មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ


មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ

.មជ្ឈដ្ឋានភូមិសាស្រ្ដ

ក្នុង​សម័យ​ដែល​រុងរឿងបំផុត​ ទឹកដីខ្មែរ​បាន​លាត​សន្ធឹង​ទៅ​លើភូមិភាគធំ​នៃអាស៊ីអគ្នេយ៍ដីគោក។​ ក្រៅ​ពីប្រទេស​ខ្មែរបច្ចុប្បន្ន​ ទឹកដីកូសាំងស៊ីន​ទាំងមូល​ ផ្នែកខាងត្បូង​ និង​កណ្ដាល​នៃប្រទេសលាវ​ និង​ផ្នែកខាងកើតនៃ​ប្រទេសថៃ​ ក៏ជារបស់ខ្មែរដែរ​។ ហើយ​មានពេលខ្លះ​ អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ដល់​ជ្រោយ​ម៉ាឡាយូ​ និង​ ប្រទេស​ភូមា​ថែម​ទៀត​ផង​។ ពីស.. ទី១៣ ដល់ ១៩ ទឹកដី​ខ្មែរ​ត្រូវរួញ​បន្ដិចម្ដងៗ​ ដោយ​សារអំពើ​រុករាន​របស់​ជនជាតិ​សៀម​ និង​ជនជាតិយួន​ ដែល​មាន​បំណង​យក​ទន្លេមេគង្គ​ធ្វើ​ជាព្រំដែន​រួមរបស់គេ​។ ដោយ​មាន​ការស្នើ​សុំពី​សំណាក់​ស្ដេច​ខ្មែរ ​ហើយ​ដែល​ស្រប​នឹង​ប្រយោជន៍​គេ​ផង​នោះ​ បារាំង​បាន​ធ្វើអន្ដរាគមន៍​ចូលមកក្នុងនយោបាយខ្មែរ​ ហើយប្រហែល​ដោយ​សារ​ជាតិខ្មែរ​យើងក៏អាចនៅគង់វង់រហូតដល់សព្វថ្ងៃ​ ព្រមទាំងអាចថែរក្សាទឹកដី​ ដែល​ខ្លួនធ្លាប់មានកាលពីស.វទី១៨។​ ប៉ុន្ដែជនជាតិខ្មែររាប់លាននាក់​ ត្រូវឃ្លាតឆ្ងាយពីមាតុ​ភូមិ​របស់​ខ្លួន​ ហើយត្រូវរស់នៅ​ក្រោមការគ្រប់គ្រង​របស់ជនបរទេស​ដែលបានយកទឹកដីខ្មែរធ្វើជា​ទឹកដីរបស់គេ។​ ប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដីប្រមាណ​ ១៨១០៣៥គ.មក្រលា​ ហើយស្ថិតនៅ​ចន្លោះប្រទេសថៃ​ ប្រទេសលាវ​ ប្រទេសវៀតណាមខាងត្បូង​ និងឈូងសមុទ្រថៃ។បើនិយាយពី​សណ្ឋាន​ដី គេឃើញមានភូមិភាគពីរខុសគ្នា​ មួយផ្នែកជាដី​ខ្ពស់នៅ​ខាងជើងឦសាន និងនីរតី​ មួយផ្នែកទៀតជាដីទំនាបតំបន់បឹងទន្លេសាប អាងទន្លេមេគង្គ និងតំបន់សឆ្នេរមុទ្រ។​

ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ​ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដី​ទំនាប។​

នៅទិសនិរតីភ្នំក្រវាញ ​បានលាតសន្ធឹងតាមឆ្នេរសមុទ្រ​ តែមានកំពស់មធ្យមមិនហួសពី ១០០០ម​ ឡើយ​។

នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅខាងត្បូងជួរភ្នំ​នេះ​ គេឃើញមានភ្នំដងរែក និងខ្ពង់រាបខ្លះ ភ្នំគូលេន។នៅទិសឦសាន​ ខ្ពង់រាប​ក្រានិត (granite)​ បានលាតសន្ធឹងក្នុងខេត្ដរតនគីរី​ និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមានកំពស់រហូតដល់​ ១០០០ម​ (កន្លែងប្រជុំព្រំដែន ៣) ខ្ពង់រាបទាំងនេះជាប្រភពនៃស្ទឹង​ ៣ ដែលបានហូរឆ្ពោះទៅរក​ទន្លេមេគង្​គ គឺស្រែពក សេសាន និងសេកង។ ផ្នែកកន្ដាលនៃប្រទេសខ្មែរ មានសន្ឋានជាបាត​ចានដែកធំមួយដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះ​ហើយដែលមានមនុស្សរស់នៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម​ ព្រោះដីមានជីជាតិ និងមានទំហំ​ធំទូលាយ​ជាងគេនៅអិណ្ឌូចិនទាំងមូលនេះ។​

ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។​ ទន្លេមានប្រវែងជាង៥០០០គ.ម មានប្រភពចេញពីខ្ពង់រាបទីបេ ហើយបាន​ហូរកាត់ប្រទេសចិន​ខាងត្បូង ប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាងត្បូង។ ​នៅត្រង់ខោនប្រទេសលាវ ដុំថ្មជាច្រើនបាន​រាំងផ្លូវ​ ទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់​ប្រមាណ២០ម​ ហើយដែលជាហេតុបន្ដាលអោយមានល្បាក់ទឹកមិនអាចអោយកប៉ាលធ្វើ​​ចរាចរណ៍​ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹងដល់ទៅ ២.គម ហើយ​មានទំហំប្រមាណ៦០០គ.ម។​

វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបាន​​បែកជាបួនត្រង់កន្លែងដែលគេហៅថា «ទន្លេ៤មុខ» ទន្លេធំ ទន្លេសាប ទន្លេតូច ទន្លេបាសាក់។ នៅ​ខែមិនា មេសា ទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះចូលដល់រដូវភ្លៀង​ជោគជាំនៅខែកក្កដា ទឹកទន្លេឡើងខ្លាំង ធារទឹកអាចដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី ​(លើសទន្លេក្រហមទៅទៀតដែលមានធារទឹកតែ ៣០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី) ទន្លេតូច ​និងទន្លេបាសាក់មិន​អាចនាំទឹកហូ​រទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរចូលទៅក្នុងបឹង​ធំៗ (បឹងធំ បឹងតូច) តាមរយៈទន្លេសាប។ ដូច្នេះបឹងទន្លេសាបជានីយតករ (Régulateur) មួយយ៉ាង​សំខាន់ ទប់ទល់កុំអោយមានទឹកជំនន់ក្នុងរដូវវស្សា។

តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែល​ទន្លេមេគង្គនាំមកលប់ជារៀងរាល់ឆ្នាំ។ បឹងនេះមានប្រវែងសរុប ១៦០... (បឹងធំ បឹងតូច ​+វាលភក់) ហើយមានទទឹងអតិបរមា ៣៥គ..។ នៅរដូវសំរក (មិនា មេសា) ទំហំផ្ទៃទឹកមាន​ប្រមាណ ៣.០០០ គ.មការេ។ នៅរដូវទឹកឡើងខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល ​កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹកហៀរចេញពន្លិចតំបន់ជិតខាងរហូតដល់ ២០ ឬ ៣០គ.. ។ ​នៅខែតុលា វិច្ឆិកា ទឹកហូរចេញ​ពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺក្នុងអោកាសនោះ​ហើយដែលប្រជារាស្រ្ដខ្មែរនាំគ្នាប្រារព្ធធ្វើពិធីបុណ្យអុំទូក សំពះព្រះខែ លយប្រទីប។

គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាម​សមាមាត្រនៃទំហំបឹងនេះ។ ម្យ៉ាងទៀត នៅប្រទេសខ្មែរយើង​ភ្លៀងធ្លាក់ទៀងទាត់ជាងនៅប្រទេស​វៀតណាមខាងជើង ហេតុដូច្នេះហើយបានជាទឹកជំនន់នៅទន្លេមេគង្គមានភាពមិនសូវមានភាព​សាហាវដូចនៅទន្លេក្រហមទេ។ គេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែ​បង្ហូរទឹកចេញពីកន្លែងណាដែលលិចទឹក និងបញ្ចូលទឹកទៅក្នុងដីត្រង់ណាដែលពុំសូវមានទឹក​ដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុកអានាចក្រភ្នំ ធ្លាប់បានអនុវត្ដក្នុងការប្រកបរបរ​កសិកម្មរបស់ខ្លួនជាយូរណាស់មកហើយ។

. អំពីដើមកំនើតជាតិខ្មែរ

បញ្ហាដើមកំនើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវ ពី​អរិយធម៌ រឺពីប្រវត្ដិសាស្រ្ដខ្មែរ។ យ៉ាងណាមិញជាតិ រឺពូជអំបូរ ជាមូលធម៌មួយយ៉ាងសំខាន់ ជួយ​បំភ្លឺអ្នកប្រាជ្ញ ក្នុងការសិក្សាស្រាវជ្រាវ ពីអរិយធម៌ជាតិណាមួយ។ ចំពោះខ្មែរយើង ការយល់មិន​ច្បាស់ពីអត្ដសញ្ញាណ Identité នេះហើយជាហេតុនាំអោយអ្នកសិក្សាខ្លះមានការភាន់ច្រលំ រហូត​ទាញភ្ជាត់ជាតិខ្មែរទៅនឹងជាតិណាមួយដែលគេយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ។

ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ​ហើយបានបញ្ចេញយោបល់ រឺសម្មតិកម្មប្លែកគ្នា ហើយជួនកាលក៏ផ្ទុយគ្នា​ស្រឡះ​តែម្ដង ។ ប៉ុន្ដែ​យើងអាចប្រមូលយោបល់ រឺសម្មតិកម្មទាំងនោះបានបីប្រភេទ៖

យោបល់ដែលយល់ថាខ្មែរគឺអិន្ឌា រឺក៏ថា ខ្មែរនិងអិន្ឌាជាជាតិតែមួយ។ ទស្សនបែបនេះលោកអុក​ញ៉ាឈឹមក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ ពង្សាវតារខ្មែរ ភាគ១ បោះពុម្ពនៅភ្នំពេញ ​គ..១៩៧១។ លោកបានសរសេរថា «តាមដែលបានស្រាវជ្រាវ តាមផ្លូវប្រវត្ដិសាស្រ្ដមកហើយ ​ប្រាកដថាក្នុងដែនអិន្ឌាភាគ​ខាងត្បូងដែលផុត​ អំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់​រវាងកន្ដាលនៃប្រទេសទាំងនោះ គឺត្រង់ដែលហៅថា ទក្ខិណាបថ រឺទក្សិនាទ្ធិគោល មានប្រទេស​មួយ ឈ្មោះ «កុមេរុ» ជាប្រទេសធំ មានប្រជាជនកុះករច្រើន ខ្មែរយើងដើមឡើយមុនដែលផ្សាយ​មកនៅក្នុងកម្ពុជរដ្ឋ អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះ ៗប្រទេសរបស់ខ្មែរពីបុរាណកាលមក។ ឈ្មោះ​​ជាតិ​ខ្មែរហៅត្រឹមត្រូវតាមសូសព្ទដើមថា កុមេរុ ដូច្នេះ តែតាមសំលេងនិយាយធម្មតាថា កុមេរុ៍ ​ទំនងដូចឈ្មោះភ្នំសុមេរុ គេហៅនៅត្រឹម សុមេរុ៍ ។ លុះយូរមក​ឈ្មោះ​នេះបានក្លាយចេញទៅទៀត​ប្រាកដនៅសិលាចារឹករបស់ខ្មែរថា «ក្មេរ» ទៅជាសំលេងផ្សំក្រោយសម័យសិលាចារឹកមកបាន​ប្រែថា «ខ្មែរ»..តាំងពីក្រោយ​ពុទ្ធកាលប្រមាណ ២០០ឆ្នាំជាដើមមកជនជាតិខ្មែរ បានផ្ដើមផ្សាយ​មកក្នុងដែនសុវណ្ណភូមិ។ ..ពួកខ្លះមកដោយក្នុងប៉ងដើម្បីរកស៊ីលក់ដូរតាមធម្មតា ពួកខ្លះមកដោយ​រត់សឹក។ អ្នកដែលនាំ​អារ្យធម៌អិន្ឌាមកផ្សាយក្នុងដែនដីអោយនេះ គឺខ្មែរអាស្រ័យជាតិខ្មែរជា​អ្នកមានអារ្យធម៌ខ្ពង់ខ្ពស់ទាំងមានអិទ្ធិពល ទើបអាចផ្សាយអារ្យធម៌របស់​ខ្លួនទៅលើជាតិ​​ទាំងឡាយ​ដែលនៅក្រោមអំនាច និងជាតិទាំងឡាយដែលនៅជិតខាងទៀតផង ដោយហេតុនេះ​ទើបមានឆាយាថា «ខ្មែរជាអិន្ឌាទី២» នៅក្នុងសុវណ្ណភូមិ។ ខ ដែលថា «ខ្មែរផ្សាយ​មកពីអិន្ឌា» ដូច្នេះ ​តើមានអ្វីខ្លះជាសំអាង តបថា ក្រៅពីជាតិ និងឈ្មោះប្រទេសដូចពោលហើយនៅមានភស្ដុតាង​យ៉ាងដទៃទៀតជាច្រើនយ៉ាងសំអាងគឺ៖

. លក្ខណអក្សរ និងភាសា

. លទ្ធិប្រពៃនី និសាសនា

. ពង្សាវតារ និងសេចក្ដីកត់ហេតុ

ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់ស្រុកដើម បានរួមគ្នាទៅជាជាតិមួយហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃ​នេះ។ ខ្មែរក្នុងជាន់ដើមរូបរាងច្រើនស្រុងៗច្រមុះស្រួច សំបុរកាយខ្មៅស្រអែម អែជាតជ្វានោះមាន​លក្ខណៈរូបរាងជាមធ្យម សំបុរកាយសជ្រះ រូបច្រើនល្អ។ ពង្សាវតារភូមាថា មន និងខ្មែរ ជា​បងប្អូនផងគ្នាចុះមកអំពីអិន្ឌាទាំងពីរពួក តែពួកមន​ផ្សាយមកមុនបន្ដិច។

ទស្សនរបស់អុកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅ​ប្រើប្រាស់ជាផលប្រយោជន៍របស់គេថែមទៀត ។ លោក Pierre Loti អ្នកនិពន្ធ​បារាំងដ៏ល្បីល្បាញ​មួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pèlerin d’Angkor le peuplekhmer rameau détache de ​la grande race aryenne..(ប្រជារាស្រ្ដខ្មែរជាមែកធាងដែលដាច់ចេញពីមហាអំបូអារ្យ…)។ ចំនែក​លោកមុំសេនីប្រាមោជ មេធាវីថៃអមតុលាការអន្ដរជាតិនាទីក្រុងឡាអេ (La Hye) បានលើកយក​​ទស្សនបែបនេះមកធ្វើជាទល្ហីករ ដើម្បីប្រឆាំងនឹងខ្មែរយើងក្នុងរឿងក្ដីប្រាសាទព្រះវិហារ ​ហើយដែលសារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចុះថ្ងៃទី៣១ តុលា ១៩៥៩បានរំលឹកថា «មុំសេនិ​ប្រាមោជ បាននិយាយថា ពពួក «ខម» ជាជនពូជអំបូរអិន្ឌា ។ ជនជាតិថៃមានដើមកំនើតក្នុងខេត្ដ​ចិនយួណានបានវាយយកជ័យទៅលើជាតិខម រហូតដល់ពួកនេះ​ត្រលប់ទៅស្រុកអិន្ឌាវិញ។ ​ដែនដីដែលពីដើមពួកខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនអែងជាពីរ​ក្រុម។ ក្រុមទី១មកតាំងនៅតំបន់ទំនាប ដែលគេអោយឈ្មោះសព្វថ្ងៃថា «កម្ពុជា» ក្រុមមួយទៀត​បានតាំងនៅតំបន់ខ្ពស់ហើយបានថែរក្សាឈ្មោះថៃដដែល។

​​. យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសអិន្ឌាហើយបានមកលុកលុយ​ដន្ដើមយកទឹកដីរបស់ជាតិដើមមួយ គឺជនជាតិក្នុងអំបូរមាលាយូរ ប៉ូលីនេស៊ី​យែន រឺជាជនជាតិថៃ​កាដៃ ប៉ុន្ដែជាជាតិមួយដោយលែកពីជាតិអិន្ឌាហើយស្ថិតក្នុងអំបូរមន ខ្មែរ។ នេះជាទស្សនរបស់​លោក Henkrik Kern លោក Sdhémard​ecléere លោក Paul Benerdict លោក Pieere Gourou ​()។ ចំពោះទស្សន Pieere Gourou បានបញ្ជាក់ថាជនជាតិមនខ្មែរប្រហែលជាត្រូវពួកទ្រាវិឌ រឺ​ពួកអារ្យ ច្រានចេញពីប្រទេសអិន្ឌា ហើយដោយមាននៅសល់ក្រុម ខ្លះដូចជាពួកមុណ្ឌ បានមក​លុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។

គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម ​មនខ្មែរមុណ្ឌ មានទីតាំងដើមនៅជើងភ្នំទីបេ​ហើយក្រោយមក​បានបំបែក​ជាពីរក្រុម មួយក្រុម ​មនខ្មែរ ចូលមករស់នៅក្នុងភូមភាគអាស៊ីអាគ្នេយ៍ អែមួយក្រុមទៀត (មុណ្ឌ) ចូលទៅរស់នៅក្នុង​ប្រទេសអិន្ឌារហូតដល់សព្វថ្ងៃ()។៣ = ឯសារមហាបុរសខ្មែរលេខ៤ បោះពុម្ពផ្សាយដោយលោក​អេងសុតនៅភ្នំពេញ គ.. ១៩៦៩

. យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មនខ្មែរ ហើយ​បានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដង ។ នេះជាទស្សនរបស់​លោក Berard Philippe ​Groslier (4) និងលោកMarcel Talabot ជាដើម លោកទាំងពីរនេះយល់ឃើញថា ក្នុងសម័យ បុព្វ​ប្រវត្ដិសាស្រ្ដដ៏យូរលង់ណាស់មកហើយ មនុស្សពូជខុសគ្នា បានធ្វើដំនើរពីខាងជើងចុះមកអាស៊ីអ​គ្គេយ៍ ហើយផ្សំកាត់ជាមួយគ្នា។ តាមការប៉ាន់ស្មានរបស់លោកទាំងពីរអំបូរ មនខ្មែរ យើងកើតមក​ពីការ​ផ្សំកាត់រវាងពូជមេលានេស៊ីយាង (Mé lanésiens)និងពូជ អិន្ឌូនេស៊ីយាង (Indonésiens) ​ហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រចិន រហូតដល់ព្រំ​ប្រទល់​ប្រទេសអិន្ឌា។៤ = ​លោកកងគីរី លោកសែម សូរ ប្រជុំអនុពាក្យទំនើប ទំព័រ ៨៤ កំពង់ចាម ១៩៦៣។

រួចមកហើយ ឃើញមានលាតត្រដាងនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពី​ជាតិខ្មែរ។ ឃើញថាយោបល់ និងសម្មតិកម្មទាំងនោះ ទោះបីប្លែកគ្នាក៏បាន​ស្របគ្នា​ត្រង់ចំនុចដែល​ថាខ្មែរ និងមនស្ថិតនៅក្នុងអំបូរជាមួយគ្នាគឺអំបូរមនខ្មែរនេះអែង។ ដូច្នេះតទៅនេះយើងនឹងខិតខំ​វែកញែករកមើលថា តើមនខ្មែរនេះជាអំបូរមួយពិសេស រឺក៏ជាជាតិអិន្ឌាដែរ។

តាមទស្សន លោកអុកញ៉ាឈឹម ក្រសេម ឃើញថា ខ្មែរគឺជាអិន្ឌាហ្នឹងអែង ព្រោះបានចេញមកពី​ប្រទេសអិន្ឌាមានឈ្មោះជាអិន្ឌា មានទំនៀបទំលាប់ សាសនា អក្សរ ភាសា ជារបស់អិន្ឌា ហើយ​មនុស្សខ្មែរដើមទៀតសោតក៏មានលក្ខណជាអិន្ឌាបេះបិទ ហើយលោកបានបញ្ជាក់ថាខ្មែរជា អិន្ឌា​ទី២។

ប្រសិនបើយើងលើកយកលទ្ធផលស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោក មកពិនិត្យមើល ឃើញថា ​មនុស្សខ្មែរនិងមនុស្សអិន្ឌា(ទាំងពួកសទាំងពួកខ្មៅ) មានលក្ខណខុស​គ្នាឆ្ងាយណាស់។ យាង​ណាមិញ ខ្មែរមានកំពស់មធ្យម១.៦១ម.និងសន្ទស្សន៍លលាដ៍ក្បាល៨៤.(ក្បាលមូល) ចំនែកអែ​ពួកអិន្ឌា(អារ្យ) មានកំពស់ ១.៧២ម និងសន្ទស្សន៍លលាដ៍ក្បាល៧៣.(ក្បាលពយ) និងពួក​អិន្ឌាខ្មៅ(ទ្រាវិឌ)មានកំពស់ ១.៦២ម. និងមានសន្ទស្សន៍លលាដ៍ក្បាល ៧៦.(ក្បាលពយទៀត) ​() អែការដែលអះអាងថាខ្មែរចេញពីប្រទេសអិន្ឌានោះ តើមានអ្វីអាចបញ្ជាក់បាន? ត្រង់ទំនៀមទំ​លាប់សាសនា អក្សរភាសា ក្នុងផ្នែកនេះខ្មែរយើងបានទទួលអិទ្ធិពល​ ពីអិន្ឌាក៏ពិតមែនប៉ុន្ដែ​ការសិក្សាជីកដល់ជំរៅបានបង្ហាញអោយឃើញថា ខ្មែរយើងមានអរិយធម៌ផ្ទាល់របស់ខ្លួនទៅ​ហើយមុនដែលបានទាក់ទងជាមួយអិន្ឌា។ បានសេចក្ដីថាខ្មែរ​ជាពូជ​ដោយលែកពីអិន្ឌា នេះហើយ​ជាទស្សនៈរបស់ក្រុមអ្នកស្រាវជ្រាវទី៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់​ភូមិភាគអាស៊ីអគ្នេយ៍នេះតែម្ដង ដោយការផ្សំ​កាត់រវាងពួក មេលានេស៊ីយាង (កំពស់ ១.៦៥ម ​ក្បាលពយ) និងពួកអិណ្ឌូនេស៊ីយាង កំពស់ពី ១.៦០ ទៅ១.៦៣ ក្បាលមូល។ គួរកត់សំគាស់​ថា​ទស្សនៈនេះ​មានលក្ខណ​ៈស្របនឹងទស្សនៈខ្មែរដែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរ​ក៏ដោយ លុះត្រាតែមាន «នាងនាគ» នៅស្រុកខ្មែរនេះអែង ទើប «ព្រះថោង» (ដែលគេថាមកពី​​ស្រុកអិន្ឌា) បានជួបប្រភពគ្នា ដោយបានគ្រប់គ្រងនគរគោកធ្លកនេះដែរ។

បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបអិន្ឌាអាចផ្សាយអរិយធម៌​របស់ខ្លួនបានខ្លះចូលក្នុងស្រុកខ្មែរ។ និយាយពីដើមកំនើតជាតិខ្មែរនេះ Maurice Glaizer អតីត​អភិរក្សអង្គរបានសរសេរជាអាទិថា៖

Ce n’est nullement, comme certains le croient, un peuple d’origine puremen tindinne qui ​seraitvenu, à la suite de migrations. se fixer dans une région vide d’habitants, ou en aurait ​éliminé leseléménts pas des massacres ou des déportations en masse : Les peuple khmer est ​un peupleautochtone hindouséមិនមែនដូចអ្នកខ្លះបានយល់យល់នោះទេ ថាជាប្រជារាស្ដ្រមួយ​ដែលដើមកំនើតជាអិន្ឌាសុទ្ធសាធ ហើយដែលបានមកតាំងនៅក្នុងតំបន់មួយគ្មានមនុស្ស រឺក៏បាន​កំចាត់ពួកអ្នកស្រុកអាយដោយការសំលាប់រង្គាល រឺការនិរទេសទាំងហ្វូង : ប្រជារាស្រ្ដខ្មែរ គឺជា​អ្នកស្រុកដើមដែលបានទទួលអិទ្ធិពលអរិយធម៌អិន្ឌា()

= សំដេចព្រះមហាសុមេធាធិបតី ជួនណាត ប្រវត្ដិនៃវត្ដអុណ្ណាលោម ភ្នំពេញ គ..១៩៥៣។ ​៦= លោកស៊ឹមវ៉ានិងលីអេង ប្រវត្ដិសាស្រ្ដប្រទេសកម្ពុជា (សាកល្បង) បោះពុម្ពហើយតែមិនបាន​ផ្សាយនៅភ្នំពេញ គ..១៩៦៩ ។

ឯលោក Henri Marchal អតីតអភិរក្សអង្គរដែរ បានសរសេរថា : Le Cambodgien n’est pas der ​racehindoue. Il est le résultat de mombreux croisements avec un fond malayo indonésien.. ​ខ្មែរមិនមែនមនុស្សពូជសាសន៍អិន្ឌាទេ : ខ្មែរជាលទ្ធផលនៃការផ្សំកាត់ច្រើនជាមួយនឹងមាលាយូ ​អន្ឌូនេស៊ីយាង()..។៧ = Etienne Aymonier le Cambodge. Tome III. Paris. 1904

ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដន្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ​ច្រើនតែសំអាងទៅលើរឿងព្រេងខ្មែរ ដែលបាននិទានថា មានស្ដេចចាមមួយអង្គ បាននាំបរិវារ ​៥០០នាក់ ជិះសំពៅកំសាន្ដតាមមហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោកបក់មកនាំអោយវិនាស​សំពៅអស់ទៅ ក៏រសាត់ទៅដល់កោះគោកធ្លក​ហើយបានរស់​នៅទីនោះតទៅ។ តាមយោបល់យើង ​ការដែលថា ជ្វារឺចាមជាម្ចាស់ដើមនៃស្រុកគោកធ្លកដូចជាមិនទំនង ព្រោះពួកនេះជាចំនូលថ្មីបាន​ជិះសំពៅមកពីស្រុកគេ (មិនច្បាស់ថា​នៅទីណាទេ តែបើតាមប៉ាន់ស្មាន

មើល ប្រហែលមកពីម្ដុំខ្ពង់រាបខ្ពស់វៀតណាមសព្វថ្ងៃ មិនមែនមកពីប្រទេសអិន្ឌូនេស៊ី ព្រោះចរន្ដ​ច្រើនចុះពីជើងទៅត្បូង)។ តាមសេចក្ដីដំនាលរបស់រឿងព្រេងដដែលឃើញថា ព្រះថោងបានមក​រៀបការជាមួយនាងនាគីដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះថោងទៅទៀត ។ ​បើដូច្នេះ តើយើងចាត់ទុកថា នាងនាគីនេះជាអ្វី? ជាសត្វ​តិរច្ឆានមែន រឺក៏ជាមនុស្សដើមបង្អស់នៅ​ទីនោះ (នាងចេះកាលាខ្លួនជាមនុស្សមានរូបរាងល្អ)

រួមសេចក្ដីមកឃើញថា មានភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំនាស់ បានកកើតឡើង​នៅភូមិភាគអាស៊ីអគ្នេយ៍នេះ ហើយស្ថិតនៅក្នុងអំបូរមនុស្សមួយ​ដោយលែក​ពីអំបូរអិន្ឌា ​ហើយដែលនរវិទូលោកអោយឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques) ។ ជាតិខ្មែរបាន​កើតឡើងបាន​វិវត្ដហើយមានជីវិតស្ថិត​ស្ថេររហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបាន​កសាងទុកជាកេរដំនែល។ ចំនែកជនជាតិដ៏ទៃទៀត ដែលបានមករស់នៅ នៅភូមិភាគអាស៊ី​អគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ

(លើកលែងតែជនជាតិចាមចេញ) គឺថា បានចូលមកក្នុងសម័យប្រវត្ដិសាស្រ្ដ ដែលគេអាចដឹងបាន​ច្បាស់លាស់តាមអែកសារផ្សេងៗ : ភូមា (..ទី៩) យួន ស..ទី ១០) សៀម (..ទឺ១៣)

អត្ថបទស្រង់ពីប្រវត្ដិសាស្រ្ដខ្មែរ

ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

​​​

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 18, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Comments Off on មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ.

Comments are closed.

%d bloggers like this: