សំណើចក្នុងភូមិ៖ ល្ងាចម្សិលទូរស័ព្ទច្រឡំមនុស្ស


កាលពីល្ងាចម្សិលនេះមេបានឲ្យទូរស័ព្ទទំនាក់ទំនងទៅមនុស្សម្នាក់នៅក្រុមហ៊ុនបម្រើសេវាកម្ម អ៊ីនធឺណែតមួយ (ISP) ដើម្បីឲ្យគេជួយឆែក​​បណ្ដាញ វីភីអ៊ិន នៅខេត្តកំពត ។  ​ក្រោយពីដើរចេញពីកន្លែងមេ ក៏ដើសំដៅមកតុ   មិត្តភក្ដិរួមការងារ  រួចមើលបញ្ជីលេខទូរស័ព្ទ និង ឈ្មោះ ដើម្បីធ្វើការទំនាក់ទំនង ………អង្គុយចុះរួចក៏វាយបញ្ជូនលេខ 0xx xxx xxx (ក្រោយពីមើលរួច) ចុចទៅប្រ៉ុយ……..ចូលប្រ៉ុស…..។

កិច្ចសន្ទនាចាប់ផ្ដើម៖…………

ខ្ញុំ៖  អាឡូ​ ជម្រាបសួរ !!! តើបងវណ្ណនី (តាមពិតអ្នកដែលខ្ញុំត្រូវរកគឺឈ្មោះ វណ្ណឌី ទេ   តែមកពីខ្ញុំ…)  ដែលបម្រើការនៅក្រុម ហ៊ុនបម្រើសេវាកម្ម អ៊ីនធឺណែត (ISP) មែន ?

វណ្ណនី៖ បាទ បាទ គឺខ្ញុំហ្នឹងហើយ    មានការអីដែរ ? (គាត់ខ្លួនឯងក៏ច្រឡំអង្គភាពដែលគាត់ខ្លួនឯងកំពុងបម្រើការដែរ  គឺគាត់មិនមែនជាបុគ្គលិកនៅ ISP ទេ)

នឹកស្មានថាត្រូវមនុស្សហើយ ក៏បន្ដនិយាយទៀត….

ខ្ញុំ៖ ចង់ឲ្យខាងបងជួយឆែក បណ្ដាញវីភីអ៊ិនរបស់អង្គភាពខ្ញុំនៅសាខាកំពតផង  ព្រោះវាដើរមិនស្រួលសោះ

វណ្ណនី៖  បាទ បាទ ចាំខ្ញុំមើល​ !!!    ស្ងាត់បន្តិច….គាត់ក៏តបមកថា  អូ!!! ខ្ញុំអត់ចេះឆែកទេ ធ្វើម៉េចទៅ….(គាត់ ”វណ្ណនី” មិនមែនបុគ្គលិក ISP ទេ)

ខ្ញុំ៖ មិនទាន់តបទៅគាត់ភ្លាមៗទេ…(គិតក្នុងចិត្ត “​យី!! ម្នាក់នេះជាបុគ្គលិកធ្វើការខាងហ្នឹងហើយ ឆ្លើយថាមិនចេះ   យ៉ាប់មែន”) ហ្អា!! ម៉េចបងឆ្លើយថាមិនចេះចឹង?

វណ្ណនី៖ ខ្ញុំអត់ធ្វើការនៅហ្នឹងទេ…..តើខ្ញុំត្រូវទៅទីនោះដើម្បីទៅកំពត?​ (តាមពិតគាត់ជាមន្ដ្រីនៅអង្គភាពជាមួយខ្ញុំដែរ តែកន្លែងផ្សេងគ្នា  )

ខ្ញុំ៖ (ក្នុងចិត្ត  អូ! ច្រឡំមនុស្សហើយ…) ចាំខ្ញុំសួរមេសិន ចាំ ប្រាប់បងវិញ  (និយាយដើម្បីបញ្ចប់ការសន្ទនា)​….អរគុណ ។   អ្នកដែលត្រូវរកគឺ ឈ្មោះ វណ្ណឌី  មិនមែន វណ្ណនី​ ទេ !!!!

ចប់ដោយសង្ខេប

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 3, 2012, in សំណើចក្នុងភូមិ and tagged , . Bookmark the permalink. 16 Comments.

  1. មិនមែនសន្សំលុយទេ ការពិត​សន្សំគីឡូ មែនទេម្ចាស់អូន?

  2. ច្រឡំមនុស្សមានទៅឆ្អីពូ កុំឲ្យតែច្រឡំលេខ បានយ៉ាប់​គិៗៗៗៗ

    • 😀 😀 វាមានទៅស្អី គ្រាន់តែនឹងឡើងហួសចិត្តខ្លួឯងនោះអី ឈ្មោះប៉ុនឈ្មោះ មើលឲ្យច្រឡំ គិគិគិ….. នេះចេះចំប្រុសដូចគ្នា ចុះបើចំស្រីស្អាតវិញ…..ហាហា

      • ចំស្រីស្អាតយើងសុំធ្វើមិត្តភ្លាមកុំបង្អង់ 😀

      • ហាសហា ប្រាកដហើយ⁣ តែស្ដាប់តែសំឡេងមិនដឹងជាស្អាតឬអត់បង? 😀 មានបានទៅវត្តនៅបង⁣ ?

      • :mrgreen:
        ខ្ញុំអត់ទាន់បានទៅវត្តអីនឹងគេម៉ាវត្តទេ ពឹងម្តាយនិងជីដូនរហូតហើយ។
        ចុះបូណាអញ្ជើញដល់ណាខ្លះ?

      • ខ្ញុំក៏អត់បានទៅដូចតែបងដែរហ្នឹង !! ម៉ែនៅស្រុកគាត់ទៅ ជំនួសហើយ 😀 😀 ឯខ្ញុំប្រហែលដល់ថ្ងៃភ្ជុំហើយបានបានទៅ …..ចុះបងទៅអង្កាល់ដែរ ?

      • ខ្ញុំភ្ជុំបានទៅដែរ។ សូមឱ្យរីករាយក្នុងការជួបជុំគ្រួសារ​ និងជ្រះថ្លាជាមួយនឹងបុណ្យទាននាឳកាសនេះណាលោកបូណា។

      • ហីហី បងក៏អញ្ជឹងដែរ ផ្ទះបងដល់ណាដែរ?

      • អរគុណ។ ខ្ញុំនៅទីរួមខេត្តកំពង់ធំ។

      • ខ្ញុំមានមិត្តភក្ដិម្នាក់នៅទីរួមខេត្តដែរ តិចនៅជិតផ្ទះបងទេដឹង :)) 😀 ញ៉ាំបាយថ្ងៃត្រង់រួចនៅបង?

      • មិត្តឈ្មោះអីដែរទៅ? នៅម្តុំណាដែរ?
        ចាំសរុបល្ងាចម៉ោងបួនតែម្តង អត់សូវអស់លុយ 😀

      • ឈ្មោះសុផល ផ្ទះវានៅជិតរូបដំរីជាន់ខ្លា ម្ដុំខាងលិចបន្តិចកន្លែងសាខា សែលខាត អូហូសន្សំណាស់ណ៎បង 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: