ដំណាំល្ពៅ


I-ស្ថានភាពទូទៅ
ល្ពៅជាប្រភេទដំណាំបន្លែម្យ៉ាងដែលដុះលូតលាស់នៅលើពីភព លោកជាច្រើនពាន់​ឆ្នាំ​កន្លងមក​ហើយម្យ៉ាង​ទៀត​វាក៏ត្រូវបានគេប្រើប្រាស់ជាបន្លែដ៏មាន​​ប្រជាប្រិយភាពនៅក្នុងជីវភាពប្រចាំថ្ងៃ។ គេបានបែងចែកល្ពៅជាពីរ ប្រភេទគឺ៖
– ល្ពៅផ្លែទ្រមៀច
– ល្ពៅផ្លែវែងឬ ល្ពៅទ្រូ​
យោងតាមលទ្ធផលវិភាគក្នុងឆ្នាំ១៩៧២ដោយអង្គការ FAO និងនាយកដ្ឋាន​អប់រំសុខភាពសាធារណ​នៃ​សហ​រដ្ឋ​​​អាមេរិចនៅលើផ្នែក​ប្រើប្រាស់ជាបន្លែក្នុង​ទម្ងន់១០០g ដែលអាចបរិភោគបានមានក្នុងតារាងខាងក្រោម៖

តារាងអាហារូបត្ថម្ភទម្ងន់ ១០០g បរិភោគ​​បាន

ផ្លែល្ពៅស្រស់
ផ្លែល្ពៅស្រស់
ចម្ការល្ពៅ
ចម្ការល្ពៅ
សារធាតុសំខាន់ៗ ១០០g ចំអិន
ទង និង ផ្កា ផ្លែ
ថាមពល ២១ ការឡូរី ២៧ ការឡូរី
ជាតិទឹក ៩២% ៩១.៩%
ប្រូតេអ៊ីន ៣.០ ០.៧ g
ប្រេង ០.៤ g ០.២ g
ការបូនអ៊ីត្រាត ៣.០ g ៦.៦ g
ជាតិសរសៃ ០.៧ g ០.៨ g
ជាតិផេះ ១.០g ០.៦ g
Ca ៣.៧ mg ២៤ mg
P ៩៩ mg ៣៣ mg
Fe ២.១០ mg ០.៧ mg
Na ៦.០ mg ៨.០ mg
K ៤៧២ mg ៣៥០ mg
ការូតែន ១៩៤០ mcg ៧៨៥ mcg

ក្រៅពីនេះវាមានសារធាតុរ៉ែ និងវីតាមីន​ជាច្រើនទៀតដូចជា វីតាមីនB ជាពិសេស​គឺប្រភព វីតាមីនA ល្ពៅអាច​ដុះ​លូតលាស់​បានពីតំបន់វាលទំនាប រហូត ដល់ខ្ពង់រាប។ ក្នុងករណី សីតុណ្ហភាពសមស្រប​ធ្វើឲ្យបរិមាណ​ផ្កា​ឈ្មោល និង​បរិមាណផ្កាញីមានអត្រាប្រហែលគ្នា ការរោយលំអងពីកេសរឈ្មោល ទៅ កេសរញីបានលឿន ធ្វើ​ឲ្យការ បន្តពូជ​ប្រព្រឹត្តទៅបាន ល្អ។​   ម្យ៉ាងវិញទៀតដំណាំប្រភេទ​នេះ​​មិនទាមទារនូវសក្តានុភាព​នៃជីជាតិដី​ខ្លាំង ក្លា នោះ ឡើយ គេ ចាត់បញ្ចូលទៅក្នុងក្រុមធន់ទ្រាំ នឹងដីអាស៊ីតវាអាចដុះលូតលាស់បានលើដីដែល មាន PH 5,5-7,0 ហើយជ្រាបទឹកបានល្អ វាមិនទាមទារនូវអត្រា សំណើមខ្ពស់ដូចដំណាំ ឯទៀតប៉ុន្មានទេ ពីព្រោះ​ថាបើសំណើម​កើនឡើងធ្វើឲ្យងាយនឹងកើតជម្ងឺផ្សេងៗនៅលើដើម និតស្លឹក ។

II-បច្ចេកទេសដាំដុះ
១-ការច្រើសរើសពូជ

នៅក្នុងវិស័យដាំដុះពូជជាកត្តាសំខាន់ជាងគេដូចនេះការជ្រើសរើសពូជត្រូវអនុលោម ទៅតាមលក្ខណៈ​សំខាន់ៗដូចខាងក្រោម៖

ក-អំពីប្រភេទពូជៈ ពូជល្ពៅដែលប្រជាកសិករកំពូងធ្វើការដំាដុះមាន ៤យ៉ាងគឺ៖
ល្ពៅក្អែកៈ សំបកមានពណ៌ខ្មៅ ផ្លែមូលទ្រមៀចតូច សាច់ពណ៌លឿងចាស់ហើយ ក្រាស់ គ្រាប់តូចៗ​មូល​ៗ​សាច់ល្អិត ពូជនេះផ្លែច្រើនក្នុង មួយដើមៗ វា មានទងផ្លែតូចខ្លី ស្លឹក តូចចល្អិត ហើយមានរោមច្រើន គេឲ្យ​ឈ្មោះ​ថាល្ពៅភ្នំ។ ប្រភេទពូជនេះធន់ទ្រំាគេអាចដាំ នៅរដូវភ្លៀងបាន ព្រោះវាធន់ទ្រាំ ទៅនឹង អាកាសធាតុក្តៅ ហើយ​មាន​អាយុកាលលូតលាស់ ខ្លី។
ល្ពៅព្នងៈ សំបកពណ៌ប្រផេះធម្មតា ផ្លែតូចទ្រមៀចទងធំៗកទងធំៗ កទងវែង ដើម តូចល្អិត ថ្នាំងរង្វើល ស្លឹក​តូច​មូលរោមស្តើងហើយទន់ ស្លឹកបៃតងខ្ចី សាច់ហាប់ណែន ពណ៌លឿង ប៉ុន្តែផ្អែម គ្រាប់តូចសំប៉ែតសាច់​មាន​សរសៃបន្តិច។ ពូជនេះភាគច្រើនដាំនៅ តំបន់ ខ្ពងរាបនិងវាលរាប ហើយនៅរដូវវស្សា វាធន់ទ្រាំ​ទៅនឹងអាកាស​ធាតុក្តៅ គេហៅថា ល្ពៅល្អិត ឬល្ពៅព្នង។
-ល្ពៅទ្រូង ឬល្ពៅហាបៈ ពូជនេះមានស្លឹកធំ ដើមធំថ្លោស ទងស្លឹកវែងៗ ស្លឹកធំ មូល ត្រវែង ហើយស្តើងពណ៌​បៃតងខ្ចី ផ្លែរង្វើលធំសាច់ស្តើង សំពក​ពណ៌​ប្រផេះខ្លះមូលទ្រវែង ស្រួចក្បាល ស្រួចកន្ទុយ សាច់ពណ៌លឿងភាវ ហើយមានសរសៃច្រើន មិនហាប់ មិន ស្អិត ហើយមានជាតិផ្អែមទាប គ្រាប់​របស់វាធំសំប៉ែត វែង។​​    ពូជប្រភេទ​នេះ​​គេ​ច្រើនតែដាំនៅតាម តំបន់វាលទំនាប និងរដូវទឹកសំរក ព្រោះវាមិនធន់ទ្រាំ នឹងអាកាសធាតុក្តៅ។
ខ-លក្ខខណ្ខនៃការជ្រើសរើស
ការជ្រើរើសពូជ សម្រាប់ការដាំដុះត្រូវគិតពីលក្ខណៈសំខាន់ៗដូចតទៅ៖
-ពូជបង្កាត់ពូជ Hybrid F1 ជាពូជដែលផ្តលទិន្នផលខ្ពស់
-ពូជបង្កាត់សេរី OPV ឬពូជប្រពៃណីអាចទុកបន្តពូជទៅជំនាន់ក្រោយទៀតប៉ុន្តែកំរិតទិន្នផលទាបជាងពូជបង្កាត់ ។ ជាពិសេសគឺ​ពូជ​ដែល​ផ្តល់ទិន្នផល​ខ្ពស់ សមស្របតាមតំបន់ ធន់ទ្រាំនឹងជម្ថឺសត្វល្អិត បំផ្លាញ ពេញនិយមនៃការប្រើប្រាស់ រីឯ​គ្រាប់ពូជមានសុខភាពល្អ គ្មានជម្ងឺ និងសត្វល្អិត បំផ្លាញ ភាគ​រយនៃដំណូះគ្រាប់លើសពី៨០% ។

២-ការរៀបចំដី

ល្ពៅអាចឆ្លើយតបទៅនឹងដីស្ទើរគ្រាប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិទាបធ្វើឲ្យល្ពៅ ឆាប់ងាប់ដើម។ ប្រភេទដី​ដែលអំណោយោលដល់ដំណាំ​ល្ពៅគឺដី​​ល្បាយ​ខ្សាច់ ដី ក្រហម រដីខ្មៅ ប៉ុន្តែដីដែលជ្រាបទឹកមិនល្អ មិនអាច​ឲ្យល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ។ ម្យ៉ាង ទៀតមិនត្រូវដាំល្ពៅ​ក្រោយ​ពីត្រសក់ ឪឡឹកត្រឡាច ជាពិសេស ដំណាំអំបូរ។ ដើម្បីឲ្យការ ដាំដុះមានលក្ខណៈងាយស្រួល ត្រូវភ្ជួរហាលដីឲ្យបាន​ច្រើនសារហាលដីឲ្យ​បានយូរ​ថ្ងៃនិង រាស់​បំបែក​ដីឲ្យល្អិត ហើយយករងដែលមានទទឹង ១៨០ សង់ទីម៉ែត្រ កម្ពស់រង ២៥.៣០ សង់ទីម៉ែត្រ ចំងាយ​រណ្តៅ ១២០ សង់ទីម៉ែត្រ បន្ទាប់មកយក​ជី​ធម្មជាតិគ្រាប់ប្រភេទមក ដាក់បាតរណ្តៅឲ្យបានច្រើន ហើយ​សប់ដីឲ្យចិតពីលើ ។

៣- វិធីសាស្ត្រដាំដុះ

មុននឹងដាំយកគ្រាប់ពូជមកសំអាតជាមុន បន្ទាប់មកដាក់ហាលថ្ងៃឲ្យក្តៅដើម្បីដាស់ ដំណេកគ្រាប់ពូជហើយ​ដាក់​ត្រំាទឹកមួយយប់ ក្រោយមកកគ្រាប់​ពូជ​ទៅលាយជាមួយនឹង ថ្នាំសម្លាប់ផ្សិតបន្តិចៗដូចជា Mancozed, Zineb ឬ Orthocide ក្នុងកំរិត ៣g = ១គ.ក្រគ្រាប់ ជម្រៅ ២-៣ សង់ទីម៉ែត្រ ក្នុង១ហិកតា គេដាំចំនួន ៤៥៦៥​រណ្តៅ ឬគុម្ពដោយប្រើគ្រាប់ ពូជចំនួន ៤-៥ គ.ក្រ ។

៤-ការជ្រំជ្រោយដី

ជ្រំជ្រោយដីមានសារៈប្រយោជន៍ធ្វើឲ្យធីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើម គ្រប់គ្រាន់ងាយ​ស្រួលដល់​ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរក​សត្វ​ផ្សេងៗ គេជ្រំដោយ ចប ដើម្បីបំផុសដីនិងពូនគល់ក្រោយ​ពីដាំរយៈ​ពេល ១៥-២០ថ្ងៃ។ ពេលនោះគេអាចដក រំលោះកូនចេញ ដោយទុកតែ ២-៣ ដើមក្នុង១ គុម្ព។

៥- ការប្រើប្រាស់

ដើម្បីឲ្យការលូតលាស់បានលឿននិងការបន្តពូជបានល្អគេត្រូវបែងចែកការដាក់ជីជា៣ លើក៖
-លើកទី១៖ យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាម លើផ្ទៃដី ១ហិកតា មកដាក់ រោយជុំវិញគល់ចំងាយ ២០-​៣០សង់ទីម៉ែត្រ មុនពេលជ្រំជ្រោយ​ដី​លប់​គល់​បន្ទាប់មក ជ្រំដីលប់និងពូនគល់ឡើង។
-លើកទី២៖ យកជីអ៊ុយរ៉េមកលាយជាមយយទឹក ហើយស្រោចឲ្យជោគជុំវិញគល់ ដោយប្រើ ១៥-២០ក្រាម លាយទឹក ១៨-២០លីត្រ ។ សម្រាប់ផ្ទៃ​ដី​មួយហិកតាត្រូវប្រើក្នុង កំរិត ២៥-៣០ គីឡូក្រាម ។
-លើកទី៣៖ យកជី ១៥.១៥.១៥ ចំនួន ១០០គីឡូក្រាមលើផ្ទៃដី១ ហិកតាមកដាក់ ក្បែរគុម្ពចំងាយ ៣០សង់​ទីម៉ែត្រ ហើយកប់ដីឲ្យជិតពីលើ ដើម្បីឲ្យល្ពៅ​ផ្លែបានច្រើន ហើយ ផ្លែលូតលាស់បាន​ល្អរយៈពេល៤០​ថ្ងៃ​ក្រោយ​ដាំ ។

៦- ការស្រោចស្រព

ល្ពៅជាប្រភេទដំណាំធន់ទ្រាំទៅនឹងការកង្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែកាលណាវគ្គ ចេញផ្កាសំណសំណើម​ដី​មិន​គ្រប់គ្រាន់ធ្វើឲ្យថយចុះការបន្ត​ពូជ​បាត់បង់បរិមាណផ្លែយ៉ាង ច្រើន។ ការស្រោចស្រពចែកចេញជា ៣វគ្គ​​ ធំៗ ៖
-វគ្គលូលាស់រហូតដល់ចេញផ្កាឈ្មោល៖ វាត្រូវការទឹកជាមធ្យមរយៈពេល ៣-៤ថ្ងៃ ផ្តល់ ទឹកម្តង ប៉ុន្តែ​សំណើម​ដីមិនត្រូវឲ្យលើសពី ៦០-៦៥ %។
-វគ្គចេញផ្កាដល់ផ្លែ៖ វគ្គនេះត្រូវផ្តល់ទឹកឲ្យបានគ្រាប់គ្រាន់ដើម្បីឲ្យការបន្តពូជប្រព្រឹត្ត ទៅបានល្អ ត្រូវរក្សា​សំណើមក្នុងកំរិតថេរពី ៧០-៧៥ % ។
-វគ្គផ្លែចាស់ និងទុំ៖ ការផ្តល់ទឹកត្រូវថយចុះមកវិញបន្តិចម្តងៗ ហើយផ្ងាកទាំស្រុង ពលេល្ពៅចាប់​ផ្តើម​ប្រមូលផលដំបូង។

III- អំពីជម្ងឺនិងសត្វល្អិត
១-អំពីជម្ងឺសំខាន់ៗ

ល្ពៅក៏ដូចជាដំនាំឯទៀតដែរ តែងតែទទួលរងនូវជម្ងឺជាច្រើនប្រភេទ ដែលបង្កដោយ កុ្រមជម្ងឺ និងវីរុស។
ក-ជម្ងឺបង្កឡើងដោយផ្សិត
ជម្ងឺរលួយគល់កូន៖ វាបង្កឡើយដោយភ្នាកងារបង្ករោគ ៣ប្រភេទៈ Rhizoctonia solani, Pythium SPP, និង Fusaium SPP។ ជម្ងឺប្រភេទនេះ មេរោគភាគច្រើនរស់នៅជាមួយ គ្រាប់ពូជ និងដីវាអាចឆ្លង​នៅពេល​កូនល្ពៅ​ចាប់ផ្តើមដុះពន្លក ធ្វើឲ្យកូនល្ពៅតូចៗរលួយគល់ ក្នុងរយៈពេល ៤-៧ ថ្ងៃក្រោយដាំ ។ ក្នុងករណីមានជម្ងឺ​ប្រភេទ​នេះកើតឡើង ទោះជាវាមិន រលួយគល់ក៏វាធ្វើឲ្យកូនល្ពៅដុះលុតលាស់ខ្សោយ និងអាចធ្វើឲ្យ​ល្ពៅងាប់ក្នុង​ពេល​ចេញផ្កា។
ជម្ងឺពពាលលឿងស្លឹក៖វាបង្កឡើងដោយភ្នាក់ងារបង្ករោគឈ្មោះPseudoperonospora cubensis។ ជម្ងឺ​ប្រភេទ​នេះតែងតែធ្វើឲ្យស្លឹកល្ពៅលឿងៗដុំៗហើយពពាលៗក្រោយមកធ្វើឲ្យ ស្លឹកស្ងួត វាតែងកើតឡើងនូវ​រដូវក្តៅ​ហើយគ្រប់ដំណាំអំបូរ Cucurbitaceae។ រោគសញ្ញា កើតចេញពីស្លឹកក្រោម​ក្បែរដីរីករាលដាល​ឡើង​មកស្លឹកលើ ក្នុងវគ្គចេញផ្កានិងផ្លែ។
ជម្ងឹផ្សិតម្សៅលើស្លឹកោ៖ វាបង្កដោភ្នាក់ងារបង្ករោគឈ្មោះ Erysiphecichoracearum និងSphaerotheca fuligena។ ដំបូងសង្កេតឃើញចំនុចម្សៅៗជាដំណក់ៗនៅលើស្លឹកបន្ទាប់ មកចំណុចដំណក់នោះរីធំទៅៗ ហើយ​ដុះចេញនូវម្សៅសៗពេញផ្ទៃស្លឹកបន្ទាប់មកហុយឆ្លង ពីចំការមួយទៅចំការមួយ ធ្វើឲ្យស្លឹកស្ងួត​អាច​ធ្វើ​ឲ្យល្ពៅបន្ថយការបន្តពូជនិងផ្លែមិនរីកធំ មិនទុំពេញ លក្ខណៈបាន។ ជម្ងឺប្រភេទនេះកើតឡើងលើដំណាំអំបូរ Cucurbitaceae និង Leguminosae ។
-ជម្ងឺរលួយក្តឹប៖ វាបង្កដោយភ្នាក់ងារបង្ករោគឈ្មោះ Choanephora cucurbitarum, Pythium, SPP និង Rhizoctonia solani។ ជម្ងឺប្រភេទនេះតែងធ្វើឲ្យមានការរំខានដល់ការ បន្តពូជ មេរោគផ្សិតធ្វើឲ្យប៉ះ​ពាល់ដល់​កេសរញី និងឈ្មោល ធ្វើឲ្យផ្កាញីមិនអាចបន្តពូជបាន ក្តឹបមិនរីកធំបន្ទាប់មកប្រែពណ៌​ទៅជាលឿងហើយ​រលួយ​ជម្ងឺប្រភេទនេះកើតភាគច្រើននៅ រដូវក្តៅមានហើយមានសំណើម។
-វិធានការការពារនិងកំចាត់៖ ភ្ជួរហាលដីឲ្យស្ងួតយូរថ្ងៃមុននឹងដំា កំចាត់ស្មៅឲ្យស្អាតផ្លាស់ប្តូរមុខដំនាំសំអាត​​​​គ្រាប់​ពូចុនដាំ ជ្រើសរើពូជធន់ទ្រាំ និងជ្រើសរើសរដូវដាំដុះ។ ជា ពិសេសត្រូវយកគ្រាប់ពូជទៅ​លាយជា​មួយថ្នាំ​សម្លាប់ផ្សិតមុនដាំ ម្យ៉ាងទៀតយកថ្នាំសម្លាប់ ផ្សិតដូចជា Zineb Mancozeb Orthocid មកលាយទឹកបាញ់ឲ្យ​ជោគក្រោយពីកូនល្ពៅដុះ ពន្លក ព្រមទាំងបាញ់ទប់ទល់រយៈពេល៤-៧ ថ្ងៃម្តងពេលមានរោគសញ្ញាដំបូង។
ខ- ជម្ងឺបង្កឡើងដោយវីរុស
មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំល្ពៅដូចជា៖
-ជម្ងឺរួញត្រួយ៖ ជំងឺនេះបង្កឡើងពីរុយស
-ជម្ងឺរួញស្លឹកៈ បង្កឡើងពីខ្ញុងតូចៗស្លាបរឹង និងឆ្លងតាមរយៈគ្រាប់ពូជដែលធ្លាប់ ទទួលរងការបំផ្លាញ​ពីជម្ងឺ​ប្រភេទ​នេះពីមុនមក ជម្ងឺប្រភេទនេះពីមុនមក ជម្ងឺប្រភេទនេះអាច កើតនៅលើផ្លែល្ពៅ ធ្វើឲ្យផ្លែប្រែប្រួល​ទម្រង់​សំបកក្រាស់ខុសពីធម្មតា ហើយក្រិនមិនធំធាត់ ឡើយ ។
-ជម្ងឺតឿ និងពកឫស៖ ជម្ងឺប្រភេទនេះគេតែងសង្កេតឃើញកើតនៅក្នុងវគ្គលូតលាស់ ធ្វើឲ្យដើមល្ពៅប្រែ​ពណ៌​​ទៅជាពណ៌បៃតងក្រមៅហើយ រួញតឿលែងលូតលាស់។
វិធានការការពារ និងកំចាត់សត្វល្អិត៖
-ជ្រើសរើសពូជសុទ្ធគ្មានសត្វល្អិត និងជម្ងឺបំផ្លាញ
-ប្តូរដី និងផ្លាស់មុខដំណាំ
-ដកដើមដែលមានជម្ងឺវីវ៉ុសទៅដុតចោល
២-អំពីសត្វល្អិតចង្រៃ
មានសត្វល្អិចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញ និងចម្លងរោគ ដូចនេះគេចែកចេញ ជា២ ផ្នែកគឺៈ
ក-សត្វល្អិត និងភ្នាក់ងារបង្ករោគ
សត្វល្អិតចង្រៃប្រភេទនេះមានច្រើនដូចជា ចៃបៃតងជញ្ជក់ស្លឹក មមាចចញ្ជក់ស្លឹក ខ្ញុងពពាលតូចៗតែង​បង្កឲ្យ​កើតជម្ងឺវីរ៉ុសច្រើនប្រភេទ។
ខ-សត្វល្អិតបំផ្លាញផ្ទាល់
មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលតែងស៊ីស្លឹកផ្កា ផ្លែ និងដើមដូចជា៖
-អណ្តើកមាស់ពណ៌លឿង៖ វាស៊ីត្រួយខ្ចីៗ ផ្កាញី និងផ្កាឈ្មោលធ្វើល្ពៅថយចុះ នូវការលូតលាស់​និងបន្ត​ពូជ។
-ស្រឹងល្ពៅ៖ វាជញ្ជក់ស្លឹក និងផ្កាផ្លែតូចៗធ្វើឲ្យផ្លែលែងធំ ហើយស្អុយលែង លូតលាស់។
-រុយទិចផ្លែ៖ រុយប្រភេទនេះទិចបញ្ចូលពងទៅក្នុងផ្លែធ្វើឲ្យផ្លែរលួយមិនធំបាន
-ដង្កូវកាត់ដើម៖ ដង្កូវប្រភេទនេះវាកាត់គល់កូនដំនាំខ្ចីៗកក្នុងវគ្គលូតលាស់ដំបូង
-ដង្កូវចោះផ្លែ៖ ដង្កូវប្រភេទនេះវាកកេរស៊ីផ្លែ ដើម ស្លឹកគ្រប់វគ្គលូតលាស់ដំណាំ។ វិធានការការពារៈ
វិធានការតាមបែបជីវសាស្ត្រ៖
ត្រូវសំអាតស្មៅក្នុងចំការ ដាំឲ្យមានចន្លោះគុម្ព និងជួរឲ្យបានសមស្របផ្លាស់ប្តូរមុខដាំ នាំ ហាលដីឲ្យបានយូរខែ ជ្រើសរើសពូជដែលសមស្របទៅនឹងតំបន់ដាំដុះ។ វិធានការ តាមបែបគីមី៖  ត្រូវរោយថ្នាំ Furadan​ ជុំវិញ​គល់ អាចយកថ្នាំគីមីលាយទឹកបាញ ពេលសត្វល្អិតមិន ទាន់ពេញវ័យ។

IV- ការប្រមូលផល

ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាមប្រភេទពូជ និងតម្រូវការទីផ្សារ។ ផ្លែល្ពៅទុំ ដំបូងត្រូវប្រមូលមុនគេ។ លក្ខណៈសំគាល់គឺផ្លែល្ពៅឡើង ពណ៌ប្រផេះស្រអាប់សំបករឹង ត្រូវកាត់ផ្លែល្ពៅទាំងទង​យកមកទុក​លើធ្នើរមិន​ប៉ះដីទើបរក្សាបានយូរខែ។ ជាធម្មតាល្ពៅ ក្អែក និងល្ពៅព្នងទិន្នផលមធ្យមពី ១៤-១៦ តោន / ហតប៉ុន្តែល្ពៅទ្រូ និង​ល្ពៅហាប ទិន្នផលជាមថ្យមពី ១៨-២២ តោន/ហត ដើម្បីរក្សា ទុកពូជឲ្យបានល្អ គេបេះផ្លែទុំពេញ លក្ខណៈ​ពីដើមដែលគ្មានកើតជម្ងឺ មក រក្សាទុកពី ១០-១៥ ថ្ងៃបន្ទាប់មកពុះផ្លែ ហើយ យកគ្រាប់មកលាងទឹកឲ្យស្អាត ដាក់​ហាលថ្ងៃឲ្យស្ងួតក្នុងថ្ងៃដំបូងតែ២ ថ្ងៃបន្ទាប់មកគេត្រូវ ហាលគ្រាប់ល្ពៅរក្សាភាពរស់មិនបានយូរខែ។ បន្ទាប់​ពីបានគ្រាប់ហើយ គេត្រូវច្រកនឹង ឧបករណ៍ចម្លងកំដៅ និងសំណើមព្រមទាំងរក្សា​ទុកនៅកន្លែងស្ងួត​ហើយ​ត្រជាក់​ធម្មតា។

ប្រភព៖ក្រសួងកសិកម្ម

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 12, 2012, in កសិកម្ម and tagged , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: