Category Archives: ទំនៀមទម្លាប់ ប្រពៃណី

មាតុភូមិខ្ញុំ៖ វត្តខេមររាជការាម​ (បាក់ណាម)


This slideshow requires JavaScript.

នាឱកាស​ឆ្នាំថ្មី​ ឆ្នាំច​ ព.ស​ ២៥៦២​ នេះ​ ខ្ញុំ​មានពេលវេលា​សម្រាក​ និង បាន​ធ្វើ​ដំណើរ​ទៅកាន់​វត្ត​ខេមររាជការាម(ភាគ​ច្រើន​គេនិយម​ហៅថា​ វត្ត​បាក់ណាម​)ជា​ថ្មី​ម្ដង​ទៀត​ ដែល​លើកទី​១​ ខ្ញុំ​បានទៅដល់​ទីនោះ​ គឺ​ប្រហែល​ជា​ជិត​២០ឆ្នាំ​មុន។​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ប្រហែល​ជាជាង​ ២០គីឡូម៉ែត​ពី​ទី​រួម​ស្រុក​កោះធំ និង​ ប្រមាណ​ជា ៩០គីឡូម៉ែត​ពីរាជធានី​ភ្នំពេញ។

ទីអារាម​នេះ​ ស្ថិត​នៅ​ក្នុង​ភូមិ​បាក់ណាម​ ឃុំ​ព្រែកជ្រៃ​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​។ ទីនេះ​មាន​ចម្ងាយ​មិន​ដល់​ ១គីឡូម៉ែត​ផង ពី​ព្រំប្រទល់​នៃប្រទេស​កម្ពុជា​ និង​ វៀតណាម។ ជា​វត្តអារាម​មួយ​ ដែល​មាន​ព្រះសង្ឃ​ប្រហែល​ជា​ ១២អង្គ​ (១អង្គ​ កាលពីមុន​) និង​ គ្មាន​សោះ​ឡើយ​ ចំណុះ​ជើង​វត្ត​ជា​ប្រជាជន​ខ្មែរ​យើង​។

 

Advertisements

សួស្ដីឆ្នាំថ្មី ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២


អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.. ២៥៦២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៤​ រោច ខែចេត្រ វេលាម៉ោង ០៩:១២ វិនាទី ព្រឹក។

ប្រសិទ្ធពរជ័យ ឆ្នាំថ្មី ឆ្នាំច សិរីសួស្ដី សុភមង្គល វិបុលសុខ កើតមានដល់ប្រជាជាតិខ្មែរ

 

ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម៖ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១


https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fptbona%2Fvideos%2F1960369630862118%2F&show_text=1&width=560

អំពី​អ្នកតា


អំពីអ្នកតា

គេគ្រាន់តែដើរកំសាន្តនៅប្រទេសកម្ពុជា គេអាចប្រទះឃើញខ្ទមតូច ៗ សង់លើចន្ទល់ ឋិតនៅក្រោមម្លប់ឈើធំ ៗ ដែលផាគច្រើននៃខ្ទមទាំងនោះ មានប្រវែងជ្រុងនីមួយ ៗ មិនលើសពី ៨០ សង្ទីម៉ែត្រទេ ។ បែរមុខទៅរកដើមឈើ ដែលផ្ដល់ជម្រក, ខ្ទមទាំងនោះ ច្រើនតែទទេ ឬមានឫសឈើដែលមានរាងរៅចម្លែកបែបណាមួយ, ឬមានបំណែក ថ្មឆ្លាក់មួយដុំពីរ, ជួនកាលមានរូបសំណាកមួយ ។

ខ្ទមទាំងនោះ គឺជាលំនៅឋានរបស់អ្នកតា, ជាភូមិទេពតា រក្សាទឹកដីប្រទេសកម្ពុជា ។ កាលពីដើម, មានស្ដេចអ្នកតា, មានអ្នកតារក្សាខែត្រ, អ្នកតារក្សាទីប្រជុំជន, អ្នកតារក្សាភូមិ ។ អ្នកតាទាំងនោះ មានឋានានុក្រមធំតូច, ព្រោះហេតុ នេះហើយ ទើបអ្នកតាចាស់ស្រុក នៅកំពង់ត្រាច មានអ្នកតាស្មៀនមួយ ដែលជាអ្នកពាំនាំសំណូមពរ របស់ប្រជាជន ជូនទៅអ្នកតាចាស់ស្រុក ។

 

ចុចដើម្បីអានអត្ថបទបន្ដទៀត…

ពិធី​បង្ហោះ​គោម​ខ្មែរ


ពិធី​បង្ហោះ​គោម​ខ្មែរ

I- សេចក្ដី​ផ្ដើម

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ ដូចជា​ពុំ​បាន​ប្រទះ​ឃើញ​មាន​ឯកសារ​ជា​លាយលក្ខណ៍ ដែល​និយាយ​អំពី​ប្រវត្តិ នៃ​ពិធី​បង្ហោះ​គោម​ខ្មែរ​យើង​ទេ គឺ​បាន​ឮ​តែ​ត្រឹម​ត ៗ គ្នា​ប៉ុណ្ណោះ ។ សូម្បី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ដែល​សម្បូរ​ដោយ​អត្ថបទ​ស្ដីពី​ទំនៀម​ទម្លាប់​ខ្មែរ​ក៏​គ្មាន​ដែរ ។ តែ​តាម​ការ​ប៉ាន់ស្មាន ពិធី​បង្ហោះ​គោម មិន​ខុស​គ្នា​នឹង​ពិធី​បង្ហោះ​ខ្លែង​ទេ​មើល​ទៅ ព្រោះ​ពិធី​បង្ហោះ​ខ្លែង​មិន​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ទៀត​ផង ។ ឯ​ពិធី​បង្ហោះ​គោម ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​តថភាព​សង្គម ក្រោម​រូបភាព​ជំនឿ​ទៅ​លើ​ពិធី​បុណ្យ ដែល​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ព្រម​ទាំង​ផ្ដោត​អារម្មណ៍​យ៉ាង​សំខាន់​លើ​វិស័យ​កសិកម្ម ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ទុក​ដាក់ ។ ខ្មែរ​យើង​មន​ទម្លាប់​មួយ​រៀន​ត ៗ គ្នា ចេះ​ចាំ​ត ៗ គ្ន ដោយ​ពុំ​បាន​គិត​ដល់​ការ​កត់ត្រា​ទុក អាង​តែ​ចេះ​ហើយ​ក៏​បង្រៀន​ត ៗ គ្នា​រហូត​មក ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្វះ​ឯកសារ​សម្រាប់​បញ្ជាក់​ជា​តឹកតាង ណា​មួយ​ដោយ​សារ​មាន​សង្គ្រាម​ជា​ញឹក​ញយ​ផង ។

ដោយ​យល់​ឃើញ​នូវ​កង្វះ​ខាត​បជ​ហើយ បាន​ជា​យើង​ខ្ញុំ​សិក្សា​សាក​ល្បង​សិក្សា​ស្រាវជ្រាវ ចងក្រង​ជា​ឯកសារ​នេះ​ឡើង ព្រម​ទាំង​ចាត់​មន្ត្រី​បី​រូប​ឲ្យ​ចុះ​ដល់​មូលដ្ឋាន សម្រាប់​ការ​ស្វែង​យល់ និង​ជា​ពន្លឺ​មួយ​ដល់​ការ​សរសេរ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង


របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង

ដោយ​ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​ការងារ​កសិកម្ម ដាំដុះ ប្រជា​កសិករ​ខ្មែរ​ត្រូវ​ការ​ទឹក​ភ្លៀង​ជា​ចាំបាច់​បំផុត ។ ដូច្នេះ ដើម្បី​តម្រូវ​កិច្ចការ​ភ្ជួរ​រាស់ សាប​ព្រោះ ដក ស្ទូង អោយ​ស៊ី​ចង្វាក់​គ្នា​នឹង​របប​ទឹក​ភ្លៀង កសិករ​ខ្មែរ​បុរាណ មាន​ចំណេះ​ដឹង នឹង​មាន​បទ​ពិសោធន៍​ខ្លះ ៗ ក្នុង​ការ​ទស្សន៍ទាយ ឬ​ក៏​អាច​ដឹង​ទុក​ជា​មុន​អំពី​របប​ទឹក​ភ្លៀង​ក្នុង​រដូវ​នេះ ក៏​ដូចជា​រដូវ​ក្រោយ ។ វា​ពិត​ណាស់​ហើយ​ថា ការ​ទស្សន៍ទាយ​តាម​បែប​ពិសោធ​និយម (emporique) នេះ មិន​អាច​ត្រឹមត្រូវ​បាន ១០០ % ទេ ទោះបី​ផ្នែក​ឧតុនិយម ដែល​មាន​របៀប​ព្យាករណ៍ តាម​បែប​វិទ្យាសាស្ត្រ ក៏​ទស្សន៍ទាយ​ធាតុ​អាកាស​នៅ​ខុស​ឆ្គង​ខ្លះ ៗ ដែរ ។ ដូច្នេះ ទោះ​ជា​ត្រឹមត្រូវ​ត្រឹម​កំរិត​ណា ឬ មិន​ត្រឹមត្រូវ​ក៏​ដោយ ក៏​យើង​សូម​លើក​យក​របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង​នេះ មក​ជំរាប​ជូន​ជន្មានុជន​ជំនាន់​ក្រោយ ដើម្បី​បាន​ជា​ពន្លឹក​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ជំនឿ ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​យើង​ពី​បុរាណ​ផង ។

I. ទស្សន៍ទាយ​ភ្លៀង​តិច – ច្រើន

/របៀប​ទស្សន៍ទាយ​ដោយ​មើល​ជើង​មេឃ :

នៅ​ពេល​ព្រលឹម​ស្រាង ៗ នា​ទិស​ខាង​កើត​ជាប់​នឹង​ជើង​មេឃ បើ​កាល​ណា គេ​ឃើញ​មាន​ពពក​ខ្មៅ 1 ជា​ជួរ លាត​សន្ធឹង​យ៉ាង​វែង ស្រប​នឹង​បន្ទាត់​ជើង​មេឃ ឬ​ឃើញ​ដុំ​ពពក​ខ្មៅ​ជា​ផ្ទាំង​ធំ នោះ​ជា​សញ្ញា​ថា ថ្ងៃ​នេះ​នឹង​មាន​ភ្លៀង​ធំ ពិសេស​ពេល​រសៀល ។

/របៀប​ទស្សន៍ទាយ​តាម​កំដៅ​ធាតុ​អាកាស :

ចាប់​ពី​ពេល​ថ្ងៃ​ពេញ​ពន្លឺ រហូត​ដល់​ថ្ងៃ​ជ្រៀលជ្រេ ប្រសិន​បើ​ធាតុ​អាកាស​ក្ដៅ​ខ្លាំង ហើយ​ស្អុះ​ស្អាប់ ស្ងប់ ហប់​ខ្យល់, នោះ​គេ​ទាយ​ថា ថ្ងៃ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​មិន​ខាន ។

/របៀប​ទស្សន៍ទាយ​ដោយ​ពិនិត្យ​សកម្មភាព​សត្វ :

ចាស់​ព្រឹទ្ធាចារ្យ​ខ្មែរ​យើង ចេះ​វិធី​សង្កេត​សត្វ​ស្រមោច​ដែល​ធ្វើ​សកម្មភាព​ពាំ​ពង – ពាំ​ចំណី​របស់​វា តម្រៀប​គ្នា​វារ​ដង្ហែរ​ជា​ជួរ​វែង​ចេញ​ពី​សំបុក ឬ​ពីរ​រន្ធ​ក្នុង​ដី​ឡើង​តាម​សសរ​ផ្ទះ ។ សកម្មភាព​បែប​នេះ ធ្វើ​អោយ​គាត់​ដឹង​ថា យ៉ាង​យូរ​ណាស់ ពីរ​បី​ថ្ងៃ​ទៀត​នឹង​មាន​ភ្លៀង​ធំ ជា​ប្រាកដ ។ ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ​ត្រង់ បើ​ព្រះ​អាទិត្យ​បញ្ចេញ​ចំហាយ​ក្ដៅ​យ៉ាង​ខ្លាំង ហើយ​គេ​ឮ​គីង្គក់​យំ «ក្រត ៗ» 2 នោះ​គេ​ដឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ហើយ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥កើត ១រោច និង ២រោច ខែចេត្រ វេលាម៉ោង ០៨: ០៧:១២ វិនាទី ព្រឹក។

ប្រសិទ្ធពរឆ្នាំថ្មី ឆ្នាំមមី សិរីសួស្ដី សុភមង្គល វិបុលសុខ កើតមានដល់ប្រជាជាតិខ្មែរ និង បងប្អូនទាំងឡាយនៅលើបណ្ដាញវ៉ើតប្រេសនេះ

1788

គ្រប់​ប្រជាជាតិ​ក្នុង​លោក សុទ្ធ​តែ​មាន​ការ​ចូល​ឆ្នាំ​របស់​ខ្លួន គ្រាន់​តែ​ប្លែក​គ្នា​ត្រង់​ការ​កំណត់​ពេក​ចូល និង​ពិធី​ធ្វើ​ខុស​គ្នា​ប៉ុណ្ណោះ ។ ឯ​ប្រជាជន​ខ្មែរ ក៏​មាន​ការ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ខ្លួន តាំង​ពី​បុរាណ​កាល​មក​ដែរ ។

I- ពេល​វេលា​ចូល​ឆ្នាំ​ខ្មែរ

កាល​ដើម​ឡើយ ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់​យក​ខែ​នេះ ជា​ខែ​ដើម​ឆ្នាំ ។ នា​សម័យ​ព្រេងនាយ ឆ្នាំ​នីមួយ ៗ ចែក​ជា ៣ រដូវ តាម​ចន្ទ​គតិ គឺ ហេមន្ត​រដូវ គិម្ហ​រដូវ និង វស្សាន​រដូវ ។ បុរាណាចារ្យ​លោក​គិត​ថា ហេមន្ត​រដូវ ជា​រដូវ​ត្រជាក់ ត្រូវ​ចាត់​ទុក​ជា​រដូវ​ដើម​ឆ្នាំ ប្រៀប​បាន​នឹង​ពេល​ព្រឹក ដែល​ផុត​ពី​រាត្រី គឺ​ជា​ដើម​ថ្ងៃ ។ គិម្ហ​រដូវ ជា​រដូវ​ក្ដៅ ត្រូវ​ចាត់​ទុក​ជា​កណ្ដាល​ឆ្នាំ ប្រៀប​ដូចជា​ពេល​ថ្ងៃ​ត្រង់ ។ វស្សាន​រដូវ ជា​រដូវ​ដែល​មេឃ​មីរ ងងឹត​មាន​ភ្លៀង​ផ្គរ ត្រូវ​ចាត់​ទុក​ជា​ចុង​ឆ្នាំ ប្រៀប​បាន​នឹង​ពេល​ព្រលប់ ។

ចំណេរ​កាល​ក្រោយ​មក, គ្រា​ដែល​បុព្វបុរស​ខ្មែរ​យើង អនុលោម​ប្រើ​ចុល្លសករាជ​ជា​សំខាន់​នោះ (មិន​ដឹង​ជា​ប្រើ​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​រាជា​អង្គ​ណា​ទេ) ទើប​ការ​ចូល​ឆ្នាំ​ថ្មី មាន​ការ​ប្រែប្រួល ហើយ​កំណត់​យក​ខែ​ចេត្រ ជា​ខែ​ដើម​ឆ្នាំ​វិញ ។ ឯ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ តែង​ប្រព្រឹត្ត​ទៅ មិន​មុន​ថ្ងៃ ៤ កើត ខែ​ចេត្រ និង​មិន​ក្រោយ​ថ្ងៃ ៤ កើត ខែ​ពិសាខ ព្រោះ​បុព្វបុរស​យើង​យល់​ឃើញ​ថា នៅ​ខែ​មិគសិរ​នេះ ប្រជា​កសិករ​ខ្មែរ​យើង រវល់​មមាញឹក​ក្នុង​របរ​កសិកម្ម មាន​ស្រែ​ចំការ ជាដើម ទើប​លោក​លើក​កំណត់​ពេល​ចូល​ឆ្នាំ មក​ធ្វើ​នៅ​ក្នុង​ខែ​ចេត្រ​វិញ ដោយ​ហេតុ​ថា ខែ​ចេត្រ​កិច្ចការ​ច្រូត​កាត់ បោក​បែន បាន​ចប់​សព្វ​គ្រប់ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទំនេរ មាន​ឱកាស​ធ្វើ​បុណ្យ​ទាន កំសាន្ត សប្បាយ តាម​ប្រាថ្នា ។ ការ​កំណត់​នេះ ក៏​ជាប់​ជា​ប្រពៃណី រហូត​មក​ដល់​សព្វ​ថ្ងៃ ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

%d bloggers like this: