វត្តព្រែកតាដួង


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០៩ ហើយបុណ្យភ្ជុំបិណ្ឌក៏កាន់តែខិតជិតមកដល់ដែរ ។ ថ្ងៃនេះខ្ញុំបង្ហាញអ្នក ភូមិ​​ទាំង អស់នូវទិដ្ឋភាពខ្លះៗ ក្នុងបរិវេណវត្ត​ព្រែកតាដួង​ដែលស្ថិតនៅស្រុកកំណើតរបស់ខ្ញុំ ។​    ព្រែកតាដួងជាវត្ត មួយក្នុងចំណោមវត្តអារាមជាច្រើនទៀតរបស់ស្រុកកោះធំ  ដែលមាន​ទីតាំង​ភូមិសាស្ដ្រ នៅ ក្នុងដែនដីនៃ ឃុំ ព្រែកថ្មី  ស្រុកកោះធំ  ខេត្តកណ្ដាល។  វត្តនេះស្ថិតនៅតាមបណ្ដោយដងទន្លេបាសាក់ត្រើយ ខាងលិចក្បែរ ផ្លូវជាតិលេខ ២១ ។  ទីអារាម ព្រែក តាដួងមានព្រំប្រទល់ខាងត្បូងជាប់ភូមិព្រែកតាដួង   ខាងលិចជាប់ផ្លូវជាតិ​លេខ ២១ និង វិទ្យាល័យព្រែកតាដួង  ខាងកើតជាប់ដង​ទន្លេ​បាសាក់  និង ខាង ជើងជាប់ភូមិស្វាយតាមេឃ ឃុំ កោះធំ “ខ”។ ក្រោមការដឹកនាំកសាងរបស់ព្រះគ្រូចៅអធិការចុង​ក្រោយដែលជាទីប្រឹក្សារបស់​សម្ដេច​ព្រះ​សង្ឃ រាជ រួម ជា មួយពុទ្ធបរិស័ទ  សមិទ្ធិផលផ្សេងៗ រួមមាន៖ កុដិ  ព្រះវិហារ   សាលាធម្មសភា  សាលាបុណ្យ  ពុទ្ធិកបឋមសិក្សា សួនច្បារ និង ផ្លូវបេតុងក្នុងវត្តទាំងមូល  ត្រូវបានលេចឡើងជាបន្ដបន្ទាប់ ធ្វើឲ្យទិដ្ឋភាពក្នុង​វត្តកាន់​តែគួរឲ្យ​ចាប់​អារម្មណ៍ និង មានបរិស្ថានល្អ។ ខាងក្រោមនេះជារូបភាពដែលបង្ហាញពី ទិដ្ឋភាព ក្នុងវត្ត៖

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 9, 2012, in កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ, ផ្ទាល់ខ្លួន, ព្រះពុទ្ធសាសនា, វត្តព្រែកតាដួង, វប្បធម៌ and tagged , , , , , , , . Bookmark the permalink. 4 Comments.

  1. អត់ទាន់បាន​ទៅអីម៉ាវត្តសោះ ទៅវត្តជំនួសបងផង ។

    • បាទបាទ តែប្អូនក៏ពុំទាន់បានទៅដែរម្ចាស់បង ថ្ងៃភ្ជុំទើបបានទៅ

  1. Pingback: នំអន្សម រដូវភ្ជុំបិណ្ឌ | ស្រុកកោះធំ នៃប្រទេសកម្ពុជា

  2. Pingback: វត្តព្រែកតាដួង | ស្រុកកោះធំ នៃប្រទេសកម្ពុជា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: