ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ល្ងាច​ថ្ងៃ​១៧ កក្កដា


2008-07-17

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក សាវយុត ដែល​បាន​ទៅ​ដល់​តំបន់​ប្រាសាទ

ព្រះវិហារ​បាន​រាយការណ៍​អំពី​ស្ថានភាព​នៅ​តំបន់​នោះ ។

AFP Photo

ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ឈប់​សម្រាក​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ

ព្រះវិហារ កាលពី​ថ្ងៃ​១៦ កក្កដា ឆ្នាំ២០០៨ ។

សាវយុត ៖ សូម​ជម្រាប​ថា​ពេល​នេះ​ខ្ញុំ​បាទ​កំពុងតែ​ឈរ​នៅ​ខាង​ ក្រោម

ប្រាសាទ​ព្រះវិហារ​នៃ​កំពូល​ភ្នំ​ដងរែក​ហើយ ហើយ​ស្ថានភាព​នៅ​ទី​នេះ

មិន​មាន​អ្វី​ប្រែប្រួល​ទេ កង​ទាហាន​ថៃ​នៅតែ​ចូល​កាន់កាប់​តំបន់​វត្ត​ខ្មែរ

មួយ​ដដែល ហើយ​មិន​ព្រម​ដក​ចេញ​ទេ ។

បើ​តាម​កង​ទាហាន​បាន​ប្រាប់​ថា​វត្តមាន​កង​ទាហាន​ថៃ​មក​កាន់​ទី​នោះ​មាន

ចំនួន​រហូត​ទៅ​ដល់​ជាង​៤០០​នាក់​ហើយ រហូត​ដល់​ល្ងាច​ថ្ងៃ​នេះ ។

តាម​សភាពការណ៍​ចុង​ក្រោយ​បាន​ប្រាប់​ថា កង​ទាហាន​ដោះ​មីន​របស់

ថៃ​ចំនួន​ប្រមាណ​៧០​នាក់​បាន​បញ្ជូន​ដល់​តំបន់​វត្ត​ នោះ​ហើយ​ដើម្បី​ធ្វើ

ការ​រុករក​និង​ដោះ​មីន ។ តាម​ស្ថានភាព​នេះ​អាច​កង​ទាហាន​ថៃ​ទាំង​នោះ

គ្រោង​នឹង​បោះ​ទីតាំង​នៅ​ទី​នោះ ​រយៈពេល​យូរ​មិនមែន​បណ្ដោះអាសន្ន​ទេ ។

មុំ សុផុន ៖ តើ​លោក​បាន​ជួប​នឹង​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ ឬ​ក៏​ជួប​ជាមួយ

មន្ត្រី​ណា​មួយ​ឬ​ទេ ?

សាវយុត ៖ នៅ​ពេល​នេះ​ខ្ញុំ​កំពុងតែ​ជួប​ជាមួយ​នឹង​មេ​បញ្ជាការ​ជាន់ខ្ពស់​ម្នាក់

ដែល​ ទទួល​បន្ទុក​ការពារ​ព្រំដែន ។ គាត់​បាន​ជម្រាប​ថា​ស្ថានការណ៍​នៅ​លើ​ខ្នង

ភ្នំ​ប្រាសាទ​នោះ គឺ​កង​ទាហាន​ខ្មែរ​និង​កង​ទាហាន​ថៃ​កំពុង​តែ​ប្រឈមមុខ​ដាក់​គ្នា

នៅឡើយ ក៏ប៉ុន្តែ​មិនមាន​ភាព​ប្រទូសរ៉ាយ​ដោយ​អាវុធ​ទេ ។

ប្រហែល​ជា​មួយ​ម៉ោង​មុន​នេះ​គឺ​ស្ថានភាព​ចម្រូងចម្រាស​ដាក់​គ្នា​រវាង​ កងកម្លាំង

ខ្មែរ​និង​កងកម្លាំង​ថៃ​នៅ​ពេល​ដែល​ខាង​ខ្មែរ​បាន​យក​ព្រះសង្ឃ​ ពីរ​បី​អង្គ​ទៅ​កាន់​វត្ត

នោះ​ដើម្បី​ធ្វើ​បុណ្យ ។

មុំ សុផុន ៖ តើ​ការចម្រូង​ចម្រាស​ហ្នឹង​របៀប​ណា​ដែរ ?

សាវយុត ៖ បើ​តាម​កង​ទាហាន​ខ្មែរ​បាន​ប្រាប់​ថា ភាព​ចម្រូងចម្រាស​នោះ​បាន

កើតឡើង​នៅ​ពេល​ព្រះសង្ឃ​ខ្មែរ​បាន​ទៅ​ដល់​ដោយសារ​ កង​ទាហាន​ថៃ​មិន​ចង់

ឲ្យ​មាន​វត្តមាន​ព្រះសង្ឃ​ខ្មែរ​វិល​ចូល​ទៅ​កាន់​វត្ត​ ដែល​គេ​កំពុងតែ​កាន់កាប់​នោះ

ទៀត​ទេ ។ ដូច្នេះ​ភាព​ចម្រូងចម្រាស​គឺ​បាន​ច្រាន​គ្នា​រវាង​ទាហាន​ខ្មែរ​និង​កង​ទាហាន

ថៃ​ដោយសារតែ​គេ​មិន​ចង់​ឲ្យ​ព្រះសង្ឃ​ចូល​មក​ស្នាក់​នៅ​ក្នុង​ទី​អារាម​ របស់​ខ្មែរ​នោះ ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 18, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s