Category Archives: កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ

អនុមោទនា​ បុណ្យ​កាន់បិណ្ឌ


ថ្ងៃនេះគឺជាថ្ងៃទី ០១ រោច ខែ ភទ្របទ  ពស ២៥៥៨ ត្រូវនឹងថ្ងៃអង្គារ ទី ០៩ ខែ កញ្ញា​ ឆ្នាំ ២០១៤ ជាថ្ងៃកាន់បិណ្ឌទី ០១ពិតជាកាលវេលាដ៏មាអត្ថន័យសម្រាប់ពុទ្ធសាសនិកជនទូទាំងប្រទេស យកឱកាសនេះឧទ្ទិសកុសលជូនដល់ញាតិសន្ដាន និង បុព្វការីជន ។  

សង្ឃឹម​ថា​ព្រឹក​នេះ​ អ្នកភូមិវ៉ើតប្រេស​នឹង​បាន​ទៅវត្ត​គ្រប់ៗគ្នា !!!  ដើម្បី​អបអរ​សាទរ​ និង​ អនុមោទនា​ បុណ្យ​កាន់បិណ្ឌ​ និង​ ភ្ជុំបិណ្ឌ  ។

ខាង​ក្រោម​នេះ​ជា​អត្ថបទ​កំណាព្យ​ចាស់​ តែ​សូម​រំឭកឡើងវិញ​សម្រាប់​ឱកាសនេះ​

Ben

Advertisements

អនុមោទនាបុណ្យកាន់បិណ្ឌ


ថ្ងៃស្អែកគឺជាថ្ងៃទី ០១ រោច ខែ ភទ្របទ  ពស ២៥៥៧​ត្រូវនឹងថ្ងៃសុក្រ​ ទី ២០​ ខែ កញ្ញា​ ឆ្នាំ ២០១៣​ ជាថ្ងៃកាន់បិណ្ឌទី ០១ពិតជាកាលវេលាដ៏មាអត្ថន័យសម្រាប់ពុទ្ធសាសនិកជនទូទាំងប្រទេស យកឱកាសនេះឧទ្ទិសកុសលជូនដល់ញាតិសន្ដាន និង បុព្វការីជន ។  

សង្ឃឹម​ថា​ព្រឹក​ស្អែកនេះ​ អ្នកភូមិវ៉ើតប្រេស​នឹង​បាន​ទៅវត្ត​គ្រប់ៗគ្នា !!!  ដើម្បី​អបអរ​សាទរ​ និង​ អនុមោទនា​ បុណ្យ​កាន់បិណ្ឌ​ និង​ ភ្ជុំបិណ្ឌ  ។

ខាង​ក្រោម​នេះ​ជា​អត្ថបទ​កំណាព្យ​ចាស់​ តែ​សូម​រំឭកឡើងវិញ​សម្រាប់​ឱកាសនេះ​

Ben

ដំណើរទៅស្រុក


ព្រឹកស្អែកនេះជាថ្ងៃកាន់បិណ្ឌទី ១៣  ខ្ញុំនឹង⁣ធ្វើដំណើរទៅផ្ទះ⁣ ដើម្បីចូលរួមបុណ្យភ្ជុំបិណ្ឌ⁣ដែលនៅសល់ត្រឹមតែ ៣ថ្ងៃទៀតប៉ុណ្ណោះ⁣ ។ អ្នកភូមិវ៉ើតប្រេស⁣ សំណាងល្អ ក្នុងឱកាសភ្ជុំបិណ្ឌទាំងអស់គ្នា !!! ខាងក្រោមនេះជាផ្លូវត្រូវធ្វើដំណើរទៅផ្ទះ ៖

ផែនទីធ្វើដំណើរព្រឹកស្អែក

នំអន្សម រដូវភ្ជុំបិណ្ឌ


ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្ជុំបិណ្ឌម្ដងៗប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់គ្រួសារតែងតែរៀបចំវេចនំអន្សម ​(មិនដែលខាន)មិនថាផ្ទះគេ ឬ ផ្ទះខ្ញុំនោះទេ។  សកម្មភាពនេះយើងតែងសង្កេតឃើញនៅមុនថ្ងៃបុណ្យភ្ជុំ មួយ​​ឬពីរថ្ងគឺគ្រប់ៗផ្ទះញាប់ដៃញាប់ជើង ម្នីម្នាររៀប​ចំវេចនំដើម្បី​ទុកចូលរួមក្នុងឱកាស​ភ្ជុំបិណ្ឌ។ ​​​ នំដែលយើងវេចរួមមានដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំ​បត់ ជាដើម ។

អត្ថន័យ ៖

“​អន្សម​” តាមវចនានុក្រមសម្ដេចសង្ឃពន្យល់ថា៖ ឈ្មោះនំធ្វើដោយអង្ករដំណើប ខ្ជប់ដោយស្លឹកស្រស់ (តាមធម្មតាច្រើន ប្រើស្លឹកចេក) មានរាងមូល រលស្មើជចុងស្មើដើម ចម្អិនដោយស្ងោរ ឬ អាំងក៏មាន។

មូលហេតុដែលនាំឲ្យវេចនំនេះ ៖

យោងតាម ​ឯកសារ​មួយ​ចំនួន​បាន​ឲ្យដឹង​ថា ក្នុ​ង​​​សម័យ​​​ព្រះ​​បាទ​ជ័យ​វរន្ម័​ទី​៧​ប្រទេស​​កម្ពុជា​​​ប្រកាន់​​​ សាសនាព្រាហ្មណ៍​​​ ហើយ​​របស់​ប្រើ​ប្រាស់ និង​សម្ភារ​​ភាគ​​ច្រើន​​តែង​​តែ​​មាន​​ទំនាក់​​​ទំនង​​នឹង​​សា​សនា​ តួយ៉ាង​ នំ​អន្សម​នេះជាដើម។

​ក្នុង​​សាសនាព្រាហ្មណ៍នំ​​អន្សម គឺ​​តំណាង​​ឲ្យ​​លិង្គ​​ព្រះ​ឥសូរ   ចំណែកឯ​នំ​គមវិញ​ គឺ​តំណាង​​ឲ្យ​យោនី​ នាង​ឧមា​ដែល​​ជា​​ព្រះ​​ម​ហេសី​​របស់​​ព្រះ​ឥសូ។ ​ម្លោះ​​ហើយ​​ទើប​​យើង​​តែង​តែ​ឃើញ​​នំ​ប្រភេទ​នេះ​ក្នុងពិធី​បុណ្យទាន អមជា​មួយ​នឹង​ “នំគម” ដែល​ជានំប្រ​ពៃណី​ខ្មែរ​ផងដែរ។​​  ​ដោយសារ​ជំនឿ​សាសនា​ព្រាហ្មណ៍​ត្រូវបាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​ គ្រប់គ្នា​ទៅហើយនោះ (បើ​តាម​សាសនាព្រះពុទ្ធ ពុំមាន​យកនំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មានតែ​សាសនាព្រាហ្មណ៍​តែមួយ​ប៉ុណ្ណោះ)ទើប​ខ្មែរ​យើង​យកនំ​អន្សមជ្រូក អន្សមចេក នំគម នំ​បត់ ​ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំងពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វថ្ងៃនេះ​។​

“នំ​អន្សម​” មាន​ដើម​កំណើត​តាំង​ពីបុរ​មបុរា​ណ​នៅ​ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ​ និង​ត្រូវ​បាន​គេ​ឃើញ​វត្ត​មាន​នំមួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធី​បុណ្យ​ ប្រពៃណី​ខ្មែរ​ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ពិធី​រៀប​អាពាណ៍ពិពាណ៍ និង​ពិធី​បុណ្យ​សា​សនា​មួយ​ចំនួន​ទៀត។  ការដែល​យកនំ​ទាំងអស់នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មកពី​បុណ្យ​នេះក៏ដូចជា​ បុណ្យ​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញសាសនា​។

របៀបធ្វើនំអន្សមសង្ខេប៖

ដំបូង ​​​យើង​​​ត្រូវ​​​ហែក​​​ស្លឹក​​​ចេក​​ ឬ​ ស្លឹក​ផ្អាវ​ ហើយ​ហាល​ថ្ងៃ​ឲ្យ​ទន់​ល្អ​ចំពោះ​ស្លឹក​ចេក​។ បន្ទាប់​​​មក​​ត្រូវ​​យក​​វាមក​​ជូត​ឲ្យ​​ស្អាត​​និង​​ត្រូវ​​ត្រៀម​​ខ្សែ​ សំរាប់​​ចង​។ គេ​​អាច​​យក​​ដើម​​ចេក​​មក​​​ធ្វើ​​ជា​​ខ្សែ​ក៏​​បាន​​ ឬ​​ខ្សែចង​​ធម្មតា​​ក៏​បាន។
​បន្ទាប់​មក​​ទៀត​ ត្រូវ​​លាង​​អង្ករ​​ដំណើប​​ទុក​​ឲ្យ​ស្ងួត​ ហើយ​ទឹក​​អង្ករ​​ដំណើប​​នោះ​​ត្រូវ​​លាយ​អំបិល​​​តិចៗ​​ដើម្បី​​បង្កើន​​ឱ​ ជា​រស​ ហើយ​​ត្រូវ​​លាង​​សណ្តែក​​លឿង​​ទុក​​ឲ្យ​​ស្រស់​​ទឹក​។  បន្ទាប់​​ពី​នោះ​​ យើង​​ត្រូ​វ​​ហាន់​​សាច់​​ជ្រូក​​ជា​​ចង្វាយ​​វែង​​ល្មម​ (​ភាគ​​ច្រើន​​គេ​​យក​​សាច់​​ជ្រូក​​បី​ជាន់​ ​ដោយ​សា​រ​​វា​មាន​​ជាតិ​​ខ្លាញ់​​តិច​ៗ)​ ដោយ​​លាយ​​គ្រឿង​​ដូច​​ជា​​ម្រេច​ អំបិល​​ មើម​ខ្ទឹម​សរ​ជា​ដើម​។
ក្រោយម ​ក ​យើង​អាច​​វេច​​បាន​​ហើយ​។ ការ​​វេច​​យើង​​ត្រូវ​​ចំណាយ​​ពេល​ពី​១​ ទៅ​ ២​ម៉ោង​អាស្រ័យ​​ទៅ​​លើ​​ចំនួន​​អង្ករ​​ដែល​​​យើង​វេច​។  ដំបូង​​យើង​​ត្រូវ​​លា​​ស្លឹក​​ចេក​​ទ្រាប់​​លើ​​គា្ន​ឲ្យ​​ក្រាស់​​ល្មម​​ ហើយ​​ត្រូវ​​ដាក់​​អង្ករ​​រាយ​​លើ​​ស្លឹក​​ចេក​​ បន្ទាប់​​មក​​រោយ​​សណ្តែក​​លឿង​​ពី​​លើ​​រួច​ដាក់​សាច់​​ជ្រូក​​ពី​​លើ​​ ហើយ​​បត់​​ចុង​​នៃ​​ស្លឹក​​ទាំង​​ពីរ​​ចូល​​គ្នា។
​បន្ទាប់​​ពី​​វេច​ ​ហើយ​​យើង​​ត្រូវ​​ឆ្លង​​កាត់​​ដំណាក់​កាល​​មួយ​​ទៀត​​គឺ ​​ចង​។ ការ​​ចង​​នំ​​មិន​​មែន​​ជា​ការ​​ងាយ​​នោះ​​ទេ​​។ យើង​​ត្រូវ​​ចង​​ឲ្យ​​ណែន​​ល្អ ​​បើ​​មិន​​ដូ​ច្នេះ​​ទេ​នៅ​​ពេល​​ស្ងោរ​​ ទឹក​​អាច​​ចូល​ក្នុង​នំ​ ដែល​​អាច​​ធ្វើ​​ឲ្យ​អង្ករ​​រលាយ​​ចេញ​។ បន្ទាប់​​ពី​​ចង​​ហើយ​​យើង​​ត្រូវ​​យក​​ទៅ​​ស្ងោរ​ ។​ការ​​ស្ងោរ​​យើង​​ត្រូវ​​ចំណាយ​​ពេល​​ប្រមាណ​​ពី​៥​​ទៅ​៦​​ម៉ោង​​ទំ​រាំ​​ តែ​ឆ្អិន​​ល្អ។​ យើង​​ត្រូវ​​នៅ​ចាំ​មើល​​ជាប់​​ជា​​និច្ច​ យើង​​ត្រូវ​​មើល​​ភ្លើង​​ឲ្យ​​បាន​​ដិ​ត​​ដល់​ ហើយ​​ត្រូវ​​ប្រែ​​នំ​​ទៅ​ម្ខាង​​ទៀត​ ដើម្បី​ឲ្យ​នំ​បាន​​ឆ្អិន​​ល្អ​។

ប្រភពអត្ថបទ៖ មតិផ្ទាល់ខ្លួន និង ឯកសារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

វត្តព្រែកតាដួង


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០៩ ហើយបុណ្យភ្ជុំបិណ្ឌក៏កាន់តែខិតជិតមកដល់ដែរ ។ ថ្ងៃនេះខ្ញុំបង្ហាញអ្នក ភូមិ​​ទាំង អស់នូវទិដ្ឋភាពខ្លះៗ ក្នុងបរិវេណវត្ត​ព្រែកតាដួង​ដែលស្ថិតនៅស្រុកកំណើតរបស់ខ្ញុំ ។​    ព្រែកតាដួងជាវត្ត មួយក្នុងចំណោមវត្តអារាមជាច្រើនទៀតរបស់ស្រុកកោះធំ  ដែលមាន​ទីតាំង​ភូមិសាស្ដ្រ នៅ ក្នុងដែនដីនៃ ឃុំ ព្រែកថ្មី  ស្រុកកោះធំ  ខេត្តកណ្ដាល។  វត្តនេះស្ថិតនៅតាមបណ្ដោយដងទន្លេបាសាក់ត្រើយ ខាងលិចក្បែរ ផ្លូវជាតិលេខ ២១ ។  ទីអារាម ព្រែក តាដួងមានព្រំប្រទល់ខាងត្បូងជាប់ភូមិព្រែកតាដួង   ខាងលិចជាប់ផ្លូវជាតិ​លេខ ២១ និង វិទ្យាល័យព្រែកតាដួង  ខាងកើតជាប់ដង​ទន្លេ​បាសាក់  និង ខាង ជើងជាប់ភូមិស្វាយតាមេឃ ឃុំ កោះធំ “ខ”។ ក្រោមការដឹកនាំកសាងរបស់ព្រះគ្រូចៅអធិការចុង​ក្រោយដែលជាទីប្រឹក្សារបស់​សម្ដេច​ព្រះ​សង្ឃ រាជ រួម ជា មួយពុទ្ធបរិស័ទ  សមិទ្ធិផលផ្សេងៗ រួមមាន៖ កុដិ  ព្រះវិហារ   សាលាធម្មសភា  សាលាបុណ្យ  ពុទ្ធិកបឋមសិក្សា សួនច្បារ និង ផ្លូវបេតុងក្នុងវត្តទាំងមូល  ត្រូវបានលេចឡើងជាបន្ដបន្ទាប់ ធ្វើឲ្យទិដ្ឋភាពក្នុង​វត្តកាន់​តែគួរឲ្យ​ចាប់​អារម្មណ៍ និង មានបរិស្ថានល្អ។ ខាងក្រោមនេះជារូបភាពដែលបង្ហាញពី ទិដ្ឋភាព ក្នុងវត្ត៖

រំឭកអនុស្សាវរីយ៍វ័យកុមារ


ព្រឹកនេះគឺ វេនបិណ្ឌទី ០៦ ហើយ ក្រោកពីដំណេកក៏យឺតជាងថ្ងៃធម្មតា ព្រោះជាថ្ងៃចុងសប្ដាហ៍ ។ មិនទាន់ទាំង បើក ភ្នែក ស្រួល⁣ផងមេឃក៏ចាប់ងងឹតវិញហាក់ដូចជាពេលរាត្រីវិញ អញ្ចឹងគ្រាប់  ទឹកភ្លៀងតូចធំក៏ចាប់ ផ្ដើមធ្លាក់មកយ៉ាងសន្ធាប់  ធ្វើឲ្យអាកាសធាតុប្រែជាត្រជាក់…….. ។

ស្ថិតក្រោមបរិយាកាសនេះធ្វើឲ្យអារម្មណ៍នឹងគិតទៅដល់ពេលវេលាមួយនា វ័យកុមារកាលរៀននៅសាលាបឋម សិក្សា ។  មានរឿងរ៉ាវជាច្រើនដែលនឹងឡើងវិញ ខ្លះគួរឲ្យចង់សើច ខ្លះគួរឲ្យខឹង     ខ្លះគួរឲ្យអាណិត……..កាលនៅក្មេង គឺអញ្ចឹង  រាល់ពេលដែលឮស្នូរជួងរោទិ៍ ដែលបញ្ជាក់ថាដល់                       ម៉ោងចេញទៅផ្ទះ ម្នាក់ៗ ស្រែកហ៊ោ​កញ្រ្ជៀវ  ឲ្យទ្រហឹង ពេញថ្នាក់  ។  ជារៀងរាល់ពេលត្រឡប់       មកផ្ទះវិញមិនដែលភ្លេចទេ  អាស្ទីលដោះស្បែកជើងកាន់ ហើយចាប់ផ្ដើម ដើរ បណ្ដើរ ឈូសដី ដែលនៅតាមចិញ្ចើមផ្លូវបណ្ដើរ  (ត្រូវរំពាត់ម៉ែ ញយដង) ដោយមិនខ្វល់ថា ហុយដាក់អ្នកណានោះទេ  ឲ្យតែខ្លួនឯងសប្បាយ  ឡាឡាឡា …!!!   ហើយបើមេឃភ្លៀងដូចថ្ងៃនេះវិញ គឺចេញពីរៀនមកដោះអាវ  ដើរលុយទឹកដែល ដក់ តាមជង្ហុកក្បែរៗចិញ្ចើមផ្លូវជាតិ ជួនកាលធ្វើឲ្យទឹកសាចដាក់គេឯងទៀត (គង់តែគេជេរ និង វ៉ៃបែកក្បាលទេ 😀 😀 )  ។  បើនិយាយដល់ម៉ោងរៀនវិញ កាលចូលថ្នាក់ទី ១ ដំបូងអត់ហ៊ានទៅសាលាម្នាក់ឯងទេ ទាល់តែមានបងៗ គេទៅនៅចាំ ទើបនៅរៀន  បើមិនអញ្ចឹងទេ  មកផ្ទះវិញដែរ 😀   ដល់ពេលរៀនបានយូរបន្តិចមានមិត្តភក្ដិក៏លែងខ្លាច  ហើយចូលចិត្តមក រៀនមិនហ៊ានឈប់ទេ    ។  ក្នុងថ្នាក់រៀនឲ្យតែពេលចេញលេងម្ដងៗ  គឺមិនភ្លេចទេ ដេញប្រលែងប្រតាយប្រតប់គ្នា  ដេញវ៉ៃ គ្នាដូចរឿងកុនចិន បក្សនេះ បក្សនោះ (មានអីពេលចូលថ្នាក់វិញ ត្រូវរំពាត់របស់គ្រូ)  ។     ដល់ខែដាក់បិណ្ឌ និង ភ្ជុំបិណ្ឌដូច ឥឡូវវិញ   ឲ្យតែពេលចេញលេងគឺនាំគ្នាទៅរត់លេងក្នុងវត្ត ដែលនៅជិតនោះ រហូត(រឿង អីមិនទៅវត្ត ព្រោះត្រូវបាន ព្រះ សង្ឃ ឲ្យនំចំណី ឆី 😀 :D)   ។

គិតៗទៅ វ័យកុមារសប្បាយម៉្យាងដែរ  គ្មានខ្វល់ខ្វាយពីរឿងអ្វីទាំងអស់  មានបាយ អត់បាយស៊ី ក៏មិនគិត  មានលុយ អត់ លុយក៏មិនគិត   ។   មានរឿងជាច្រើនទៀតដែលកើតមានកាលវ័យកុមារតែក៏ភ្លេចអស់ច្រើនដែរ   😀 😀 😀 ។  ចប់ប៉ុណ្ណឹងសិនចុះ […….]

រីករាយថ្ងៃកាន់បិណ្ឌទី ០៦  អ្នកភូមិវ៉ើតប្រេសទាំងអស់គ្នា !!!

ទំនួញប្រេត


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០២ !!!​ តើអ្នកភូមិទាំងអស់គ្នាទៅបានប៉ុន្មានវត្តហើយ​ ?

ចុចដើម្បីមើលអត្ថបទកំណាព្យទាំងស្រុង

បរាភវសូត្រ


បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ)៖​  ជាធម៌សម្ដែងពីហេតុនៃសេចក្ដីវិនាស(១២ប្រការ) យើងតែង​​ត្រូវ​​បានឮ​ព្រះសង្ឃ​សូត្រជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ និង​ ភ្ជុំបិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។

តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា “មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស”។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

ស្ដាប់សំឡេង៖ [audio “http://www.bodhikaram.com/Dhamma%20Talks/para-sutha.mp3%5D

បរាភវសូត្រ
(បទបឋ្យាវត្ត)

បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ ។

យើង​ខ្ញុំ​ទាំង​ឡាយ          មក​សូម​ទូល​សួរ            នូវ​ហេតុ​ដែល​គួរ             ចម្រើន​វិនាស
ប្រុស​ស្រី​ក្នុង​លោ            ក​សន្និវាស                   ដែល​នឹង​វិនាស              សាប​សូន្យ​ចាក​គុណ។
ឆ្ពោះ​ព្រះ​គោត្ដម             ព្រះ​អង្គ​មាន​បុណ្យ           មេត្តា​និមន្ត                   សម្តែង​ឲ្យ​ទាន
ធម្មជាតិ​ដូច​ម្តេច            ដែល​ជា​ប្រធាន               នាំ​សត្វ​…ឲ្យ​មាន…         សេចក្តី​វិនាស។

ចុចដើម្បីមើលអត្ថបទទាំងស្រុង

កំណាព្យ៖ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ


ថ្ងៃស្អែកគឺ ជាថ្ងៃទី ០១ រោច ខែ ភទ្របទ  ពស ២៥៥៦ ត្រូវនឹងថ្ងៃ ច័ន្ទទី ០១ ខែ តុលា ឆ្នាំ ២០១២  ជា ថ្ងៃកាន់បិណ្ឌទី ០១ ពិតជាកាលវេលាដ៏មានអត្ថន័យសម្រាប់ពុទ្ធសាសនិកជន ទូទាំងប្រទេស យកឱកាសនេះឧទ្ទិស⁣⁣ កុសលជូនដល់ញាតិ សន្ដាន និង បុព្វការីជន ។  

