រំឭកអនុស្សាវរីយ៍វ័យកុមារ


ព្រឹកនេះគឺ វេនបិណ្ឌទី ០៦ ហើយ ក្រោកពីដំណេកក៏យឺតជាងថ្ងៃធម្មតា ព្រោះជាថ្ងៃចុងសប្ដាហ៍ ។ មិនទាន់ទាំង បើក ភ្នែក ស្រួល⁣ផងមេឃក៏ចាប់ងងឹតវិញហាក់ដូចជាពេលរាត្រីវិញ អញ្ចឹងគ្រាប់  ទឹកភ្លៀងតូចធំក៏ចាប់ ផ្ដើមធ្លាក់មកយ៉ាងសន្ធាប់  ធ្វើឲ្យអាកាសធាតុប្រែជាត្រជាក់…….. ។

ស្ថិតក្រោមបរិយាកាសនេះធ្វើឲ្យអារម្មណ៍នឹងគិតទៅដល់ពេលវេលាមួយនា វ័យកុមារកាលរៀននៅសាលាបឋម សិក្សា ។  មានរឿងរ៉ាវជាច្រើនដែលនឹងឡើងវិញ ខ្លះគួរឲ្យចង់សើច ខ្លះគួរឲ្យខឹង     ខ្លះគួរឲ្យអាណិត……..កាលនៅក្មេង គឺអញ្ចឹង  រាល់ពេលដែលឮស្នូរជួងរោទិ៍ ដែលបញ្ជាក់ថាដល់                       ម៉ោងចេញទៅផ្ទះ ម្នាក់ៗ ស្រែកហ៊ោ​កញ្រ្ជៀវ  ឲ្យទ្រហឹង ពេញថ្នាក់  ។  ជារៀងរាល់ពេលត្រឡប់       មកផ្ទះវិញមិនដែលភ្លេចទេ  អាស្ទីលដោះស្បែកជើងកាន់ ហើយចាប់ផ្ដើម ដើរ បណ្ដើរ ឈូសដី ដែលនៅតាមចិញ្ចើមផ្លូវបណ្ដើរ  (ត្រូវរំពាត់ម៉ែ ញយដង) ដោយមិនខ្វល់ថា ហុយដាក់អ្នកណានោះទេ  ឲ្យតែខ្លួនឯងសប្បាយ  ឡាឡាឡា …!!!   ហើយបើមេឃភ្លៀងដូចថ្ងៃនេះវិញ គឺចេញពីរៀនមកដោះអាវ  ដើរលុយទឹកដែល ដក់ តាមជង្ហុកក្បែរៗចិញ្ចើមផ្លូវជាតិ ជួនកាលធ្វើឲ្យទឹកសាចដាក់គេឯងទៀត (គង់តែគេជេរ និង វ៉ៃបែកក្បាលទេ 😀 😀 )  ។  បើនិយាយដល់ម៉ោងរៀនវិញ កាលចូលថ្នាក់ទី ១ ដំបូងអត់ហ៊ានទៅសាលាម្នាក់ឯងទេ ទាល់តែមានបងៗ គេទៅនៅចាំ ទើបនៅរៀន  បើមិនអញ្ចឹងទេ  មកផ្ទះវិញដែរ 😀   ដល់ពេលរៀនបានយូរបន្តិចមានមិត្តភក្ដិក៏លែងខ្លាច  ហើយចូលចិត្តមក រៀនមិនហ៊ានឈប់ទេ    ។  ក្នុងថ្នាក់រៀនឲ្យតែពេលចេញលេងម្ដងៗ  គឺមិនភ្លេចទេ ដេញប្រលែងប្រតាយប្រតប់គ្នា  ដេញវ៉ៃ គ្នាដូចរឿងកុនចិន បក្សនេះ បក្សនោះ (មានអីពេលចូលថ្នាក់វិញ ត្រូវរំពាត់របស់គ្រូ)  ។     ដល់ខែដាក់បិណ្ឌ និង ភ្ជុំបិណ្ឌដូច ឥឡូវវិញ   ឲ្យតែពេលចេញលេងគឺនាំគ្នាទៅរត់លេងក្នុងវត្ត ដែលនៅជិតនោះ រហូត(រឿង អីមិនទៅវត្ត ព្រោះត្រូវបាន ព្រះ សង្ឃ ឲ្យនំចំណី ឆី 😀 :D)   ។

គិតៗទៅ វ័យកុមារសប្បាយម៉្យាងដែរ  គ្មានខ្វល់ខ្វាយពីរឿងអ្វីទាំងអស់  មានបាយ អត់បាយស៊ី ក៏មិនគិត  មានលុយ អត់ លុយក៏មិនគិត   ។   មានរឿងជាច្រើនទៀតដែលកើតមានកាលវ័យកុមារតែក៏ភ្លេចអស់ច្រើនដែរ   😀 😀 😀 ។  ចប់ប៉ុណ្ណឹងសិនចុះ […….]

រីករាយថ្ងៃកាន់បិណ្ឌទី ០៦  អ្នកភូមិវ៉ើតប្រេសទាំងអស់គ្នា !!!

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 6, 2012, in កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ, ផ្ទាល់ខ្លួន, អនុស្សាវរីយ៍ and tagged , , , , . Bookmark the permalink. 10 Comments.

    • ចុះមានទៅអន់អី​បង​​ 😀 😀 !!​ សុខសប្បាយ?​ ទៅបានប៉ុន្មានវត្តហើយបង?

  1. គិតទៅអនុស្សាវរីយ៍​កាលពីនៅក្មេង​ៗ ដូចជាមិនខុស​គ្នា​ប៉ុន្មានទេ នឹកឃើញ​កាលណា ចង់តែត្រឡប់ថយក្រោយវិញទេ មិនបាច់គិត​ច្រើន ដឹងតែពីស៊ីដេក ៗ គ្មានខ្វល់អីសោះ ។

    • ប្រាកដណាស់បង​!!​​ បើអាចបកក្រោយបានគួរតែត្រឡប់ទៅវិញបន្ដិច​ សុខសប្បាយបង?

      • ទៅធ្វើអីបន្តិចហ្នឹង ! តែគិតចុះគិតឡើង បើវិលក្រោយមែនអ្នកដែលគួរ​ឱ្យអាណិត​នោះ​គឺពិតជាប៉ាម៉ាក់ព្រោះគាត់នឿយសម្បើមណាស់ពេលនោះ ។ ​

      • ហាហា​!!​ ត្រូវហើយម្ចាស់បង បើបកក្រោយមែននោះ​អ្នកដែលគួរឲ្យអាណិតជាងគេគឺ កូនៗ បស់ម្ចាស់បង 😀 😀 ព្រោះអី ម៉ាក់វាទៅជាកុមារីវិញដែរ

  2. ជើងខ្លាំងខាងឈូសដី និងដើរលុយក្រឡុកទឹកម្នាក់ដែរតើនេះ! ខ្ញុំក៏នឹកកាលពីក្មេងដែរ សប្បាយយជាងពេលនេះឆ្ងាយណាស់។

    • ត្រូវហើយបង សប្បាយណាស់វ័យកុមារ កាលរៀនបឋម បើមិនបានឈូសដីពេលចេញពីរៀន មិនអស់ចិត្ត ស្បែកជើងពាក់បានយូរៗ ណាស់

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: