ព្រះ​មហាវីរក្សត្រ​ស្វាគមន៍​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក


2008-07-08

អតីត ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ ដែល

បង្ខំ​ឲ្យ​ប្រទេស​ថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​កម្ពុជា​វិញ តាមរយៈ

ការតវ៉ា​ផ្លូវ​តុលាការ​អន្តរជាតិ បាន​មាន​ព្រះរាជ​បន្ទូល​ស្វាគមន៍​ចំពោះ

ដំណើរការ​ដែល​កម្ពុជា​បាន​សម្រេច​ ដោយ​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ

ព្រះវិហារ​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ ពិភពលោក ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

មន្ត្រី​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ លោក អ៊ុំ ដារាវុធ បាន​មាន​ប្រសាសន៍

ថា​ព្រះរាជ​បន្ទូល​របស់​ព្រះ​មហាវីរក្សត្រ​នៅ​ថ្ងៃ​នេះ​គឺ ​នៅ​ក្រោយ​កិច្ច​ប្រឹងប្រែង

ខ្លះ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ប៉ុនប៉ង​មិន​បាន​សម្រេច​ក្នុង​កិច្ច​ព្យាយាម​ចង់​រារាំង

មិន​ឲ្យ​មាន​ ការដាក់​ប្រាសាទ​បុរាណ​ខ្មែរ​នោះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

លោក អ៊ុំ ដារាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «លោក​ស្វាគមន៍ លោក​មាន​ព្រះរាជ

តម្រិះ​ថា រឿង​នេះ​ខ្ញុំ​ទាមទារ​យូរ​ណាស់​មក​ហើយ​ត្រូវតែ​ជា​របស់​ខ្មែរ កម្ពុជា អត់

មាន​រឿង​អ្នក​ណា​ជំទាស់​បាន​ទេ ពីព្រោះ​សេចក្ដី​សម្រេច​ហើយ​និង​សាលក្រម

របស់​តុលាការ​អន្តរជាតិ គឺ​ទុក​ជា​គេ​ហៅ​អត់​មាន​កំណត់​ពេលវេលា​ដូច​គេ​ថា

នោះ​ទេ …ជា​ស្ថាពរ​ទៅ​ហើយ យើង​អត់​មាន​កែ​ប្រែ​បាន​ទេ លោក​មាន​ព្រះ

រាជ​ឱង្ការ​អ៊ីចឹង»

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​ដដែល​បាន​ថ្លែង​ថា ព្រះ​មហាវីរក្សត្រ​តែង

មាន​បន្ទូល​ថា ក្នុង​ព្រះរាជ​ជីវិត​ព្រះ​អង្គ​ព្រឹត្តិការណ៍​ធំ​៣​ដែល​ព្រះអង្គ​តែង​ចាំ

មិន​ភ្លេច គឺ​មួយ​នៅ​ឆ្នាំ​១៩៤៧ ដែល​ប្រទេស​ថៃ​បាន​សង​មក​កម្ពុជា​វិញ​នូវ

ខេត្ត​មួយ​ចំនួន​ដូច​ជា សៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និង

ព្រឹត្តិការណ៍​ធំ​ទី​២ នៅ​ឆ្នាំ​១៩៥៣ ដែល​ខ្មែរ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស

បារាំង និង​ព្រឹត្តិការណ៍​ធំ​ទី​៣ គឺ​ថ្ងៃ​ដែល​ខ្មែរ​ឈ្នះ​ក្តី​ជាមួយ​ប្រទេស​ថៃ​នៅ

ឆ្នាំ​១៩៦២ ដែល​បង្ខំ​ឲ្យ​ថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា​វិញ

តាមរយៈ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ប្រទេស​ហុល្លង់ ៕

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 9, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s