ទាហាន​ឈុត​ខ្មៅ​សើម​នៅ​តំបន់​ប្រាសាទ​តាមាន់​ដក​ថយ​ទៅ​វិញ​ខ្លះ​ហើយ


2008-08-06

ក្រុម ​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​បាន​ចូល​មក​រំលោភ​កាន់កាប់​ដោយ​ខុស​ច្បាប់​នូវ​ តំបន់​ប្រាសាទ​តាមាន់​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​ដក​ថយ​ទៅ​វិញ​ខ្លះ​ហើយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ។

RFA file photo/Savyuth

ទាហាន ​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។ សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ សីហា ២០០៨ ទាហាន​ថៃ​បាន​ដក​ចេញ​ខ្លះ​វិញ​ហើយ​ពី​ប្រាសាទ​តាមាន់​ក្នុង​ខេត្ត​ឧត្ដរ​ មានជ័យ។

អតីត​ព្រឹទ្ធ​សមាជិក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​មិញ​នេះ​ថា ប្រទេស​ថៃ​បាន​យល់ព្រម​កាត់​បន្ថយ​កងទ័ព​ថៃ​ដែល​ជា​កម្លាំង​ប្រយុទ្ធ​ចេញ​ពី ​តំបន់​ជម្លោះ និង​បាន​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​តាមាន់​ហើយ​ដែរ ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ថៃ​ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​របស់​ថៃ​ហ្នឹង បាន​ឆ្លង​យោបល់​គ្នា​ទៅ​គណៈរដ្ឋមន្ត្រី​ហើយ ។ ការព្រមព្រៀង​គ្នា​បាន​និយាយ​ថា​ត្រូវតែ​ដក បន្ថយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​និយមន័យ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឈម​មុខ​ដាក់​គ្នា​ហ្នឹង​គឺ​ជា​ អ្នក​ដែល​មាន​ឯកសណ្ឋាន មាន​សព្វាវុធ​ក្នុង​ការច្បាំង​គ្នា មិន​មែន​ជា​កម្លាំង​ក្នុង​កិច្ច​ការពារ​ព្រំដែន​ឬ​រក្សា​សណ្ដាប់ធ្នាប់​ទេ ។ ក្នុង​ន័យ​ហ្នឹង​អ្វី​ដែល​យើង​ទទួល​ដោយ​រីករាយ​ហ្នឹង គឺ​ថា​មាន​ការដាក់​កម្មវិធី​បន្ថយ​ទ័ព​ដើម្បី​កុំ​ឲ្យ​មាន​ការប្រឈម​មុខ​ ដាក់​គ្នា អា​ហ្នឹង​មួយ ។ ហើយ​ទី​ពីរ​ហ្នឹង​ឃើញ​ថា​ប្រាសាទ​តាមាន់​ធំ តាម​សេចក្ដី​រាយការណ៍​ជា​ផ្លូវការ​ហ្នឹង គឺ​ថា​កងទ័ព​ថៃ​ដែល​ប្រដាប់​អាវុធ​ក្នុង​រូបភាព​ជា​ប្រយុទ្ធ​ហ្នឹង​បាន​ដក​ ថយ​ពី​ប្រាសាទ​តាមាន់ ។ ហើយ​ភាគី​ទាំង​ពីរ​ព្រមព្រៀង​ថា​រៀបចំ​ឲ្យ​មាន​ជំនួប​សា​ជា​ថ្មី​ម្ដង​ទៀត​ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ជាមួយ​និង​ក្រសួង​ការពារ​ជាតិ​ទាំង​ពីរ​ហ្នឹង ក៏ប៉ុន្តែ​ថ្ងៃ​ណា​ដែល​ច្បាស់លាស់​ខាង​ខ្ញុំ​អត់​បាន​ដឹង​ទេ…»

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​រដ្ឋាភិបាល​ខ្មែរ​អាច​ជឿ​ទុកចិត្ត​ចំពោះ​ ព័ត៌មាន​នៃ​ការដក​ទ័ព​ថៃ​ពី​ប្រាសាទ​តាមាន់​បាន​ប៉ុណ្ណា​នោះ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​សម្ដែង​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​ការសន្យា​របស់​ភាគី​ថៃ ក្នុង​ការដោះស្រាយ​បញ្ហា​ស្ថានភាព​តឹងតែង​ផ្នែក​យោធា​នៅ​តាម​តំបន់​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​យ៉ាង​ដូច្នេះ ៖ «អា​នេះ​យើង​ជឿ​ថា​ជា​ផ្លូវការ​ដែល​ ថា​ជា​សម្ដី ជា​ការសម្រេច​របស់​ប្រជាជាតិ​ដែល​ស៊ីវីល័យ ឬ​ក៏​មាន​អរិយធម៌​ខ្ពស់ ដែល​យើង​យក​ពាក្យ​ហ្នឹង​ថា​ជា​ពាក្យ​បាន​ការ ។ ហើយ​ខាង​ភាគី​ខ្មែរ​ខ្ញុំ​បាន​ជម្រាប​ជា​រឿយៗ​ថា សម្ដេចតេជោ ហ៊ុន សែន លោក​ជ្រើសរើស​យក​សន្តិភាព​ក្នុង​ការដោះស្រាយ លោក​ជ្រើសរើស​យក​ផ្លូវ​ច្បាប់​ជាតិ​ឬ​ក៏​អន្តរជាតិ​មក​ដោះស្រាយ លោក​ជ្រើសរើស​យក​អ្វី​ដែល​ជា​មិត្ត​ល្អ​រវាង​ប្រជាជាតិ​ថៃ​ហើយ​និង​ខ្មែរ ឲ្យ​បន្ត​ទៅ​មុខ​ទៀត​ដើម្បី​ផ្ដល់​ឱកាស​ក្នុង​ការរីកចម្រើន ការអភិវឌ្ឍ​ទាំង​សងខាង» ។

គួរ​ជម្រាប​ថា​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​និង​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០០៨ បាន​ឯកភាព​គ្នា​ថា​នឹង​ដក​កងទ័ព​ចេញ​រៀងៗ​ខ្លួន​ពី​តំបន់​ជម្លោះ​ប្រាសាទ​ ព្រះវិហារ ជា​តំបន់​ដែល​ទ័ព​ថៃ​បាន​ចូល​មក​កាន់កាប់​ដោយ​ខុស​ច្បាប់​ដំបូង​គេ ប៉ុន្តែ​ភាគី​ទាំង​ពីរ​នៅ​រង់ចាំ​ការអនុម័ត​ពី​រដ្ឋាភិបាល​រៀងៗ​ខ្លួន ក្នុង​ការកំណត់​ពេលវេលា​និង​ចំនួន​កងទ័ព​ដែល​ត្រូវ​ដក​នោះ ។

ភាព​តានតឹង​ផ្នែក​យោធា​រវាង​ថៃ​និង​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង​ពី​ក្រុម​ ធម្មយាត្រា​ជនជាតិ​ថៃ​៣​នាក់ ដែល​បាន​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ដើម្បី​ចូល​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០០៨ កន្លង​ទៅ​នេះ ក្នុង​បំណង​មក​សម្ដែង​ការប្រឆាំង​ទៅ​នឹង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​ប្រទេស​កម្ពុជា ។

ជម្លោះ​នេះ​បាន​បន្ត​រហូត​ដល់​ប្រាសាទ​តាមាន់​ធំ ក្រោយ​ពី​ទាហាន​ថៃ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទាហាន​ខ្មែរ ចូល​ទៅ​កាន់​ប្រាសាទ​បុរាណ​របស់​ខ្មែរ​មួយ​នេះ ព្រម​ជាមួយ​នឹង​ការបញ្ជូន​កងទ័ព​របស់​ខ្លួន​ចំនួន ៧០​នាក់​បន្ថែម​ទៀត មក​កាន់​តំបន់​ប្រាសាទ​តាមាន់​ធំ​នេះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ជួរភ្នំ​ដងរែក​ជាប់​ព្រំដែន​ខេត្ត​សុរិន្ទ​របស់​ថៃ និង​ខេត្ត​ឧត្តរមានជ័យ​របស់​ថៃ ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on August 6, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. 5 Comments.

  1. Yes, you’re welcome!
    I will wait to read something in your blog later!
    Thanks!

  2. អរគុណ ដែលប្អូនបានយកចិត្តទុកដាក់ ខ្ញុំនឹងព្យាយាមដាក់ឲ្យបានច្រើន

  3. បងប្រុស!ប្អូនសុំបងមួយបានទេ!
    តើបងអាចដាក់រឿងរ៉ាវទាំងប៉ុន្មានដែលទាក់ទងនឹងប្រាសាទ
    រឺរ៉ាវផ្សេងដែលនិយាយពីខ្មែរ-សៀមបានទេបង?
    ព្រោះវាសំខាន់ណាស់!
    អរគុណ!

  4. សូមរង់ចាំ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s