អគ្គលេខាធិការ​អាស៊ាន៖ ការ​ឃុំ​ខ្លួន អ៊ុង​សាន ស៊ូ​ជី ប៉ះ​ពាល់​ដល់​មុខ​មាត់​អាស៊ាន


ដោយ ម៉ៅ សុធានី
2009-05-28

លោក សុរិន្ទ ពិតសូវ៉ាន់ អគ្គលេខាធិការ​នៃ​សមាគម​អាស៊ាន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​ថា ការ​ឃុំ​ខ្លួន​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​នៅ​ភូមា លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​មាត់​និង​ចំណាប់​អារម្មណ៍​រួម​ របស់​សមាគម​អាស៊ាន។

AFP PHOTO

លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​របស់​ភូមា នា​ថ្ងៃ​ទី​៣០ មករា ២០០៨។

លោក ពិត​សូវ៉ាន់ ថ្លែង​បន្ត​ថា សមាគម​អាស៊ាន​មិន​ចង់​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​ សមាជិក​ឡើយ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​បញ្ហា​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព ភាព​ជា​មុខ​មាត់ និង​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​សមាគម​អាស៊ាន ដូច្នេះ​ការ​ព្រួយ​បារម្ភ​របស់​យើង គឺ​ត្រូវ​តែ​លើក​ឡើង​មក​និយាយ​និង​បញ្ចេញ​ឲ្យ​ដឹង។

សូម​រំឭក​ថា ក្រោយ​កិច្ច​ប្រជុំ​២​ថ្ងៃ Asia-Europe ឬ​ហៅ​កាត់​ថា ASEM នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការ​បរទេស​នៅ​ទ្វីប​អាស៊ី​និង​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ភូមា​ដោះលែង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​អ្នក​ជាប់​ទោស​នយោបាយ​ភូមា ប្រមាណ​ជាង ២០០​នាក់​ទៀត។

លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បាន​ត្រូវ​តុលាការ​ប្រទេស​ភូមា​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ បញ្ញត្តិ​ការ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​នេះ បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ជា​ខ្លាំង​ពី​បណ្តា​មេ​ដឹកនាំ​ប្រទេស​ជា​ច្រើន ​ក្នុង​ពិភពលោក ដោយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ភូមា​ថា បាន​និង​កំពុង​ព្យាយាម​រក​កំហុស​ដាក់​ទោស​ដើម្បី​បំបិទ​សិទ្ធិ​របស់​លោកស្រី ​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ភូមា​ ដែល​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​២០១០​ខាង​មុខ​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បន្ទោស​ទៅ​លើ​ផ្នែក​សន្តិសុខ​ធូរ​រលុង​របស់​អាជ្ញាធរ​ភូមា ដែល​ជា​ហេតុ​នាំ​ឲ្យ​បុរស​អាមេរិកាំង​អាច​ហែល​ទឹក​ឆ្លង​ទន្លេ​ចូល​មក​ដល់​ ផ្ទះ​លោកស្រី​បាន ហើយ​ថា​ការ​ចាប់​ឃុំ​ខ្លួន​លោកស្រី ដាក់​ក្នុង​ពន្ធនាគារ​នេះ គឺ​ជា​កំហុស​របស់​រដ្ឋាភិបាល​យោធា​ភូមា។

មេធាវី​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ព្យាយាម​បង្ហាញ​ចៅក្រម​ភូមា​ថា ការ​អនុញ្ញាត​ឲ្យ​បុរស​អាមេរិកាំង​នោះ​ស្នាក់​នៅ​ពីរ​យប់ ពុំ​មែន​ជា​ទង្វើ​ខុស​ពី​បទ​ប្បញ្ញត្តិ​នៃ​ការ​ឃុំ​ខ្លួន​ របស់​លោក​ស្រី​ក្នុង​ផ្ទះ​ឡើយ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on May 29, 2009, in អន្ដរជាតិ. Bookmark the permalink. 3 Comments.

  1. អត្ថបទនេះ ខ្ញុំដកស្រង់ចេញពី អត្ថបទដើមរបស់ RFA ទាំងស្រុង ។

  2. តាម​ការ​ដែល​ខ្ញុំ​បាន​ស្តាប់​វិទ្យា​គឹ​ គេ​និយាយ​ថា​នៅ​មាន​អ្នក​ទោស​​នយោបាយ​ចំ​នួន​ប្រ​មាណ​ជា 2000 នាក់​មិន​មែន​ 200 នាក់​ទេ។ មួយ​ទៀត​ដែល​លោក​បាន​សរសេ​ថា​មាន​បុរស​ហែល ទឹក​ឆ្លង​ទន្លេ​ គឹ​មិន​មែន​​ហែល​ឆ្លង​ទន្លេ​ទេ គឺ​ហែល​​ឆ្លង​ទឹក​ស្ទឹង។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ស្តាប់​ខុស​ឬ​ត្រូវ​ទេ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: