ការកសាងក្រុងលង្វែក


ការកសាងក្រុងលង្វែក និង
ការប៉ុនប៉ងរំដោះអានាខេត្ដខាងលិច

ព្រះបាទចន្ទរាជា (១៥១៦ – ១៥៦៦)
ដោយពញាយសរាជារាជបុត្រព្រះបាទស្រីសុគន្ធបទ សោយទីវង្គតទៅ ព្រះចន្ទរាជាទ្រង់បានយល់ព្រមឡើងគ្រង
រាជតាំងពី គ.ស.១៥១៦ ម្ល៉េះ ទៅតាមសំនូមពររបស់រាជវង្សានុវង្ស និងនាម៉ឺនមុខមន្រ្ដីរបស់ព្រះអង្គ។ ក្រោយពី
បានទទួលមហាជោគជ័យលើព្រះស្ដេចកន ហើយក៏ព្រះអង្គនៅតែបន្ដការគ្រងរាជតទៅទៀត អែពិធីរាជាភិសេក
ឡើងសោយរាជ នឹងត្រូវបានប្រារព្ធធ្វើនៅពេលក្រោយទៀត គឺនៅពេលដែលរកឃើញព្រះខាន់រាជ លំពែងជ័យ
និងគ្រឿងបញ្ចក្សត្រ។ ព្រះអង្គមានរាជធានីតាំងជាបន្ដោះអាសន្ននៅក្នុងខេត្ដពោធិសាត់។
ការកសាងក្រុងលង្វែក
ក្រោយពីព្រះអង្គទ្រង់សព្វព្រះរាជហរិទ័យលើករាជធានី មកតាំងនៅក្រុងលង្វែកវិញ។ រាជធានីត្រូវបានកសាង
ឡើងអស់រយៈពេលប្រហែល៣ឆ្នាំ ពីគ.ស.១៥២៧ ដល់ ១៥២៩។ អែហេតុដែលនាំអោយជ្រើសរើសយកលង្វែក
ដើម្បីជាទីតាំងរាជធានីថ្មីនេះ គឺព្រះចន្ទរាជា ទ្រង់ឈ្វេងយល់ថា កន្លែងនោះជាចំនុចយុទ្ធសាស្រ្ដស្រួលការពារ
ខ្លួន ព្រះនៅជិតនោះមានទន្លេ មានបឹង និង មានព្រៃទៀតផង បន្ទាយនេះមានរាងបួនជ្រុងទ្រវែង ទទឹងមានប្រ
វែង ២គ.ម អែបន្ដោយ
មានប្រវែងជិត ៣គ.មមា
នកំពែងដី គូទឹក និងរបង
រិស្សីកំរាស់ពីរសិន(១៦០
ម)ព័ទ្ធជុំវិញ ផែនទីដែល
យើងបានគូរតាមពត៌មាន
ផ្ដល់ដោយលោក អ៊ុក អ៊ូ
ដែលបានកាន់ដំនែងមេ
ឃុំ ឃុំលង្វែក អស់រយៈ
ពេល ១០ឆ្នាំនិងតាមការ
ដែលយើងបានទៅពិនិត្យ
ដល់ទីកន្លែងកាលពីថ្ងៃទី
៨ខែមិនា ១៩៧០ នៅតំ
បន់អុដុង្គនិងលង្វេក)។ តាមពាក្យដំនាលតៗមក គេថាលង្វែកជាបន្ទាយមួយធំសំបើមអស្ចារ្យណាស់ សូម្បីតែ
សេះដែលមានកំលាំងខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏មិនអាចបោលអោយជុំបន្ទាយនេះបានឡើយ។ ម្យ៉ាងទៀត
តាមជំនឿរបស់ខ្មែរយើងថា នៅក្នុងបន្ទាយលង្វែកនេះមានគេតំកល់រូបបដិមា ព្រះគោ មួយព្រះអង្គ និងព្រះកែវ
មួយអង្គ ដែលជាបងប្អូនបង្កើតនឹងគ្នា ហើយដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុសក្ដិសិទ្ធិ។ ដោយហេតុ
នោះគេតែងយកក្បួនច្បាប់ផ្សេងៗទៅទុកក្នុងពោះព្រះគោនោះ(១២)។ ទោះបីជំនឿខាងលើនេះមានលក្ខណៈ
ជារឿងព្រេងក៏ដោយ ក៏ចំនុចនេះបង្ហាយអោយយើងឃើញថាលង្វែកជាបន្ទាយមួយមាំមួនសំរាប់ការពារសត្រូវ
ឈ្លានពានផងនិងជាឃ្លាំងវប្បធម៌មួយរបស់ជាតិ បន្ទាប់ពីរាជធានីអង្គរមកផង។

លុះការស្ថាបនាព្រះរាជវាំង និងដំនាក់ធំតូចបានចប់សព្វគ្រប់ហើយ ព្រះបាទចន្ទរាជាទ្រង់យាងមកគង់នៅរាជធា
នីថ្មីនេះ ប្រមាណឆ្នាំ ១៥២៩។ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។
ក្រៅពីវត្ដអារាមជាច្រើនដែលព្រះអង្គទ្រង់បញ្ជាអោយសាងនៅពោធិសាត់ និង បរិបូរ និងអោយសាង និងជួស
ជុលនៅ អុដុង្គ មានវត្ដលើ ភ្នំព្រះរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលនិព្វាន) ព្រះអង្គបានអោយសាង វត្ដត្រលែង
កែង នៅក្នុងបន្ទាយលង្វែកទៀត។ តាមដែលមើលឃើញសព្វថ្ងៃ ព្រះវិហារវត្ដនេះស្ថិតនៅលើដីទួលមួយមានរា
ងជាជើងក្អែក។ ក្នុងព្រះវិហារមានកំកល់ព្រះពុទ្ធរូបត្រលែងកែង គឺព្រះពុទ្ធរូប ៤អង្គគង់ឈរទល់ព្រះប្រឹស្ន(ខ្នង)
នឹងគ្នា ហើយបែរព្រះភក្រ្ដទៅទិសទាំង៤ ។ ក្នុងសម័យនោះ ខ្មែរយើងបានចាត់ទុកថាព្រះពុទ្ធរូបត្រលែងកែងនេះ
ជាវត្ថុសក្ដិសិទ្ធិមួយដែរ។

ទំនាក់ទំនងជាមួយសៀម
លុះបានដឹងថាព្រះចន្ទរាជា បានកាន់កាប់អំនាចស៊ប់ នៅប្រទេសខ្មែរហើយ ហើយដោយចាត់ទុកថា ប្រទេស
នេះជាចំនុះប្រទេសសៀមតាំងពីរាជព្រះបាទ ធម្មរាជាទី១មកម៉្លេះនោះ ព្រះចៅសៀមបានចាត់ទូតមកបញ្ជាអោ
យព្រះចន្ទរាជា លើកសួយសារអាករជាសត្វដំរីសទៅថ្វាយតាមទំលាប់ពីមុនរៀងមក។ ដោយព្រះចន្ទរាជា ទ្រង់
ប្រកែក មិនព្រមចំនុះសៀម សៀមក៏លើកទ័ពចូលមកលុកលុយ ខេត្ដអង្គរ។ ព្រះអង្គទ្រង់កែនទ័ព ហើយលើកទៅ
តទល់នៅត្រង់ស្ទឹងអង្គរ ត្រង់ភូមិមួយដែលជាប់ឈ្មោះហៅថា សៀមរាប រហូតដល់សព្វថ្ងៃ ជាអនុស្សាវរីយ៍នៃ
ជោគជ័យរបស់ខ្មែរទៅលើសត្រូវឈ្លានពាន។ក្បួនរាជពង្សាវតារខ្លះបានបញ្ជាក់ថា ក្នុងការប្រយុទ្ធលើកនេះ ខ្មែរ
ចាប់បានឈ្លើយសង្រ្គាមជាច្រើន។ ដើម្បីជាការសងសឹក នៅគ.ស. ១៥៣០ ព្រះចៅសៀមទ្រង់បញ្ជាអោយពញា
អុង លើកទ័ព ៩ម៉ឺននាក់មកវាយខ្មែរម្ដងទៀត ព្រះចន្ទរាជា ទ្រង់លើកទ័ពទៅតទល់គ្នានៅពោធិសាត់។ នៅតាម
ផ្លូវពីលង្វែកទៅសមរភូមិព្រះអង្គទ្រង់ទតឃើញដើមពោធិ ១ដើមងាប់យូរហើយ តែលាស់ឡើងវិញ។ ដោយទ្រង់
ឈ្វេងយល់ថា នេះជាប្រផ្នូលល្អ ព្រះអង្គទ្រង់យក ផ្កា ស្លា ម្លូ ទៀន ធូប ទៅធ្វើការបូជាហើយលើកទ័ពចេញទៅ
ច្បាំង បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដូចប្រាថ្នា។ អែទ័ពសៀមដែលមកឡើងគោកនៅត្រង់ឈូងសមុទ្រ
សៀមនោះ ក៏ត្រូវក្រលាហោមខ្មែរវាយអោយបាក់ទ័ពថយទៅវិញដែរ។ ប្រភពខ្លះបានបញ្ជាក់ទៀតថា ក្នុងចំបាំង
ជើងគោកនៅពោធិសាត់ មេទ័ពសៀមត្រូវស្លាប់អស់ជាច្រើន ក្នុងចំនោមនោះមាន ពញាអុង ផងដែរ ដែលត្រូវ
ព្រួញនៅលើខ្នងដំរី អែពលទានហាស្លាប់អស់ពាក់កន្ដាល ដំរីងាប់អស់ច្រើន អាវុធយុទ្ធភ័ណ្ឌក៏ត្រូវរិបអូសអស់
សន្ធឹកសន្ធាប់។ ព្រះចន្ទរាជា ទ្រង់បញ្ជាអោយធ្វើបុណ្យថ្វាយព្រះភ្លើងព្រះសព ពញាអុង សាងវិហារបញ្ចុះធាតុ
អែដើមពោធិដែលរស់ឡើងវិញនោះទ្រង់ត្រាស់អោយហៅ ព្រះពោធិមានបុណ្យ រួចទ្រង់យាងត្រលប់ចូលបន្ទាយ
លង្វែកវិញ។

នៅគ.ស. ១៥៣១ ឆ្លៀតពេលខ្មែរកំពុងតែមានប្រៀបលើទ័ពសៀម ព្រះចន្ទរាជាទ្រង់លើកទ័ពទៅរំដោះអានាខេត្ដ
បស្ចឹមបុរី មកវិញ។
ចាប់ពីគ.ស. ១៥៥៦ នៅភូមាមានស្ដេចមួយអង្គនាម បាយិណោង (Bayin Naung) បានលើកទ័ពចូកមកវាយ
សៀម ហើយដន្ដើមយកបានរាជធានី អយុធ្យា នៅគ.ស. ១៥៦៤។ ពួកសៀមបានបះបោរឡើងប្រឆាំងនឹងភូមា
ដែរ តែត្រូវបង្ក្រាបអោយរាបទាបទសវិញអស់ និង ត្រូវចាប់ជាឈ្លើយអស់ជាច្រើនថែមទៀត(១៣)។ ឆ្លៀតយក
អោកាសដែលសៀមកំពុងតែចុះទន់ខ្សោយយ៉ាងនេះ ព្រះចន្ទរាជា ទ្រង់បានលើកទ័ពចូលវាយសៀមនៅគ.ស
១៥៥៧ ហើយយកបានខេត្ដចន្ទបុរី និងខេត្ដផ្សេងៗទៀតនៅជិតៗនោះ។ ខ្មែរបានលើកទ័ពទៅវាយសៀមពីរលើ
កទៀត គឺនៅគ.ស.១៥៥៩ និង ១៥៦២ ហើយចាប់បានឈ្លើយជាច្រើននាំមកស្រុកវិញ។

ទំនាក់ទំនងជាមួយជនជាតិអឺរ៉ុបជាលើកដំបូង
នៅក្នុងសៀវភៅប្រវត្ដិសាស្រ្ដខ្មែរ ភាគ១ យើងបានលាតត្រដាងជូនអ្នកអាននូវមូលហេតុ ដេលនាំអោយជនជាតិ
អឺរ៉ុប ធ្វើដំនើតមកកាន់ភូមិភាគអាស៊ីអគ្គេយ៍យើងនេះរួចហើយ។ យើងបានដឹងរួចហើយថា ក្រោយពីបានពង្រឹង
ជំហររបស់ខ្លួននៅជ្រោយម៉ាលាយូហើយ ពួកព័រទុយកល គឺជាជនជាតិអឺរ៉ុបដំបូងដែលបានចូលមកទាក់ទងនឹង
ខ្មែរនៅចុងរជ្ជកាលរបស់ព្រះចន្ទរាជា។ យ៉ាងនាមិញនៅ គ.ស. ១៥៥៥មានបព្វជិព័រទុយកលខាងគណៈដូមិនិកាំ
ង (Dominicain) នាម Gapar da Cruz ជាមិត្ដភក្ដិស្និទ្ធស្នាលរបស់លោក Albuquerque បានមកដល់ទីក្រុង
លង្វែក។ បព្វជិតអង្គនេះមានបំនងមកផ្សាយសាសនាគ្រឹស្ដនៅប្រទេសខ្មែរ។ ព្រះរាជាទ្រង់សព្វព្រះរាជហរិទ័យ
ទទួលរាក់ទាក់ណាស់ ប៉ុន្ដែ បេសកកម្មរបស់លោកមិនបានទទួលផ្លែផ្កាដូចបំនងឡើយ ព្រោះប្រជារាស្រ្ដខ្មែរនៅ
សម័យនោះកំពុងដាក់ចិត្ដស៊ប់ទៅលើព្រះពុទ្ធសាសនា ហើយមិនព្រមលះបង់ព្រះរតនត្រៃ ដើម្បីងាកទៅរកសាស
នាដទៃទៀតឡើយ។

ដោយលោកពុំបានសំរេចគោលបំនងយ៉ាងនេះហើយ លោកក៏ធ្វើដំនើរទៅកាន់ប្រទេសចិននៅឆ្នាំ ១៥៥៦។ ចំ
ពោះរឿងនេះលោក Dauphin Meunier បានសរសេរថាលោកប្រញាប់វិលទៅវិញ ប្រហែលដើម្បីរាយការណ៍
ប្រាប់ចៅហ្វាយរបស់លោក ពីបេសកកម្មរបស់លោក រឺ ក៏ដោយលោកត្រូវចាត់អោយទៅបំពេញបេសកកម្មនៅទី
ដទៃទៀត។

ក្នុងសម័យនោះក្រៅពីអ្នកផ្សាយសាសនា នៅមានអ្នកផ្សងព្រេងខ្លះទៀតដែលបានធ្វើដំនើរទស្សនាប្រទេសយើ
ង ហើយបានកត់ត្រទុកនូវហេតុការណ៍ ដែលខ្លួនបានឃើញ។ គឺកំនត់ហេតុទាំងនោះហើយ ដែលអ្នកប្រវត្ដិសា
ស្រ្ដ បានយកមកធ្វើជាអែកសារសំរាប់ឆ្លុះមើលសង្គមខ្មែរនៅស.វទី១៦។ ត្រង់ទំព័រនេះអត្ថបទរលុបបាត់អស់ខ្ញុំ
ពុំអាចដកស្រង់បានឡើយ ខ្ញុំសូមធ្វើសេចក្ដីសង្ខែបត្រង់ចំនុចនេះ
។ ក្នុងរាជព្រះអង្គចន្ទទី១ សៀមបានចូលមកលុ
កលុយប្រទេសខ្មែរពីរដង ព្រះអង្គមានទំនាក់ទំនងជាលើកដំបូងជាមួយពួកអេស្ប៉ាញ និងពួកព័រទុយកល ព្រះអង្គ
មានព្រះរាជបុត្រទោលនាម បរមិន្ទរាជាទី១ ហើយទ្រង់ចូលទីវង្គត់នៅគ.ស ១៥៦៦។

ព្រះបរមិន្ទរាជាទី១ ១៥៦៦ – ១៥៧៥
បន្ទាប់ពីព្រះអង្គចន្ទចូលទីវង្គតទៅ ក្រុមមន្រ្ដីរាជការ បានអភិសេក ព្រះបាទបរមិន្ទរាជាទី១ អោយឡើងសោយ
រាជស្នងបិតារបស់ទ្រង់នៅគ.ស ១៥៦៦។ ព្រះបាទបរមិន្ទរាជាទី១ មានព្រះរាជបុត្រ៤អង្គ
– ព្រះសត្ថា ជាមេទ័ព
– ព្រះស្រីសុរិយោពណ៌
– ព្រះពញានូ
– ព្រះពញាអាន

នៅគ.ស ១៥៦៩ ស្ដេចភូមានាម បាយិណោង លើកទ័ពចូលមកវាយសៀមយកបានរាជធានីអយុធ្យាម្ដងទៀត
ហើយដាក់ប្រទេសសៀមជាចំនុះអស់រយៈពេល១៥ឆ្នាំ។ ឆ្លៀតអោកាសមានវិកវរនេះ នៅគ.ស.១៥៧០ គឺនៅ
ពេលដែលព្រះបាទ បរមរាជា យាងទៅគង់នៅតំបន់ត្រង់អង្គរត្រង់កំពង់ក្រសាំង ខ្មែរបានលើកទ័ពលុកចូលទៅ
យកបានខេត្ដ នគររាជសីមា ហើយដាក់មន្រ្ដីខ្មែរអោយឈរត្រួតត្រាទីនោះ។

ចំពោះទំនាក់ទំនងខ្មែរ – សៀម អែកសារសៀម(៨) បានសរសេរជាបន្ថែមទៀតថា ក្នុងព.ស ២១១៤ គ.ស១៥៧៤
ខណៈដែលសំដេចព្រះ មហាធម្មរាជា និង សំដេចព្រះនរេសូរ លើកទ័ពទៅជួបព្រះ ហង្សាវតី វាយស្រុក វៀង
ចន្ទន៍ ព្រះចៅក្រុងកម្ពុជា លើកទ័ពជើងទឹកមកវាយ អយុធ្យាម្ដងទៀត តែជាចៃដន្យ កងទ័ពថៃត្រលប់មកវិញ ព្រះ
សំដេចនរេសូរ ប្រឈួនកើតគ្រុនសន្ធំ ស្ដេចត្រលប់មកទាន់ទ័ពខ្មែរល្មម ថៃវាយកងទ័ពខ្មែរអោយថយម្ដងទៀត។
ត្រង់ការវាយលុករបស់ភូមាទៅលើស្រុកវៀងចន្ទន៍នេះ យើងមានសេចក្ដីបញ្ជាក់ពីអែកសារលាវ(១៥) ដែលបាន
ចែងថា នៅគ.ស.១៥៧៤ ទ័ពភូមាក្រោមបញ្ជាការរបស់ស្ដេច Bereng Naung (Bayin Naung) បានចូលវាយ
លុករាជធានី វៀងចន្ទន៍ជាលើកទី៣ ។ មេទ័ពលាវឈ្មោះ Phaya – Sèn-Soulinthara ដែលបានថាជារជ្ជទាយា
ទពីមុនមក ចង់ធ្វើសង្គ្រាមឆ្មក់ដើម្បីរំដោះ វៀងចន្ទន៍ ប៉ុន្ដែនៅពេលនោះពួកលាវបាក់បែកគ្នាខ្លាំង គំរោងការរប
ស់លោកក៏ត្រូវទទួលបរាជ័យទៅ។ ចំពោះចំបាំងខ្មែរ – សៀមលើកនេះ គ.ស. ១៥៧៤ រាជពង្សាវតារខ្មែររបាននិ
យាយថា ខ្មែរស៊ើបការណ៍ដឹងស្ដេចសៀមរវល់តែធ្វើចំបាំងជាមួយលាវ (ជួយភូមាដោយបង្ខំ) ទុកកូនអោយថែ
រក្សានគរ ក៏លើកទ័ពទៅវាយសៀមទៀត។ ទ័ពខ្មែរ ចិនត្រូវនាំដោយ ចៅពញាចិនចាន់តុក បានប្រើកលល្បិចគឺ
វាយស្រុកតូចៗពី ចន្ទបុរី ដល់ ធនបុរី ដើម្បីអោយស្ដេចសៀមចេញជួយទើបលុកយកក្រុងអយុធ្យា។ បើដូច្នេះ អា
នាខេត្ដខាងលិចទាំងមូលពី នគររាជសីមា ចុះមករហូតដល់ ចន្ទបុរី ត្រូវទ័ពខ្មែររំដោះបានទាំងស្រុង កាលណោះ
ដោយត្រូវភូមា និង ខ្មែរកៀបសង្កត់ខ្លាំងពេក ស្ដេចសៀមត្រូវបង្ខំចិត្ដធ្វើសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរនៅ
គ.ស.១៥៧៤នោះ ហើយបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខេត្ដ នគររាចសីមា បស្ចឹមបុរី ចន្ទបុរី។

ទំនាក់ទំនងជាមួយលាវ
ចំពោះទំនាក់ទំនងខ្មែរ លាវនេះ យើងមានតែអែកសាររាជពង្សាវតារខ្មែរ ចំនែកអែកសារលាវ ដែលសរសេរជា
ភាសាលាវក្ដី ជាភាសាបារាំងក្ដី ពុំបានផ្ដល់ពត៌មានអ្វីបន្ដិចបន្ដួចសោះ។ នេះជាហេតុនាំអោយយើងមានចំងល់
ចេះតែឆ្ងល់ថាចុះហេតុអ្វីបានជារាជពង្សាវតារលាវមិនព្រមនិយាយព្រឹត្ដិការណ៍ដ៏សំខាន់នេះ។ តើនេះជាការ
ភ្លេចភ្លាំងដោយអចេតនា រឺក៏ជាការបំភ្លេចចោលដាយចេតនាព្រោះតែខ្លាចអាម៉ាស់?។

រាជពង្សាវតារខ្មែរច្រើនក្បួនបាននិយាយថា នៅគ.ស.១៥៧២ ស្ដេចលាវនគរ លានជាង ទ្រង់ត្រាស់បញ្ជាអោយ
នាម៉ឺន២នាក់ នាំពល.១០០០នាក់ មកបបួលខ្មែរជលដំរីដាក់នគរ គឺថាបើដំរី នគរណាចាញ់ នគរនោះត្រូវចំនុះន
គរម្ខាងទៀតដែលមានដំរីឈ្នះ។ កាលណោះ ព្រះបាទបរមរាជាទី៤ គង់នៅកំពង់ក្រសាំងនាតំបន់អង្គរ ព្រះអង្គ
ទ្រង់យល់ព្រមចំពោះសំនើររបស់លាវ។ ការប្រយុទ្ធរវាងដំរីទាំងពីរក៏ប្រព្រឹត្ដទៅនៅក្បែរក្រុងលង្វែក។ រាជពង្សា
វតារខ្មែរក្បួនខ្លះបញ្ជាក់ថា ដំរីលាវមានកំពស់ដល់៨ហត្ថ (៤ម) អែដំរីខ្មែរមានកំពស់តែ៧ហត្ថ ៣,៥០ម។ទោះបី
ចាញ់ប្រៀបដំរីលាវបន្ដិចក៏ដោយ ក៏ដំរីខ្មែរបានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ ខ្មែរបានឃាត់ពួកលាវខ្លះ ប្រ
ហែល ១០០០នាក់ ទុកអោយតែនាម៉ឺន២នាក់ នាំដំនឹងទៅថ្វាយស្ដេចលាវ ហើយអោយនាំបណ្ណាការមកថ្វាយ
ស្ដេចខ្មែរ។

ស្ដេចលាវខ្ញាល់ខ្លាំង បញ្ជាអោយលើកទ័ពចូលវាយខ្មែរទាំងផ្លូវគោក និងទាំងផ្លូវទឹក។ទ័ពលាវចូលមកចោមវាយ
បន្ទាយខ្មែរនៅ អាសន្ទុក ហើយចាប់បានខ្មែរជាឈ្លើយអស់ជាច្រើន។ ស្ដេចលាវ និងស្ដេចខ្មែរលើកទ័ពតទល់
គ្នាផ្ទាល់ព្រះអង្គ។ ស្ដេចលាវចាញ់។ ខ្មែរចាប់លាវបានជាឈ្លើយបាន១០០០នាក់នៅត្រង់បារាយ សល់ពីនេះ
អោយទៅនៅខេត្ដខាងត្បូង និង ខាងលិច។ ខាងជើង ខ្មែរក៏មានជ័យជំនះលើទ័ពលាវដែលស្ថិតនៅក្រោមបញ្ជា
ការរបស់មហាអុបរាជលាវ។ ព្រះបរមរាជាទី៤ ទ្រង់យាងមកលង្វែកវិញ ទ្រង់ចាត់អោយធ្វើបុណឆ្លងជោគជ័យ
អោយលាវ ៨០០នាក់ទៅនៅស្រុកបាភ្នំ អោយ ៥០០នាក់ នៅសំរាប់ថែវត្ដភ្នំពេញ។ ពួកនេះខ្មែរហៅថាលាវបាក់
ទូក។ត្រង់ទំព័រនេះអត្ថបទរលុបបាត់អស់ ខ្ញុំសូធ្វើការសង្ខែបខ្លះដូចនេះ។

បន្ទាប់ពីព្រះបរមិន្ទរាជាចូលទីវង្គតនៅឆ្នាំ ១៥៧៥ បុត្រច្បងរបស់ព្រះអង្គ ព្រះសត្ថា ត្រូវបានអភិសេកអោយឡើង
សោយរាជស្នងព្រះអង្គ។ ប្រទេសសៀមកើតមានចំបាំង ដោយនៅពេលនោះប្រទេសភូមា បានចូលមកវាយប្រ
ហារយ៉ាងខ្លាំងនៅអយុធ្យា ស្ដេចសៀមបានសុំអន្ដរាគមន៍ទ័ពពីព្រះសត្ថា ព្រះអង្គបានបញ្ជាអោយអនុជព្រះអង្គ
ព្រះស្រីសុរិយោពណ៌លើកទ័ពទៅជួយវាយស្ដេចនរេសូររហូតបានជ័យជំនះលើទ័ពភូមា បន្ទាប់ពីបានជ័យជំនះ
ភ្លាមៗស្ដេចសៀមបែជារមិលគុណមាក់ងាយផ្សេងៗដល់ព្រះស្រីសុរិយោពណ៌ ព្រះស្រីសុរិយោពណ៌ ទ្រង់ខ្ញាល់ពី
រឿងនេះខ្លាំងណាស់ ហើយលើកទ័ពត្រលប់ចូលនគរវិញ។ ចំពោះរឿងនេះ មានអែកសារខ្លះសរសេរថា «ជ័យ
ជំនះនេះពុំបានធ្វើអោយសៀមអបអរសាទរឡើយ ផ្ទុយទៅវិញជ័យជំនះនេះបន្ដាលអោយអាប់កិត្ដិយសកងទ័ព
សៀមហើយជាពិសេសអាប់កិត្ដិយសរបស់ព្រះរាជបុត្រស្ដេចសៀមនាមព្រះ នរេសូរ។ ចាប់តាំងពីពេលនោះមក
ព្រះនរេសូរ តែងមានគំនុំចង់យកស្រុកខ្មែរជាចំនុះ ដោយរំលោភលើកិច្ចចរចាក្នុងឆ្នាំ១៥៧៦ ។ តាមអែកសារ
សៀម ជំនួយទ័ពខ្មែរខាងលើនេះ ពុំឃើញមាននិយាយទេ។

នៅគ.ស.១៥៨១ ខ្មែរបានលើទ័ពទៅវាយរំដោះបាន នគររាជសីមា ចន្ទបុរី និងនគរនាយក។ អែកសារសៀមថា
សំដេចព្រះនរេសូរ បានលើកទ័ពទៅតស៊ូ។ អែកសារខ្មែរថា ព្រះនរេសូរវាយយកបាននគររាជសីមាវិញនៅគ.ស
១៥៨២ គឺស្របនឹងអែកសារសៀមដែរ តែអែកសារសៀមគ្មានបានបញ្ជាក់ថា យកបានខេត្ដណាទេ។ អែកសារ
សៀមនិយាយថា កាលសំដេចព្រះនរេសូរ ប្រកាសអែករាជរំដោះប្រទេសសៀមពីចំនុះភូមា គ.ស.១៥៨៤? ទ្រង់
មានកិត្ដិសព្ទល្បីល្បាញ ព្រះសត្ថា ក្រែងថាសៀមនឹងត្រលប់មកសងសឹកកម្ពុជា ទើបតែងព្រះរាជមេត្រីសារភាព
ទទួលខុស ព្រមចំនុះក្រុងស្រីអយុធ្យា។ ត្រង់ចំនុចនេះ អែកសារខ្មែរពុំឃើញមាននិយាយឡើយ។ យើងគ្រាន់តែ
ឆ្ងល់ថាតើការពិតស្ថិតនៅត្រង់ណា បើកាលណោះខ្មែរអាចជួយសៀមច្បាំងឈ្នះភូមាថែមទៀត ហេតុដូចម្ដេច
ក៏ត្រលប់ខ្លាចសៀមវិញ?។

គួរគប្បីជ្រាបថា នៅប្រទេសភូមាអែណោះ ស្ដេចនាម Nanda Bayin បានឡើងសោយរាជស្នងព្រះបិតានាម
Bayin Naung ពីគ.ស ១៥៨១ ដល់ ១៥៩៩។ ស្ដេចអង្គនេះជាស្ដេចមានមហិច្ឆតា ទ្រង់បានបន្ដនយោបាយវាត
ទឹកដីរបស់បិតាព្រះអង្គ។ ដោយហេតុនោះហើយបានជានៅ គ.ស. ១៥៨៥ ព្រះអង្គបានលើកទ័ពចូលវាយក្រុង
អយុធ្យា ម្ដងទៀត។ អែកសារសៀមថា ព្រះសត្ថាជឿថា ក្រុងអយុធ្យា គង់នឹងបាត់បង់ដោយភូមាដូចគ្រាមុន ទ្រង់
បានផ្ដាច់មេត្រីភាព ហើយលើកទ័ពចូលវាយស្រុក បស្ចឹមបុរី។ ត្រង់នេះអែកសារខ្មែរថា ទ័ពខ្មែរយកបានបស្ចឹមបុ
រី នគររាជ និង នគរនាយក។ លុះសៀមលើកទ័ពមក ខ្មែរក៏ថយសិន ហើយដោយមានដំនឹងថា សំដេចព្រះភគ
វតីប្រឈួន ព្រះសត្ថាក៏លើកទ័ពត្រលប់មកបន្ទាយលង្វែកវិញ។ អែកសារសៀមនិយាយថា «សំដេចព្រះនរេសូរ
ទ្រង់ខ្ញាល់នឹង ព្រះសត្ថា ដូច្នេះក្នុងព.ស.២១៣០ គ.ស១៥៨៦ កាលភូមាលើកទ័ពត្រលប់ទៅវិញហើយ ទើបស្ដេច
លើកទ័ពទៅវាយក្រុងកម្ពុជា វាយបានស្រុកបាត់ដំបង និង ស្រុកពោធិសាត់ ហើយលើកទ័ពត្រលប់មកព្រះនគរវិ
ញ ព្រោះខ្វះស្បៀងអាហារ(៨)។ ត្រង់នេះ អែកសារខ្មែរខ្លះនិយាយថា សៀមចាប់ផ្ដើមធ្វើសង្រ្គាមទន្ទ្រានទឹកដី
ខ្មែរដោយគ្មានលេសអ្វីឡើយ(១៨)។

អែក្បួនរាចពង្សាវតារខ្មែរខ្លះនិយាយថា នៅគ.ស. ១៥៨៤ (គ.ស ១៥៨៦ សមជាង ព្រោះពេលនោះភូមាថយទៅ
វិញហើយ) ព្រះនរេសូរ លើកទ័ពមកវាយខ្មែរ ខ្មែរបានលើកទ័ពទៅប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅបាត់ដំបង រូចនៅស្ទឹង
កំពង់បា្រក់ តែទន់ដៃជាងក៏ដកចេញសិន។ សៀមវាយយកបានបន្ទាយមានជ័យ រួចយកបានបន្ទាយបរិបូរទៀត។
ព្រះស្រីសុរិយោពណ៌ នាំទ័ពថយចូលបន្ទាយលង្វែក។ អែកពង្សាវតារខ្មែរខ្លះបញ្ជាក់ថា ក្នុងចំបាំងលើកនោះសៀ
មមានទ័ពចំនួន ១០០.០០០នាក់ ដំរី ៨០០ និងសេះ១៨៥០។ ទោះបីមានទ័ពច្រើនសន្ធឹកសន្ធាប់ និងខ្លាំងពូកែយ៉ាង
នេះក៏ដោយ ក៏សៀមពុំអាចវាយលុកយកបានបន្ទាយលង្វែកឡើយ។ ក្រោយពីឡោមព័ទបន្ទាយនេះអស់រយៈពេ
ល៣ខែ ដោយខ្វះស្បៀងអាហារ និងដោយត្រូវជំងឺឆ្លងរាតត្បាតស្លាប់អស់ច្រើនផង សៀមក៏ដកទ័ពថយទៅវិញ
ព្រោះខ្មែរដឹងចំនុចខ្សោយរបស់សៀម ហើយនាំគ្នាចេញពីបន្ទាយទៅវាយលុកយ៉ាងខ្លាំង។ មានប្រវត្ដិវិទូខ្លះ(១)
ថាមានកងទ័ពខ្មែរមួយមកពីក្រៅជួយធ្វើអន្ដរាគមន៍កំចាត់សៀមទៅវិញ។

អែកសារខ្មែរខ្លះនិយាយថា ទ័ពសៀមឈឺស្លាប់ច្រើន គឺបន្ដាលមកពីបិសាចធ្វើ។ ព្រះនរេសូរ បានចាត់អោយសា
កសួរខ្មែរ ក៏បានដឹងថាមានទេវរក្ស១៣ អង្គជួយថែរក្សានគរខ្មែរ។ ម្យ៉ាងទៀត មុននឹងរត់ដកខ្លួនទៅ សៀមបាន
ប្រើអុបាយកលបាញ់ប្រាក់ដួងជាច្រើនចូលក្នុងគុម្ពរិស្សី ដែលជារបងយ៉ាងមាំមួនជាទីបំផុតសំរាប់ការពារបន្ទាយ
លង្វែក។

ក្រោយមកព្រះចៅសៀមបានចាត់ចារបុរសពីរនាក់ ចូលមកធ្វើវិទ្ធង្សនាបង្កើតអោយមានចលាចលក្នុងផ្ទៃក្នុងរប
ស់ខ្មែរ មហាត្លឹកសៀមពីរនាក់បានក្លែងធ្វើជាអ្នកបួសនាម តិបញ្ញោ និង សុប្បញ្ញោ ចូលមកធ្វើពិធីដកសិល្បសាស្រ្ដ
ដែលបញ្ចុះក្នុងរូបទេវរក្ស។ សុប្បញ្ញោ ប្រើមន្ដអាគមធ្វើអោយអ្នកស្រុកឈឺ តិបញ្ញោ ជាអ្នកដោះអោយជាសះ
ស្បើយឡើងវិញ។

ប្រមាណជា គ.ស ១៥៨៦ ព្រះបាទសត្ថាទី១ ទ្រង់សព្វព្រះរាជហរិទ័យដាក់រាជថ្វាយទៅព្រះរាជបុត្រច្បងនាមព្រះ
ជ័យជេដ្ឋា ដែលមានព្រះជន្មទើបបាន១១វស្សា អោយឡើងសោយរាជស្នងព្រះអង្គដាយមានព្រះនាម សំរាប់រា
ជថា ព្រះបាទសំដេចព្រះរាជអោង្ការជ័យជេដ្ឋាធិរាជរាមាធិបតី។ ព្រះរាជបុត្រីទី២ ចៅពញាតន់ ដែលមានព្រះ
ជន្មទើប ៦វស្សាត្រូវបានតាំងអោយឡើងជាអុបរាជ។ អែព្រះស្រីសុរិយោពណ៌ ត្រូវបានឡើងជាអុភយោរាជ។
ដោយព្រះរាជបុត្រសុទ្ធតែនៅក្មេងៗពេក កិច្ចការគ្រប់គ្រងរដ្ឋស្ថិតនៅក្នុងកន្ដាប់ព្រះហត្ដព្រះសត្ថាទាំងអស់។ ត្រង់
នេះ មានសំនួរចោទឡើងថា បើព្រះអង្គនៅតែកាន់អំនាចដដែលដូច្នេះ ហេតុអ្វីក៏ចាំដាក់រាជថ្វាយទៅព្រះរាជ
បុត្រ? អ្នកប្រវត្ដិសាស្រ្ដខ្លះបានអោយយោបល់ថា ហេតុដែលនាំអោយព្រះសត្ថា ទ្រង់ប្រព្រឹត្ដដូច្នេះ ព្រោះព្រះ
អង្គខ្លាចក្រែងរាជសម្បត្ដិពុំបានទៅរាជបុត្រ តែបានទៅព្រះ ស្រីសុរិយោពណ៌ វិញនៅពេលដែលព្រះអង្គសោយ
ទីវង្គត ព្រោះអនុជអង្គនេះជាស្ដេចមានសមត្ថភាព ហើយត្រូវបានប្រជារាស្រ្ដភាគច្រើនគោរពស្រលាញ់រាប់អាន
ទៀតផង។

អែកសារខ្មែរបានបញ្ជាក់ថា អំពើរបស់ព្រះ សត្ថា ខាងលើនេះ បានបន្ដាលអោយមានការអាក់អន់ស្រពន់ចិត្ដជា
ច្រើនពីសំនាក់រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្ដីនិងអានាប្រជានុរាស្រ្ដ។ ចោរលួច ចោរប្លន់ ក៏កើតឡើងព្រោង
ព្រាត។
រីអែប្រជារាស្រ្ដខ្មែរកាលបើដឹងថា គ្រាប់ដែលសៀមបាញ់ចូលក្នុងរបងរិស្សីជាប្រាក់សុទ្ធ ក៏មានចិត្ដត្រេកអរពន់ពេ
ក នាំគ្នាកាប់ឆ្ការព្រៃរិស្សីដើម្បីយកប្រាក់នោះ ទោះបីមានបំរាមពីព្រះរាជាយ៉ាងណាក៏ដោយ ក៏ពុំព្រមស្ដាប់ ហើ
យចេះតែនាំគ្នាប្រព្រឹត្ដអំពើនោះរហូតដល់ធ្លុះធ្លាយរបងរិស្សីអស់។

គ.ស១៥៩៣ សៀមបានលើកទ័ពចូលវាយបន្ទាយលង្វែកម្ដងទៀត។ ព្រះនរេសូរបានបញ្ជាអោយទ័ពចូលជា៣
ផ្លូវ។ ខ្មែរលើកទ័ពចេញទៅតទល់ តែលើកនេះក៏ដូចជាលើកមុន សៀមវាយយកបានជាបន្ដបន្ទាប់គ្នានូវ បន្ទាយ
ពោធិសាត់ និង បន្ទាយបរិបូរ។ ព្រះអុភយោរាជ ស្រីសុយោពណ៌ បកសំបុត្រទៅអោយកែនទ័ព ប្រមូលស្បៀង
ចូលការពារក្នុងបន្ទាយលង្វែក។ ទ័ពដែលចេញទៅទប់ខាងនគរវត្ដ ក៏ទប់ពុំជាប់។ អែខាងជើងទឹក ក៏ចាញ់សៀម
ទៀត។ សៀមវាយកាន់តែខ្លាំងឡើង ព្រះអុភយោរាជថយមកនៅ បន្ទាយរលាប្អៀរ ហើយសុំជំនួយពីលង្វែក។
សៀមលើកទ័ពមកព័ទ្ធបន្ទាយទៀត។ លុះទ័ពសៀមមកជិតដល់ ព្រះសត្ថាទី១ នាំបុត្រនាម ជ័យជេដ្ឋា និងពញាតន់
ភៀសទៅគង់នៅស្រីសន្ធរ ក្រោយមកទៀតភៀសទៅស្ទឹងត្រែង ហើយនៅទីបំផុតភៀសទៅគង់នៅ វៀងចន្ទន៍
ជារាជធានីប្រទេសលាវ លានជាង។

ចំនែកអែ ព្រះស្រីសុរិយោពណ៌ បានស្ថិតនៅក្នុងបន្ទាយលង្វែក ដើម្បីប្រយុទ្ធនឹងខ្មាំង។ តែទោះបីព្រះអង្គបានខិត
ខំការពារបន្ទាយយ៉ាងស្វិតស្វាញយ៉ាងណាក៏ដោយ ក៏បន្ទាយនេះត្រូវធ្លាក់ក្នុងកន្ដាប់ដៃខ្មាំង ក្រោយពីត្រូវឡោម
ព័ទ្ធអស់រយៈពេល៣ខែ ព្រោះវាបានយកចំបើងដុតរបងរិស្សី ដែលនៅសល់បន្ដិចបន្ដួចនោះនៅគ.ស១៥៩៣។
សៀមចាប់បានព្រះអុភយោរាជស្រីសុរិយោពណ៌ និង បុត្រទាំងពីរគឺព្រះ ជ័យចេស្ដា(ព្រះជន្ម១៥វស្សា) និងព្រះ
អុទ័យព្រះជន្ម៥វស្សា) នាំយកទៅប្រទេសសៀម ព្រមជាមួយនឹងក្បួនខ្នាតអ្នកប្រាជ្ញបណ្ឌិតកវី រូបបដិមា ព្រះគោ
ព្រះកែវ និង ឈ្លើយខ្មែរជាច្រើនទៀត។ ក្រោយពីបានស្នាក់នៅក្នុងប្រទេសខ្មែរអស់៣ខែ ព្រះនរេសូរ បានយាង
ត្រលប់ទៅក្រុងអយុធ្យាវិញ ទុកអោយតែមហាមន្រ្ដីសៀមនៅឈរនៅក្រុងអុដុង្គ។ គួរគប្បីជ្រាបនៅខាងមុខព្រះ
វិហារព្រះកែវ នៅក្រុងបឹងកក ប្រទេសថៃសព្វថ្ងៃ មានរូបដិមា ព្រះគោ ដែលមានទំហំសឹងប៉ុនសត្វគោធំ ពោះ
ប្រហោងក្នុង។ តើនេះជានិមិត្ដរូប ព្រះគោព្រះកែវ ដែលសៀមបាននាំយកទៅនៅគ្រាដែលវាយបែកបន្ទាយល-
ង្វែក រឺយ៉ាងណា?

ចំពោះចំបាំងខ្មែរ – សៀមនៅគ.ស. ១៥៩៣នេះ អែកសារសៀមបាននិយាយថា មកតែពីខ្មែរមិនរក្សាពាក្យសច្ចៈ
ទើបព្រះ នរេសូរ លើកទ័ពមកសងសឹក។ សំដេចព្រះនរេសូរ ឃើញកំលាំងកម្ពុជាទន់ខ្សោយ ទើបមានតំរាស់អោ
យព្រះសត្ថា មកគាល់តែព្រះសត្ថាត្រលប់ជាចាប់ទូតថៃ ដែលអញ្ជើញព្រះបរមរាជអោង្ការឃុំទុក ហើយក៏បញ្ជូន
ទ័ពតស៊ូយ៉ាងខ្លាំង(៨)។ ម្យ៉ាងទៀតព្រះរាជពង្សាវតារសៀមបានអះអាងថា ទ័ពសៀមបានចាប់បានទាំងព្រះម
ហាក្សត្រខ្មែរ ហើយព្រះចៅសៀមទ្រង់បញ្ជាអោយប្រហារជីវិតព្រះអង្គ ដើម្បីយកព្រះលោហិតទៅលាងព្របាទ
ទៀតផង(៩, ១០)។ សព្វថ្ងៃនេះ នៅវត្ដយ៉េជ័យមង្គល នាខេត្ដអយុធ្យា គេឃើញមានរូបគំនូរ ២ផ្ទាំងដែលគួរអោ
យចាប់អារម្មណ៍ រូបទី១ ជារូបស្ដេចខ្មែរគង់អង្គុយលើកៅអី១ទាប មានព្រះសុរង្គព្រះបាទ និងព្រះហស្ដជាប់ចំនង
និងច្រវាក់ រូបទី២ បង្ហាញពីបុរសម្នាក់ស្លៀកពាក់ស កំពុងតែលុតជង្គង់យកលោហិតស្ដេចខ្មែរទៅលាងព្រះបាទ
អោយស្ដេចសៀមនាសម័យនោះ? រាជពង្សាវតារខ្មែរគ្រប់ក្បួនទាំងអស់ពុំឃើញមាននិយាយពីព្រិត្ដិការណ៍នេះ
ឡើយ។

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 8, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s