ស្វែងយល់ពីពាក្យខ្មែរ ៖ កល កល់ និង កលហ៍


ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បី​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​  មក​បង្ហាញ​ដើម្បី​ជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បី​ ៖

កល់យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៨​ បន្ទាត់​ទី​១២​ ខាង​ស្ដាំ​

កល​(ន​)​ (​ សំ​.​ កល​ ន​.​ ឬ​ គុ​.​ “​មាយា​ ;​ កោង​ ;​ មាន​ពុត​…​”​)​ឧបាយ​យ៉ាង​ល្អិត​ , ល្បិច​ (ឧបាយ​កល )​ :​ ដំណើរ​ហ្នឹង​ជា​កល​ឧបាយ​របស់​គេ​ទេ​;​ ប្រយ័ត្ន​ចាញ់​កល​គេ​ ។

យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៨​ បន្ទាត់​ទី​១៦​ ខាង​ស្ដាំ​

កល់​ (កិ)​ ទ្រ​ពី​ក្រោម​ ,​ ស៊ែម​ពី​ក្រោម​ដើម្បី​ឲ្យ​ស្មើ​មិន​ឲ្យ​ល្អៀង​ ឬ​ដើម្បី​ឲ្យ​ហើប​ឲ្យ​ខ្ពស់​ឡើង​ :​ ដាក់​កំណល់​ កល់​ឲ្យ​ខ្ពស់​ឡើង​ ។​ ឧទាហរណ៍​៖​ ចូរ​អ្នក​យក​ដុំ​ឈើ​មក​កល់​តុ​នេះ​ ឲ្យ​ខ្ពស់​ឡើង​។

យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៩​ បន្ទាត់​ទី​១​ ខាង​ឆ្វេង​

កលហ៍​ ឬ​ កលហៈ( សំ​.​ បា.​ )​ ជម្លោះ​ :​ កើត​មាន​កលហៈ​នឹង​ គ្នា​ គឺ​ កើត​មាន​ជម្លោះ​នឹង​ គ្នា ។

សង្ឃឹម​ថា​ ក្រោយ​ពី​យល់​ដឹង​នូវ​ពាក្យ​ទាំង​បី​នេះ​ វា​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ។

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on December 9, 2012, in ស្វែងយល់ពីពាក្យខ្មែរ and tagged , , , , , . Bookmark the permalink. 18 Comments.

  1. ធ្ហាប់តែសរសេរដូចតាម៉ាប់ ហើយក៏មិនដែលដឹង​ថាខ្លួនឯងខុសដែរ ។

    • មកពីមិនចាប់អារម្មណ៍ទេដឹងម្ចាស់បង ? ទើបធ្វើឲ្យសរសេរខុស ឬ និយាយខុស 😛

      • ប្រហែលហើយមើលទៅ សុំតែទឹកកមួយកកផង ច្របាច់ក្រូចឆ្មាផង ព្រោះស្អកកហើយ

      • អ្ហូ!​ ថែមក្រូចទៀតអីម្ចាស់បង..អញ្ចឹងញ៉ាំមួយកែវទៅឲ្យប្រសើរឡើងវិញ 😛

      • ចូលចិត្តតែទឹកកកក្រូចឆ្មា ពេលញ៉ាំហើយ​មានកំឡាំងព្រឺសតែហ្មង ចំណែកតែទឹកកកបូណា​វិញ​ញ៉ាំច្រើនពេលណាឈឺក្បាលពេលនោះ ។ រឿងព្រះវេស្សន្តរនៅវគ្គទី ១៤ ទំព័រទី ៤ បន្ទាត់ទី ៤ គេសរសេរ កោលាហល ដូច្នេះដែរ ។

      • អ្ហូ! ញ៉ាំប៉ារ៉ាមួយគ្រាប់ទៅបង ឲ្យបាត់ឈឺក្បាល..របស់អ្នកនិពន្ធណាដែរម្ចាស់បង? ចាំខ្ញុំពិនិត្យឡើងវិញ

      • លោកគ្រូ ញ៉ុក ថែម ។ សៀវភៅរឿងនេះត្រូវបានគេវាយឡើងវិញ ហើយ​ពាក្យខុសនោះមហាសែនខុស ។

      • ហាហា! ចាំម្ចាស់អូនស្វែងរកឯកសារដើមមកមើលដើម្បីដឹងច្បាស់

      • បើបានឯកសារច្បាប់ដើម ជួយប្រាប់ផង បងកំពុងតែតរកដែរ ។​អរគុណទុកជាមុនណាម្ចាស់អូន ។

      • មិនទាន់ប្រាកដថារកបានទេម្ចាស់បង តែនៅតែមានសង្ឃឹមថានឹងអាចមាន ហើយប្រសិនបើមានមែននឹងផ្ដល់ដល់ម្ចាស់បងជាមិនខាន កុំបារម្ភអី

  2. កលោហល សរសេររាល់ដងអញ្ចឹង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: