អតីត​ព្រះមហាក្សត្រ​ប្រទាន​អំណោយ​លើក​ទឹកចិត្ត​ទាហាន​ខ្មែរ​នៅ​ព្រះវិហារ


2008-07-20

ព្រះមហាវីរក្សត្រ ព្រះវររាជ​មាតា​និង​ព្រះមហាក្សត្រ​ផង​ដែរ បាន​ផ្តល់​សម្ភារៈ​ជំនួយ តង់ មុង ភួយ និង​ម្ហូប​អាហារ ដើម្បី​លើក​ទឹកចិត្ត​ទាហាន​ខ្មែរ​ដែល​កំពុង​ការពារ​បរិវេណ​តំបន់​ប្រាសាទ​ ព្រះវិហារ ។

RFA Photo/Savyuth

ទាហាន ​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​​ផ្តល់​សម្ភារៈ​ជំនួយ​ដល់​ទាហាន​ខ្មែរ​ដែល​នៅ​យាម ​ការពារ​ប្រាសាទ​ព្រះវិហារ។

មន្ត្រី​ខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា ព្រះមហា​វីរក្សត្រ នរោត្តម សីហនុ បាន​ត្រាស់​បញ្ជា​ឲ្យ​ធ្វើការ​ផ្តល់​សម្ភារៈ​លើក​ទឹកចិត្ត​ទាហាន​ខ្មែរ​នេះ តាមរយៈ​មន្ត្រី​ចៅហ្វាវាំង លោក គង់ សំអុល ។

លោក អ៊ុំ តារាវុធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឥឡូវ​នេះ លោក​ទាំង​បី​អង្គ ក្នុង​នាម​ព្រះមហាក្សត្រ​បាន​បញ្ជូន​ជំនួយ​ទៅ​ប្រាសាទ​ព្រះវិហារ​សម្រាប់​ ប្រជាជន​យើង យុទ្ធជន​យើង និង​ព្រះសង្ឃ​ដែល​គង់​នៅ​ក្នុង​វត្ត​ប្រាសាទ​ព្រះវិហារ​នេះ ដោយ​លោក​បាន​បញ្ជា​ទៅ​លោក​ចៅហ្វាវាំង គង់ សំអុល ម្សិលមិញ ថា ឲ្យ​យក​អង្ករ ត្រី​ងៀត ត្រី​ខ​កំប៉ុង ហើយ​ជា​ពិសេស តង់​សម្រាប់​ការបោះ​ជំរំ​នៅ ព្រោះ​ទាហាន​យើង​រងា​អត់​មាន​តង់ … លោក​បញ្ជា​ឲ្យ​ទិញ​តង់​យក​ទៅ​ឲ្យ​ទាហាន​ដែល​យាម​ការពារ​ប្រាសាទ​ព្រះវិហារ»

ព្រះរាជទាន​ផ្តល់​សម្ភារៈ​លើក​ទឹកចិត្ត​ទាហាន គឺ​នៅស្រប​នឹង​ដំណើរ​គណៈប្រតិភូ​ខ្មែរ ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​នៅ​ស្អែក​នេះ ទៅ​ប្រទេស​ថៃ ដើម្បី​ជួប​ចរចា​លើក​ដំបូង​បំផុត ជាមួយ​នឹង​គណៈប្រតិភូ​ថៃ ក្នុង​បំណង​ចរចា​ជុំវិញ​បញ្ហា​តានតឹង​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

គណៈប្រតិភូ​ខ្មែរ​ដែល​នឹង​ធ្វើ​ដំណើរ​នៅ​ស្អែក​នេះ មាន​ចំនួន ១០​នាក់ ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ។

ការធ្វើ​ដំណើរ​របស់​គណៈប្រតិភូ គឺ​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ឈប់​នៅ​ប៉ោយប៉ែត ហើយ​ពី​ប៉ោយប៉ែត នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ព្រំប្រទល់​ថៃ ចូល​ទៅ​កាន់​ខេត្ត​ស្រៈកែវ ដើម្បី​ជួប​ចរចា​ជាមួយ​គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ​អគ្គមេបញ្ជាការ​កងទ័ព​ថៃ លោក ប៊ុនស្រាង ណុបប្រាឌីត ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 21, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s