ទាហាន​សៀម​ចូល​លុកលុយ​ដី​ខ្មែរ​នៅ​តំបន់​«ជប់ត្រឡោក» ក្បែរ​ប្រាសាទ​តាមាន់


2008-08-24

មន្រ្តី ​យោធា​ខ្មែរ​បាន​អះអាង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម​បាន​ព្យាយាម​ចូល​កាន់កាប់​ទឹក​ដី​ខ្មែរ​មួយ ​កន្លែង​ទៀត នៅ​តំបន់​ភាគ​ខាង​លិច​នៃ​ភូមិ​ជប់​គគីរ ក្នុង​ឃុំ​បន្ទាយ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ។

RFA file photo/Chea Makara

ទាហាន ​ខ្មែរ (ខាង​ស្ដាំ) និយាយ​ទៅ​កាន់​ទាហាន​ថៃ នៅ​ក្រៅ​ប្រាសាទ​តាមាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មាន​ជ័យ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។ មន្ត្រី​យោធា​ខ្មែរ​នា​ថ្ងៃ​ទី ២៤ សីហា ២០០៨ បាន​ឲ្យ​ដឹង​ថា មាន​ទាហាន​ថៃ​ចូល​ក្នុង​ដី​ខ្មែរ​នៅ​តំបន់​ជប់​ត្រឡោក ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​តាមាន់​របស់​ខ្មែរ។

មេបញ្ជាការ​កង​វរសេនា​តូច​លេខ ៤២២ របស់​កង​យោធពល​ខេមរ​ភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ជិត​តំបន់​ប្រាសាទ​តាមាន់ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៤ សីហា ថា តាម​លោក​ទទួល​ព័ត៌មាន​ថា កង​ទាហាន​ថៃ​ឈុត​ខ្មៅ​មួយ​ក្រុម បាន​ចូល​មក​បោះ​ទីតាំង នៅ​តំបន់​ច្រក​ជប់​ត្រឡោក នៃ​ទឹក​ដី​ខ្មែរ ដោយ​មាន​ជីក​លេណដ្ឋាន​ត្រៀម​ប្រយុទ្ធ​ផង។

លោក ប៉ុល ថេន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ច្រក​ជប់ត្រឡោក នៅ​ខាង​លិច​ជប់​គគីរ តាម​របាយការណ៍ វា​បោះ​ទីតាំង ហើយ​ជីក​លេណដ្ឋាន​អី ជុំវិញ​ហ្នឹង។ ពួក​ហ្នឹង​វា​បញ្ជាក់​មក​ថា ពី​ម្សិលមិញ»

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជប់គគីរ​ខាង​លិច ឃុំ​អំពិល ស្រុក​បន្ទាយអំពិល បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តំបន់​ច្រក​ជប់ត្រឡោក​មាន​ចម្ងាយ​ប្រមាណ ១៨០០​ម៉ែត្រ ភាគ​ខាង​លិច នៃ​ភូមិ​ជប់គគីរ​ខាង​លិច​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ដដែល​បាន​អះអាង​ថា កាល​ពី​មុន​កើត​បញ្ហា​នៅ​ប្រាសាទ​តាមាន់ តំបន់​ជប់ត្រឡោក ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​ឆ្លង​ទៅ​ធ្វើការ​ក្នុង​ទឹកដី​ថៃ និង​ធ្លាប់​ដើរ​ច្រូត​ស្បូវ​នៅ​ទីនោះ ៖ «ជប់​ត្រឡោក នៅ​តំបន់​នោះ យើង​ធ្លាប់​ដើរ​ធ្វើការ​ឆ្លង​កាត់​ទៅ​ឡាក់​២៦។ ទ័ព​ឈុត​ខ្មៅ រារាំង​ផ្លូវ​នោះ មិន​ឲ្យ​ខ្មែរ​យើង​ដើរ​កាត់។ វា​ចេញ​មក​កាក់​នៅ​ខាង​មុខ វា​មិន​ឲ្យ​យើង​ចូល»

បញ្ហា​ជាប់​គ្នា​នេះ​ដែរ នៅ​តំបន់​ប្រាសាទ​តាមាន់ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ​ដដែល មេបញ្ជាការ​យោធា​ខ្មែរ​ជាន់​ទាប​មួយ​រូប​ប្រចាំ​តំបន់​នោះ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ថា កង​ទាហាន​ថៃ បាន​ជូន​ដំណឹង​មក​កងទ័ព​ខ្មែរ​អំពី​ការស្នើ​សុំ​បិទ​ទ្វារ​ច្រក​ចូល​ប្រាសាទ ​តាមាន់ សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ជា​បណ្ដោះ​អាសន្ន ដោយ​ហេតុផល​ថា មេបញ្ជាការ​របស់​គេ​មិន​នៅ។

មន្រ្តី​យោធា​ខ្មែរ​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ការស្នើ​សុំ​បិទ​ច្រក​ប្រាសាទ​តាមាន់​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​បញ្ហា​កើត​ឡើង ដោយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចាប់​យក​ឧបករណ៍​ផែនទី GPS របស់​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​របស់​ខ្មែរ​ទៅ​បំផ្លាញ​ ចោល។

ចំណែក​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កងទ័ព​ខ្មែរ​-ថៃ ខ្សែ​ត្រៀម​ជួរ​មុខ​ជិត​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​គេ​ដឹង​ថា គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ប្រសើរ​នៅ​ឡើយ​ទេ ដោយសារ​កាល​កំណត់​នៃ​ការដក​កងទ័ព​ទាំង​សង​ខាង​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ ត្រូវ​បាន​ជាប់​គាំង។

មេបញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ ១២ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ខ្មែរ​នៅ​ទី​នោះ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​ទាហាន​ឈុត​ខ្មៅ​ប៉ារ៉ា​របស់​ ថៃ​នោះ គឺ​នៅ​តែ​ដដែល ៖ «ដូច​លើក​មុន​ហ្នឹង នៅ​ដដែល គេ​មិន​ទាន់​ទៅ​ផង។ ចាំ​មើល​ថ្ងៃ ២៩»

ទាំង​យោធា​ខ្មែរ​និង​ថៃ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​រយៈពេល ៤១​ថ្ងៃ មក​ហើយ គឺ​នៅតែ​បន្ត​រង់ចាំ​ដំណោះស្រាយ​នៃ​កិច្ច​ជួបចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​ ទាំង​ពីរ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ខាង​មុខ​នេះ​ទៀត៕

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on August 25, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s