សម័យក្រោយអង្គរ ពង្សាវតារនៃរាជវង្សខ្មែរ


សម័យក្រោយអង្គរ ពង្សាវតារនៃរាជវង្សខ្មែរ
ស្រង់ពីសៀវភៅប្រវត្ដិសាស្រ្ដខ្មែរ ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

បំនកស្រាយផ្លូវការស្ដីពីរាជវង្សសម័យក្រោយអង្គរដែលយើងបានដឹង មានភាពស្រពិចស្រពិលពិបាកយកជាការ
បានណាស់។ ជារឿងនិទានសុទ្ធសាធនិងមានលំនាំដូចជារឿងនិទាននៅម្ដុំនគរជ្រោយសុវណ្ណភូមិ ហើយបាន
ជនជាតិភូមាដើម (ពួកទីបេ) យកមកបកស្រាយនៅរវាងឆ្នាំ១០០០ – ១០៤៤ នាពេលដែលគេបានរួមគំនិតគ្នាធ្វើប
ដិវត្ដន៍កំចាត់របបសក្ដិភូមិអន្ដោប្រវេសន៍ និងដើម្បីបង្រួបបង្រួមប្រទេសភូមា មានពួកមនពួកពុយជាដើម) អោយ
ក្លាយទៅជាជនជាតិតែមួយគឺជនជាតិប៉ាហ្គង់។ នៅពេលនោះគេបានលើកយករឿងព្រេង «នាយត្រសក់» មកនិ
ទាន ដើម្បីភ្ជាប់រាជវង្សក្រោយ និងរាជវង្សមុន និង ដើម្បីបំបាត់សាសនាចាស់ចេញ (ពុទ្ធសាសនាមហាយាននិង
ព្រហ្មញ្ញសាសនា) នៅពេលនោះពួកគេបានទាំងផ្លាស់យកពុទ្ធសាសនាហីនយានធ្វើជាសាសនាជាតិរបស់គេរហូ
តមក ពីឆ្នាំ១០៤៤។
ចំនែកស្រុកខ្មែរយើង រឿងនេះគេយកមកបញ្ចូលនៅក្នុងពង្សាវតារខ្មែរ និងបានចងក្រងឡើងនៅក្នុងរជ្ជកាលស្ដេ
ចអង្គអេង (ឆ្នាំ១៧៩៦) ក្រោមការបញ្ជារបស់ស្ដេចសៀម។ បើយោលទៅតាមពង្សាវតារនេះ រឿងរាវទាំងនោះ
កើតឡើងនៅអំលុងឆ្នាំ ១៣៥០។ ពួកស្ដេចសម័យក្រោយអង្គរ ដែលបានទទួលស្គាល់ថាខ្លួនគេជាតំនពូជចុះមកពី
តាត្រសក់ផ្អែម ពុំបានចាត់ទុកព្រឹត្ដិការណ៍នេះជាមហន្ដរាយយ៉ាងធ្ងន់ធ្ងរដល់ពូជសាសន៍ខ្មែរទេ ប៉ុន្ដែការពិត វាជា
ប្រភព និង ការវិនាសហិនហោចខ្លោចផ្សារ និង ទុក្ខវេទនាមិនចេះចប់មិនចេះហើយនៃជនជាតិខ្មែរហូតដល់ស
ម័យបច្ចុប្បន្ននេះ។

បំនកស្រាយដែលមានលំនាំពិត
នៅពេលដែលពុទ្ធសាសនាហីនយាន រីកដុះដាលគ្របដន្ដប់លើព្រហ្មញ្ញសាសនា ព្រះបាទជ័យវរ្ម័នទី៩ ដែលជាតំ
នាងចំបង អោយលិទ្ធិព្រហ្មញ្ញសាសនា ត្រូវបានជនជាតិសំរែម្នាក់ឈ្នោះ «ពូ» ធ្វើឃាតក្នុងចលនាបដិវត្ដន៍សាស
នានៅអង្គរនាឆ្នាំ ១៣៣៦។ បន្ទាប់ពីធ្វើគត់ស្ដេចហើយ ជនសំរែនោះក៏បានឡើងគ្រងរាជនៅរាជធានីអង្គរ។
ពួកស្ដេចដែលបានរៀបចំចងក្រងពង្សាវតារខ្មែរ សុទ្ធសឹងតែស្ដេចជំនាន់ក្រោយ ដែលគ្មានប្រភពពូជពង្សអ្វីច្បាស់
លាស់ទេ គេគ្រាន់តែកាត់ស្មានថា ខ្លួនគេចុះមកពីពូជសំរែ ដូច្នេះហើយបានជាគេខំ បង្វែងដានលប់រឿងអាស្រូវ
ដោយលួចដាក់រឿងព្រេងនិទាន «តាត្រសក់ផ្អែម» បំបាំងការពិត។

ស្ដេចសំរែបានគ្រងរាជរហូតដល់ឆ្នាំ ១៣៤០ ស្ដេចនោះបានទាំងរើរាជបល្ល័ង្គមកតាំងនៅប្រាសាទមួយដែលជា
ស្នាដៃរបស់ព្រះបាទសុរិយាវរ្ម័នទី២ ស្ថិតនៅក្បែរប្រាសាទបន្ទាយស្រី និង មានចំងាយ១៥ គីឡូម៉ែត្រ ពីប្រាសាទ
អង្គរវត្ដ។ ប្រាសាទនោះក៏ជាប់ឈ្នោះថា
ប្រាសាទបន្ទាយសំរ រហូតមក។ ដើម្បីអោយខ្លួនបានជាស្ដេចពេញ
ច្បាប់ ជនសំរែនោះបានរៀបអភិសេកជាមួយម្ចាស់ក្សត្រីម្នាក់ មិនតែប៉ុណ្ណោះជនសំរែនោះបានកាប់សំលាប់ក្ស
ត្រពេញច្បាប់ដែលប្រឆាំងនឹងខ្លួនគ្មានសេសសល់ម្នាក់ តែមិនបានប៉ុន្មានឆ្នាំផងជនសំរែនោះត្រូវគេកាត់កសំលា
ប់ចោលក្នុងឆ្នាំ ១៣៤០។

ការធ្វើគត់មហាក្សត្រព្រហ្មញ្ញសាសនាដន្ដើមអំនាចរបស់ជនសំរែ កាន់ពុទ្ធសាសនាហីនយាននេះ បានកំនត់ទីប
ញ្ចប់នៃលទ្ធិទេវរាជរបស់មហាបុរសខ្មែរ ហើយក៏ជាទីបញ្ចប់នៃសម័យកាលក៏រុងរឿងរបស់ជាតិសាសន៍ខ្មែរដែរ
។គឺសម័យអង្គរនេះអែង។

បំនកស្រាយតាមពង្សាវតារខ្មែរ
ព្រះបាទជ័យវរ្ម័នទី៩ ជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាល់ដោយសិលាចារឹក តពីនេះទៅប្រវត្ដិសាស្រ្ដខ្មែរត្រូវ
ពឹងផ្អែកទៅលើរាជពង្សាវតារ ដែលជាអែកសារចងក្រងឡើងនៅស.វទី១៨ – ១៩ ហើយដែលអាងទៅលើការទ
ន្ទេញចាំមាត់ និង លើអត្ថបទបូរាណខ្លះដែលពីដើមគេតំកល់ទុកនៅក្រុងអុដុង្គ។ រាជពង្សាវតារមានច្រើនច្បាប់
កត់ត្រាព្រឹត្ដិការណ៍ដោយមានការដំនាលប្លែកៗពីគ្នា ហើយមានការចុះកាលកំនត់ខុសៗគ្នាទៀត។ នេះហើយជា
ហេតុនាំអោយអ្នកប្រវត្ដិសាស្រ្ដមានការលំបាកយ៉ាងខ្លាំងក្នុងការចងក្រងប្រវត្ដិសាស្រ្ដខ្មែរក្នុងសម័យចាប់តាំងពី
ក្រោយរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៩។

អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយ អ្នកប្រវត្ដិសាស្រ្ដមានការអល់អែកយ៉ាងខ្លាំងមិនដឹងថា ត្រូវ
ដាក់ស្ដេចអង្គណាក្នុងរាជពង្សាវតារអោយសោយរាជ្យតពីព្រះបាទជ័យវរ្ម័នទី៩ ដែលគេដឹងថា បានសោយទីវង្គត
នៅក្នុងឆ្នាំណាផង។ រួចមកហើយ អ្នកប្រវត្ដិសាស្រ្ដភាគច្រើន និយមដាក់នាយត្រសក់ផ្អែមអោយសោយរាជ្យត
ពី ព្រះបាទជ័យវរ្ម័នទី៩ ព្រោះអែកសារជាច្រើនបានកត់ត្រាទុកថា បុគ្គលនេះបានឡើងសោយរាជនៅប្រមានឆ្នាំ
១៣៤០ ចំពោះរឿងនាយត្រសក់ផ្អែមនេះមានសេចក្ដីដំនាលខុសៗគ្នាទៅតាមក្បួនរាជពង្សាវតារ
សូមអានរឿង
ស្ដេចត្រសក់ផ្អែម ក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមរឿងនិទានផង
ប៉ុន្តែរឿងទាំង នោះមានចំនុចស្របគ្នាខ្លះដែលយើង
អាចដកស្រង់បានដូចតទៅនេះ :
១. មានបុរសម្នាក់ដាំត្រសក់មានរស់ជាតិផ្អែម បានបេះផ្លែត្រសក់យកទៅថ្វាយស្ដេច ស្ដេចដាក់នាមអោយថា
នាយត្រសក់ផ្អែម ហើយបានប្រគល់លំពែងអាជ្ញាសឹកមួយ សំរាប់ការពារចំការត្រសក់របស់ខ្លួន។
២. នាយត្រសក់ផ្អែម បានសំលាប់ស្ដេចដោយអចេតនា ដោយស្មានថាជាចោរចូលលួចផ្លែត្រសក់របស់ខ្លួន។
៣. នាម៉ឺនសព្វមុខមន្រ្ដីមូលមតិគ្នាលើអោយសោយរាជ ហើយលើកបុត្រីស្ដេចនោះអោយជាអគ្គមហេសីផង។

គួរកត់សំគាល់ថា រឿងនាយត្រសក់ផ្អែមនេះ មានលំនាំប្រហាក់ប្រហែលនឹងរឿងព្រេងជាប់ទាក់ទងទៅនឹងរាជ
វង្សភូមាមួយនៅស.វទី១០ ដែលមានសេចក្ដីដំនាលជាសង្ខេបថា នៅគ.ស. ៩៣១ អ្នកដាំត្រសក់ម្នាក់ឈ្មោះ ញ៉េ
ងអ៊ូសយំហាន (Nyaung-u So-rahan) បានឡើងសោយរាជនៅក្រុង បូកាន ក្រោយពីបានធ្វើគត់ស្ដេចឈ្មោះ
សេងខូ បានលបលួចបេះត្រសក់របស់ខ្លួនក្នុងដំនើរធ្វើប្រមាញ់នៅក្នុងព្រៃ ហើយដែលខ្លួនពុំបានស្គាស់ថាជាស្ដេច
ផែនដី។

ម្យ៉ាងទៀត នៅមុនពេលបោះបង់ចោលក្រុងអង្គរ គេឃើញខ្មែរយើងមានប្រើពាក្យ ពញា(ញ) សំរាប់ហៅព្រះ
រាជហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យ និង មន្រ្ដីជាន់ខ្ពស់ដូចពញាយ៉ាតជាដើម។ គេបានសង្កេតឃើញថា ជន
ជាតិមនក្នុងបុរាណកាលក៏ធ្លាប់ប្រើពាក្យ ពញា នេះជាឋានន្ដរសក្ដិនៃមន្រ្ដីជាន់ខ្ពស់ដែរ។

នៅត្រង់នេះ អ្នកប្រវត្ដិសាស្រ្ដបានចោទសួរថា តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួ
យនឹងរឿងព្រេងនៅប្រទេសភូមា? ហើយកាលដែលខ្មែរប្រើពាក្យ ពញា នៅពេលនោះតើបន្ដាលមកពីហេតុអ្វី
ដែរ? ទោះបីពុំទាន់មានចំលើយណាអោយបាសមរម្យ សំរាប់សំនួរទាំងនេះក៏ដោយ ក៏យើងអាចប៉ាន់ស្មានបាន
ថា ប្រហែលជាធាតុទាំងនោះបាននាំចូលប្រទេសខ្មែរតាមរយៈពុទ្ធសាសនាហីនយានប្រើភាសាបាលី ដែលអ្នក
ស្រាវជ្រាវយល់ថា បានហូរចូលមកក្នុងជ្រោយសុវណ្ណភូមិ ភាគខាងលិចមុនគេ គឺនៅត្រង់ម្ដុំប្រទេសមន រួចផ្សាយ
ចូលមកតំបន់វាលទំនាបទន្លេមេណាមរួចផ្សាយចូលបន្ដមកក្នុងប្រទេសខ្មែរទៀត។ លោកជីតាក្វាន់ ទូតចិនដែល
បានមកទស្សនាក្រុងអង្គរនៅចុងស.វ.ទី១៣ ក៏បានកត់សំគាល់ឃើញថានៅសម័យនោះមានគេនិយមកាន់ច្រើន
គ្នាណាស់ទៅហើយ។ មានអ្នកប្រវត្ដិសាស្រ្ដខ្លះទៀត ដូចជាលោក Adhémard Leclère និងលោក Dauphin
Meunier ជាដើម យល់ថាព្រឹត្ដិការណ៍នាយត្រសក់ផ្អែមឡើងសោយរាជ្យនៅក្រុងអង្គរនោះជាមហាបដិវត្ដន៍មួ
យក្នុងប្រវត្ដិសាស្រ្ដខ្មែរ ហើយបដិវត្ដន៍នោះ គឺជាបដិវត្ដន៍ខាងនយោបាយ និងខាងសាសនា។ តើពិតជាមាន បដិ
វត្ដន៍មែនរឺងយ៉ាងណា? តើអ្វីខ្លះជាមូលហេតុនៃបដិវត្ដន៍នោះ?

យ៉ាងណាមិន លទ្ធិទេវរាជដែលព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធធ្វើជាលើកដំបូងនៅលើភ្នំគូលែននៅឆ្នាំ៨០២
នោះ គឺជាអាវុធមួយយ៉ាងសក្ដិសិទ្ធ ក៏ប៉ុន្ដែអាវុធនោះជាអាវុធមុខពីរ បានសេចក្ដីថា វាអោយផលល្អផង អោយ
ផលអាក្រក់ផង។ វាអោយផលល្អត្រង់ថា រាស្រ្ដចាត់ទុកព្រះបាទជ័យវរ្ម័នទី២ ជាអាទិទេពមួយអង្គ ដោយបានធ្វើ
សន្ដិភាពវូបនីយកម្មបង្រួបបង្រួមជាតិ និងដេញកំចាត់សត្រូវឈ្លានពានអោយចេញពីទឹកដីខ្មែរ ម្លោះហើយរាស្រ្ដ
ក៏បាក់បបខ្លបខ្លាចព្រះចេស្ដា រួចរួមសាមគ្គីជុំវិញរាជបល្ល័ង្កធ្វើការកសាងជាតិអោយបានដល់ភាពរុងរឿង ត្រចះ
ត្រចង់បំផុត ក្នុងប្រវត្ដិសាស្រ្ដខ្មែរ សមទៅតាមបំនងរបស់ស្ដេច អាទិទេពដែលចង់បង្ហាញរាស្រ្ដអោយឃើញថា
លោកមានមហិទ្ធិរិទ្ធពិតប្រាកដមែន។ វាអោយផលអាក្រក់ត្រង់វាតំរូវអោយមានការកសាងប្រាសាទថ្មកាន់តែធំ
ឡើង ហើយកាន់តែច្រើនឡើង ហើយស្រូបយកនូវកំលាំងពេលវេលា និងទ្រព្យសម្បត្ដិច្រើនពេកពីរាស្រ្ដ ដែល
នៅទីបំផុតទៅរកតែផ្លូវគេចអោយផុតពីបន្ទុក នៃភាពរុងរឿងរបស់ព្រះមហាក្សត្រខ្លួន ហើយរត់ទៅជ្រកក្រោម
ម្លប់ដ៏ត្រជាក់នៃព្រះពុទ្ធសាសនាថេរវាទ ដែលប្រៀនប្រដៅអោយមនុស្សលោកលះបង់អ្វីៗទាំងអស់ ដើម្បីឈោ
ងចាប់យកនិព្វានជាទីបរមសុខ។

បើតាមពិនិត្យមើលទៅឃើញថា ទំនាស់ក្នុងផ្លូវសាសនានេះមានយូរណាស់មកហើយ គឺតាំងពីក្នុងរជ្ជកាលអុទ
យាទិត្យវរ្ម័នទី២ម្ល៉េះ (១០៥០ – ១០៦៦) ដោយនៅពេលនោះ គេឃើញមានការបះបោរបីលើកហើយក្នុងចលនា
ទាំងនោះ ពួកបះបោរបានវាយកំទេចសិវលិង្គ និង បដិមាផ្សេងៗខាងព្រាហ្មណ៍សាសនាផង។ អែពុទ្ធសាសនា
ឃើញថាមានការចំរើនលូតលាស់កាន់តែខ្លាំង ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទ ធរនិន្រ្ទវរ្ម័នទី២ (១១៥៥-?)
និងព្រះបាទជ័យវរ្ម័នទី៧ (១១៨១ – ១២១៨ ?) រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័ន
ទី៨ ពីសំនាក់អ្នកកាន់ព្រះពុទ្ធសាសនា។ ដូច្នេះយើងឃើញថា វបត្ដិខាងសាសនាកាន់តែរីកធំឡើង ដោយបន្ទាប់
ពីនោះមានស្ដេចខ្លះ ក៏ត្រលប់ទៅកាន់ព្រះពុទ្ធសាសនាវិញ ហើយជាពុទ្ធសាសនាថេរវាទថែមទៀត ដែលព្រះអង្គ
ម្ចាស់ តាមលិន្ទ នាំចូលស្រុកខ្មែរប្រហែលតាំងពីរជ្ជកាលអិន្រ្ទវរ្ម័នទី២ម្ល៉េះ ហើយក៏មានស្ដេចខ្លះត្រលប់ទៅកាន់
សាសនាព្រាហ្មណ៍វិញដែរ រហូតដល់រជ្ជកាលរបស់នាយត្រសក់ផ្អែម និង កូនចៅរបស់គាត់ ដែលសោយរាជត
រៀងមក ទើបស្ដេចខ្មែរកាន់ជាប់តែពុទ្ធសាសនារហូតសព្វថ្ងៃ។ ត្រង់នេះហើយជាហេតុនាំអោយអ្នកប្រវត្ដិសា
ស្រ្ដខ្លះយល់ថា  កាលដែលនាយត្រសក់ផ្អែមធ្វើគត់ស្ដេចហើយបាននាម៉ឺនសព្វមុទមន្រ្ដីលើកឡើងអោយសោយ
រាជ ជាបដិវត្ដន៍ដន្ដើមយកអំនាច នយោបាយ និងអំនាចសាសនាដែលនៅជាប់គ្នា ព្រោះក្នុងសម័យនោះអំនាច
ទាំងពីរស្ថិតនៅក្នុងការកាន់កាប់របស់ព្រះមហាក្សត្រទាំងអស់។

ចំលើយទី១ ជាមួយសៀម សូមអានផ្នែករឿងភាគនិទានផង ត្រង់ការលុកលុយរបស់លើក១
ក្រោយពីព្រះបាទត្រសក់ផ្អែមសោយទីវង្គតទៅ បុត្ររបស់ព្រះអង្គព្រះនាម និព្វានបទបានឡើងសោយរាជ្យស្នង
ពីឆ្នាំ១៣៤០ ដល់ ១៣៤៦ និងចៅរបស់ព្រះអង្គ (បុត្ររបស់ព្រះបាទនិព្វានបទ) ព្រះនាម លំពង់រាជា បានទទួល
រាជសម្បត្ដិពីឆ្នាំ ១៣៤៦ ដល់ ឆ្នាំ១៣៥១។ នៅឆ្នាំ១៣៥១ ស្ដេចសៀមព្រះនាម រាមាធិបតី ក្រោយពីបានតាំងរាជ
ធានីនៅក្រុងអយុធ្យា ហើយលើកទ័ពចូលមកវាយខ្មែរ។ តែមុននឹងមកដល់អង្គរ ទ័ពសៀមត្រូវអុបរាជខ្មែរ (សុរិ
យោទ័យ អនុជលំពង់រាជាលើកទ័ពទៅស្កាត់វាយបាក់ទ័ពថយទៅវិញអស់។ ព្រះលំពង់រាជានឹកស្មានថាសត្រូវពុំ
អាចធ្វើអ្វីបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ពអោយទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ លុះលឺថាសៀមលើកទ័ពចូ
លមកជាថ្មីម្ដងទៀត ខ្មែរកែនទ័ពមិនទាន់ក៏ដេញរាស្រ្ដអោយចូលក្នុងកំពែងមហានគរ ហើយកែនពលអោយការ
ពារ។ ទ័ពសៀមមកលោមទ័ព្ធជុំជិតអស់រយៈពេល១ឆ្នាំ៥ខែ ទ័ពជំនួយខ្មែរជាច្រើន បានលើកទ័ពពីកន្លែងផ្សេងៗ
តែដោយមកមិនស្មើគ្នា ក៏ត្រូវទទួលបរាជ័យ ខាងសៀមក៏ចេះតែបញ្ជូនទ័ពមកជាបន្ថែម។ ព្រះលំពង់រាជាក៏សោ
យទីវង្គតដោយរោគ។ សៀមវាយលុកចូលកាន់តែខ្លាំង ហើយនៅទីបំផុតមេទ័ពសៀម បាសាត វាយទំលាយបាន
ទ្វារ វិយោទ័យក៏សុគតទៅទៀត។ ក្នុងគ្រានោះស្ដេច និងរាជគ្រូបុរោហិតបាននាំយកយកគ្រឿងសំរាប់រាជ វាយទំ
លាយទ័ពសៀមរួចចេញទៅ។ ប៉ុន្ដែរាជធានីអង្គរត្រូវធ្លាក់ទៅក្នុងកន្ដាប់ដៃរបស់សៀមនៅឆ្នាំ១៣៥២។

ក្រោយពីបានអភិសេកបុត្រនាម ចៅបាសាត អោយឡើងសោយរាជនៅក្រុងអង្គរ និង តែងតាំងចៅហ្វាយខេត្ដ
ជាតិសៀមអោយត្រួតត្រាខេត្ដខ្មែរទាំងឡាយខាងលិច ដែលគេយកបានក្នុងដំនើរវាយលុកក្រុងអង្គរ ព្រះចៅរាមា
ធិបតីទ្រង់បានត្រលប់ទៅក្រុអយុធ្យាវិញ ដោយបានកៀររាស្រ្ដយកទៅជាឈ្លើយ និង ដឹកជញ្ជូនទ្រព្យសម្បត្ដិអស់
ជាច្រើនទៀតផង។

បុត្ររបស់ព្រះចៅរាមាធិបតីទាំង៣ គឺ បាសាត បាអាត និង កំបង់ពិសី បានឡើងសោយរាជ្យជាបន្ដបន្ទាប់គ្នានៅ
ក្រុងអង្គរ ពីឆ្នាំ១៣៥២ ដល់ ១៣៥៧។ ពេលនោះព្រះសុរិយោវង្សអនុជព្រះលំពង់រាជាដែលបានភៀសព្រះអង្គ
ទៅប្រទេសលាវ លានជាង នោះបានលើកទ័ពមកវាយយកបានក្រុងអង្គរនៅឆ្នាំ១៣៥៧។ ចៅកំបង់ពិសីត្រូសុគត
ក្នុងសង្រ្គាម។ បន្ទាប់មកខ្មែរបានវាយកំចាត់សៀមអោយចេញផុតពី នគររាជសិមា នៅទិសពាយព្យ បស្ចឹម និង
នៅទិសនីរតី។ ព្រះបាទសុរិយោវង្សបានចូលទីវង្គតនៅឆ្នាំ ១៣៦៣ ដោយរោគា។ ក្មួយរបស់ព្រះអង្គព្រះនាម
បរមរាមា បានឡើងសោយរាជ្យស្នងពីឆ្នាំ ១៣៦៣ ដល់ ១៣៧៣។ ព្រះអង្គបានចងស្ពានមេត្រីជាមួយព្រះចៅ
ហុងវ៉ូ នៃរាជវង្សមិង។ អែជនជាតិសៀមក៏ពុំបានមកឈ្លានពានខ្មែរទៀតទេ ដោយជាប់ដៃក្នុង ការប្រយុទ្ធជាមួ
យក្សត្របុរីជាច្រើននៅខាងជើងក្រុងអយុធ្យា។

ចំបាំងលើកទី២ ជាមួយសៀម សូមអានផ្នែករឿងភាគនិទានផង
ស្ដេចដែលឡើងសោយរាជ្យនៅឆ្នាំ ១៣៧៣ គឺព្រះបាទ ធម្មាសោក ជាព្រះអនុជព្រះបរមរាមា គ្រានោះនៅប្រ
ទេសសៀមស្ដេច រាមាសូរ បានឡើងសោយរាជ្យ ហើយក៏បន្ដនយោបាយពង្វាតទឹកដីរបស់រាមាធិបតីមកលើទឹក
ដីខ្មែរ។ ក្រុងអង្គរត្រូវលោមព័ទ្ធសាជាថ្មីអស់រយៈពេល៧ខែ (ពីខែមិគសិរ ដល់ខែជេស្ឋ ដោយឃើញថាមិនអាច
ប្រយុទ្ធយកជ័យជំនះលើខ្មែរដោយកំលាំងអាវុធបាន ទើបសៀមប្រើអុបាយកលម្ដងវិញ។ ទាហានសៀមចំនួន
១៥នាក់បានធ្វើកលសុំចុះចូលខាងខ្មែរដោយយកលេសថា ស្ដេចសៀមធ្វើបាបខ្លួនខ្លាំងពេក ព្រោះតែខ្លួនច្បាំងមិន
ឈ្នះខ្មែរ។ នៅទីបំផុតពួកនេះបានរកមធ្យោបាយបើកទ្វារខាងលិចបាន។ ក្រុងអង្គរក៏ត្រូវធ្លាក់ទៅក្នុងកន្ដាប់ដៃ
សៀមជាលើកទី២ នៅឆ្នាំ ១៣៩៣ អែព្រះបាទធម្មាសោកក៏បានសោយទីវង្គតនៅពេលដែលសៀមហ៊ុំព័ទ្ធក្រុង
អង្គរនោះទៅ។

ព្រះចៅសៀមបានអភិសេកបុត្រឈ្មោះ ពញាព្រែក អោយឡើងសោយរាជ្យនៅឆ្នាំ១៣៩៤ (អិន្ទរាជា) រួចដឹក
ជញ្ជូនទ្រព្យសម្បត្ដិ និងកៀរប្រជារាស្រ្ដខ្មែរ ៧០០០០នាក់ជាឈ្លើយត្រលប់ទៅក្រុងអយុធ្យាវិញ។

គ្រានោះពញាយ៉ាតជាបុត្រសុយោវង្សបានរត់រួចហើយទៅកែនទ័ពតាំងមូលដ្ឋាននៅទួលបាសាន។ ចលនារំដោះ
ជាតិដឹកនាំដាយស្ដេចអង្គនេះមានការរីកចំរើនឆាប់រហ័សណាស់។ តែប្រាំខែ ក្រោយមកទ័ពខ្មែរមានសមត្ថភាព
អាចលើកមកវាយរំដោះយកបានក្រុងអង្គរវិញ។ តែមុននឹងទ័ពធំចូលមកដល់ ពញាយ៉ាតបានបញ្ឆោតអោយទា
ហានស្ម័គ្រចិត្ដ១២នាក់ ធ្វើកលទៅសុំចុះចូលជាមួយស្ដេចសៀម ហើយដកអាវុធធ្វើគតស្ដេចសៀមនៅនឹងកន្លែង
តែម្ដង លុះវាយរំដោះបានរាជធានីហើយពញាយ៉ាតក៏យកស្រីសៀមឈ្មោះ ស៊ីសាងាម ជាប្អូនជីដូនមួយរបស់
ស្ដេចសៀមធ្វើជស្នំអែក ហើយឡើងសោយរាជនៅក្រុងអង្គរជាសុខសាន្ដរៀងមកដោយមានមរណរនាមថា
រាជអោង្ការព្រះបរមរាជាធិរាជ។

ការបោះបង់ចោលក្រុងអង្គរ
នៅឆ្នាំ១៤៣១ ដោយចេះតែរអែងខ្លាចសៀមចូលមកលុកលុយប្រទេសខ្មែរទៀត ព្រះបាទពញាយ៉ាតក៏បានសំរេច
ព្រះទ័យលើករាជធានីចេញអោយឆ្ងាយពីអង្គរ។ មូលហេតុនៃការបោះបង់ចោលក្រុងអង្គរនេះគឺមកពីប្រជារា
ស្រ្ដខ្មែរនៅអានាខេត្ដខាងលិចត្រូវសៀមកៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ ដោយសង្រ្គាម
ជាច្រើនលើកច្រើនគ្រាជាមួយសៀមទៀត ម៉្លោះហើយឃើញថាមានមនុស្សតិចពេក មិនអាចការពាររាជធានីត
ទៅទៀត ដែលពេលនោះស្ថិតនៅប្រមាណតែ៤០០គម ពីក្រុងអាយុធ្យាតែប៉ុណ្ណោះ។

ក្រោយពីបានប្រឹក្សាសួរយោបល់ពីនាម៉ឺនសព្វមុខមន្រ្ដីហើយ ព្រះបាទពញាយ៉ាត ក៏ទ្រង់បញ្ជាអោយលើករាជធានី
ទៅតាំងនៅ ទួលបានសាន ក្នុងខេត្ដស្រីសឈរវិញ។ តែដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយ
លើរាជធានីពីទួលបាសានទៅតាំងនៅ ភ្នំដូនពេញ ចតុមុខវិញ។

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 11, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s