ឆ្នាំទី០៩ នៅលើបណ្ដាញវ៉ើតប្រេស


bona (2)

ថ្ងៃ​ទី​ ១២​ រោច​ ខែ​ មិគសិរ​ ឆ្នាំរោង​ ចត្វាស័ក​ ព.ស​ ២៥៥៦​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០៩​ ខែ​ មករា​ ឆ្នាំ​ ២០១៣​ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​ទី​ ០៩ ​ឆ្នាំ​ នៃ​វត្តមាន​របស់​ខ្ញុំ​នៅ​លើ​បណ្ដាញ​សង្គម​វ៉ើតប្រេស​នេះ​។ រយៈ​ពេល​ ០៩​ ឆ្នាំ នៅ​ទី​នេះ​ ថ្វី​បើ​មិន​បាន​នៅ​ប្រើ​ប្រាស់​ពេញ​លេញ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ដែល​បោះ​បង់ចោល​វា​ដែរ​ ប៉ុន្ដែ​ដោយ​សារ​ឥត​មាន​ពេល​ និង​ អាំង​ទែ​ណែត​ពុំ​ទាន់​សម្បូរ​បែបនោះ​ ក្រោយ​ការ​បង្កើត​បាន​មួយ​រយៈ​ វា​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ ២ ទៅ​ ៣ ឆ្នាំ​ ជា​ច្រើនដំណាក់​កាល​ រហូត​មក​ដល់​ពេល​នេះ​ ទើប​មាន​សកម្មភាព​ឡើង​វិញ។​ ក្នុង​ ០៩​ឆ្នាំ​នេះ​អាច​ថា​ប្រើ​បាន​ ១/២​ ដែរ​ក្នុង​ការ​ចែក​រំលែក​ នូ​វ​ចំណេះ​ដឹង​ខ្លះ​ៗ​ ​ជា​ពិសេស​ទំនាក់​ទំនង​ជា​មួយ​អ្នក​ភូមិ​ដទៃ​ទៀត​ និង ប្រកប​ដោយ​ភាតរភាព​បំផុត​ ជា​មួយ​ផ្ទះ​៣ទៅ៤ខ្នង​ក្នុង​ភូមិនេះ​ ។

រយៈ​ពេល​ ០៩ឆ្នាំ​នេះ​ ពិត​ជា​មាន​កំហុស​ដែល​កើត​ឡើង​ដោយ​អចេតនា​ជាក់​ជាមិន​ខាន​ឡើយ​ ហើយ​ក៏​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ទទួល​យក​ការ​រិះគន់​បែប​ស្ថាបនា​ពី​អ្នក​ដែល​បាន​មក​ដល់​ទំព័រ​នេះ​។

អរគុណ​ជា​អនេកប្បការ​ សម្រាប់​ការ​ចូលរួម​របស់​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ ទាំង​គ្រហស្ថ​ ទាំង​បព្វជិត​ សូម​ប្រកប​ទៅ​ដោយ​សុខ​សិរី​គ្រប់​ទិវា​ និង​ ត្រៀម​ខ្លួន​គ្រប់​ៗ គ្នា​ ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ឆ្នាំ​ម្សាញ់​ បញ្ចស័ក​ ព.ស​ ២៥៥៧​ ដែលនឹង​មកដល់​នា​ថ្ងៃទី​ ០៤​, ០៥​ និង​ ០៦​ កើត​ ខែ​ចេត្រ​ ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on January 9, 2013, in ផ្ទាល់ខ្លួន. Bookmark the permalink. 2 Comments.

  1. ប្រើយូរក្រែលដែរ អាចយកដាំទឹករង្ងាស់បានហើយ​ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: