ប្រធានាធិបតី​ចិន​ជួប​គាល់​ព្រះមហាក្សត្រ​ខ្មែរ


ដោយ ឃឹម សារ៉ង
2008-08-11

ប្រធានាធិបតី ​នៃ​ប្រទេស​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បាន​ជួប​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ក្រុង​ប៉េកាំង ថ្ងៃ​៨ ខែ​សីហា ២០០៨។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា ក្នុង​ឱកាស​នៃ​ការជួប​គាល់​នោះ លោក ហ៊ូ ជិនតាវ បាន​សម្ដែង​អំណរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​ការដែល​ក្រុង​ប៉េកាំង​ទទួល​ធ្វើជា​អ្នក​ទទួល​ភ្ញៀវ​កីឡា ​អូឡាំពិក។

ហើយ​ក្នុង​ឱកាស​នោះ ប្រធានាធិបតី​ចិន ក៏​បាន​ឆ្លៀត​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​ផង​ដែរ ស្តីពី​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី រួម​និង​បញ្ហា​ខ្លះ​ទៀត​ដែល​ភាគី​ទាំង​ពីរ​មាន​ការពាក់ព័ន្ធ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on August 12, 2008, in អន្ដរជាតិ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s