សង្ឃឹមថាព្រឹកស្អែកនេះ អ្នកភូមិវ៉ើតប្រេសនឹង បានទៅវត្តគ្រប់ៗគ្នា !!!  ដើម្បីអបអរ និង អនុមោទនា បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ  ខ្ញុំបានឆ្លៀតពេលមួយរសៀលថ្ងៃអាទិត្យនេះ និពន្ធកំណាព្យបានបួនដប់ល្បះ ទុកជាធម្មទាន និង ជាគតិសម្រាប់ប្រៀនប្រដៅអប់រំដល់ក្មេងៗជំនាន់ក្រោយកុំឲ្យភ្លេចបុណ្យប្រពៃណី និង សាសនារបស់ខ្លួន ។

បើមានចំណុចខ្វះខាតដោយប្រការណាមួយ  សូមអ្នកភូមិជួយបញ្ចេញមតិយោបល់ កែលម្អ !!!

ខាងក្រោមនេះជាអត្ថបទកំណាព្យរបស់ខ្ញុំ៖

១- ក ការកាន់បិណ្ឌតាមប្រពៃ                              ខ ខំលកលៃនឹកដូនតា

     គ គិតគ្រប់គ្នាបុត្រធីតា                                      ឃ ឃើញញាតិកាសុខសិរី ។

២- ង ងាកចិន្ដាប្រឹងសន្សំ                                      ច ចាត់រៀបចំប្រុងស្មារតី

     ឆ ឆាប់ឧទ្ទិសបុព្វការី                                          ជ ជនប្រុសស្រីថ្ងៃបុណ្យទាន ។

៣- ឈ ឈប់និន្ទាឈ្នានីសគ្នា                            ញ ញឹមគ្រប់គ្រានាំសុខសាន្ដ

    ដ ដាក់បាយបិណ្ឌតាមលំអាន                         ឋ ឋិតដល់ឋានទីងងឹត ។

៤- ឌ ឌឺដងគ្នានាំចំបែង                                           ឍ ធានាថ្លែងតែពាក្យពិត

     ណ ណែនាំញាតិកុំធ្វេសចិត្ត                            ត តាំងគំនិតគ្រប់អាត្មា ។

៥- ថ ថ្នមថែថួនតរៀងទៅ                                      ទ ទាញកូនចៅទៅវត្តវ៉ា

    ធ ធូបបូជាបុណ្យសាសនា                                 ន នាំកាយាបានកុសល ។

៦- ប បោះបាយបិណ្ឌជូនដូនតា                           ផ ផុតទុក្ខាបុណ្យតបផ្ដល់

    ព ពេញដោយចិត្តឥតកិច្ចកល                          ភ ភ្ជុំមកដល់ជួបជុំគ្នា ។

៧- ម មានបាយនំម្ហូបចំណី                                     យ យើងឃ្មាតឃ្មីគ្រប់ទិវា

    រ រីករាយក្រៃសុខរម្យនា                                        ល លែងវេទនាប្រេតអវិចី ។

៨- វ វត្តអារាមពេលទៀបភ្លឺ                                      ស ស័ព្ទរន្ទឺជនប្រុសស្រី

    ហ ហារហៅគ្នារៀបចំណី                                    ឡ ឡើងឃ្មាតឃ្មីសែនដូនតា ។

៩- អ អស់សេចក្ដីក្នុងកំណាព្យ                               ចុងចួនជើងកាព្យនឹងស្ដីហារ

    មានតែឧទ្ទិសជូនញាតិកា                                    វេលាថ្លៃថ្លាបុណ្យភ្ជុំបិណ្ឌ ៕

ដោយ៖ បូណា

%d bloggers like this: