ប្រធាន​សមាគម​អាស៊ាន​អំពាវនាវ​ឲ្យ​ភាគី​ខ្មែរ​និង​សៀម​មាន​ការអត់ធ្មត់


2008-07-21

ប្រធាន ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​អំពាវនាវ​ឲ្យ​ភាគី​ខ្មែរ​និង​ថៃ មាន​ការអត់ធ្មត់​ឲ្យ​បាន​អតិបរិមា​ចំពោះ​បញ្ហា​ប្រឈមមុខ​ដាក់​គ្នា​ផ្នែក​ យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

ប្រធាន​សមាគម​អាស៊ាន លោក George Yeo ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី បាន​សម្ដែង​សេចក្ដី​បារម្ភ​ចំពោះ​ការប្រឈម​មុខ​ផ្នែក​យោធា​នោះ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងសងខាង​ដោះស្រាយ​បញ្ហា​ដោយ​មិត្តភាព​ក្នុង ​ស្មារតី​សាមគ្គីភាព​អាស៊ាន និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​នឹង​គ្នា ។

គួរ​ជម្រាប​ថា​ការប្រឈមមុខ​ដាក់​គ្នា​ខាង​ផ្នែក​យោធា​រវាង​ប្រទេស​ថៃ​និង ​កម្ពុជា​មាន​សភាព​កាន់តែ​តឹងតែង​ឡើងៗ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​ទ័ព​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ កាន់តែ​ច្រើន​ដែរ​នោះ ។

សភាពការណ៍​ប្រឈមមុខ​ដាក់​គ្នា​ជុំវិញ​ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ​និង​ ទឹក​ដី​ដែល​មិន​ទាន់​បាន​កំណត់​ព្រំដែន​បាន​ច្បាស់លាស់​នោះ បាន​កើតឡើង​នៅ​បន្ទាប់ពី​ប្រទេស​ថៃ​បាន​បរាជ័យ​ក្នុង​ការរារាំង​ប្រទេស​ កម្ពុជា​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់ ​អង្គការ​យូណេស្កូ ។

អង្គការ​យូណេស្កូ​បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 22, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s