និគមជនបទ៖​ ស្ពានមួយក្នុងស្រុកព្រៃកប្បាស


ខេត្តតាកែវ៖​ ជាផ្នែកមួយនៃដំណើរទៅកាន់ភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស នាឱកាសមុន បុណ្យភ្ជុំបិណ្ឌ មួយថ្ងៃ គឺថ្ងៃបិណ្ឌទី១៤ ខ្ញុំបានធ្វើដំណើរតាមផ្លូវលំជនបទ ឆ្លងកាត់​ពីភូមិមួយទៅភូមិមួយពីឃុំមួយចូលទៅ ឃុំមួយទៀត តាមបណ្ដោយផ្លូវលំពីស្រុកកោះធំ ខេត្តកណ្ដាល ទៅកាន់ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជាមួយនឹងបរិយាកាស​ដ៏ល្អ​នៅឯទីជនបទ ពិតជា​ទទួល​បា​ន​អារម្មណ៍ស្រស់ថ្លា ជាមួយនឹងខ្យល់ធម្មជាតិ ​ ដែលមិនអួអាប់ដូចទីក្រុង។  តាមរយៈដំណើរនេះ ខ្ញុំបានឆ្លងកាត់ស្ពានឈើចាស់មួយ ស្ថិតក្នុង​ឃុំកំពង់រាប ស្រុកព្រៃកប្បាស ដែលជាចំណុចសំខាន់ក្នុងការតភ្ជាប់ពីតំបន់ខាងកើតទៅតំបន់ខាងលិច ដោយពុំចាំបាច់ ធ្វើដំណើរតាមទូកដនោះទេ នារដូវវស្សា (ពីមុនៗមកការ​ធ្វើដំណើ​​រ​នារដូវវស្សា ចាំបាច់​ត្រូវការ​ទូកដ ដើម្បី ចម្លង)។​ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងស្ពានមួយនេះ​ គឺមហាកម្លាំងសាមគ្គីរបស់​ប្រជារាស្ដ្រដែល​រស់នៅ តាមនិគមជនបទ ពិសេស​អ្នកនៅ​ម្ដុំស្ពាន​នេះ​ផ្ទាល់ ពួកគាត់មានទឹកចិត្តក្នុងការ សាងសង់ស្ពានមួយនេះ ដើម្បីប្រយោជន៍សាធារណៈ បើទោះជាជីវភាព​របស់ពួកគាត់មិនប្រសើរក៏ដោយក្ដី៕

ទិដ្ឋភាពស្ពានឈើចាស់​ ដែលមានសភាពរដិបរដុប

ទិដ្ឋភាពពីចម្ងាយ

ទិដ្ឋភាពស្ពាន និង តំបន់ខាងលិច​ ផ្នែកមួយនៃឃុំកំពង់រាប​ ព័ទ្ធជុំវិញដោយផ្ទៃទឹកល្វឹងល្វើយ

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on November 1, 2012, in ផ្ទាល់ខ្លួន, អនុស្សាវរីយ៍ and tagged , , , , . Bookmark the permalink. 3 Comments.

  1. បងធ្លាប់ទៅព្រៃកប្បាសកាលពី១០ឆ្នាំមុន បងចូលចិត្តទិដ្ឋភាព និង​ បរិយាកានៅតាម​ជនបទខ្លាំង​ណាស់ ។ ចេះតែគិតថា ចាស់ទៅ​នឹងមានសល់លុយ​ខ្លះទិញដីមួយដុំ ហើយ​សង់ខ្ទមនៅភូមិតូចមួយ​មានវាលស្រែព័ទ្ធជុំវិញ មានស្រះទឹក និង​មានសួនបន្លែខាងក្រោយផ្ទះ ។ នេះជាក្តីស្រម័យ​សម្រាប់​ថ្ងៃអនាគត

    • 😀 ចុះក្ដីស្រមៃអីក៏ដូចគ្នាម្ល៉េះម្ចាស់បង? ទិញកន្លែងណាប្រាប់ប្អូនផង…ព្រៃកប្បាសជាស្រុកកំណើតរបស់ឪពុកខ្ញុំ ហើយកាលហ្នឹង បងទៅធ្វើអីដែរ នៅទីនោះ?

  1. Pingback: Anonymous

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: