ទំនាក់​ទំនង​រវាង​ខ្មែរ​និង​សៀម​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​ខុស​ពី​ធម្មតា


2008-07-31

លោក ​ឧត្ដមសេនីយ៍​ទោ សុខ ភាព ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត បាន​ថ្លែង​ថា​ក្រោយពី​មាន​សភាពការណ៍​តានតឹង​នៅ​ឯ​ប្រាសាទ​ព្រះវិហារ​មក ភាគី​ថៃ​មិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​ទៀត​ទេ ។

លោក​ឧត្ដមសេនីយ៍​ទោ​បាន​បញ្ជាក់​ថា សកម្មភាព​ថៃ​សហការ​ល្អ​ជាមួយ​កម្ពុជា​ដូច​សព្វដង​នោះ​គឺ​ខុស​ពី​ធម្មតា សូម្បីតែ​ដំណើរ​ទស្សនកិច្ច​របស់​កូន​ស្ដេច​ថៃ​ដែល​គេ​ដឹង​ថា​មក​កាន់​ស្រុក​ ប៉ាត់ត្យា ក្នុង​ខែត្រ​ស្រះកែវ នា​ថ្ងៃ​ទី​៣១​នេះ ក៏​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​មិន​ទទួល​បាន​ព័ត៌មាន​ដែរ ។

លោក​ឧត្ដមសេនីយ៍​ទោ សុខ ភាព បាន​ឲ្យ​ដឹង​ថា ៖ «តាម​មើល​ដូច​រឿង​ ព្រះវិហារ គេ​មក​ក៏​មិន​ប្រាប់​យើង ។ ដូច្នេះ​គេ​ធ្វើ​អី​គេ​ឈប់​ផ្ដល់​ព័ត៌មាន​ឲ្យ​យើង​ហើយ គេ​ធ្វើ​តាម​ផែនការ​របស់​គេ»

ចំណែក​ឯ​លោក ម៉ៅ រ៉ៃ មេបញ្ជាការ​វរសេនា​តូច​ការពារ​ព្រំដែន​៨០៧ បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​ស៊ើប​ការណ៍​ថា ថៃ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា បាន​បញ្ជូន​កងទ័ព​ជា​ឯកសណ្ឋាន​ប៉ារ៉ា​និង​ទាហាន​ឈុត​ខ្មៅ​ប្រមាណ​២០០​នាក់ ដាក់​នៅ​ចំណុច​០៣ ក្បែរ​ជើង​ភ្នំ​ដងរែក​ក្នុង​ស្រុក​ប៉ាត់ត្យា ខែត្រ​ស្រះកែវ ដោយ​មាន​រថពាស​ដែក​ចំនួន​១៥​គ្រឿង​ប្រចាំការ​នៅ​ទី​នោះ ដោយ​ភាគី​ថៃ​អះអាង​ថា​ការដាក់​កម្លាំង​នៅ​ទី​នោះ​គឺ​ដើម្បី​ការពារ​ស្ដេច​ថៃ ​ចុះ​មក​ពិនិត្យ​មើល​តំបន់​អភិវឌ្ឍន៍​នៅ​ទី​នោះ ។

លោក ម៉ៅ រ៉ៃ បាន​មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ​បើ​រថក្រោះ​ហើយ​និង​អាស្គុត ហើយ​និង​កម្លាំង យើង​ឃើញ​នឹង​ភ្នែក​ជាក់ស្ដែង​តែម្ដង»

លោក ហាំ វណ្ណៈ មេ​បញ្ជាការ​វរសេនា​តូច​ការពារ​ព្រំដែន​លេខ​៩៩១ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៣១ ខាង​កម្លាំង​ការពារ​ព្រំដែន​សង្កេត​ឃើញ​ឧទ្ធម្ភាគចក្រ​ចំនួន​៥​គ្រឿង បាន​ហោះ​ហើរ​តាម​ក្រវ៉ាត់​ព្រំដែន​នៅ​ក្នុង​ទឹក​ដី​ថៃ តាម​បណ្ដោយ​ព្រំដែន​នៃ​ស្រុក​កំរៀង ខែត្រ​បាត់ដំបង ឆ្ពោះ​ទៅ​កាន់​ស្រុក​ប៉ាត់ត្យា ខែត្រ​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​ស្ដេច​ថៃ ។

លោក ហាំ វណ្ណៈ បាន​ឲ្យ​ដឹង​ថា ៖ «មាន​ចំនួន​ឧទ្ធម្ភាគចក្រ​ប្រហែល​ជា​៥​គ្រឿង​ដែល​ឆ្លងកាត់​ដី មិន​មែន​ខាង​យើង​ទេ គ្រាន់តែ​វា​បើក​អៀប​ព្រំដែន​ដើម្បី​ទៅ​ប៉ាត់ត្យា»

លោក សយ វណ្ណារ៉េត មេ​បញ្ជាការ​កង​៥០៣​ការពារ​ក្រវ៉ាត់​ព្រំដែន​ក្នុង​ខែត្រ​បន្ទាយមានជ័យ​បាន​ ថ្លែង​ថា ការដាក់​ពង្រាយ​កម្លាំង​ទ័ព​របស់​ថៃ​និង​គ្រឿង​សព្វាវុធ​ផ្សេងៗ​នៅ​តាម​ ព្រំដែន គឺ​ជា​យុទ្ធសាស្ត្រ​របស់​ភាគី​ថៃ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​ កម្ពុជា ដើម្បី​បង្កើន​ឲ្យ​មាន​កិច្ចចរចា​តាម​នយោបាយ​ការទូត​តែប៉ុណ្ណោះ ។

ក្រោយពី​ការចូល​លុកលុយ​ឈ្លានពាន​របស់​ថៃ​ប្រទេស​កម្ពុជា​បាន​ជួប​ចរចា​ ជាមួយ​នឹង​ប្រទេស​ថៃ​ចំនួន​២​លើក​រួច​មក​ហើយ ដើម្បី​ឲ្យ​មាន​ការដក​ទ័ព​ចេញ ប៉ុន្តែ​ការចរចា​ចុងក្រោយ​នៅ​ខែត្រ​សៀមរាប កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​ទៅ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​នោះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សកម្មភាព​ចល័ត​ទ័ព​នៅតែ​មាន​ដដែល​នៅ​តាម​តំបន់ ​ព្រំដែន ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on August 1, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s