Posted on December 23, 2012, in បទវិចារណកថា and tagged , , , , , , , , . Bookmark the permalink. 10 Comments.

  1. បងមិនមានមតិយោបល់អីទេលើបញ្ហានេះ តែសូមសួរថា ក្នុង​នាមជាពុទ្ធសាសនិកជន ហេតុអ្វី​បាន​ជាមិនរាប់ឆ្នាំតាមពុទ្ធសករាជ ហើយ​បែរជាយក​ឆ្នាំតាម​គ្រឹស្ត​សករាជទៅវិញ ? ខ្ញុំគិត​ថា​យើង​កុំ​​ប្រកាន់​ជំហរជ្រុលនិយមពេកទៅ​បានហើយ ព្រោះសម័យ​នេះ ឃើញមាន​មនុស្សច្រើនណាស់​ដែល​ស្លាប់​បាត់បង់ជីវិតដោយ​សារតែសង្រ្គាម​សាសនានេះឯង ។ សង្រ្គាម​សាសនានេះ​មានច្រើន​ប្រទេស​ណាស់នៅលើ​សកលលោកនេះ ឯប្រទេសក្នុង​តំបន់​អាស៊ីយើង​មានថៃ និង ភូមា​ជាដើម ចំណែកឯអ្នករងគ្រោះភាគច្រើនជាជនស្លូតត្រង់ ។

    • ត្រឹមត្រូវណាស់សម្រាប់យោបល់បងស្រី! យើងមិនចង់ឲ្យមានភាពនិយមជ្រុលទេ ប៉ុន្តែយើងត្រូវដឹងពីខ្លួនយើងថាជាអ្នកណា? ត្រូវចេះច្នៃប្រឌិតបែបណាដើម្បីឲ្យមានលក្ខណៈជាតិ និង សាសនាខ្លួន? យើងនៅតែរាប់ឆ្នាំតាមពុទ្ធសករាជ ដោយឡែកការប្រើគ្រិស្ដសករាជគឺដើម្បីឲ្យវាមានភាពទូទៅក្នុងទំនាក់ទំនងការងារជាអន្តរជាតិ​ដែលមិនពាក់ព័ន្ធនឹងសាសនាឡើយ។សង្គ្រាមសាសនាកើតចេញពីការមិនយល់គ្នារវាងសាសនា ២ ដែលគ្មានចំណុចរួម ប៉ុន្តែពេលនេះចង់សំដៅលើបុគ្គលដែលធ្វើឲ្យសាសនារបស់ខ្លួនធ្លាក់ចុះតម្លៃ នៅពេលដែលតាំងខ្លួនជាអ្នកកាន់សាសនាព្រះពុទ្ធ តែមិនស្គាល់ពីខ្លួនឯង ។ ឆ្នាំតាមពុទ្ធសករាជខ្មែរនៅតែប្រើ នៅតែចងចាំ ភ្លេចសម្រាប់តែបុគ្គលមួយក្ដាប់តូចប៉ុណ្ណោះ

  2. ពិតប្រាកដណាស់ ។ វប្បធម៌ខ្មែររឹតតែកម្សត់ៗទៅហើយ ។ ខ្ញុំពិតជាសោកស្ដាយណាស់ ។ វប្បធម៌អាវាសែ បានសង្គ្រប់យុវវ័យខ្មែរអស់មួយចំនួនធំទៅហើយ ។

    • ស្វាគមន៍សម្រាប់មតិចូលរួម 😀 វាជាការពិតណាស់សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្នក៏ដូចជាបន្តទៅអនាគត វប្បធម៌ខ្មែរនឹងស្ថិតក្នុងការគម្រាមកំហែងពីវប្បធម៌បរទេស ។ ម្សិលមិញនេះមិនថាតែយុវវ័យទេ សូម្បីតែអ្នករៀនចេះដឹងខ្ពង់ខ្ពស់មួយក្ដាប់តូចក៏វង្វេងនឹងគេដែរ ដោយសារមានតែចំណេះដឹងតែមួយមុខលើជំនាញ​ ប៉ុន្តែមិនស្គាល់ពីវប្បធម៌ និង អត្តសញ្ញាណជាតិខ្លួន។ គេកំពុងរួមដៃជាមួយបរទេស មកបំផ្លាញវប្បធម៌ និង សាសនារបស់ខ្លួនយ៉ាងគឃ្លើន ៕

      • តែបងជឿថាក្មេង ៗ គេមិនស្គាល់នោះទេ ។ សាកហៅក្មេង​១០នាក់មកសួរមើល​តើគេដឹងប៉ុន្មាននាក់?

      • ដោយសារបណ្ដុះគំនិតរបស់ជាតិយើងនៅមានកម្រិត ប៉ុន្តែយើងគួរតែអនុវត្តន៍ចេញពីគ្រួសារ កុំចាំតែសាលា។ យ៉ាងណាមិញនៅថ្នាក់បឋមសិក្សា ជារៀងរាល់ថ្ងៃគ្រូតែងតែសរសេរថ្ងៃខែខ្មែរនៅលើផ្នែកខាងលើនៃក្ដារខៀន បន្ទាប់មកទើបដាក់ថាត្រូវនឹងថ្ងៃខែ….នៃឆ្នាំរបស់គេ។ សម្រាប់ខ្ញុំនៅតែជៀជាក់ និង សង្ឃឹម ប្រសិនបើយើងយកចិត្តទុកដាក់ទាំងអស់គ្នា

  3. សួស្ដី ខ្ញុំសូមរួមចំណែកកែតម្រូវដើម្បីឲ្យមានភាពប្រសើរទាំងអស់គ្នា គឺថា សូមប្ដូររូបទង់ជាតិខ្មែរចេញ ព្រោះខុសទេ ដោយហេតុថា តាមច្បាប់រដ្ឋធម្មនុញ្ញ រូបទង់ជាតិខ្មែរគឺមានកាំជណ្ដើរនៅប្រាសាទកំពូល៣ តែរូបនេះអត់មានកាំជណ្ដើរទេ គឺខុស។

    • សួស្ដី! អរគុណសម្រាប់ការចូលរួម។ អ្វីដែលលើកឡើងគឺត្រឹមត្រូវហើយ ខ្ញុំបានដឹងជាយូរមកហើយតែមិនបានប្ដូរ នេះជាកំហុសខ្ញុំដែលដឹងហើយមិនទាន់បានប្ដូរនោះ។ ស្វាគមន៍រាល់ការរិះគន់បែបស្ថាបនា 😀

  4. នៅមានថ្ងៃសំខាន់មួយ​ទៀត គឺ ថ្ងៃ​ ១៥ កើត ខែអាសាឍ ជា​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ធម្មចក្កប្បវត្តនសូត្រ ដែល​ជា​បឋមទេសនា ប្រោសបញ្ចវគ្គីយ៍ នៅឥសិបតនមិគទាយវ័ន ក្រុងពារាណសី

    • សាធុ សាធុ សម្រាប់ការចូលរួមរបស់ព្រះតេជព្រះគុណ។ ថ្ងៃល្អណៃសាសនាខ្លួនមានច្រើន ប៉ុន្តែបុគ្គលមួយចំនួនដែលជ្រកក្រោមម្លប់សាសនាមួយនេះ បែរជាទៅចងចាំថ្ងៃនៃសាសនាដទៃ យ៉ាងជាក់ច្បាស់ទៅវិញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: