ប្រទេសខ្មែរនៅសតវត្សទី១៦


ប្រទេសខ្មែរនៅសតវត្សទី១៦
វិបត្ដិរាជវង្សខ្មែរ និង ការជ្រៀតជ្រែករបស់សៀម

ចំបាំងគ្នាអែងក្នុងស្រុក
ចំបាំងគ្នាអែងក្នុងស្រុកដែលបានកើតឡើងជាលើកដំបូងក្នុងសង្គមខ្មែរ នៅពាក់កន្ដាលទី២ នៃស.វទី១៥ ត្រូវបាត់
ស្ងាត់ទៅអស់មួយរយៈពេល ហើយបានកំរើកឡើវិញយ៉ាងខ្លាំងនៅខាដើមនៃស.វទី១៦។
ព្រះបាទស្រីសុគន្ធបទ (១៥០៤ – ១៥១២) និងការជៀតជ្រែកស្ដេចកន
នៅពេលដែលព្រះបាទធម្មរាជា សោយទីវង្គតនៅគ.ស. ១៥០៤ បុត្រច្បងរបស់ព្រះអង្គគឺ ចៅពញាដាំខាត់រាជា បា
នឡើងសោយរាជ្យស្នងព្រះអង្គ ដោយមាននាមសំរាប់រាជថា ព្រះបាទស្រីសុគន្ធបទ គង់នៅរាជធានីចតុមុខ។
ក្រោយបន្ដិចមក ព្រះអង្គទ្រង់សព្វព្រះហរិទ័យលើករាជធានីទៅតាំងនៅទួលបាសានវិញ ដោយព្រះអង្គទ្រង់ឈ្វេ
ងយល់ថា ទីនោះជាចំនុចយុទ្ធសាស្រ្ដមួយ មានអុបសគ្គធម្មជាតិ (បឹងធំ ទន្លេព្រៃញឹក) ស្រួលការពារខ្លួនជាងនៅ
ក្រុងចតុមុខ ។ អែកព្រះអនុជព្រះនាមពញាចន្ទរាជា ត្រូវបានតែងតាំងជាមហាអុបរាជនៅ គ.ស.១៥០៨ ហើយ
នៅការពារក្រុងចតុមុខមើលការខុសត្រូវលើអានាខេត្ដត្រើយខាងលិច។

រាជពង្សាវតារបាននិយាយថា កាលដែលព្រះបាទ ស្រីសុគន្ធបទ យាងទៅគង់នៅរាជធានីទួលបាសាននោះ ព្រះ
អង្គលើកនាងស (អែកសារខ្លះថាឈ្មោះនាងពៅ)ជាស្នំអែកមាននាមថា កេសរបុប្ផា ទើបស្រុកនោះមានឈ្មោះ
ថា ស្រីសឈរ ដែលតមកទៀតបានក្លាយជា ស្រីសន្ធរ រៀងរហូតមក។ នាងសនេះជាកូនរបស់មន្រ្ដីម្នាក់ឈ្មោះ
ពិជ័យនាគ និងនាងបាន ដែលជាពលព្រះស្រីរតនត្រៃ។ ប្អូនប្រុសរបស់នាងស ឈ្មោះកៅ រឺ កន ត្រូវបានតែង
តាំងជាមហាតលិក ក្រោយមកទៀតបានឡើងឋានៈជា ឃុនហ្លូងព្រះស្ដេច មាននាទីមើលខុសត្រូវលើពលព្រះ
ទាំងអស់ និងលើកកិរិយាមារយាទពលរដ្ឋទូទៅ។

រាជពង្សាវតារបាននិយាយទៀតថា នៅគ.ស.១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគដេញខាំព្រះអង្គ
ហើយខាំពាំស្វេតច្ឆ័ត្រថែមទៀត។ ព្រះអង្គទ្រង់បញ្ជាអោយហោរទាយ ហោរាដែលមានសេចក្ដីច្រនែន ស្អប់
ឃុនហ្លួងព្រះស្ដេចកន ក៏ទាយមួលបង្កាច់ថា មានកលាហល បង្កដោយ អ្នកកើតឆ្នាំរោង គឺឃុនហ្លួងព្រះស្ដេចកន
ដែលកើតនៅឆ្នាំរោង(នាគ) នេះអែងហើយ។ ស្របពេលជាមួយគ្នានោះ មានពាក្យបន្ដឹងមកថា មានកើតហេតុ
ចំលែកផ្សេងៗនៅក្នុងព្រះរាជអានាចក្រ។ ដោយខ្លាចក្រែងស្ដេចកន ក្បត់ដន្ដើមរាជសម្បត្ដិ សមដូចទំនាយហោ
រានោះ ព្រះរាជាទ្រង់បានធ្វើការប្រជុំសំងាត់នៃពួកមន្រ្ដីជំនិត ដើម្បីរិះរកមធ្យោបាយសំលាប់ស្ដេចកន អោយបា
ន តែស្នំអែកលបលួចស្ដាប់ដឹងការណ៍ ហើយផ្ញើសំបុត្រទៅប្រាប់ប្អូនព្រះនាងពីគំរោងការលំលាប់របស់ព្រះរាជា
ចំពោះស្ដេចកនយ៉ាងប្រញាប់។

តមក ព្រះរាជាទ្រង់បញ្ជាអោយពួកមន្រ្ដីរៀបចំដង្ហែព្រះអង្គទៅក្រសាលបឹងបង់សំនាញ់កំសាន្ដទៅតាមចំនូលព្រះ
ហរិទ័យរបស់ព្រះអង្គ ដែលធ្លាប់តែធ្វើពិធីមុនរៀងមក។ ស្ដេចកនក៏ត្រូវបានគេចាត់អោយទៅហែហមព្រះរាជា
ជាមួយនឹងមន្រ្ដីអែទៀតៗដែរ។ ដូចបានគ្រោងទុកជាមុនស្រេច ព្រះរាជាទ្រង់ធ្វើកលថា សំនាញ់ព្រះអង្គជាប់សំ
រាស់លើកពុំរួច ហើយទ្រង់បញ្ជាអោយស្ដេចកន មុជទឹកទៅដោះ។ ស្ដេចកនទទួលបញ្ជាហើយលោតទៅក្នុងទឹក
ធ្វើហាក់ដូចជាពុំដឹងខ្លួន ហើយមុជថយចេញពីកន្លែងនោះឆ្ងាយទៅ។ ពេលនោះពួកបរិវារដែលជាជំនិតនឹកស្មា
នថា ស្ដេចកន បានធ្លាក់ក្នុងអន្ទាក់របស់ខ្លួនហើយ ក៏ប្រញាប់បង់សំនាញ់ព្រមគ្នាគ្របត្រង់កន្លែងដែលស្ដេចកន
លោតចុះទៅនោះ ដោយមានបំនងធ្វើអោយ ស្ដេចកន ជាប់សំនាញ់រើពុំរួច ស្លាប់នៅក្នុងទឹកនោះទៅ។

លុះផុតគ្រោះថ្នាក់ហើយស្ដេចកនបានភៀសខ្លួនទៅដល់ខេត្ដបាភ្នំ ហើយប្រើអុបាយកលបោកបញ្ឆោតពួកចៅ
ហ្វាយខេត្ដថា ខ្លួនបានទទួលបញ្ជាពីព្រះរាជាអោយមកកែនទ័ពទៅកំចាត់មហាអុបរាជ ចន្ទរាជា ដែលមានចិត្ដ
ចង់ឡើងសោយរាជនៅក្រុងចតុមុខ។ ព្រះរាជា លុះបានជ្រាបដំនឹងថា ស្ដេចកន នៅរស់ហើយមានទ័ពប្រឆាំង
ព្រះអង្គថែមទៀតក៏ទ្រង់បញ្ជាអោយអូវពុក និងបងស្រី ស្ដេចកន សរសេរសំបុត្រហៅត្រលប់មកវិញ ។ ស្ដេចកន
ប្រើអុបាយកលម្ដងទៀត ដោយប្រាប់ទៅពួកចៅហ្វាខេត្ដនិងអ្នកស្រុកថា ហ្លួងទ្រង់តឿនពីរឿងសង្រ្គាមទៅវិញ។

ពាក្យឃោសនារបស់ស្ដេចកន បានលេចលឺទៅដល់មហាអុរាជ ចន្ទរាជា។ ព្រះអង្គនឹកស្មានថាមានហេតុមិន
ស្រួលក៏នាំព្រះរាជវង្សានុវង្សប្រញាប់ប្រញាល់ភៀសខ្លួនទៅសុំជ្រកកោននឹងស្ដេចសៀមទៅ។ កាលដែលយាង
ទៅដល់ពោធិសាត់ ព្រះចន្ទរាជាទ្រង់បានទៅសំនាក់ផ្ទះមន្រ្ដីម្នាក់ឈ្មោះពេជ ហើយទ្រង់បានទទួលការទំនុកបំរុង
ផ្សេងៗពីមន្រ្ដីរូបនេះ។

លុះបានដឹងថា ព្រះចន្ទរាជា ព្រះអនុជ ព្រះស្រីសុគន្ធបទបានយាងចេញផុតពីប្រទេសហើយ ស្ដេចកនក៏ចាប់ផ្ដើម
វាយលុកចូលរាជធានីទួលបាសាន ។ព្រះរាជាទ្រង់បានលើកទ័ពចេញតទល់ផ្ទាល់ព្រះអង្គ តែត្រូវទទួលបរាជ័យ
ហើយថយទៅកែនទ័ពថែមនៅក្រុងចតុមុខ។ ស្ដេចកនលើកទ័ពដេញតាមវាយបែកបន្ទាយភ្នំពេញទៀត ព្រះបាទ
ស្រីសុគន្ធបទថយទៅគង់នៅលង្វែក។ លុះបន្ទាយលង្វែកត្រូវបានវាយបែក ព្រះអង្គយាងទៅគង់នៅស្រុកបរិបូរ
(អម្រិន្ទបូរ) រួចនៅទីបំផុត ទៅគង់នៅបន្ទាយស្ទឹងសែន ក្នុងខេត្ដសន្ទុកនៅគ.ស.១៥១២ ។ ពេលនោះឃុនហ្លួង
ព្រះស្ដេចកន ទៅតាំងទ័ពបោះបន្ទាយនៅទទួលបាសាន ហើយប្រារព្ធធ្វើពិធីលើកខ្លួនអែងឡើងជាមហាអុបរាជ
រួចស្រេចហើយ ទ្រង់បានបញ្ជាអោយទ័ពលើកឆ្លងទៅបោះនៅកំពង់សៀមទៀត។ ស្ដេចកនបានក្លែងសំបុត្រផ្ញើ
ទៅហ្លួងសុំចុះចូល តែសុំអោយម្ដាយ និងបងប្អូនបានមកមុនសិន។ ហ្លួងបញ្ជាអោយឆ្លើយវិញថា ត្រូវតែស្ដេចកន
ចូលមកមុន បើពុំដូច្នោះទេនឹងសំលាប់ម្ដាយ និងបងប្អូនទាំងអស់។ ស្ដេចកនលើកទ័ពទៅជិតអាសន្ទុក រកអុបាយ
យកម្ដាយ និងញាតិសន្ដានមកវិញ។ ពេលនោះ មានមន្រ្ដីម្នាក់ស្ម័គ្រចិត្ដទទួលបំពេញកិច្ចការនេះថ្វាយ ស្ដេចកន
ឈ្មោះ អុកម៉ឺនលុរិន្ទកែវ។ កាលនោះគេចោទមន្រ្ដីរូបនេះក្បត់ ស្រាប់តែមានទាហាន២០០នាក់ជួយយកអាសា
នាំទៅខាងបន្ទាយហ្លួងសុំចុះចូល បន្ទាប់មក ឃុនហ្លួងព្រះស្ដេចកន នាំទ័ពចូលវាយលុកបន្ទាយស្ទឹងសែនយ៉ាងខ្លាំ
ង។ ដោយទ្រង់ឈ្វេងយល់ថា មិនអាចទប់ទល់យូរអង្វែងតទែទៀតបាន ព្រះរាជាគិតដកថយទៅតាមជើងទឹក
ទៅកាន់ខេត្ដពោធិសាត់ តែពេលនោះ អុកម៉ឺនសុរិន្ទកែវ និងបក្សពួកបះឡើងចោមធ្វើគតព្រះអង្គបានក្នុងបន្ទាយ
ស្ទឹងសែននោះនៅ គ.ស. ១៥១២ ។ ព្រះរាជបុត្រព្រះអង្គនាម ពញាយសរាជា (បុត្រជាមួយម្នាងកេសរបុប្ផា) និង
បរិវារមួយក្រុម បានភៀសទៅជ្រកកោនក្នុងប្រទេសសៀមជាមួយព្រះចន្ទរាជា។

ឃុនហ្លួងព្រះស្ដេចកន ត្រលប់មកទួលបាសានវិញ ប្រកាសអោយរកព្រះខាន់រាជ ព្រះលំពែងជ័យ និងគ្រឿងបញ្ច
ក្សត្រដើម្បីឡើងសោយរាជសម្បត្ដិ។ រាជពង្សាវតារខ្លះបានបញ្ជាក់ថា កាលដែលបានឡើងសោយរាជនោះ ស្ដេច
កន មានព្រះជនទើបបាន២៩ វស្សា ហើយមាននាមសំរាប់រាជថា ស្រីជេដ្ឋាធិរាជរាមាធិបតី។ ព្រះអង្គទ្រង់បញ្ជា
អោយមេទ័ព កៅ ដែលត្រូវជាអូវពុកមាបង្កើត អោយលើកទ័ពទៅបង្ក្រាបយកខេត្ដទាំងឡាយណាដែលមិនទាន់
ចុះចូលព្រះអង្គនៅឡើយ។ លុះបានសុខសន្ដិភាពបរិបូរឡើងវិញហើយ ព្រះអង្គទ្រង់លើកអូវពុកមាអោយឡើង
ឋានៈជាស្ដេចចៅហ្វាទឡហៈ(នាយករដ្ឋមន្រ្ដី) អែពួកបរិវារអែទៀត ក៏បានទទួលយកយសសក្ដិទៅតាមគុណបំ
នាច់រៀងៗខ្លួនដែរ។

នៅប្រមាណ គ.ស. ១៥១៤ ព្រះបាទស្រីជេដ្ឋា (ស្ដេចកន) ទ្រង់លើករាជធានីទៅតាំងនៅ ចន្លក់ដូនតី នៅបានតែ
៥ខែ រួចលើកទៅតាំងនៅភូមិត្រលប់នៅទល់ដែនខេត្ដត្បូងឃ្មុំ នឹងបាភ្នំ រាជធានីថ្មីនេះជាបន្ទាយមួយយ៉ាងមាំដែ
លព្រះអង្គប្រទាននាមថា ក្រុងស្រលប់ពិជ័យព្រៃនគរ។

រាជពង្សាវតារខ្លះបានបញ្ជាក់ថា ព្រះបាទស្រីជេដ្ឋា(កន) ទ្រង់មានចំនូលហរិទ័យខាងបរបាញ់សត្វ ចាប់ត្រី ល្បែង
ស្រី ទតរបាំមហោស្រព តន្រ្ដី។ ក្នុងរជ្ជកាលរបស់ព្រះអង្គ មានបោះប្រាក់ស្លឹង (សាច់ប្រាក់សុទ្ធ) មានរូបនាគសំ
រាប់ប្រើប្រាស់ក្នុងប្រទេស ហើយមានប្រវត្ដិវិទូខ្លះសង្កត់សេចក្ដីថា នៅសម័យនោះអានាប្រជារាស្រ្ដបានសុខសំ
បូរសប្បាយថែមទៀតផង(១១)

២. ចំបាំងរវាងស្ដេចកន និង ព្រះចន្ទរាជា (១៥១៦ – ១៥២៥)
និយាយពីព្រះចន្ទរាជា កាលដែលទៅសុំជ្រកកោនជាមួយព្រះចៅសៀមនោះ តែងតែយករបរទាក់ដំរីទៅបំរើព្រះ
អង្គ។ លុះទ្រង់ជ្រាបថា ព្រះរៀមត្រូវបក្សពួក ឃុនហ្លួងព្រះស្ដេចកន ធ្វើគតបានហើយ ព្រះចន្ទរាជា ទ្រង់រិះរក
គ្រប់មធ្យោបាយដើម្បីវិលត្រលប់ចូលមាតុប្រទេសវិញ។ នៅ គ.ស. ១៥១៥ ព្រះអង្គទាក់បានដំរីស យកទៅថ្វាយ
ព្រះចៅសៀម ហើយសុំអនុញ្ញាត ធ្វើវិវត្ដន៍ចូលស្រុកវិញ។ តែពុំបានសំរេចដូចសេចក្ដីប្រាថ្នាឡើយ ដោយហេតុ
នោះព្រះអង្គក៏ទ្រង់ប្រឌិតថា មានដំរីខ្ពស់ ១០ហត្ថ(៥ម) នៅក្នុងព្រៃភូមភាគខាងកើតនៃប្រទេសសៀម។ លុះទ្រង់
ជ្រាបដំនឹងនេះហើយ ព្រះចៅសៀមក៏ទ្រង់ត្រាស់បញ្ជាអោយព្រះចន្ទរាជា ចេញទៅទាក់ដំរីនោះយកមកថ្វាយ
ព្រះអង្គអោយបាន ក្នុងការបំពេញបេសកកម្មក្លែងបន្លំនេះ ព្រះចន្ទរាជាទ្រង់បានទូលសុំពលចំនួន ៥០០០នាក់ ដំរី
ធ្នាក់ ១០០គ្រឿងសស្រ្ដាវុធ ស្បៀងអាហារ និង ដាវអាជ្ញាសឹក។ ព្រះចៅសៀមក៏ទ្រង់យល់ព្រមតាមសំនូមពរគ្រប់
ប្រការ។

នៅ គ.ស.១៥១៦ មុននឹងចេញបំពេញបេសកកម្មទាក់ដំរីនោះ ព្រះចន្ទរាជា ទ្រង់បានយាងទៅជួបជាសំងាត់ជាមួ
យ ពញាអុង ហើយបបួលព្រះអង្គអោយវិលត្រលប់ចូលប្រទេសវិញ។ កាលនោះ ពញាអុង ជាបុត្រធម៌ព្រះចៅ
សៀម ហើយត្រូវបានតែតាំងអោយកាន់ដំនែងជាចៅហ្វាយខេត្ដ សុវណ្ណខេត្ដលោកថែមទៀត ព្រះអង្គទ្រង់បាន
ប្រកែកពុំព្រមវិលចូលមាតុប្រទេសទេ ដោយទ្រង់យល់ថា បានសុខសាន្ដ និង បានយសសក្ដិគ្រប់សព្វណាស់ទៅ
ហើយ។

ដោយមិនអាចទាក់ទាញពញាអុង អោយធ្វើតាមព្រះអង្គ ព្រះចន្ទរាជា ទ្រង់បញ្ជាទ័ពអោយធ្វើដំនើរឆ្ពោះទៅទិស
ខាងកើត ធ្វើហាក់ដូចជាខំតាមដានដំរីស ហើយនៅទីបំផុតបានទៅដល់ព្រំដែនប្រទេសខ្មែរ ។ ព្រះចន្ទរាជាទ្រង់
ចាត់អោយគេនាំសារទៅថ្វាយព្រះចៅសៀមថា សុំទ័ពជាបន្ថែមទៀត ប៉ុន្ដែពញាអុង បានទៅទូលថ្វាយពីកល្បិច
កិច្ចកលគ្រប់សព្វរបស់ព្រះចន្ទរាជា ព្រះចៅសៀមទ្រង់ខ្ញាល់ខ្លាំងណាស់ ហើយទ្រង់បញ្ជាអោយលើកទ័ពទៅនាំ
ព្រះចន្ទរាជាមកវិញ។ ក្នុងអំលុងពេលនោះ ព្រះចន្ទរាជា បានលើកទ័ពចូលទៅក្នុងដីខ្មែររួចជាស្រេច។ លុះទៅ
ដល់បាត់ដំបង ព្រះអង្គកែនបានពល ១០ ០០០នាក់ ហើយលើកបង្ហួសទៅពោធិសាត់។ លោកអុកញ៉ា សួគ៌ាលោ
កកែវ ចៅហ្វាយស្រុកខេត្ដនេះ លុះបានដឹងហើយក៏ប្រញាប់ចាត់អោយនាំដំនឹងនេះទៅថ្វាយព្រះបាទ ស្រីជេដ្ឋា
ធិរាជ (កន)។ ចំនែកតាពេជ បានប្រមូលបក្សពួក ហើយទៅវាយឆ្មក់លុកចូលបន្ទាយ ហើយសំលាប់ចៅហ្វាយស្រុ
ក កែវបាន។ គាត់កខិតខំបញ្ចុះបញ្ចូលអោយពលទាហានចូលខាងព្រះ ចន្ទរាជា ព្រះអង្គសព្វព្រះរាជហរិទ័យយ៉ា
ងខ្លាំងចំពោះថ្វីដៃរបស់ តាពេជ ហើយបានតាំងគាត់ជា ចៅពញាសួគ៌ាលោក ជាជំនួយអុកញ៉ាកែវ។ ម្យ៉ាងទៀត
ព្រះចន្ទរាជាបានតែងតាំងតាពេជ ជាមេទ័ពធំ និងកូនទាំង៤នាក់របស់គាត់ជាមេទ័ពរង ហើយទ្រង់បញ្ជាអោយ
លើកទៅវាយយកខេត្ដក្រគរ ខ្លុង ក្រង។

លុះបានដំនឹងពីការវិលត្រលប់មកវិញរបស់ព្រះចន្ទរាជាភ្លាម ព្រះបាទស្រីជេដ្ឋាកន ទ្រង់បានបញ្ជាអោយចៅហ្វា
កៅ លើកទ័ពទៅតទល់ត្រង់ក្រគរ។ ដោយមានទាហានស្លាប់ច្រើនពេក តាពេជ បញ្ជាអោយទ័ពថយចូលទៅក្នុង
បន្ទាពោធិសាត់សិន ទ័ពខាងស្ដេចកន ក៏ដេញតាម ហើយទៅព័ទ្ធបន្ទាយជាប់រយៈពេល១២ខែ តែវាយលុកចូលពុំ
បានសោះ ក៏ដកថយទៅតាំងទ័ពឆ្ងាយពីនោះដើម្បីរង់ចាំជំនួយមកដល់។

គឺនៅក្នុងកាលទេសៈបែបនោះហើយ ដែលតាពេជបានធ្វើពលិកម្មបូជាជីវិតដើម្បីទៅកែនទ័ពបិសាចមកជាទ័ពជំ
នួយ។ បន្ទាប់ពីនោះការប្រយុទ្ធបង្ហូរឈាមបានកើតឡើងសាជាថ្មីទៀត រវាងទ័ពព្រះចន្ទរាជា និង ទ័ពស្ដេចកន
នៅលើកនេះជ័យជំនះត្រូវបានទៅខាង ព្រះចន្ទរាជា ចំនែកចៅហ្វាយកៅ បាក់ទ័ពថយទៅខាងកើតវិញ។
«កន្លែងដែល តាពេជ បូជាជីវិតនោះ បានក្លាយជាកន្លែងទីសក្ការៈបូជាមួយ ឈ្មោះថា អ្នកតាឃ្លាំងមឿងរហូត
មកដល់សព្វថ្ងៃនេះ»

ក្នុងដំនើរជ្រុលទៅមុខ ព្រះចន្ទរាជា បានលើកទ័ពវាយយកបានខេត្ដជាច្រើនជាបន្ដបន្ទាប់គ្នា គឺក្រគរ ខ្លុង ក្រង បរិ
បូរ កំពង់សៀម ជើងព្រៃ ស្ទឹងត្រង់។ គ្រានោះមានពួកខាងស្ដេចកន ដែលទទួលបរាជ័យនោះមកសុំចុះចូលជា
ច្រើន អែពួកដែលរត់ពួនកាលព្រះបាទសុគន្ធបទ ច្បាំងចាញ់ អិលូវនេះចេញមកថ្វាយខ្លួនទាំងអស់។ ពួកនាះបាន
សុំអោយព្រះចន្ទរាជាឡើងសោយរាជ ព្រះអង្គព្រមឡើងគ្រងរាជសិន ដោយមានព្រះនាមសំរាប់រាជថា ព្រះប
រមរាជាចន្ទរាជា នៅ គ.ស.១៥១៦។

នៅឆ្នាំបន្ទាប់ គ.ស១៥១៧ ដោយត្រូវទទួលបរាជ័យអស់ច្រើនលើកច្រើនសាមកហើយ ព្រះបាទស្រីជេដ្ឋាកន ទ្រង់
ស្នើទៅព្រះចន្ទរាជា អោយផ្អាកសង្រ្គាម ដើម្បីអោយរាស្រ្ដធ្វើស្រែសិន សំនើរនេះក៏បានទទួលសេចក្ដីយល់ព្រម
ពីព្រះចន្ទរាជា។ ដល់ពេលចេញវស្សា ព្រះបាទស្រីជេដ្ឋាកន បានផ្ដើមការវាយលុកម្ដងទៀតដោយប្រើកលល្បិច
អោយទាហានសុំចុះចូលខាងព្រះចន្ទរាជា ផងក្នុងបំនងធ្វើគតស្ដេចអង្គនេះអោយបាន តែមិនបានសំរេច អែខា
ងព្រះចន្ទរាជា ក៏ប្រើល្បិចដូចគ្នាហើយមិនបានសំរេចដូចគ្នាដែរ។ ព្រះអង្គក៏ថយ ទៅគង់នៅខេត្ដពោធិសាត់ នៅ
គ.ស.១៥២០ ។ អគ្គមហេសី គឺ សំដេចភគវតីនសិរីចក្រពត្ដិ បានប្រសូតបុត្រនាម ព្រះរាមាធិបតី ហើយឆ្នាំបន្ទាប់
មក ស្នំអែកបរមបុប្ផាបានប្រសូត្របុត្រនាមព្រះ បរមេន្ទរាជា។

នៅគ.ស.១៥២៥ ព្រះចន្ទរាជា ក្រោយដែលទ្រង់បានចាត់អោយទៅទិញកំាភ្លើងធំតូចពីប្រទេសម៉ាលាយូមក ទ្រង់
បានផ្ដើមការវាយលុក ទៅលើទ័ពស្ដេចកន ដែលទ្រង់បានរៀបចំធ្វើចំបាំងដូចគ្នានេះដែរ។ ព្រះចន្ទរាជា បាន
លើកទ័ពចេញជាបីផ្លូវ។ ព្រះអង្គទ្រង់នាំទ័ពទៅវាយបន្ទាយស្រីសឈរដោយផ្ទាល់ព្រះអង្គ។ ព្រះបាទស្រីជេដ្ឋា
កន និងចៅហ្វាកៅ ខំវាយទំលុះរត់ចូលទៅក្នុងបន្ទាយស្រលប់ពិជ័យ។ ព្រះចន្ទរាជា បញ្ជាអោយលើកទ័ពទៅវា
យបន្ទាយនោះទៀត នៅទីបំផុត ក្រោយពីបានតស៊ូយ៉ាងប្ដូរផ្ដាច់អស់រយៈពេល៣ខែមក ស្ដេចកន គឺព្រះបាទស្រី
ជេដ្ឋា ត្រូវគេកាត់ព្រះសិរបានយកទៅដោតនៅមុខបន្ទាយក្រុង ស្រលប់ពិជ័យ អែចៅហ្វាកៅ ក៏ត្រូវគេសំលាប់បា
នក្នុងបន្ទាយនោះដែរ។ ដូច្នេះសង្គ្រាមគ្នាអែង ដែលមានរយៈពេល ៩ឆ្នាំ (១៥១៦ -១៥២៥) ត្រូវបានបញ្ជប់នៅ
ពេលនៅះទៅ។

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 9, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s