​នៃ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នោះ ។

ប្រាសាទ​បាយ័ន​ : មាន​ទី​តាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ នៃ​អង្គរ​ធំ​ កសាង​នៅ​សត​វត្សរ៍​ទី​ ៩​ ក្នុង​បរិវេណ​ប្រវែង​ ១២​ គ.ម ។ ប្រាសាទ​បាយ័ន​ មាន​មុខ​ព្រហ្ម​ ៤​ ស្ថិត​នៅ​លើ​ប្រាង្គ​ថ្ម​ញញឹម​ ដូច​គ្នា​ បិទ​ភ្នែក​ជិត​ពាក់កណ្ដាល​ ‘ សមាធិ​ ’ ដូច​គ្នា​ មាន​ចំនួន​ ៤២​ ប្រាង្គ​ នៅ​លើ​ប្រាសាទ​ផ្ទៃ​ស្មើ​ ហើយ​មាន​នៅ​លើ​ក្លោង​ទ្វារ​ កំពែង​ និង​តាម​កំពែង​ ១២​ ប្រាង្គ​ទៀត​ រួម​ទាំង​អស់​មក​មាន​ចំនួន​ ៥៤​ប្រាង្គ ។ តាម​ការ​ស្រាវ​ជ្រាវ​ ប្រវត្តិ​សាស្ត្រ​ ប្រាសាទ​បាយ័ន​កសាង​ នៅ​ចុង​ សត​វត្សរ៍​ទី​ ១២​ ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ ចាប់​ពី​កំណើត​ អាណាព្យាបាល​បារាំងសែស​ ក្នុង​គ.ស​ ១៨៦៣​ មក​ ជន​ជាតិ​បារាំង​ជា​ច្រើន​រូប​ មាន​នាម​ល្បី​ល្បាញ​បាន​ចូល​ មក​ប្រទេស​កម្ពុជា​ បាន​រុក​រក​ឃើញ​ និង​ទស្សនា​ប្រាសាទ​ទាំង​ឡាយ​នៅ​តំបន់​អង្គរ​ អតីត​ព្រះ​រាជធានី​ខ្មែរ​ ដែល​កប់​បាត់​ និង​ការពារ​ ដោយ​ធម្មជាតិ​ព្រៃ​ឈើ​ស្រោង​នោះ​ បាន​ចាប់​អារម្មណ៍​ស្វែង​ យល់​ និង​ពិចារណា​រក​ “សច្ច​ភាព​” នៃ​ប្រាសាទ​បាយ័ន​នេះ​ខ្លាំង​ បំផុត​ តាម​ទស្សនៈ​ផ្សេងៗ​ ដោយ​បង្ហូរ​ទឹក​ខ្មៅ​អស់​យ៉ាង​ច្រើន ។

លុះ​មក​ដល់​ គ.ស​ ១៩២៤​ លោក​ហង់រីប៉ាម៉ង់ជេ ‘(Henri Parmentier)’ បាន​រក​ឃើញ​ពន្លឺ​ អាថ៌​កំបាំង​ នៃ​ប្រាសាទ​បាយ័ន​នេះ​ ដោយ​ប្រទះ​ឃើញ​ “រូប​ពោធិ​សត្វ​លោកេស្វរៈ”​ នៅ​ហោ​ជាង​ ថែវ​ប្រាសាទ​ ហើយ​នៅ​គ.ស​ ១៩២៥​ លោក​ល្វីហ្វីណូត៍​ (Louis Finot)បាន​សរសេរ​ថា​ : នៅ​ចំពោះ​មុខ​សាក្សី​ រូប​ចម្លាក់​ដ៏​ច្បាស់​ក្រឡែត​ នេះ​ យើង​អាច​សន្និដ្ឋាន​ថា​ ប្រាសាទ​ដើម​ពុំ​មែន​ ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​ទេ​ តែ​ជា​ប្រាសាទ​ពុទ្ធ​សាសនា​ ដោយ​ឧទ្ទិស​ដល់​ព្រះ​ពោធិ​សត្វ​ លោកេស្វរៈ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ


មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ

.មជ្ឈដ្ឋានភូមិសាស្រ្ដ

ក្នុង​សម័យ​ដែល​រុងរឿងបំផុត​ ទឹកដីខ្មែរ​បាន​លាត​សន្ធឹង​ទៅ​លើភូមិភាគធំ​នៃអាស៊ីអគ្នេយ៍ដីគោក។​ ក្រៅ​ពីប្រទេស​ខ្មែរបច្ចុប្បន្ន​ ទឹកដីកូសាំងស៊ីន​ទាំងមូល​ ផ្នែកខាងត្បូង​ និង​កណ្ដាល​នៃប្រទេសលាវ​ និង​ផ្នែកខាងកើតនៃ​ប្រទេសថៃ​ ក៏ជារបស់ខ្មែរដែរ​។ ហើយ​មានពេលខ្លះ​ អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ដល់​ជ្រោយ​ម៉ាឡាយូ​ និង​ ប្រទេស​ភូមា​ថែម​ទៀត​ផង​។ ពីស.. ទី១៣ ដល់ ១៩ ទឹកដី​ខ្មែរ​ត្រូវរួញ​បន្ដិចម្ដងៗ​ ដោយ​សារអំពើ​រុករាន​របស់​ជនជាតិ​សៀម​ និង​ជនជាតិយួន​ ដែល​មាន​បំណង​យក​ទន្លេមេគង្គ​ធ្វើ​ជាព្រំដែន​រួមរបស់គេ​។ ដោយ​មាន​ការស្នើ​សុំពី​សំណាក់​ស្ដេច​ខ្មែរ ​ហើយ​ដែល​ស្រប​នឹង​ប្រយោជន៍​គេ​ផង​នោះ​ បារាំង​បាន​ធ្វើអន្ដរាគមន៍​ចូលមកក្នុងនយោបាយខ្មែរ​ ហើយប្រហែល​ដោយ​សារ​ជាតិខ្មែរ​យើងក៏អាចនៅគង់វង់រហូតដល់សព្វថ្ងៃ​ ព្រមទាំងអាចថែរក្សាទឹកដី​ ដែល​ខ្លួនធ្លាប់មានកាលពីស.វទី១៨។​ ប៉ុន្ដែជនជាតិខ្មែររាប់លាននាក់​ ត្រូវឃ្លាតឆ្ងាយពីមាតុ​ភូមិ​របស់​ខ្លួន​ ហើយត្រូវរស់នៅ​ក្រោមការគ្រប់គ្រង​របស់ជនបរទេស​ដែលបានយកទឹកដីខ្មែរធ្វើជា​ទឹកដីរបស់គេ។​ ប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដីប្រមាណ​ ១៨១០៣៥គ.មក្រលា​ ហើយស្ថិតនៅ​ចន្លោះប្រទេសថៃ​ ប្រទេសលាវ​ ប្រទេសវៀតណាមខាងត្បូង​ និងឈូងសមុទ្រថៃ។បើនិយាយពី​សណ្ឋាន​ដី គេឃើញមានភូមិភាគពីរខុសគ្នា​ មួយផ្នែកជាដី​ខ្ពស់នៅ​ខាងជើងឦសាន និងនីរតី​ មួយផ្នែកទៀតជាដីទំនាបតំបន់បឹងទន្លេសាប អាងទន្លេមេគង្គ និងតំបន់សឆ្នេរមុទ្រ។​

ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ​ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដី​ទំនាប។​

នៅទិសនិរតីភ្នំក្រវាញ ​បានលាតសន្ធឹងតាមឆ្នេរសមុទ្រ​ តែមានកំពស់មធ្យមមិនហួសពី ១០០០ម​ ឡើយ​។

នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅខាងត្បូងជួរភ្នំ​នេះ​ គេឃើញមានភ្នំដងរែក និងខ្ពង់រាបខ្លះ ភ្នំគូលេន។នៅទិសឦសាន​ ខ្ពង់រាប​ក្រានិត (granite)​ បានលាតសន្ធឹងក្នុងខេត្ដរតនគីរី​ និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមានកំពស់រហូតដល់​ ១០០០ម​ (កន្លែងប្រជុំព្រំដែន ៣) ខ្ពង់រាបទាំងនេះជាប្រភពនៃស្ទឹង​ ៣ ដែលបានហូរឆ្ពោះទៅរក​ទន្លេមេគង្​គ គឺស្រែពក សេសាន និងសេកង។ ផ្នែកកន្ដាលនៃប្រទេសខ្មែរ មានសន្ឋានជាបាត​ចានដែកធំមួយដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះ​ហើយដែលមានមនុស្សរស់នៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម​ ព្រោះដីមានជីជាតិ និងមានទំហំ​ធំទូលាយ​ជាងគេនៅអិណ្ឌូចិនទាំងមូលនេះ។​

ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។​ ទន្លេមានប្រវែងជាង៥០០០គ.ម មានប្រភពចេញពីខ្ពង់រាបទីបេ ហើយបាន​ហូរកាត់ប្រទេសចិន​ខាងត្បូង ប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាងត្បូង។ ​នៅត្រង់ខោនប្រទេសលាវ ដុំថ្មជាច្រើនបាន​រាំងផ្លូវ​ ទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់​ប្រមាណ២០ម​ ហើយដែលជាហេតុបន្ដាលអោយមានល្បាក់ទឹកមិនអាចអោយកប៉ាលធ្វើ​​ចរាចរណ៍​ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹងដល់ទៅ ២.គម ហើយ​មានទំហំប្រមាណ៦០០គ.ម។​

វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបាន​​បែកជាបួនត្រង់កន្លែងដែលគេហៅថា «ទន្លេ៤មុខ» ទន្លេធំ ទន្លេសាប ទន្លេតូច ទន្លេបាសាក់។ នៅ​ខែមិនា មេសា ទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះចូលដល់រដូវភ្លៀង​ជោគជាំនៅខែកក្កដា ទឹកទន្លេឡើងខ្លាំង ធារទឹកអាចដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី ​(លើសទន្លេក្រហមទៅទៀតដែលមានធារទឹកតែ ៣០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី) ទន្លេតូច ​និងទន្លេបាសាក់មិន​អាចនាំទឹកហូ​រទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរចូលទៅក្នុងបឹង​ធំៗ (បឹងធំ បឹងតូច) តាមរយៈទន្លេសាប។ ដូច្នេះបឹងទន្លេសាបជានីយតករ (Régulateur) មួយយ៉ាង​សំខាន់ ទប់ទល់កុំអោយមានទឹកជំនន់ក្នុងរដូវវស្សា។

តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែល​ទន្លេមេគង្គនាំមកលប់ជារៀងរាល់ឆ្នាំ។ បឹងនេះមានប្រវែងសរុប ១៦០... (បឹងធំ បឹងតូច ​+វាលភក់) ហើយមានទទឹងអតិបរមា ៣៥គ..។ នៅរដូវសំរក (មិនា មេសា) ទំហំផ្ទៃទឹកមាន​ប្រមាណ ៣.០០០ គ.មការេ។ នៅរដូវទឹកឡើងខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល ​កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹកហៀរចេញពន្លិចតំបន់ជិតខាងរហូតដល់ ២០ ឬ ៣០គ.. ។ ​នៅខែតុលា វិច្ឆិកា ទឹកហូរចេញ​ពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺក្នុងអោកាសនោះ​ហើយដែលប្រជារាស្រ្ដខ្មែរនាំគ្នាប្រារព្ធធ្វើពិធីបុណ្យអុំទូក សំពះព្រះខែ លយប្រទីប។

គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាម​សមាមាត្រនៃទំហំបឹងនេះ។ ម្យ៉ាងទៀត នៅប្រទេសខ្មែរយើង​ភ្លៀងធ្លាក់ទៀងទាត់ជាងនៅប្រទេស​វៀតណាមខាងជើង ហេតុដូច្នេះហើយបានជាទឹកជំនន់នៅទន្លេមេគង្គមានភាពមិនសូវមានភាព​សាហាវដូចនៅទន្លេក្រហមទេ។ គេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែ​បង្ហូរទឹកចេញពីកន្លែងណាដែលលិចទឹក និងបញ្ចូលទឹកទៅក្នុងដីត្រង់ណាដែលពុំសូវមានទឹក​ដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុកអានាចក្រភ្នំ ធ្លាប់បានអនុវត្ដក្នុងការប្រកបរបរ​កសិកម្មរបស់ខ្លួនជាយូរណាស់មកហើយ។

. អំពីដើមកំនើតជាតិខ្មែរ

បញ្ហាដើមកំនើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវ ពី​អរិយធម៌ រឺពីប្រវត្ដិសាស្រ្ដខ្មែរ។ យ៉ាងណាមិញជាតិ រឺពូជអំបូរ ជាមូលធម៌មួយយ៉ាងសំខាន់ ជួយ​បំភ្លឺអ្នកប្រាជ្ញ ក្នុងការសិក្សាស្រាវជ្រាវ ពីអរិយធម៌ជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិន​ច្បាស់ពីអត្ដសញ្ញាណ Identité នេះហើយជាហេតុនាំអោយអ្នកសិក្សាខ្លះមានការភាន់ច្រលំ រហូត​ទាញភ្ជាត់ជាតិខ្មែរទៅនឹងជាតិណាមួយដែលគេយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។

ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ​ហើយបានបញ្ចេញយោបល់ រឺសម្មតិកម្មប្លែកគ្នា ហើយជួនកាលក៏ផ្ទុយគ្នា​ស្រឡះ​តែម្ដង ។ ប៉ុន្ដែ​យើងអាចប្រមូលយោបល់ រឺសម្មតិកម្មទាំងនោះបានបីប្រភេទ៖

យោបល់ដែលយល់ថាខ្មែរគឺអិន្ឌា រឺក៏ថា ខ្មែរនិងអិន្ឌាជាជាតិតែមួយ។ ទស្សនបែបនេះលោកអុក​ញ៉ាឈឹមក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ ពង្សាវតារខ្មែរ ភាគ១ បោះពុម្ពនៅភ្នំពេញ ​គ..១៩៧១។ លោកបានសរសេរថា «តាមដែលបានស្រាវជ្រាវ តាមផ្លូវប្រវត្ដិសាស្រ្ដមកហើយ ​ប្រាកដថាក្នុងដែនអិន្ឌាភាគ​ខាងត្បូងដែលផុត​ អំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់​រវាងកន្ដាលនៃប្រទេសទាំងនោះ គឺត្រង់ដែលហៅថា ទក្ខិណាបថ រឺទក្សិនាទ្ធិគោល មានប្រទេស​មួយ ឈ្មោះ «កុមេរុ» ជាប្រទេសធំ មានប្រជាជនកុះករច្រើន ខ្មែរយើងដើមឡើយមុនដែលផ្សាយ​មកនៅក្នុងកម្ពុជរដ្ឋ អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះ ៗប្រទេសរបស់ខ្មែរពីបុរាណកាលមក។ ឈ្មោះ​​ជាតិ​ខ្មែរហៅត្រឹមត្រូវតាមសូសព្ទដើមថា កុមេរុ ដូច្នេះ តែតាមសំលេងនិយាយធម្មតាថា កុមេរុ៍ ​ទំនងដូចឈ្មោះភ្នំសុមេរុ គេហៅនៅត្រឹម សុមេរុ៍ ។ លុះយូរមក​ឈ្មោះ​នេះបានក្លាយចេញទៅទៀត​ប្រាកដនៅសិលាចារឹករបស់ខ្មែរថា «ក្មេរ» ទៅជាសំលេងផ្សំក្រោយសម័យសិលាចារឹកមកបាន​ប្រែថា «ខ្មែរ»..តាំងពីក្រោយ​ពុទ្ធកាលប្រមាណ ២០០ឆ្នាំជាដើមមកជនជាតិខ្មែរ បានផ្ដើមផ្សាយ​មកក្នុងដែនសុវណ្ណភូមិ។ ..ពួកខ្លះមកដោយក្នុងប៉ងដើម្បីរកស៊ីលក់ដូរតាមធម្មតា ពួកខ្លះមកដោយ​រត់សឹក។ អ្នកដែលនាំ​អារ្យធម៌អិន្ឌាមកផ្សាយក្នុងដែនដីអោយនេះ គឺខ្មែរអាស្រ័យជាតិខ្មែរជា​អ្នកមានអារ្យធម៌ខ្ពង់ខ្ពស់ទាំងមានអិទ្ធិពល ទើបអាចផ្សាយអារ្យធម៌របស់​ខ្លួនទៅលើជាតិ​​ទាំងឡាយ​ដែលនៅក្រោមអំនាច និងជាតិទាំងឡាយដែលនៅជិតខាងទៀតផង ដោយហេតុនេះ​ទើបមានឆាយាថា «ខ្មែរជាអិន្ឌាទី២» នៅក្នុងសុវណ្ណភូមិ។ ខ ដែលថា «ខ្មែរផ្សាយ​មកពីអិន្ឌា» ដូច្នេះ ​តើមានអ្វីខ្លះជាសំអាង តបថា ក្រៅពីជាតិ និងឈ្មោះប្រទេសដូចពោលហើយនៅមានភស្ដុតាង​យ៉ាងដទៃទៀតជាច្រើនយ៉ាងសំអាងគឺ៖

. លក្ខណអក្សរ និងភាសា

. លទ្ធិប្រពៃនី និសាសនា

. ពង្សាវតារ និងសេចក្ដីកត់ហេតុ

ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់ស្រុកដើម បានរួមគ្នាទៅជាជាតិមួយហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃ​នេះ។ ខ្មែរក្នុងជាន់ដើមរូបរាងច្រើនស្រុងៗច្រមុះស្រួច សំបុរកាយខ្មៅស្រអែម អែជាតជ្វានោះមាន​លក្ខណៈរូបរាងជាមធ្យម សំបុរកាយសជ្រះ រូបច្រើនល្អ។ ពង្សាវតារភូមាថា មន និងខ្មែរ ជា​បងប្អូនផងគ្នាចុះមកអំពីអិន្ឌាទាំងពីរពួក តែពួកមន​ផ្សាយមកមុនបន្ដិច។

ទស្សនរបស់អុកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅ​ប្រើប្រាស់ជាផលប្រយោជន៍របស់គេថែមទៀត ។ លោក Pierre Loti អ្នកនិពន្ធ​បារាំងដ៏ល្បីល្បាញ​មួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pèlerin d’Angkor le peuplekhmer rameau détache de ​la grande race aryenne..(ប្រជារាស្រ្ដខ្មែរជាមែកធាងដែលដាច់ចេញពីមហាអំបូអារ្យ…)។ ចំនែក​លោកមុំសេនីប្រាមោជ មេធាវីថៃអមតុលាការអន្ដរជាតិនាទីក្រុងឡាអេ (La Hye) បានលើកយក​​ទស្សនបែបនេះមកធ្វើជាទល្ហីករ ដើម្បីប្រឆាំងនឹងខ្មែរយើងក្នុងរឿងក្ដីប្រាសាទព្រះវិហារ ​ហើយដែលសារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចុះថ្ងៃទី៣១ តុលា ១៩៥៩បានរំលឹកថា «មុំសេនិ​ប្រាមោជ បាននិយាយថា ពពួក «ខម» ជាជនពូជអំបូរអិន្ឌា ។ ជនជាតិថៃមានដើមកំនើតក្នុងខេត្ដ​ចិនយួណានបានវាយយកជ័យទៅលើជាតិខម រហូតដល់ពួកនេះ​ត្រលប់ទៅស្រុកអិន្ឌាវិញ។ ​ដែនដីដែលពីដើមពួកខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនអែងជាពីរ​ក្រុម។ ក្រុមទី១មកតាំងនៅតំបន់ទំនាប ដែលគេអោយឈ្មោះសព្វថ្ងៃថា «កម្ពុជា» ក្រុមមួយទៀត​បានតាំងនៅតំបន់ខ្ពស់ហើយបានថែរក្សាឈ្មោះថៃដដែល។

​​. យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសអិន្ឌាហើយបានមកលុកលុយ​ដន្ដើមយកទឹកដីរបស់ជាតិដើមមួយ គឺជនជាតិក្នុងអំបូរមាលាយូរ ប៉ូលីនេស៊ី​យែន រឺជាជនជាតិថៃ​កាដៃ ប៉ុន្ដែជាជាតិមួយដោយលែកពីជាតិអិន្ឌាហើយស្ថិតក្នុងអំបូរមន ខ្មែរ។ នេះជាទស្សនរបស់​លោក Henkrik Kern លោក Sdhémard​ecléere លោក Paul Benerdict លោក Pieere Gourou ​()។ ចំពោះទស្សន Pieere Gourou បានបញ្ជាក់ថាជនជាតិមនខ្មែរប្រហែលជាត្រូវពួកទ្រាវិឌ រឺ​ពួកអារ្យ ច្រានចេញពីប្រទេសអិន្ឌា ហើយដោយមាននៅសល់ក្រុម ខ្លះដូចជាពួកមុណ្ឌ បានមក​លុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។

គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម ​មនខ្មែរមុណ្ឌ មានទីតាំងដើមនៅជើងភ្នំទីបេ​ហើយក្រោយមក​បានបំបែក​ជាពីរក្រុម មួយក្រុម ​មនខ្មែរ ចូលមករស់នៅក្នុងភូមភាគអាស៊ីអាគ្នេយ៍ អែមួយក្រុមទៀត (មុណ្ឌ) ចូលទៅរស់នៅក្នុង​ប្រទេសអិន្ឌារហូតដល់សព្វថ្ងៃ()។៣ = ឯសារមហាបុរសខ្មែរលេខ៤ បោះពុម្ពផ្សាយដោយលោក​អេងសុតនៅភ្នំពេញ គ.. ១៩៦៩

. យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មនខ្មែរ ហើយ​បានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដង ។ នេះជាទស្សនរបស់​លោក Berard Philippe ​Groslier (4) និងលោកMarcel Talabot ជាដើម លោកទាំងពីរនេះយល់ឃើញថា ក្នុងសម័យ បុព្វ​ប្រវត្ដិសាស្រ្ដដ៏យូរលង់ណាស់មកហើយ មនុស្សពូជខុសគ្នា បានធ្វើដំនើរពីខាងជើងចុះមកអាស៊ីអ​គ្គេយ៍ ហើយផ្សំកាត់ជាមួយគ្នា។ តាមការប៉ាន់ស្មានរបស់លោកទាំងពីរអំបូរ មនខ្មែរ យើងកើតមក​ពីការ​ផ្សំកាត់រវាងពូជមេលានេស៊ីយាង (Mé lanésiens)និងពូជ អិន្ឌូនេស៊ីយាង (Indonésiens) ​ហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រចិន រហូតដល់ព្រំ​ប្រទល់​ប្រទេសអិន្ឌា។៤ = ​លោកកងគីរី លោកសែម សូរ ប្រជុំអនុពាក្យទំនើប ទំព័រ ៨៤ កំពង់ចាម ១៩៦៣។

រួចមកហើយ ឃើញមានលាតត្រដាងនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពី​ជាតិខ្មែរ។ ឃើញថាយោបល់ និងសម្មតិកម្មទាំងនោះ ទោះបីប្លែកគ្នាក៏បាន​ស្របគ្នា​ត្រង់ចំនុចដែល​ថាខ្មែរ និងមនស្ថិតនៅក្នុងអំបូរជាមួយគ្នាគឺអំបូរមនខ្មែរនេះអែង។ ដូច្នេះតទៅនេះយើងនឹងខិតខំ​វែកញែករកមើលថា តើមនខ្មែរនេះជាអំបូរមួយពិសេស រឺក៏ជាជាតិអិន្ឌាដែរ។

តាមទស្សន លោកអុកញ៉ាឈឹម ក្រសេម ឃើញថា ខ្មែរគឺជាអិន្ឌាហ្នឹងអែង ព្រោះបានចេញមកពី​ប្រទេសអិន្ឌាមានឈ្មោះជាអិន្ឌា មានទំនៀបទំលាប់ សាសនា អក្សរ ភាសា ជារបស់អិន្ឌា ហើយ​មនុស្សខ្មែរដើមទៀតសោតក៏មានលក្ខណជាអិន្ឌាបេះបិទ ហើយលោកបានបញ្ជាក់ថាខ្មែរជា អិន្ឌា​ទី២។

ប្រសិនបើយើងលើកយកលទ្ធផលស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោក មកពិនិត្យមើល ឃើញថា ​មនុស្សខ្មែរនិងមនុស្សអិន្ឌា(ទាំងពួកសទាំងពួកខ្មៅ) មានលក្ខណខុស​គ្នាឆ្ងាយណាស់។ យាង​ណាមិញ ខ្មែរមានកំពស់មធ្យម១.៦១ម.និងសន្ទស្សន៍លលាដ៍ក្បាល៨៤.(ក្បាលមូល) ចំនែកអែ​ពួកអិន្ឌា(អារ្យ) មានកំពស់ ១.៧២ម និងសន្ទស្សន៍លលាដ៍ក្បាល៧៣.(ក្បាលពយ) និងពួក​អិន្ឌាខ្មៅ(ទ្រាវិឌ)មានកំពស់ ១.៦២ម. និងមានសន្ទស្សន៍លលាដ៍ក្បាល ៧៦.(ក្បាលពយទៀត) ​() អែការដែលអះអាងថាខ្មែរចេញពីប្រទេសអិន្ឌានោះ តើមានអ្វីអាចបញ្ជាក់បាន? ត្រង់ទំនៀមទំ​លាប់សាសនា អក្សរភាសា ក្នុងផ្នែកនេះខ្មែរយើងបានទទួលអិទ្ធិពល​ ពីអិន្ឌាក៏ពិតមែនប៉ុន្ដែ​ការសិក្សាជីកដល់ជំរៅបានបង្ហាញអោយឃើញថា ខ្មែរយើងមានអរិយធម៌ផ្ទាល់របស់ខ្លួនទៅ​ហើយមុនដែលបានទាក់ទងជាមួយអិន្ឌា។ បានសេចក្ដីថាខ្មែរ​ជាពូជ​ដោយលែកពីអិន្ឌា នេះហើយ​ជាទស្សនៈរបស់ក្រុមអ្នកស្រាវជ្រាវទី៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់​ភូមិភាគអាស៊ីអគ្នេយ៍នេះតែម្ដង ដោយការផ្សំ​កាត់រវាងពួក មេលានេស៊ីយាង (កំពស់ ១.៦៥ម ​ក្បាលពយ) និងពួកអិណ្ឌូនេស៊ីយាង កំពស់ពី ១.៦០ ទៅ១.៦៣ ក្បាលមូល។ គួរកត់សំគាស់​ថា​ទស្សនៈនេះ​មានលក្ខណ​ៈស្របនឹងទស្សនៈខ្មែរដែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរ​ក៏ដោយ លុះត្រាតែមាន «នាងនាគ» នៅស្រុកខ្មែរនេះអែង ទើប «ព្រះថោង» (ដែលគេថាមកពី​​ស្រុកអិន្ឌា) បានជួបប្រភពគ្នា ដោយបានគ្រប់គ្រងនគរគោកធ្លកនេះដែរ។

បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបអិន្ឌាអាចផ្សាយអរិយធម៌​របស់ខ្លួនបានខ្លះចូលក្នុងស្រុកខ្មែរ។ និយាយពីដើមកំនើតជាតិខ្មែរនេះ Maurice Glaizer អតីត​អភិរក្សអង្គរបានសរសេរជាអាទិថា៖

Ce n’est nullement, comme certains le croient, un peuple d’origine puremen tindinne qui ​seraitvenu, à la suite de migrations. se fixer dans une région vide d’habitants, ou en aurait ​éliminé leseléménts pas des massacres ou des déportations en masse : Les peuple khmer est ​un peupleautochtone hindouséមិនមែនដូចអ្នកខ្លះបានយល់យល់នោះទេ ថាជាប្រជារាស្ដ្រមួយ​ដែលដើមកំនើតជាអិន្ឌាសុទ្ធសាធ ហើយដែលបានមកតាំងនៅក្នុងតំបន់មួយគ្មានមនុស្ស រឺក៏បាន​កំចាត់ពួកអ្នកស្រុកអាយដោយការសំលាប់រង្គាល រឺការនិរទេសទាំងហ្វូង : ប្រជារាស្រ្ដខ្មែរ គឺជា​អ្នកស្រុកដើមដែលបានទទួលអិទ្ធិពលអរិយធម៌អិន្ឌា()

= សំដេចព្រះមហាសុមេធាធិបតី ជួនណាត ប្រវត្ដិនៃវត្ដអុណ្ណាលោម ភ្នំពេញ គ..១៩៥៣។ ​៦= លោកស៊ឹមវ៉ានិងលីអេង ប្រវត្ដិសាស្រ្ដប្រទេសកម្ពុជា (សាកល្បង) បោះពុម្ពហើយតែមិនបាន​ផ្សាយនៅភ្នំពេញ គ..១៩៦៩ ។

ឯលោក Henri Marchal អតីតអភិរក្សអង្គរដែរ បានសរសេរថា : Le Cambodgien n’est pas der ​racehindoue. Il est le résultat de mombreux croisements avec un fond malayo indonésien.. ​ខ្មែរមិនមែនមនុស្សពូជសាសន៍អិន្ឌាទេ : ខ្មែរជាលទ្ធផលនៃការផ្សំកាត់ច្រើនជាមួយនឹងមាលាយូ ​អន្ឌូនេស៊ីយាង()..។៧ = Etienne Aymonier le Cambodge. Tome III. Paris. 1904

ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដន្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ​ច្រើនតែសំអាងទៅលើរឿងព្រេងខ្មែរ ដែលបាននិទានថា មានស្ដេចចាមមួយអង្គ បាននាំបរិវារ ​៥០០នាក់ ជិះសំពៅកំសាន្ដតាមមហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោកបក់មកនាំអោយវិនាស​សំពៅអស់ទៅ ក៏រសាត់ទៅដល់កោះគោកធ្លក​ហើយបានរស់​នៅទីនោះតទៅ។ តាមយោបល់យើង ​ការដែលថា ជ្វារឺចាមជាម្ចាស់ដើមនៃស្រុកគោកធ្លកដូចជាមិនទំនង ព្រោះពួកនេះជាចំនូលថ្មីបាន​ជិះសំពៅមកពីស្រុកគេ (មិនច្បាស់ថា​នៅទីណាទេ តែបើតាមប៉ាន់ស្មាន

មើល ប្រហែលមកពីម្ដុំខ្ពង់រាបខ្ពស់វៀតណាមសព្វថ្ងៃ មិនមែនមកពីប្រទេសអិន្ឌូនេស៊ី ព្រោះចរន្ដ​ច្រើនចុះពីជើងទៅត្បូង)។ តាមសេចក្ដីដំនាលរបស់រឿងព្រេងដដែលឃើញថា ព្រះថោងបានមក​រៀបការជាមួយនាងនាគីដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះថោងទៅទៀត ។ ​បើដូច្នេះ តើយើងចាត់ទុកថា នាងនាគីនេះជាអ្វី? ជាសត្វ​តិរច្ឆានមែន រឺក៏ជាមនុស្សដើមបង្អស់នៅ​ទីនោះ (នាងចេះកាលាខ្លួនជាមនុស្សមានរូបរាងល្អ)

រួមសេចក្ដីមកឃើញថា មានភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំនាស់ បានកកើតឡើង​នៅភូមិភាគអាស៊ីអគ្នេយ៍នេះ ហើយស្ថិតនៅក្នុងអំបូរមនុស្សមួយ​ដោយលែក​ពីអំបូរអិន្ឌា ​ហើយដែលនរវិទូលោកអោយឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques) ។ ជាតិខ្មែរបាន​កើតឡើងបាន​វិវត្ដហើយមានជីវិតស្ថិត​ស្ថេររហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបាន​កសាងទុកជាកេរដំនែល។ ចំនែកជនជាតិដ៏ទៃទៀត ដែលបានមករស់នៅ នៅភូមិភាគអាស៊ី​អគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ

(លើកលែងតែជនជាតិចាមចេញ) គឺថា បានចូលមកក្នុងសម័យប្រវត្ដិសាស្រ្ដ ដែលគេអាចដឹងបាន​ច្បាស់លាស់តាមអែកសារផ្សេងៗ : ភូមា (..ទី៩) យួន ស..ទី ១០) សៀម (..ទឺ១៣)

អត្ថបទស្រង់ពីប្រវត្ដិសាស្រ្ដខ្មែរ

ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

​​​

អំពីអំបូរខ្មែរ-មន



អំពីអំបូរខ្មែរមន

កាលពីដើមអំបូរខ្មែរមន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ​ ភាសាវិទូមួយក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះ​មុនគេនៅឆ្នាំ១៨៥៦ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មនអាណ្ណាម» រឺ មនខ្មែរ​ =អាណ្ណាម។ ក្រោយទៀតដោយសិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភាសានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុម​ភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែលលោកបានលាតត្រដាងយ៉ាង​ច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique
​historique de la langue annamite…les initiales.»

ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មនខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជា​អំបូរជាតិសាស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ ​នៅហាណូយ លោកបានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមាន​​ដូចតទៅ៖

  • មាឌតូចល្មម អាចឡើងដល់មធ្យម

  • ស្បែកសំបុរសន្ដែកបាយ (Foncé)

  • ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក បើកធំៗ

  • ច្រមុះទូលាយ

  • ក្បាលពយ

គួរកត់​សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវា​ស់វែងអោយបានច្បាស់លាល់ទេ ហើយមានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើមលោកបានប​ង្ហាញលទ្ធផលដែលមានទំនាស់នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត ។ ក្នុងសៀវភៅមាន​ចំនងជើងថា « Les Population duCambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃ​លទ្ធផល ការវាស់វែងរបស់លោក ហើយដែលយើងអាចដកស្រង់បានដូចតទៅ៖

  • ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.

  • មនមានកំពល់មធ្យម ១.៦២ម និងសន្ទស្សលលាដ៍ ៨៥.

បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នា​តែមួយភាគរយប៉ុណ្ណោះ អែក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.) មិនមែនពយដូចលោក​ P.W. Schmidt យល់នោះទេ។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា ត្រង់ហ្នឹង​គ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបានសរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាត​​អោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរមុងហ្គោលផង និងអំពីអំបូរអារ្យ​ផង។លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du ​grouped’Akorថា Les Khmers se rattachent en effet, tant au point de vue eth mologique ​quelinguistique, auxpopulations môn de Basse Birmanie… (ជនជាតិខ្មែរ ជាប់ពូជអំបូរទាំងខាង​ជាតិសាសន៍ និងទាំងខាងភាសា ទៅនឹងជនជាតិមននេះ ប្រទេសភូមាខាងក្រោម L’Asie du Sud ​Est ក្បាលទី២ថា Khmer, peuple demême souche ethnolinguistique les Môns ខ្មែរជាជនជាតិរិ​សគល់ខាងជាតិសាសន៍ និងភាសាជាមួយនឹងជនជាតិមន។សរុបសេចក្ដីមក យើងឃើញថា ​លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivierលោក Maurice Glaize ​និងលោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់និងគាំទ្រនូវ​ទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ ខ្មែរមន ជាអំបូរពិសេសមួយ។

បើតាមអែកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of ​mainlandsouth-East) អំបូរខ្មែរ=មន មានគ្នាទាំងអស់ ៧៦ ក្រុម រស់ចាប់តាំងពីប្រទេសអិន្ឌា​ខាងកើត រហូតដល់សមុទ្រចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម ​និងប្រទេសខ្មែរ។ ក្នុងចំនោមជនជាតិខ្មែរមនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាង​អរិយធម៌ខ្ពស់ជាងគេ ព្រោះម្យ៉ាងដោយហេតុជនជាតិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃ​ទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រាស្រ័យទាក់ទងនឹងបរទេស​ទៀតផង ។ ចំនែកអែជនជាតិខ្មែរមនអែទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន
ទំនាក់ទំនងជាមួយគ្នាផងនោះ ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យ​ទាំងអស់។ ដោយហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង ​«ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំគាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះ​នេះពី មន = ខ្មែរ មកជាខ្មែរមនវិញ ព្រោះយើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ ព្រោះជា​ជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រកបដោយអែករាជ្យ និងអរិយធម៌​ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការយល់ព្រមពីអង្គកា​រយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា វិច្ឆកាឆ្នាំ១៩៧០ហើយ។ តទៅនេយើងសូមលើក
យកធាតុសំខាន់ជាងគេពីរ នៃអំបូរខ្មែរមនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជា​អ្វី?

. ខ្មែរក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែក​វប្បធម៌ អរីយធម៌ក្ដីគេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរមន កម្ពុជានេះអែង ។ ​ចំពោះពាក្យទាំងបីខាងលើនេះអ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាង​ណាស់ ។ រហូតដល់ពេលនេះ យើងមិនទាន់ហ៊ានសន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់​ណាទេ។ ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើកយកទស្សនៈទាំងនោះ មក​លាតត្រដាងមួយម្ដងៗដូចតទៅនេះ៖

. ទស្សនៈលោក G. Coedèsអ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំ​រវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាងទៅលើរឿងព្រេងក្នុងសិលាចារឹក បក្សីចាំក្រុង ​(..ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំនើតមកពីអិសី «កម្ពុស្វយម្ភុវ» និង​នាងទេពអប្សរ «មេរា» ដែលព្រះអិសូរបានប្រទានអោយជាមហេសី។ ទស្សនៈបែបនេះលោក ​G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisés
​d’Extrême-Orient
បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយ​បណ្ឌិតោប៉ាងខាត់ យល់ស្របតាមទាំងស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ ​លេខ៥ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ និងនាងមេរា នេះជា​បុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស រឺអាទិច្ចវង្សឡើងនៅខាងចេលា ។ បើយើងអានប្រមៀល​ពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យខ្មែរដូចកម្ពុ+មេរា > កម្ពុ+មេរ > កមព + មេរ ​> ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរ​ណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថាខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ ។

ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាង​អប្សរ មេរានោះក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស រឺអាទិច្ចវង្ស គឺវង្សស្រីកម្ពុ។ តាម​ប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរានេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រកម្ពុ គឺស្រកវរ្ម័ន ​និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាងចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញ​មានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវរ្ម័នទី២ បានសោយរាជ្យមានអំនាចខ្លាំងពូកែ ​បានរួបរួមចេនលាលើក្រោមអោយជាអែកភាព ហើយទើបឃើញមានសិលាចារឹកប្រើពាក្យ កម្វុជ​ទេស រឺ កម្ពុជទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរកើតមកពីការផ្សំ កម្ពុ ​និងមេរា លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះ
មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។

. ទស្សនៈលោក ឈឹម ក្រសេមនៅក្នុងជំពូកទី១ ស្ដីពីដើមកំនើតជាតិខ្មែរ យើងមានអោកាស​លើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ ​បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។
លោកឈឹមក្រសេម បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋ​អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅ​ត្រឹមត្រូវតាមសូរសព្ទដើមថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះ​ភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរមកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅ​សិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែថា ខ្មែរ ។

ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់​ជនជាតិខ្មែរនិងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសអិន្ឌាម៉្លេះ។ លោកឆត្រាប្រេមរឺឌី ក្នុង​អត្ថបទ «ខ្មែរមកពីណាផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បានគ្រាំទ្រទស្សនៈនេះ​យ៉ាងសកម្មណាស់។កុមេរុ > ក្មេរ > ខ្មែរ

. ទស្សនៈលោក រស់ សារេតក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះ​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេតសមាជិកនៃអង្ការជាន់ខ្ពស់នេះ បានសរសេរជាអាទិ​ថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែល​កាលពីជំនាន់ហៅថា ក្រុងខម នោះគឺ ជាតួដែនដី រឺអុបទ្វីប សុវណ្ណភូមិ ដែលភាសាបារាំងហៅថា ​La chersonèse d’or..ការដែលយើងយកន័យខាងលើនេះមកពោលគឺ គ្រាន់តែចង់បង្ហាញអោយ​ឃើញថា សុវណ្ណភូមិ គឺជា នគរខម រឺហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា
ខម នេះក្លាយមកពីពាក្យថា កម ដែលប្រែថា មាស ។ អែស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរ​ខម មានព្រះនាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹងភាសាសៀមថា ព្រះថង ​រួចក្លាយយារទៅជាព្រះថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយហេតុអ្វីបានជាជនជាតិខម​ក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំ
នេរចេរកាលតមកក្រោយទៀត ចង់រក្សាតំលៃរិទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពី​ជំនាន់កមេរុរាជជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កម រឺ ខម មក​ជា កមេរុ រឺ ខមេរុ ហើយដែលយាយូរៗមក ទៅជា ក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។

ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះ​រួចហើយ យើងប្រហែលជាអាចយល់បានដោយងាយអំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យ​ថា កម្ពុជា យើងឃើញមានពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែលប្រែថាពូជ ​ផ្សំគ្នាទៅជា កម្ពុជា គឺ កម រឺខម រឺ ក្មេរ រឺខ្មែរដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេប​ទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។

កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា រឺ កមពុជា

. ទស្សនៈលោក ពៅ ឈិនលោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ​ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អរិយធម៌ខ្មែរមន» បោះពុម្ពចុងឆ្នាំ១៩៧១ ថា «ពាក្យថា​ខ្មែរ ក្នុងវចនានុក្រមសំដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរ​សិលាចារឹកពីបុរាណឃើញមានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គទ្រង់យល់ថា ពាក្យ​នេះ ទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសំរេច
រូបមកពីអត្ថិតទ្ធិតថា ខេមំយស្សអត្ថិតិខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ​ប្រែថា «ក្សេមល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ»

ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសំដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសា​ថា ខេមរៈនោះបើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន ​ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត ដែលចាស់ពី​បុរាណកាល បានចារសរសេរអក្សរតំរួតគ្នារបៀបនេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅ​ត្រួតលើព្យញ្ជនៈប្រកបដូចជា ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ =ផើម៘ដោយអាស្រ័យហេតុ​ដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះអែកើតមក
ពីការនិយមរបស់ខ្មែរក្នុងការអានស្រះ «» បាលីសំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន ​បានសរសេរថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យដើមថា «ខមៈ + » ដែល​ប្រែថា អត់ អត់ធន គួរ រឺថាផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួល​អរិយធម៌ព្រះពុទ្ធសាសនា ដែលមានអវិហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀន​មនុស្សសត្វទូទៅជាប្រធាន។ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះ​បានផ្លាស់នាមប្រទេសពី នគរគោកធ្លកនោះមកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា ​ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យសុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយ​ពាក្យទាំងពីរនេះមានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា ​មកប្រើជំនួសពាក្យសុវណ្ណភូមិ បើពាក្យទាំងពីរនេះមានន័យដូចគ្នាទេ? ត្រង់នេះថា វាមកពីពួក​មន ដែលគេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយសុវណ្ណភូមិ ​ជាមួយគ្នាដែរនោះ គេបានតាំងរដ្ឋអំនាចមួយដែរ។

. ទស្សៈរបស់លោក មាស ហាំលោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ​ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រទេសអិន្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ រឺ ខមពុជ រឺ ​កមបុត្ដ រឺ កមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយហេតុតែអ្នកស្រុករដ្ឋ ខមពុជ រឺ កម្ពុជា ​មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹងតែជាអ្នកដំរេះវិជ្ជា​ឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះនគរគោកធ្លកអោយទៅជា
កម្ពុជា តមក។ អែត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ​ដូច្នេះគេហៅថា ខមទៅវិញ។ ដោយហេតុតែជាតិ ខម ស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេ​ហៅថា ខេមរៈ (ក្លើម្រាក់) ដែលក្លាយទៅទៀតថា ខេមរៈតែដោយពាក្យនេះវែងពិបាកនិយាយ ​ទើបកែថា ខមមែ ដែលក្លាយទៅជា ខ្មែរ។

. ទស្សនៈលោក ហ៊ឹម ខាន់លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទ​វាយអង្គុលីលេខ «ខមអធិប្បាយ» លោកបានពន្យល់ថា ពួកនាគដែលជាម្ចាស់ដើមនៃប្រទេសអិន្ឌា ​ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌឈ្លានពាន(ពួកអារ្យ)។ មុននាគមកដល់ គេ​ឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មនក៏ប៉ុន្ដែលោកអ្នកប្រាជ្ញ​ភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេសធ្វើអិន្ឌូបនីយកម្មទាល់តែ​ក្លាយទៅជាប្រទេសអន្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នក​គោរពព្រះអាទិត្យ រីអែពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាង​ពួកនាគ និងពួកខែមនហើយទោះបីជ័យជំនះបានទៅពួកនាគក៏ដោយ ក៏មួយភាគធំត្រូវក្លាយជា​ខែ ហើយមួយភាគទៀតក្លាយជាមន។តាំងពីកាលនោះមក នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹង​បា្រកដថា ជនជាតិខែរួមនឹងមនហៅថា ខមពីកាលណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុម​ខាំ ចាម សៀម លាវ ល្វោ ក៏មាន។ គេថាខមនេះច្រើនមានពណ៌សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនី​ចែងថា ខម រឺខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូច
គ្នា។

. ទស្សនៈលោក ឆត្រាប្រេមរឺឌីឮលោកឆត្រាប្រេមរឺឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុង​អត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា»ផ្សាយតាមវិទ្យុជាតិ កាលពីខែកម្ភៈ ១៩៧៣ លោក​បានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រទេសខ្មែរផ្នែកខាងលើហៅថា ​ជាន់លើ អែផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជាក្រមពូជ រួច កម​ពូជ រួច កម្ពុជា រឺ ខម។

. ទស្សនៈលោក កេង វ៉ាន់សាក់ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវ​ព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែមន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង វ៉ាន​សាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដីដូចតទៅ៖

*ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គម បានសេចក្ដីថាខ្មែរយើងជាអ្នកមេនិយម matriarcaliste។ បុព្វបទ «» មាននាទីធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា អ្នកគោរពមេខ្លាំងជាងអ្នកអែទៀត ដែលគោរពល្មមៗ រឺគោរពអូវពុកទៅវិញ។ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ
*ពាក្យ កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំកញ្ជះអ្នកអែទៀតឡើយ។ ហើយដើម្បីអោយឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «» ​​ពីមុខមកទៅជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះ​​វិញ។សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែខម កម្ពុជា នេះមានច្រើនមែន ​​តែមិនទាន់ចុះសំរុងគ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិ​​សគល់អិន្ឌា មានតែលោកកេងវ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ ខ្មែរមន មកធ្វើជាមូលដ្ឋាន​​ក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យ​​អង្គរ) ដែលបានក្លាមកពី ក្មេរ ទៀត(សម័យមុនអង្គរ)។ គួរកត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើង​​និយមហៅខ្លួនអែងថា ខ្មែរ អែប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា
កម្ពុជាបានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក(ព្រះគោល) រឺ កម្វុជទេស(បន្ទាយឆ្មារ)។ លិលាចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំនើតមកពីអិសី កម្ពុ និងនាងអប្សរ មេរា។ បើដូច្នេះឃើញថាពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច រឺរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជា នេះត្រូវគ្នានឹងពាក្យចិនថា ចេនឡា រឺទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូននរហូត
ដល់ពេលវាយ ហ្វូនន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក។អែជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយអង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។

គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មក​ហើយ។ ចិនហៅយើងថា គីម៉ាវ អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរក្មីរ យួនហៅ កាវ​មេន រឺកាវមៀន សៀមលាវហៅខម។ ចំពោះពាក្យ ខម នេះលោកពញាអនុមាន រាជធន អ្នកប្រាជ្ញ​ថៃខាងអក្សរសាស្រ្ដបានសរសេរក្នុងសៀវភៅ «Thai literature in Relation to the Diffusion of her ​cultures ថា Who were tho Khoms?They were probably a race of people akin to the Mons and ​the Khmers Cambodians of thepresent-day The olmon alphabet and also the old Khmer ​alphabet were called khom by theThai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) ​+ (មន)ទេដឹង? ព្រោះខ្មែរយើងមិននិយមហៅខ្លួនអែងថាខមទេ មានតែសៀម លាវ ហើយពួក​នេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះខម(ខ្មែរ + មន?) ជាអ្នកមានអរិយធម៌​ខ្ពង់ខ្ពស់ដែលបានជះអិទ្ធិពលទៅលើពួកសៀមលាវ យ៉ាងសំបើម។

. មនក្នុងអំបូរខ្មែរមន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល ​មនជាជាតិមួយធ្លាប់ថ្កុំថ្កើងរុងរឿង មានទឹកដីធំទូលាយ មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ​ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេង​ជាច្រើនដែលមានទាក់ទងនឹងជនជាតិនេះដូចជាបទ«មនមុជទឹក» បទ «សំនាងមន»

ជនជាតិមនហៅខ្លួនអែងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើ​ពាក្យមននេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេច​ទៀតដែរ?។ ជនជាតិមនបានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់​ខ្លួនគេទេ ហើយបានបញ្ជាក់ទៀតថាតាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជា​ក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុង​សិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែលអ្នកសិក្សាស្រាវជ្រាវសន្មតថាបានវិវត្ដ​បន្ដិចៗដូចនេះ៖ម៌េញ៍ > រមេញ៍ > មញ៍ > មន៍

សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់​វិញ មានទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់ ។ នៅទីនេះយើងសូមលើកយកតែបីមកជំរាប​ដូចតទៅនេះ។

. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន ​អែ លយមានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិ​នាសអន្ដរាយ។ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមាន​ព្រះមហាក្សត្រមួយអង្គមាននាមថា តិស សោយរាជ្យនៅនគរថាទង។ កាលនោះមានពួកមិច្ឆាទិដ្ឋិ​ជនវាមកញុះញង់ស្ដេចអង្គនេះអោយយល់ខុសជាត្រូវ ដោយបោះបង់ចោលនូវជំនឿ​ព្រះពុទ្ធសាសនា ព្រះពុទ្ធរូបទាំងឡាយ ត្រូវបញ្ជាអោយយកទៅបោះចោលក្នុងទឹកទន្លេ។ គ្រានោះ​មានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាសនិកយកចិត្ដទុកដាក់គោរព​បូជាព្រះពុទ្ធខ្លាំងណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏បានស្រង់​យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។ អាស្រ័យ​ដោយហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង និងដោយអោយដំរីជាន់ ​ប៉ុន្ដែទោះបីពេជ្ឃឃាតខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។ ​ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅនាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ? នាងឆ្លើយថា នាងពុំ​មានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធឡើយ។ ស្ដេច តិសៈ យល់កំហុសរបស់ខ្លួន ក៏​វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មកក៏បញ្ជាអោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ​ព្រមជាមួយនឹងញាតិសន្ដានទាំងអស់យកទៅកប់ត្រឹមក សំលាប់ដោយភ្ជួរពីលើ។ ខ្លះទៀតដែល​មិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះពួកមិច្ឆាទិដ្ឋិជនទាំង
ឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរា​យ» គេនិយាយថា តយឡយ ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា ​តៈលាញ់ ដែលជនជាតិភូមាប្រើសំគាស់ជាតិមននេះអែង។

. ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan ​lgaing)។ នេះគឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមាម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan Mya) សាស្រ្ដាចារ្យ​អក្សរសាស្រ្ដនៅសកលវិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តាន មានន័យថា ​ទឹក អែ លាញ មាន័យថា ចំរើនលូតលាស់ខ្លាំង រឺ កន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ ​តាន ក្លាយជាពាក្យ តៈ ហើយ លាយក្លាយជាហ្លាញ (Hliang)។ នៅទីនេះពាក្យ តៈ គ្មានន័យ​សេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក រឺរលកធំៗ។ ចំពោះអ្នកប្រាជ្ញរូបនេះ ​ប្រទេសមនដែលស្ថិតនៅក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅតាមឆ្នេរសមុទ្រ ​ហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញ
ណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែម្ដង គឺ​ជនជាតិមនហ្នឹងអែង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយក​ទៅពិចារណា ក៏ប៉ុន្ដែគេពុំឃើញប្រើពាក្យនោះ ក្នុងសិលាចារឹក សំរាប់សំគាល់ជនជាតិមនសោះ​ឡើយ។

. ទស្សនៈទី៣ ដែលចាត់ទុកថា តៈលាញ់ ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយ​ស្ថិតនៅលើឆ្នេរសមុទ្រខាងកើតនៃប្រទេសអិន្ឌា។ តាមទស្សនៈនេះគេយល់ថា ជនជាតិអិន្ឌាកាលពី​ដើមបានមកធ្វើជំនួញនៅប្រទេសមន ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ត្រលប់ទៅ​ស្រុកកំនើតវិញ ពុំបាននាំប្រពន្ធកូនទៅជាមួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែល​គេអោយឈ្មោះហៅថា តៈលាញ់ គឺមានន័យថា គ្មានបា រឺកូនអិតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈ​លាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិតណាស់ថាក្នុងបុរាណកាល ​ជនជាតិអិន្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជនជាតិមនបាន​ទទួលអិទ្ធិពល វប្បធម៌ពីជនជាតិអិន្ឌាច្រើន មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំ
នងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកអិន្ឌាមកពីតំបន់តេលិង្គណមែនហើយ។ លោកសឺ​ដេស Coedèsក៏មានយោបល់ដូចនេះដែរ L’appellation de Talaing, appliquée aux Môns par ley ​Birmans, sembleindiquer qu’à une certaine époque le Telingana ou région de Madras fut ​enrelations partière-maent actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើ​សំរាប់សំគាល់ជនជាតិមនទាំងអស់ហាក់ដូចជាពុំសមរម្យ ។ តាមយោបល់របស់ជនជាតិមនផ្ទាល់​ថា ពាក្យ តៈលាញ់ ដែលមានន័យថា កូនអិតបា ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរឈ្មោះរបស់​ជាតិគេប៉ុណ្ណោះ។ តាមការពិតពាក្យ តៈលាញ់ មានន័យថាបាត់បង់អូវពុក រឺ អូវពុកត្រូវបាត់បង់ ​ហើយបានក្លាយមកពីពាក្យ អិត លញរៈ (I’ta loin ra) ពាក្យថា អិតៈ រឺតៈនេះមានន័យថា អូវពុក ​អែពាក្យ លញរៈ មានន័យថា បាត់បង់ រឺវិនាស តែនៅទីនេះពាក្យថា អិតៈ ពុំមែនសំ
គាល់ត្រឹមតែអូវពុកជាមនុស្សម្នាក់រឺច្រើននាក់ប៉ុណ្ណោះទេ តែសំគាល់នូវទឹកដីទាំងមូល ជាគេដំនែ​លពីដូនតារបស់ជនជាតិមនតែម្ដង។ សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋ​មន ជនជាតិនេះរត់គេចពីភូមិស្រុកបន្ដើរស្រែកបន្ដើរថា អិតៈ លញរៈ! បានសេចក្ដីថា ទឹកដីអូវពុក​យើងត្រូវវិនាសអន្ដរាយអស់ហើយ តែពាក្យខាងដើមគឺ អិ និង ពាក្យខាងចុង លឺមិនសូវច្បាស់ ​នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា តៈលាញ់ តាមសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើ​ជនជាតិដែលមានឈ្មោះថាមននេះ មានគ្នាប៉ុន្មាននាក់ ហើយរស់នៅទីណាខ្លះ? និងជាពិសេសតើ​ជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ?បើតាមពត៌មានដែលយើងបានទទួល ​ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទីកន្លែងដែលជនជាតិនេះ​រស់នៅច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ
​(Pegu)
។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយដាច់ស្រយាល ស្ថិតនៅខាងលិច ក៏​មានជនជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា ហើយ​ច្រើននៅជិតៗក្រុងបឹងកក់ នៅជុំវិញកាន់បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស..ទី១៨-​១៩) នៅលព្វបុរី នៅអុថៃថានីនិងនៅជិតនគររាជ។ប្រពៃនីប្រវត្ដិសាស្រ្ដមនបានដំនាលថា ជនជាតិ​មនមានកំនើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំមុន គ..ម៉្លេះ។ តែចំលែកត្រង់​សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជធានីចាស់ រឺមួយ​បុរាណវត្ថុដែលនៅសល់ ត្រូវកប់បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើអែក
សារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅត្រង់​វាលទំនាបខាងក្រោមនៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋ​នេះប្រហែលកកើតឡើងនូវមុនស..ទី៧ ព្រោះនៅត្រង់ព្រះបឋមពងទឹក ដែលស្ថិតនៅក្នុងរដ្ឋទ្វារ​វតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាលកំនត់ មុនពាក់កន្ដាល ស..ទី៦។ ចិនប្រហែល​មិនបានស្គាល់រដ្ឋនេះមុន ស..ទី៧ ព្រោះវានៅមិនចំផ្លូវជំនួញ។នៅក្រោយកាលកំនត់នេះបន្ដិច ​ក្រោមកិច្ចដឹកនាំរបស់ព្រះនាងឆាម្មទេវី ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺរដ្ឋហវិបុញ្ជ័យ​នៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយ
ត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជានាចក្រហង្សវតីនៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់​ឈ្មោះ សមលនិងវិមល ហើយរដ្ឋនេះ ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និង​សាល់វិន។គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន ​បានលើកទ័ពទៅវាយមននៅថាទង ហើយថែមទាំងបានចាប់យកជាឈ្លើយអស់ជាច្រើទៅជាមួយ​ផង ។ គួកត់សំគាល់ថា ក្នុងចំនោមឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបាន​ផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ មានតួអក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មក​ដល់ស..ទី១៦ គឺក្នុងឆ្នាំ ១៥៤០ មេទ័ពភូមាម្នាក់មកពីតងអ៊ូ(Taungo) បានបង្កើតរាជវង្សថ្មី​មួយទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅដែលបន្ដាលអោយ​ជនជាតិមនបាត់បង់អែករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មាន
ឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួនប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ​ដោយហេតុតែមានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារសេរីភាពពីរ​លើក គឺក្នុងរជ្ជកាលស្ដេចបាយិណោងម្ដង ១៥៥១១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដង​ក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជាដោយហេតុនេះហើយ បានជាជនជាតិភូមា និយមហៅមនថា​តៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺអ្នកចូលចិត្ដបះបោរ។

អត្ថបទស្រង់ពីប្រវត្ដិសាស្រ្ដខ្មែរ
ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

៣ – អំពីបុព្វប្រវត្ដិសាស្រ្ដខ្មែរ


អត្ថបទស្រង់ពីប្រវត្ដិសាស្រ្ដខ្មែរ
ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

៣ – អំពីបុព្វប្រវត្ដិសាស្រ្ដខ្មែរ

I. ប្រវត្ដិទឹកដីខ្មែរ
ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង
នឹងអាស៊ីអាគ្នេយ៍ទាំងមូល។ យ៉ាងណាមិញគេបានដឹងថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអា
គ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កាលេដូន្យាង (Plissement calédonien) និងពើងផ្នត់អែរស៊ីន្យាង(Plissement
hercynien) ដែលបន្ដាលអោយផុះផុលកើតបានជាជួរភ្នំ និងខ្ពង់រាបនានា នៅពាសពេញប្រទេសខ្មែរសព្វថ្ងៃ។
បន្ទាប់មកដីដែលដុះ ផុសឡើងនេះក៏ត្រូវទឹកសមុទ្រ ទន្រ្ទានបន្ដាលអោយលិចលង់អស់ រហូតដល់ដំនាច់ស័កទី៣
។ នៅដើមស័កទី៤មានការបំផុសដីម្ដងទៀតចាប់ពីភូមិភាគហេមពាន្ដ ចុះរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំង
មូល។ ដីខ្មែរត្រង់ភាគខ្លះក៏ដុះឡើងកំពស់ពី៧០០ ទៅ ៨៨០ ម៉ែត្រ។ ក្នុងអំលុងស័កទី៤ នេះ គេសង្កេតឃើញលំ
នាច និងជំនោរទឹកសមុទ្រឆ្លាស់គ្នាច្រើនលើកច្រើនសា ជាហេតុបន្ដាលអោយដីដែលផុសឡើងហើយត្រូវលិចបាត់
ទៅក្នុងទឹកសមុទ្រវិញ រួចផុសឡើងសាជាថ្មីម្ដងទៀត ។ នៅចន្លោះពី៦០០០០០ ដល់ ១៥០០០ ឆ្នាំមុន គ.ស. ទឹក
សមុទ្របាននាចថយទៅពី១៣០ ដល់ ១៨០ម៉ែត្រ (បើប្រៀបធៀបនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃ)។ ភូគព្ភវិទូខ្លះបាន
ពន្យល់ថា ដោយអាស្រ័យហេតុខាងលើនេះហើយ បានជាកាលណោះភូមិភាគអិន្ឌូចិន និងប្រជុំកោះអាំងសុយ
ឡាំង (Insulinde) ស្ថិតជាប់គ្នារហូតគ្មានសមុទ្រខណ្ឌ ដូចយើងឃើញសព្វថ្ងៃនេះទេ។ នៅប្រមាណ១៥០០០ឆ្នាំ
មុន គ.ស. ទឹកសមុទ្របានចោរឡើងកំពស់ ១៥ម ដែលជាហេតុនាំអោយទឹកដីខ្មែរក្រោមព្រមទាំងវាលទំនាបប្រ
ទេសខ្មែរបច្ចុប្បន្នខ្លះលិចបាត់ទៅក្នុងទឹកវិញ។ នៅ ស.វ.ទី៣ មុន គ.ស. ទឹកសមុទ្របាននាចម្ដងៗទៅវិញ។ អែ
ទន្លេមេគង្គក៏បាននាំដីល្បាប់មកចាក់បង្កើតជាដីសន្ដរចុះទៅទិសខាងត្បូង ដេញតាមសំរកទឹកសមុទ្រម្ដងៗដែរ(8)
៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា
ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨
II. បុព្វប្រវត្ដិសាស្រ្ដខ្មែរ
តើទឹកដីខ្មែរដែលមានប្រវត្ដិដូចបានរៀបរាប់ខាងលើនេះ មានមនុស្សមករស់នៅចាប់តាំងពីពេលណាមក? ហើ
យការរស់នៅក្នុងសម័យដើមនោះមានលក្ខណៈដូចម្ដេចខ្លះ?។ ចំពោះបញ្ហានេះបុព្វប្រវត្ដិវិទូបានពោលថា បុព្វប្រ
វត្ដិសាស្រ្ដខ្មែរមិនទាន់មានលក្ខណៈច្បាស់លាស់ ព្រោះការស្រាវជ្រាវក្នុងវិស័យនេះមិនទាន់បានធ្វើអោយដិតដល់
នៅឡើយ។ ចំពោះយុគថ្មបំបែក គេទើបតែរកឃើញដានខ្លះៗប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ១៩៦៣ លោក E.Saurin
បានរកឃើញដុំថ្មចាំងនៅទន្លេមេគង្គ នៅចន្លោះខែត្រស្ទឹងត្រែង និងខែត្រក្រចេះ។ ក្រៅពីនេះនៅមានវត្ថុផ្សេងៗ
ទៀតធ្វើពីថ្មចាំង ត្រូវគេបានរកឃើញនៅតំបន់អង្គរដែរ។ ស្ថានីយអែទៀតៗ ដែលគេបានរកឃើញរហូតដល់សព្វ
ថ្ងៃមានចំនួន៦ ហើយសុទ្ធតែស្ថានីយទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុ។

ក.១. ស្ថានីយសំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃ
សំរោងសែនជាស្ថានីយមួយស្ថិតនៅខែត្រកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប។ ស្ថានីយនេះជាដីទួលមានកំពស់
៥ម. ហើយមានផ្ទៃប្រមាណ ៦០០០ ម៉ែត្រក្រលាប៉ុណ្ណោះ ។ លោក Roques បានរកឃើញស្ថានីយនេះនៅឆ្នាំ
១៨៧៩។ ក្រោយមកលោក Moura ១៨៨២ លោក Aymonier 1901 លោក Mansuy 1902 និង 1923 បានទៅធ្វើ
ការរុករកនៅទីនោះទៀត។ ការរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៦ ជាជំហានដំបូងក្នុងការស្រាវជ្រាវផ្នែកប្រ
វត្ដិសាស្រ្ដនៅអាស៊ីអាគ្នេយ៍។
អន្លង់ផ្ដៅជាស្ថានីយមួយស្ថិតនៅចំងាយ ៣០គ.ម.ត្រង់ទិសអាគ្នេយ៍ពីសំរោងសែន ហើយមានប្រដាប់ប្រដាដូច
នៅស្ថានីយខាងលើនេះដែរ ។ លោក Mansuy បានរកឃើញស្ថានីយនៅឆ្នាំ ១៩០២ ហើយបានដាក់ឈ្មោះ
ហៅថា Longprao ទៀតផង។ ម្លូព្រៃស្ថិតនៅខាងជើងខេត្ដព្រះវិហារ ហើយត្រូវបានរកឃើញដោយលោក
P.lévy នៅឆ្នាំ ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយពីរខាងលើ ព្រោះមានប្រដាប់ប្រដាធ្វើពីលោហធាតុច្រើន
។ វត្ថុដែលគេបានរកឃើញនៅស្ថានីយទាំង៣នេះមាន ៖

ពីថ្មរំលីង : ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំ
បកឈើ យកសរសៃ ទ្រនាប់ កាំបិទ កន្ដៀវ ថ្មសំលៀង ពុម្ព
ចាក់កន្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
អំពីឆ្អឹងសត្វ : ចុងព្រួញ កាំបិត ផ្លែសន្ទូច កន្ដៀវ គ្រឿងអលង្ការ
ពីសំបកខ្យង : អង្កាំ ទំហូ
ពីដីអិដ្ឋ : ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រលូម ចានផើង
ពីលង្ហិន : ចុងព្រួញ កន្ដៀវ ពូថៅ ដួង ផ្លែសន្ទូច
ពីដែក : មានតែពន្លាក១គត់ នៅស្ថានីយម្លូព្រៃ។
ឆ្អឹងមនុស្ស : ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១
សំនង់ផ្ទះបាយ : ធ្យូង។
ក្នុងចំនោមរបស់ទាំងឡាយដែលបានរៀបរាប់ខាងពីលើ
យើងបានសង្កេតឃើញថា វត្ថុធ្វើពីថ្មរំលីងបាននៅលាយលំ
ជាមួយនឹងវត្ថុធ្វើពីលោហធាតុ ។ ដូច្នោះយើងអាចសន្និដ្ឋាន
បានថា នៅប្រទេសខ្មែរយើងពុំមានព្រំដែនអោយបានច្បាស់

ពូថៅថ្មរំលីងមានពន្លួញ

ផ្លែសន្ទូចធ្វើពីលង្ហិន


ចានជើងធ្វើពីអិដ្ឋ

លាស់រវាងយុគថ្ម និងយុគលោហធាតុទេ ។ អែរបស់
ដែលធ្វើពីដែក មានតែមួយគត់គឺ ពន្លាកនៅម្លូព្រៃ ត្រង់
នេះសអោយឃើញថា មនុស្ស បុព្វប្រវត្ដិសាស្រ្ដប្រហែ
ល ជាមិនទាន់ចេះស្លដែកនៅឡើយទេ។ ហើយបាន
រៀនបច្ចេកទេសនេះពីពួកអិន្ឌា ព្រោះគេបានសង្កេត
ឃើញថាពួកកួយដែលចេះស្លដែក នៅក្នុងខេត្ដកំពង់ធំ
នៅប្រើប្រាស់ស្នប់ ដែលគេឃើញមានប្រើប្រាស់ក្នុង
រដ្ឋអុរិស្សរបស់អិន្ឌានៅឡើយ។ ម្យ៉ាទៀត ពិធីសែន
ព្រេន ដែលពួកកួយបានប្រារព្ធធ្វើ មុនពេលស្លដែកម្ដង
ៗ ក៏ជាពិធីខាងសាសនាព្រាហ្មណ៍ដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ ១៩០១ គេបានរកឃើញនៅកោះសំរោងសែន នូវលលាដ៍ក្បាលមួយ ដែលពុកផុយច្រើនណា
ស់ទៅហើយ ដោយសារតែទឹកជំនន់នៅទីនោះ។ ក្រោយពីបានសិក្សាពួកបុព្វេប្រវត្ដិវិទូបានចាត់ទុកថាឆ្អឹងលលាដ៍
នេះស្ថិតនៅចន្លោះពួកក្បាលកន្ដាល (mésocéphalie) គឺពួកក្បាលមូល (Sons- braachycéphalie)។ បើដូច្នេះ
យើងឃើញថា ចំនាត់ខាងលើនេះមានលក្ខណៈស្រប នឹងលទ្ធផលរបស់លោក J.Deriker ដែលលោកបានរក
ឃើញថា ជនជាតិខ្មែរបច្ចុប្បន្ននេះ ជាពូជដែលមានក្បាលមូល (Sous- brachycéphalie) ដោយមានសន្ទស្សន៍
លលាដ៍ ៨៣,៦។ ការប្រៀបធៀបនេះបានអនុញ្ញាតអោយយើងសន្និដ្ឋានបានថា មនុស្សដែលរស់នៅសម័យសំ
រោងសែនគឺ ពិតជាបុព្វបុរស របស់ជនជាតិខ្មែរសព្វថ្ងៃ ហើយលោកមិនទាន់បានទទួលអិទ្ធិពលអិន្ឌានៅឡើយក្នុង
វិស័យបូជាសព។ ដោយសំអាងទៅលើកំពស់ដីល្បាប់ ៥ម ដែលគ្របពីលើស្ថានសំរោងសែន អ្នកបច្ចេកទេសបាន
សន្និដ្ឋានថា ស្ថានីនេះមានអាយុប្រហែល ១០០ រឺ ២០០ ឆ្នាំមុន គ.ស.។
ក.២. ស្ថានីយព្រែកឆ្លូង
នេះជាស្ថានីយថ្មរំលីងមួយទៀត ដែលលោក B.Groslier បានរកឃើញនៅព្រែកឆ្លូង សុ្រកមេមត់ ខេត្ដកំពង់ចាម
នៅឆ្នាំ ១៩៦២ (១០) ជាយូរមកហើយ លោក Groslier បានសិក្សាពីលើយន្ដហោះ នូវស្នាដៃធ្វើពីដីមានរាងមូល
ដែលនៅរាយប៉ាយ ចាប់តាំងពីឡាបានសៀកដល់ឡុកនិញ (LocNinh) ក្នុងប្រទេសវៀតណាមខាងត្បូងដោយ
ឆ្លងកាត់តាមមេមត់ បានសេចក្ដីថាស្នាដៃទាំងនោះស្ថិតនៅក្នុងតំបន់ដីក្រហមនៃចំការកៅស៊ូធំៗ។
10=Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-
ure ronéotypé 1929?

មានសញ្ញាសម្មតិកម្មជាច្រើនបានស្របគ្នា ជាហេតុនាំអោយលោក Groslier ជឿថា ទីកន្លែងទាំងនោះ ជាទីលំ
នៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីធ្វើការបញ្ជាក់ពីគំនិតនេះនៅឆ្នាំ ១៩៦២ លោក Groslier បានជ្រើសរើស
យកទីកន្លែងមួយនៅព្រែកឆ្លូងដើម្បីធ្វើកំនាយ ព្រោះកន្លែងនោះស្ថិតនៅចំកន្ដាលប្រព័ន្ធទាំងមូល។ ក្នុងការរុករក
នេះ លោក Grolier បានរកឃើញរបស់ធ្វើពីថ្ម និងគ្រឿងចានឆ្នាំងមួយចំនួនធំ។ វត្ថុទាំងនោះបានបង្ហាញអោយ
ឃើញថា នៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅដោយការរៀបចំយ៉ាងហ្មត់ចត់
ហើយ។ ជំរំដែលលោក Groslier បានសិក្សា មានកំពែងរាងមូលព័ទ្ធជុំវិញ (វិជ្ឈមាត្រ ជាង២០០ម.) ហើយមាន
ផ្លូវចូលពីរ ។ អាយុនៃជំរំមានប្រហែលពី១៥០០ ដល់ ៥០០(?) ឆ្នាំមុនគ.ស។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមាន
រាងប្លែកៗ ខ្លះមានរាងជាពង ខ្លះរាងជាចតុមុម យកលំនាំតាមរបស់ដែលធ្វើពីលង្ហិនដំបូង។ គ្រឿងចានឆ្នាំងមាន
រាងច្រើនបែបយ៉ាងហើយ មានក្បាច់រចនាល្អវិចិត្រ ប៉ុន្ដែក្រោយមកបែរជាមានសភាពគ្រោតគ្រាតគ្មានលំអអ្វី
សោះ។ វត្ថុទាំងអស់នេះគេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិនេះចុះមករស់នៅ
ត្រង់វាលទំនាបនៃទន្លេមេគង្គ និងមុនពេលដែលបានទទួលអរិយធម៌អិន្ឌា។

ក.៣ ស្ថានីយល្អាងស្ពាន
ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ១៩៦៩ លោកនិងលោកស្រី Mourer សាស្រ្ដាចារ្យនៅមហាវិទ្យាល័យបុរាណវត្ថុវិទ្យា ដោយ
មាននិស្សិតនៃមហាវិទ្យាល័យនេះចូលរួមផង បានធ្វើកំនាយនៅរូងភ្នំល្អាងស្ពាននៃភ្នំទាកទ្រាំង មានចំងាយប្រ
មាណ ៥គ.ម. ពីអន្ដើកហែបខែត្របាត់ដំបង(11) ។ វត្ថុដែលគេបានរកឃើញមានចំនួនប្រមាណ ២០០០ ហើយ
មានជាអាទិ គ្រឿងប្រដាប់ធ្វើពីថ្មសំនង់ផ្ទះបាយ សាកសពសត្វល្អិត បំនែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ(Rhinoceros
Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និងឆ្អឹងដងកាំបិត)។ វត្ថុទាំងនេះត្រូវបានគេផ្ញើទៅប្រទេសបា
រាំង ដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនដែលគេរកឃើញក្នុងស្រទាប់លើ អនុញ្ញាតអោយគេចុះកាលកំនត់ដោយ
វិធីវិទ្យុសកម្ម (G 14) ៖

  • ស្រទាប់ទី១ = 1200 BP (750 ក្រោយ គ.ស)
  • ស្រទាប់ទី៣ = 4200 BP (2050 មុន គ.ស)
  • ស្រទាប់ទី៤ = 6250 (4290 មុន គ.ស.)

11 = Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911

ក. ៤ ស្ថានីយក្បាលរមាស
នៅចន្លោះឆ្នាំ ១៩៦៦ និងឆ្នាំ ១៩៦៩ លោក Carbonnel និង Dalibrias បានធ្វើការរុករកក្នុងរូងភ្នំដែលជាលំនៅ
របស់មនុស្សបុព្វប្រវត្ដិសាស្រ្ដនៅភ្នំក្បាលរមាសក្នុងខែត្រកំពត។ នៅទីនោះ លោកទាំងពីរបានរកឃើញនូវគ្រឿង
ចានឆ្នាំងដែលមានអាយុ ៣៤២០ឆ្នាំមុន គ.ស (11)។
11 = Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911

ខ. ជីវភាពក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដ
ខ. ១. ពូជមនុស្ស
ការសិក្សាឆ្អឹងលលាដ៍ដែលលោក Aymonier បានរកឃើញនៅសំរោងសែននៅឆ្នាំ ១៩០១ បានង្ហាញអោយ
យើងឃើញថា មនុស្សដែលរស់នៅ នៅសម័យសំរោងសែនគឺ ពិតជាបុព្វបុរសរបស់ជនជាតិខ្មែរសព្វថ្ងៃ។ អែការ
សិក្សាពីបំនែកឆ្អឹងផ្សេងៗ អោយយើងដឹងថាមនុស្សនៅម័យនោះ ជាមនុស្សមានមាឌមធ្យម តែមាំហើយមាន
ចិញ្ចើមលយទៀតផង។

ខ. ២. ភូមិស្រុករបស់ប្រើប្រាស់
នៅយុគថ្មរំលីង មនុស្សចូលចិត្ដរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស ភ្នំទាកទ្រាំង) រឺលើខ្ពង់រាប (មនុស្សសម័យមេមត់)
ក្រោយមកទៀតទើបចេញមករស់នៅត្រង់វាលខាងជើងបឹងទន្លេសាប (សំរោងសែន អន្លង់ផ្ដៅ) រឺទៅខាងជើង
បន្ដិចទៀត (ម្លូព្រៃ)។ ខ្ទមពួកនេះធ្វើពីឈើ ហើយសង់ខ្ពស់ពីដី ដើម្បីជៀសវាងទឹកជំនន់ និងសត្វសាហាវ។ អែ
ឈើដែលគេយកទៅសង់ផ្ទះ គឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើន គេបានរកឃើញគំនរ
សំនល់ផ្ទះគឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើនគេបានរកឃើញគំនរសំនល់ផ្ទះបាយមាន
ជាអាទិសំបកខ្យងខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង៘ អែប្រដាប់ប្រើប្រាស់វិញមានក្អម ចាន ឆ្នាំង ពូថៅថ្ម
ប្រដាប់សំរាប់ដំស្បែកសត្វ។

ខ. ៣. សកម្មភាពនៃអ្នកស្រុក
មនុស្សចេះធ្វើស្រែវស្សារួចហើយក្នុងតំបន់បឹងទន្លេសាប រហូតដល់ម្លូព្រៃថែមទៀត ព្រោះគេបានរកឃើញកន្ដៀវ
ជាច្រើន ខ្លះធ្វើពីឆ្អឹងសត្វ ខ្លះធ្វើពីលង្ហិន ។ សត្វដែលគេចិញ្ចឹមច្បាស់ជាមាន គោ និង ជ្រូកនេះហើយ។ ក្រៅពី
ស្រូវមនុស្សត្រូវការសាច់សត្វដែលគេបានមកដោយការបរបាញ់ ព្រោះគេបានរកឃើញចុងព្រួញ (១ធ្វើពីដែក
ច្រើនទៀតធ្វើពីឆ្អឹង) និងពីការនេសាទ្រត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។ ត្រង់ដែលគេបានរកឃើញ បង្ហាញថា
មនុស្ស សម័យនោះចេះត្បាញទៅហើយ។ គេមិនបានដឹងច្បាស់ថា វត្ថុធាតុដើមដែលគេប្រើក្នុងមុខរបរនេះជា
អ្វីទេតែបើតាមប៉ាន់ស្មានមើលទៅគឺកប្បាសហ្នឹងអែង។

ខ. ៤. ជំនឿ ទំនៀមទំលាប់
គេមិនអាចស្គាល់ច្បាស់ពីជំនឿ និងទំនៀមទំលាប់របស់មនុស្សដើមទាំងនោះទេ ចំពោះវិធីរំលាយសព បើតាមគេ
ស្មានមើលទៅប្រហែលគេដាក់សពអោយអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការអោយ មានកងដៃ
និងខ្សែកជាដើម។

III អរិយធម៌ស្រ្ដូអាស៊ី
ការសិក្សាពីជីវភាពក្នុងសម័យបុព្វប្រវត្ដិខាងលើ បានបង្ហាញអោយឃើញថា ជីវភាពមានលក្ខណៈជា «អរិយធម៌
អូស្រ្ដូអាស៊ី»។ តើអ្វីទៅដែលហៅថា អរិយធម៌អូស្ដ្រូអាស៊ី ហើយអរិយធម៌នេះមានគោលសំខាន់អ្វីខ្លះ?

ក្នុងកាលដ៏យូរលង់ មុនការមកដល់នៃជនជាតិចិន និងជនជាតិអិន្ឌាអាស៊ីអាគ្នេយ៍បានស្គាស់នូវអរិយធម៌ពិសេស
មួយបែប។ តាមពិតអរិយធម៌នេះបានលាតសន្ធឹងលើអាស៊ីខាងត្បូងចាប់តាំងពីប្រទេសអិន្ឌារហូតដល់ Nuvell
Guinée ដោយរាប់បញ្ចូលទាំងប្រទេសចិនខាងត្បូងផង (ចាប់ផ្ដើមតាំងពីទន្លេយ៉ង់សេចុះក្រោម)។ ដោយហេតុ
តែអរិយធម៌ទាំងនោះមានលក្ខណដូចគ្នាច្រើន គេអោយឈ្មោះហៅថា អរិយធម៌អាស៊ីខាងត្បូង(អូស្រ្ដូអាស៊ី) រឺ
អរិយធម៌ខ្យល់រដូវ)(១២)។ យ៉ាងណាមិញលោក A M Hocart និងលោក P.Mus បានសង្កេតឃើញមានភាពដូច
គ្នាក្នុងជំនឿជាមូលដ្ឋាន និងក្នុងពិធីសំខាន់ៗក្នុងភូមិភាគអាស៊ីខ្យល់រដូវទាំងមូល។ គេមិនទាន់ដឹងច្បាស់ថាអរិយ
ធម៌នេះហូរចេញពីមជ្ឈមណ្ឌលណាឡើយទេ។ ចំពោះរឿងនេះមានសម្មតិកម្មពីរយ៉ាង(១៣):
13 = Lê Thanh Khôi,Histoire del l’Asie du Sud – est PUF. Que sais-je? Paris, 1959

– អ្នកខ្លះយល់ថាប្រហែលជាមានអំបូរមនុស្សមួយ រឺច្រើនដែលមានរិសគល់នៅអិន្ឌូចិន រឺនៅលើកោះ បានហូរ
ចូលទៅក្នុងប្រទេសអិន្ឌាមុនកាលមកដល់របស់ពួកអារ្យ។
– ខ្លះទៀតយល់ផ្ទុយទៅវិញថាពួកទ្រាវិឌ រឺពួកអារ្យដែលចូលលុកលុយប្រទេសអិន្ឌាតាមទិសពាយព្យ បានរុញច្រា
នអោយពួកអ្នកស្រុកដើមថយទៅខាងត្បូង រឺទៅខាងកើត ហើយបានធ្វើដំនើរទៅកាន់អិន្ឌូចិន និងប្រជុំកោះ
insoline។
ទោះជាមានប្រភពមកពីណាក៏ដោយ យើងអាចបញ្ជាក់នូវគោលសំខាន់ៗនៃអរិយធម៌អូស្រ្ដូអាស៊ីបានដូតទៅ៖

១. ក្នុងវិស័យសំភារៈ
– ចេះធ្វើស្រែវស្សា
– ចេះវិធីបញ្ចូលទឹកក្នុងស្រែ
– ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
– ចេះស្លលោហធាតុ
– ស្ទាត់ជំនាញខាងនាវាចរណ៍ៈ អរិយធម៌នេះត្រូវគេផ្សព្វផ្សាយរហូតដល់កោះ Madagascar ហើយអ្នកខ្លះ
ថា រហូតដល់ប្រជុំកោះជប៉ុនថែមទៀត ព្រោះទំនាក់ទំនងនេះ គេសំអាងទៅលើប្រដាប់ប្រដាសម័យបុព្វប្រវត្ដិ
សាស្រ្ដ លើភាសានិងរបាំប្រពៃនី។ គេយល់ថា ហេតុដែលនាំអោយអរិយធម៌នេះ ត្រូវបានផ្សព្វផ្សាយទៅឆ្ងាយ
ដូច្នេះ ព្រោះតែមនុស្សជំនាន់នោះចេះទាញផលប្រយោជន៍ពីភាពឆ្លាស់គ្នានៃខ្យល់រដូវ។

២. ក្នុងវិស័យសង្គមកិច្ច
ក្នុងវិស័យនេះមានការទុកស្រីជាធំក្នុងគ្រួសារ និងសង្គម Matriareat និងការរាប់ញាតិតាមខ្សែស្រលាយខាង
ម្ដាយ filiation en lingne maternelle។
ចំពោះខ្មែរយើង គោលសំខាន់ខាងលើនេះ តែងបានបន្សល់នូវដាន ជាក់លាក់តាំងតែពីដើម រហូតមកដល់
សព្វថ្ងៃ។ យ៉ាងណាមិញរឿងព្រេងដែលទាក់ទង នឹងការបង្កើតបឋមវង្ស ហើយដែលអ្នកប្រវត្ដិសាស្រ្ដចិនបានកត់
ត្រាទុក ហ៊ុន ទៀន និងនាងលីវយី បានបង្ហាញថាអ្នកដឹកនាំសង្គមខ្មែរក្នុងសម័យដើមមានភេទជាស្រី។

អែសិលាចារឹកបានអោយពត៌មានថា នៅសម័យអង្គរ ស្រីមានអំនាចទុកដាក់ចែកចាយទ្រព្យសម្បត្ដិគ្រួសារ តាម
ចំនង់ចិត្ដរបស់ខ្លួន ដោយមិនបាច់សុំយោបល់ពីប្ដីទេ ចំនែកប្ដីវិញបើចង់ធ្វើអំនោយត្រូវទទួលការយល់ព្រមពីប្រពន្ធ
ជាមុន រឺបើពុំដូច្នោះទេ ទាល់តែបញ្ជាក់ថាទ្រព្យនេះជាទ្រព្យផ្ទាល់របស់ខ្លួនជាប្ដី អិតមានទាក់ទងនឹងប្រពន្ធទេ។
ម្យ៉ាងទៀត ការចែកកេរមត៌តក តែងធ្វើតាមខ្សែស្រលាយខាងស្រីជាដរាប ការផ្ទេរការងារជាព្រហ្មណ៍ មិនត្រូវ
ផ្ទេរពីអូវពុកទៅកូនទេ តែត្រូវផ្ទេរពីអូវពុកទៅកូនប្រុសរបស់ប្អូនស្រី រឺក៏ពីអូវពុកមាទៅកូនប្រុសរបស់កូនស្រីនៃប្អូន
ស្រីរបស់ខ្លួន។ របបចែកកេរមរត៌កដោយចាប់យកខ្សែស្រលាយខាងម្ដាយជាធំ matrilinéarité ត្រូវគេយកទៅអនុ
វត្ដក្នុងការផ្ទេររាជសម្បត្ដិទៀត : សិលាចារឹក ប្រែរូប (៩៦១) បានអោយដឹងថា ព្រះបាទរាជេន្រ្ទវរ័្មនទី២មានព្រះ
បិតាព្រះនាម មហេន្រ្ទវរ្ម័ន ដែលមានដើមកំនើតនៅ ភវបុរ ចេនលាដីគោក អែព្រះមាតាព្រះនាម មហេន្រ្ទទេវី
ជាបងបង្កើតរបស់ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រខាងសោមវង្ស ដោយហេតុនេះហើយ ទើបទ្រង់អាចទទួលរា
ជសម្បត្ដិ ពីព្រះបាទហសិវរ្ម័នទី៤? ជាក្សត្រសោមវង្សបាន(១១)។
១១ = មើលលេខយោងខាងលើ

គួរកត់សំគាល់ថា មានរឿងព្រេងខ្មែរជាច្រើនបាននិទានពីការប្រកួតប្រជែងរវាងស្រី និងប្រុសក្នុងវិស័យផ្សេងៗ
មានការជីកស្រះ ពូនភ្នំ សង់ប្រាសាទជាដើម ហើយទោះបីរឿងទាំងនោះបានបញ្ជាក់ថា ភេទស្រីមានជ័យជំនះ
លើប្រុសក៏ដោយ ក៏សព្វថ្ងៃនេះសង្គមខ្មែរបានវិវត្ដមកដល់ដំនាក់ការមួយដែលភេទស្រី ត្រូវបាត់បង់អុត្ដមភាពរប
ស់ខ្លួនទៅលើភេទប្រុសទៅហើយ។ ប៉ុន្ដែសង្គមនេះនៅរក្សាដានខ្លះល្មមអោយយើងជឿបាននូវអត្ថិភាពរបស់ទ
ស្សនៈទុកស្រីជាធំនៅឡើយ។ យ៉ាងណាមិញ របស់ រឺមនុស្សដែលមានរឺមានតួនាទីជាធំចំបងលើគេអែទៀតខ្មែរ
យើងនៅតែហៅថា មេ ដូចមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ៘ ក្នុងការ
ស្ដីដន្ដឹងគូស្រករ ត្រូវប្រុសចូលទៅនិយាយសុំសេចក្ដីព្រមពីខាងស្រី លុះដល់ពេលរៀបការ ខ្មែរយើងក៏និយមទៅធ្វើ
ផ្ទះខាងស្រីទៀត។ ហើយភស្ដុតាងដែលជាក់ស្ដែងជាងនេះទៅទៀត គឺពាក្យស្លោកខ្មែរមួយវគ្គដែលបានចែងថា
«សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកន្ដាលទន្លេកំអោយភ្លើងឆេះផ្ទះ»។

ដោយអាងទៅលើគោលធំមួយនៃអរិយធម៌ខ្មែរ គឺការទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គមនេះហើយទើបយើ
ងយល់ថា ខ្មែរ ទំនងជាក្លាយមកពី ក + មេ ដូចមានការវិវត្ដន៍ដូចតទៅនេះ

ក + មេ > កមេ > ក្មេ > ក្មេរិ >ខ្មែរិ >ខ្មែរ

– ក្នុងភាសាខ្មែរិ ព្យញ្ជនៈ «ក» ជាបុព្វបទមួយសំរាប់ធ្វើន័យរបស់ពាក្យណាមួយអោយមានលក្ខណៈកាន់តែខ្លាំង
ក្លាឡើង។
អុទាហរណ៍ កកាយ (ញាប់ជាងធម្មតា) កកូរ (កូញាប់ជាងធម្មតា) កខឹក (សើច លឺកខឹកៗ ញាប់ជាងធម្មតា)
– មេ សំគាល់ស្រ្ដីជាម្ដាយនៅក្នុងគ្រួសារ រឺស្រ្ដីជាអ្នកដឹកនាំនៅក្នុងសង្គម។
– ក្មេរិ បានន័យថា អ្នកគោរពមេ គឺអ្នកធ្វើអោយមេមានលក្ខណៈកាន់តែច្បាស់ឡើង។ ពាក្យនេះមាន
ប្រើនៅក្នុងសិលាចារឹកមុនសម័យអង្គរ ដូចជានៅសិលាចារឹកប្រាសាទជាន់ជុំជាដើម។
– ខ្មេរិ ក្លាយមកពីក្មេរិទៀតគឺ ក ក្លាយមកជា ខ ។ ពាក្យនេះមានប្រើនៅសម័យអង្គរ ក្នុងសិលាចារឹក
ប្រាសាទបន្ទាយឆ្មារជាដើម គឺក្នុងសម័យដែលខ្មែរយើងបានបង្កើតតួ ខ សំរាប់សរសេរពាក្យបាលី
សំស្រ្កឹត។
– ខ្មេរិក្លាយមកពីខ្មេរនេះទៀត ដូចជាម៉ែដែលបានក្លាយមកពីមេដូច្នេះដែរ។

ដើម្បីជាការប្រៀបធៀប គួរគប្បីជ្រាបថា ជនជាតិអិន្ឌា និងជនជាតិចិន ដែលធ្លាប់តែជះអិទ្ធិពលរបស់ខ្លួនមក
លើជាតិខ្មែរនោះ គេមិននិយមទុកស្រ្ដីជាធំដូចខ្មែរយើងទេ ផ្ទុយទៅវិញគេទុកប្រុសជាធាតុមានតំលៃជាងស្រី។
ចំពោះជនជាតិអិន្ឌាគេដឹងថា តាំងតែពីព្រេងនាយមកស្រីមេម៉ាយពុំមានសិទ្ធយកប្ដីថ្មីទៀតឡើយ : កាលណាប្ដី
ស្លាប់ទៅស្រ្ដីអិន្ឌាត្រូវនៅបំរើគ្រួសារប្ដីតទៅទៀត រឺមួយលោតទៅក្នុងភ្លើងស្លាប់តាមប្ដីដើម្បីជៀសអោយផុតពីលំ
បាកវេទនាក្នុងការរស់នៅ(១៥)។ ម្យ៉ាងទៀតពាក្យ ប្ដី ដែលក្លាយមកពីពាក្យ បតិ =ម្ចាស់ ក៏អាចបង្ហាញអោយ
ឃើញថា ជនជាតិអិន្ឌាមានទស្សនៈខុសឆ្ងាយពីខ្មែរណាស់។

ចំនែកក្នុងសង្គមចិនវិញ គេឃើញមានការគោរពបូជាដូនតា។ ក្នុងគ្រួសារនិមួយៗ គឺប្ដីជាអ្នកមានមុខងារសំខាន់
ក្នុងការទទួលខុសត្រូវធ្វើយ៉ាងណាអោយការគោរពបូជានេះ អាចប្រព្រឹត្ដទៅដោយគ្មានអុបសគ្គ។ បើអូវពុកស្លា
ប់ទៅ គឺកូនច្បងនេះហើយដែលត្រូវទទួលតំនែងសំខាន់ខាងលើជាជំនួសអូវពុក អែកូនស្រីគ្មាននាទីអ្វីបន្ដិចបន្ដួច
សោះឡើយ ក្នុងបន្ទុកនោះ។ ហើយនេះហើយបានជាជនជាតិចិន មិនអោយតំលៃទៅលើកូនស្រីទេ តែកាល
ណារៀបការហើយ គេតែងបញ្ជូនអោយទៅនៅគ្រួសារខាងប្រុស។ បើកាលណាប្ដីស្លាប់ ត្រូវនៅបំរើគ្រួសារខាង
ប្ដីតទៅទៀត។ តាមទំលាប់ចិន កូនស្រីមិនទាន់មានប្ដី ត្រូវស្ដាប់បង្គាប់អូវពុក បើមានប្ដីត្រូវស្ដាប់បង្គាប់ប្ដី ហើយ
បើផុតពីប្ដីទៅត្រូវស្ដាប់បង្គាប់កូនប្រុសច្បង (Régle des trois soumission) គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិ
ចិននិយមអោយតំលៃទៅញាតិខាងអូវពុក : អុទាហរណ៍ ដូចជាជីដូនជីតាខាងអូវពុកគេហៅថា ជីដូនជីតាក្នុង អែ
ជីដូនជីតាខាងម្ដាយគេហៅថា ជីដូនជីតាក្រៅ ក្នុង គឺក្នុងរង្វង់គ្រួសារ ក្រៅ គឺក្រៅរង្វង់គ្រួសារគេមិនសូវរាប់រកទេ

៣. ក្នុងវិស័យជំនឿ
មនុស្សជាន់ដើមជឿថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើដែលរស់
នៅលើខ្ពង់រាបសព្វថ្ងៃ ក៏នៅមានជំនឿបែបនេះដែរ ពួកនេះចែកព្រលឹងជាបីប្រភេទ គឺព្រលឹងធំដែលចេញពីខ្លួន
មនុស្ស ៦ខែមុនពេលស្លាប់ ព្រលឹងតូចចេញទៅនៅពេលស្លាប់ នឹងព្រលឹងខ្លះទៀតស្លាប់៦ខែហើយទើបព្រមចេញ
(១៦)។ ដល់កាលណាមនុស្សស្លាប់ទៅគេយកទៅកប់ ហើយគេយកគ្រឿងប្រដាប់ដែលបុគ្គលនោះធ្លាប់ប្រើយក
ទៅកប់ជាមួយដែរ ដើម្បីទុកអោយប្រើប្រាស់ទៅទៀត។ ខ្មែរយើងសម័យអិលូវ តែកាលណាមានមនុស្សស្លាប់ គេ
តែងរៀបគ្រឿងបន្លុងប្រគេនចំពោះព្រះសង្ឃ ដើម្បីបញ្ជូនអោយអ្នកស្លាប់នោះដែរ។ បើតាមការស្រាវជ្រាវរប
ស់បុព្វប្រវត្ដិវិទូ មនុស្សជាន់ដើមនិយមបញ្ចុះខ្មោចក្នុងក្រល រឺក្នុងថ្មដុល dolmen រឺ menhir ដោយដាក់អោយសព
អង្គុយ។ ទំលាប់នៅស្ថិស្ថេររហូតមកដល់សព្វថ្ងៃ : បើកាលណាមានវរជនស្លាប់ គេយកសពទៅដាក់ក្នុងកោដ្ឋ
ដែលប្រហែលជាក្លាយមកពីក្រលនោះហើយ អែធាតុរបស់រាស្រ្ដសាមញ្ញ ក៏គេយកទៅដាក់ក្នុងកោដ្ឋ ហើយបញ្ចុះ
ក្នុងចេតីយដែរ។
១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង
ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la
22e année du régne de S.M. Sisavang Vong du Luang Prabang.1926

ផលវិបាកសំខាន់ដែលហូរចេញពីជំនឿដែលថាមនុស្សស្លាប់ទៅមិនសូន្យ គឺជំនឿលើខ្មោចអារក្សអ្នកតានេះអែង
។ អ្នកតាជាព្រលឹងនៃជនដែលស្លាប់ទៅហើយ តែនៅរក្សាមើលសុខទុក្ខដល់កូនចៅតទៅទៀត បើជាស្រីគេហៅ
ថា អ្នកដូន។ ខ្មែរយើងសព្វថ្ងៃនៅមានជំនឿលើអ្នកតាច្រើននៅឡើយ ជាពិសេសក្នុងចំនោមអ្នកស្រែចំការ ខ្ទម
អ្នកតា គេឃើញមានពាសពេញភូមិស្រុក ហើយពិធីសែនឡើងអ្នកតាក៏គេប្រារពធ្វើរៀងរាស់ឆ្នាំដែរ។ ពួកខ្មែរលើ
ក៏មានជំនឿដូចគ្នានេះដែរ ហើយគេហៅអ្នកតាថាព្រះ ដូច្នេះយើងឃើញថា ពួកអ្នកស្រុកអាយមានទំលាប់គោរ
ពបូជាដូនតានេះស្រេចទៅហើយ នៅមុនពេលអិន្ឌាចូលមកដល់។ លុះលទ្ធិពុទ្ធសាសនានាំចូលមក ជំនឿដែលចា
ត់ទុកថាមនុស្សស្លាប់ទៅមិនសូន្យ ព្រោះមានវិញ្ញាណទៅកើតជារូបថ្មីទៀត ក៏មានលក្ខណៈប្រហាក់ប្រហែល នឹង
ជំនឿរបស់អ្នកស្រុកអាយ (ព្រលឹង ហើយនិងវិញ្ញាណមិនដូចគ្នាបេះបិទទេ) ហើយក៏បានពួកនេះទទួលយកទៅ។
សព្វថ្ងៃនេះបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យសំយោគរវាងជំនឿបែបពុទ្ធសាសនា និងជំនឿអ្នកស្រុកអាយ។

មនុស្សជំនាន់ដើមមានជំនឿម្យ៉ាងទៀតថា កន្លែងសំរាប់គោរពបូជាគឺស្ថិតនៅលើកំពស់ មានកំពូលភ្នំជាដើម។ គឺ
ជំនឿបែបនេះហើយដែលបង្កើតអោយមានទស្សនៈក្នុងការករសាងប្រាសាទភ្នំ អេតណូ-វិទូខ្លះដូចជាលោក
Quarit Ches Wates បានពន្យល់ថា ប្រាសាទភ្នំជាដំនាងភ្នំ អែលិង្គតំកល់ក្នុងប្រាសាទជាតួអ្នកតានេះអែង។

ជំនឿមួយទៀតរបស់អ្នកស្រុកដើមដែលគួរអោយកត់សំគាល់ដែរ គឺការគោរពទេព្ដាដី ព្រោះដីជាមូលដ្ឋានផ្ដល់នូវ
ស្រូវអង្ករអាហារសំខាន់។ ជំនឿនេះ គេឃើញមានរំលឹកឡើងវិញក្នុងពិធីច្រត់ព្រះនង្គ័លបើករដូវធ្វើស្រែចំការ។

ក្នុងវិស័យភាសា
គេឃើញមានប្រើភាសាដែលគេអាចបង្កើតពាក្យថ្មីបានដោយប្រើបទដើម pr-fixes បទជ្រែក infixes និងបទ
ចុង។ ចំពោះខ្មែរយើងធ្វើកំលាយពាក្យដោយប្រើបទដើម និងបទជ្រែកឃើញនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ហើ
យប្រកបដោយក្បួនខ្នាតច្បាស់លាស់ណាស់។ ម្យ៉ាងទៀតការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថាវិធីបែប
នេះ ក៏មានពិតប្រាកដក្នុងភាសាមនដែរ។

ក្នុងភាសាខ្មែរ
ព + យល់ > ពន្យល់
ប + ដើរ > បន្ដើរ
គិត > គំនិត ( គ + ន + ិ + ត)
កាយ > កំនាយ (ក + ន + ា យ
ក្នុងភាមន
គេត (វិល) > បៈ គេត (បង្វិល)
គើ (ឆេះ) > ពគើ (បញ្ឆេះ
ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
ក្លូត (លួច) > កម្លូត (ចោរ)
%d bloggers like this: