ស្វែងយល់ពីពាក្យខ្មែរ ៖ សន្លាង និង ស្រឡាង


កន្លងមក តាមការសង្កេតរបស់ខ្ញុំ នៅលើទំព័រកាសែតក្ដី ទូរទស្សន៍ក្ដី និង កន្លែងផ្សេងៗទៀតមានការ ប្រើប្រាស់ ពាក្យខុស ពោលគឺ លើការសរសេរ និងការអានជាដើម ដែលនាំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់ ។ គួរខ្មែរគ្រប់រូបប្រើប្រាស់ពាក្យដែល ត្រឹម ត្រូវបំផុត កុំប្រើតាមទម្លាប់តៗគ្នា ព្រោះពេលខ្លះវាខុសទាំងស្រុង ដែល នាំឲ្យបាត់បង់តម្លៃនៃភាសាជាតិយើង ។ ក្នុងការប្រើប្រាស់ ពាក្យពេចន៍នេះដែរ យើងឃើញថាខ្មែររស់នៅកម្ពុជា ក្រោមប្រើប្រាស់បានត្រឹមត្រូវជាង ខ្មែរនៅ កម្ពុជា។ ខាងក្រោមនេះជា ពាក្យ ដែលយើងគួរស្វែងយល់ទាំងអស់ គ្នា និង ប្រើប្រាស់ឲ្យបាន ត្រឹមត្រូវតាម វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត  ដែលពេលនេះខ្ញុំ លើកយក ពាក្យចំនួន ពីរ មកបង្ហាញដូចតទៅ ៖

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១៤៧៥ ជួរខាងស្ដាំ បន្ទាត់ទី ១ ៖

ស្រឡាង  ន.  ប្រដាប់​សម្រាប់​ផ្ទុក​ថល​យាន​និង​សត្វ​ពាហនៈ​ជា​ដើម​ចម្លង​ពី​ត្រើយ​ម្ខាង : រថយន្ត​ចុះ​ស្រឡាង ។  ឧទាហរណ៍៖ ខ្ញុំកំពុងនៅលើស្រឡាង    នៅអ្នកលឿងមានស្រឡាង ។

គួរកត់សម្គាល់ ៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ។  ឧទាហរណ៍៖ ខ្ញុំកំពុងនៅលើសាឡាង នៅអ្នកលឿងមានសាឡាង

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១២៦៥ ជួរខាងស្ដាំ បន្ទាត់ទី ២១ ៖

សន្លាង (សន់​-​ល៉ាង)  គុ. សជ្រះ​ស្អាត: សសន្លាង ។ ថ្មី​ទែង, ថ្មី​ស្អាត : ថ្មី​សន្លាង ។ ដែល​ល្អ​សម​រម្យ​មិន​ឆ្គង : ល្អ​សន្លាង, រូបល្អ​សន្លាង ។  ឧទាហរណ៍៖ អគារសិក្សាថ្មីសន្លាង មួយខ្នងនេះជាជំនួយប្រទេសជប៉ុន ។

គួរកត់សម្គាល់៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ពោលគឺច្រើនតែនិយាយ ឬ សរសេរ ថា ស្រឡាង ដែលមានន័យផ្សេងនោះ មកជំនួសពាក្យ សន្លាង ដែលត្រឹមត្រូវ ។ ឧទាហរណ៍៖ អគារសិក្សាថ្មីស្រឡាង មួយខ្នងនេះជាជំនួយប្រទេសជប៉ុន ។

ដោយ៖ បូណា

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 21, 2012, in ស្វែងយល់ពីពាក្យខ្មែរ and tagged , , , . Bookmark the permalink. 13 Comments.

  1. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ សំឡេង « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រ

  2. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ សំឡេង « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រ

  3. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ សំឡេង « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រ

  4. Pingback: Anonymous

  5. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កាឡា និង ក្រឡា « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុង

  6. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កាឡា និង ក្រឡា « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុង

  7. Pingback: Anonymous

  8. Pingback: Anonymous

  9. Pingback: Anonymous

  10. Pingback: Anonymous

  11. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃ

  12. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃ

  13. Pingback: ស្វែងយល់ពីពាក្យខ្មែរ ៖ កកិច-កកុច « បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: