ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​សៀម​ឈាន​ដល់​ថ្ងៃ​ទី​៤


2008-07-18

រហូត ​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ បាន​ឈាន​ដល់​ថ្ងៃ​ទី​បួន​ហើយ ។

RFA Photo/Keo Nimol

ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។

សេចក្ដី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា​មន្ត្រី​ខ្មែរ​និង​ថៃ​កំពុងតែ​ចរចា​គ្នា​ដើម្បី​ទប់ស្កាត់​ កុំ​ឲ្យ​មាន​ការផ្ទុះ​អាវុធ​និង​បង្ហូរ​ឈាម​គ្នា ។

ខាង​ភាគី​ថៃ​នៅតែ​បន្ត​ជញ្ជូន​ទាហាន​មក​កាន់​វត្ត​ខ្មែរ​មួយ​ឈ្មោះ កែវសិក្ខាគិរីស្វរៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ ។ សេចក្ដី​រាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា មាន​ទាហាន​ថៃ​បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ​៧០០​នាក់ ។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការអាម៉េ​កាំភ្លើង​ដាក់​គ្នា​រវាង​ទាហាន​ថៃ​និង​ទាហាន​ខ្មែរ ខណៈដែល​ទាហាន​ខ្មែរ​ប្រមាណ​៥០​នាក់​បាន​ចូល​ទៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ ព្រះវិហារ ដើម្បី​ការពារ​ចង្ហាន់​ដែល​ត្រូវ​ប្រគេន​ដល់​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​អង្គ​ នៅ​ក្នុង​វត្ត​នោះ ដើម្បី​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូល​ព្រះវស្សា​ផង ។

ប្រជាពលរដ្ឋ​ថៃ​បាន​នាំគ្នា​ផ្ដល់​នំ​ចំណី ម្ហូប​អាហារ ដល់​ទាហាន​ឈុត​ខ្មៅ​ថៃ ទោះជា​យ៉ាងណា​ខាង​ទាហាន​ខ្មែរ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​ជួប​បញ្ហា​ហេវ​ហត់​អស់​កម្លាំង ដោយសារ​មិន​មាន​អាហារ​គ្រប់គ្រាន់​និង​មិន​មាន​កន្លែង​ជ្រក​ភ្លៀង​ឡើយ ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 19, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s