ស្ថានភាព​នៅ​ព្រះវិហារ​នៅ​តានតឹង​ដដែល​មក​ទល់​នឹង​ថ្ងៃ​១៩ កក្កដា​នេះ


2008-07-19

ស្ថានការណ៍ ​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា នៅ​តែ​មាន​សភាព​តានតឹង​ដដែល ខណៈ​ដែល​ទាហាន​ថៃ ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​បន្ថែម​ទៀត ។

RFA Photo/Keo Nimol

ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។

ខាង​ក្រោម​នេះ​ជា​សេចក្ដី​រាយការណ៍​របស់​លោក សាវយុទ្ធ ដែល​ឈរ​ជើង​នៅ​ប្រាសាទ​ព្រះវិហារ តាមរយៈ​ការសាកសួរ​របស់​លោក កែវ និមល ៖

កែវ និមល ៖ លោក សាវយុត លោក​កំពុងតែ​យកព័ត៌មាន​នៅ​ប្រាសាទ​ព្រះវិហារ មក​ទល់​នឹង​ថ្ងៃ​នេះ (១៩ កក្កដា) តើ​សភាពការណ៍​នៅ​ទីនោះ​មាន​សភាព​យ៉ាងម៉េច​ហើយ​ចំពោះ​សកម្មភាព​ផ្សេង​ៗ​របស់​ កងទ័ព?

សាវយុត ៖ សូម​ជម្រាប​ថា រហូត​មក​ដល់​ថ្ងៃ​នេះ សកម្មភាព​កងទ័ព​នៅ​មិនទាន់​មាន​សភាព​ប្រសើរ​ទេ នៅ​មាន​ស្ថានភាព​តឹងតែង​នៅ​ឡើយ ដោយសារ​តែ​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ នៅ​ថ្ងៃ​នេះ បាន​ចូល​មក​ចំនួន​ជាង ១០០​នាក់​ទៀត ។

កែវ និមល ៖ តើ​ចំនួន​ទ័ព​ទាំង​សង​ខាង បាន​កើន​ដល់​ចំនួន​ប៉ុន្មាន​ហើយ តាម​ដែល​លោក​ដឹង​ពី​នាយ​ទាហាន​នៅ​ទីនោះ ?

សាវយុត ៖ បើ​តាម​ការប្រាប់​ពី​កង​ទាហាន​ខ្មែរ ដែល​នៅ​ជាប់​នឹង​បន្ទាត់​ព្រំដែន បាន​និយាយ​ថា វត្តមាន​កង​ទាហាន​ថៃ ដែល​ចូល​ក្នុង​ទី​វត្ត​ខ្មែរ​នោះ មាន​ប្រមាណ​ជា ៥០០​នាក់​ជាង​ទៅ​ហើយ ហើយ​នៅ​តាម​ព្រំដែន​មាន​ប្រមាណ​ប្រហែល​ជា​ជិត ៣០០​នាក់​ទៀត ។ ចំណែកឯ​កងទាហាន​ខ្មែរ ដោយឡែក​មេបញ្ជាការ​សុំ​រក្សា​ការសម្ងាត់ ដោយ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​ទេ ក៏​ប៉ុន្តែ​វត្តមាន​ទាហាន​ខ្មែរ គឺ​ច្រើន​ហើយ ។

កែវ និមល ៖ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ក្រោយ​ពេល​មាន​ការប្រឈមមុខ​គ្នា​និង​ការកើន​ចំនួន​ទ័ព​បែប​នេះ តើ​លោក​សង្កេត​ឃើញ​យ៉ាងម៉េច​ដែរ?

សាវយុត ៖ យើង​ឃើញ​ថា នៅឯ​ភូមិ​មួយ​ជាប់​នឹង​បន្ទាត់​ព្រំដែន ដែល​ជា​ច្រក​ចេញ​ចូល គឺ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីនោះ ភាគ​ច្រើន​ចាក​ចេញ​មក​កាន់​តំបន់​ប្រាសាទ​ទី​ពីរ​នៃ​ព្រះវិហារ​ហើយ ។

កែវ និមល ៖ ក្រោយពេល​ដែល​នាយករដ្ឋមន្រ្តី​ខ្មែរ លោក​បាន​ផ្ញើ​លិខិត​ជា​ផ្លូវការ​មួយ ទៅ​ជូន​លោក​នាយករដ្ឋមន្រ្តី​ថៃ​នោះ សុំ​ឲ្យ​មាន​ការដក​ទ័ព​និង​រក្សា​ស្ថានភាព​ដូច​មុន​ថ្ងៃ​កងទ័ព​ថៃ រាយ​ទ័ព​នោះ ប៉ុន្តែ​ខាង​នាយករដ្ឋមន្រ្តី បាន​ឆ្លើយ​មក​វិញ​ថា វត្ត​កែវសិក្ខាគិរីស្វារៈ​នោះ តាម​ផែនទី​ជា​ទឹកដី​ថៃ ។ ដូច្នេះ​ក្រៅ​ពី​មាន​ការឆ្លើយឆ្លង​លិខិត​នេះ តើ​លោក​មាន​បាន​ដឹង​ថា មតិ​ប្រជាពលរដ្ឋ ឬ​ក៏​អាជ្ញាធរ​នៅ​ទីនោះ​យ៉ាងម៉េច​ដែរ?

សាវយុត ៖ ខ្ញុំ​បាន​សាកសួរ​ទៅ​ប្រជាពលរដ្ឋ អំពី​បញ្ហា​នេះ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​សម្ដែង​កំហឹង ប្រតិកម្ម​ជា​ច្រើន​ទៅ​លើ​ការអះអាង​របស់​មន្រ្តី​ថៃ​នោះ ដោយ​ថា ការនិយាយ​បែប​ជា​ការមួយ​មិន​គ្រប់​លក្ខណៈ​ផង ពីព្រោះ​ដី​នេះ​ជា​ទឹកដី​ខ្មែរ​យូរលង់​ណាស់​មក​ហើយ ដែល​គាត់​រស់នៅ​ប្រមាណជា ជិត​១០​ឆ្នាំ​ហើយ តាំង​ពី​ធ្វើ​សមាហរណកម្ម​កម្លាំង​ខ្មែរ​ក្រហម​ចុង​ក្រោយ ហើយ​គាត់​មិន​ដែល​ឃើញ​វត្តមាន​កង​យោធា​ថៃ​ណា ចូល​មក​កាន់​តំបន់​នេះ​ទេ ។

កែវ និមល ៖ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ថ្ងៃ​នេះ​មាន​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ ខាង​កងរាជ​អាវុធ​ហត្ថ​កម្ពុជា បាន​ទៅ​ទីនោះ តើ​លោក​មាន​បាន​ទទួល​ដំណឹង​នេះ​ទេ?

សាវយុត ៖ បាទ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១០​ព្រឹក​ថ្ងៃ​នេះ យើង​ឃើញ​វត្តមាន​របស់​លោក​ឧត្ដមសេនីយ៍​ឯក​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើ​ ផ្ទៃ​ប្រទេស លោក​បាន​មាន​វត្តមាន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ហើយ​មាន​មន្រ្តី​បរទេស​ជា​ដើម គឺ​បាន​មក​ជាមួយ​គ្នា ហើយ​បាន​ទៅពិនិត្យ​នៅ​ច្រកទ្វារ​ខាង​ក្រោម​នៃ​ច្រកចូល​ប្រាសាទ​ព្រះវិហារ ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 21, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s