ទំនាក់ទំនងជាមួយអឺរ៉ុប


ការកសាងក្រុងលង្វែក

ទំនាក់ទំនងជាមួយអឺរ៉ុប
បើតាមប្រភបអឺរ៉ុប ព្រះសត្ថា ជាក្សត្រទន់ខ្សោយហើយទ្រង់មានព្រះហរិទ័យច្រនែនចំពោះព្រះអនុជគឺ ព្រះស្រី
សុរិយោពណ៌។ ដោយហេតុថាព្រះអង្គត្រូវការជំនួយដើម្បីប្រឆាំង នឹងសត្រូវខាងក្នុង និង ខាងក្រៅ ព្រះអង្គក៏
ទ្រង់បានយកចិត្ដពួកអ្នកផ្សាយសាសនាយ៉ាងខ្លាំង ពួកនេះមានសិទ្ធិពេញលេញ ក្នុងការផ្សាយលទ្ធិរបស់ខ្លួន មាន
សិទ្ធិសង់ព្រះវិហារនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រ។ ព្រះរាជាទ្រង់បានជួយអុបត្ថម្ភពួកនេះរហូតដល់បាន
បញ្ជូនអង្ករ និង វត្ថុផ្សេងៗ ទៀតទៅអោយអង្គការដូមីនីកាំងនៅ ម៉ាលាកា។ នៅគ.ស.១៥៨៥ នាយចៅហ្វាយ
របស់បព្វជិត Sylvestre បានសំរេចចិត្ដថាត្រូវតែគ្រាំទ្រលោក ហើយបានបញ្ជូនមកជាបន្ថែមនូវបព្វជិតទៀត គឺបព្វ
ជិត Antonio Dorta និង បព្វជិត Antoio Caldeira។ ក្នុងពេលដំនាលគ្នានោះ មានបព្វជិតខាងគណៈ ហ្រ្វង្សី
ស្កាំង (Franciscain) ក៏បានមកប្រទេសខ្មែរដែរ ក្នុងចំនោមនេះ មានបព្វជិតនាម Gregorio Ruiz។ តែដោយមា
នការធ្វើទុក្ខបុកម្នេញកើតឡើងជាថ្មីទៀត បព្វជិតទាំងពីរអង្គខាងក្រោយនេះ ក៏និមន្ដត្រលប់ទៅវិញអស់។ ពេល
នោះបព្វជិត Sylvestre បានប្រើអិទ្ធិពលរបស់លោក ហើយ ព្រះសត្ថាទី១ ក៏ទ្រង់អនុញ្ញាតនៅគ.ស.១៥៨៩ថា បព្វ
ជិតអង្គណាក៏ដោយ ក៏អាចកាន់សាសនាថ្មីនេះបានដាយគ្មានខ្លាចពីការសងសឹកឡើយ។ ដោយហេតុនោះ បព្វ
ជិ Syvestre ក៏បានសុំអោយអង្គការកន្ដាលបញ្ជូនបព្វជិតមកបន្ថែម។ ជាការឆ្លើយតបនឹងសេចក្ដីអំពាវនាវនេះ
បព្វជិត Jorge de Mota និង Luis de Fonseca ក៏ត្រូវបានគេបញ្ជូនមកទៀត តែនៅពេលនោះលោកទាំងពីរ
និមន្ដមកដល់ បព្វជិត Sylvestre ក៏បានសុគតរួចទៅហើយ(១៩)។
គួរគប្បីជ្រាបថា នៅគ្រានោះមិនគ្រាន់តែមានពួកបព្វជិតទេ ដែលបានមកប្រទេសខ្មែរ ពួកអ្នកផ្សងព្រេងខ្លះក៏បាន
មកក្នុងពេលជាមួយគ្នាដែរ។ នៅគ.ស. ១៥៨៥ ជនជាតិព័រទុយកល ដែលមានវ័យនៅក្មេង (២០ឆ្នាំ) ឈ្មោះ
Diogo Veloso បានមកដល់ប្រទេសខ្មែរជាមួយបក្សពួកមួយក្រុមគឺ Carneiro, Machado, Sagredo, Diogo
der chaves Carnizares៘ ប៉ុន្មានឆ្នាំក្រោយមកទៀត (ដើមគ.ស.១៥៩៣) អ្នកផ្សងព្រេងជាតិអេស្បាញក៏
បានមកដល់ គឺលោក Ruiz de Hernan Gonzalès និង Vargas Machuca។

ពួកជនផ្សងព្រេងទាំងនេះត្រូវបានព្រះសត្ថា ស្រលាញ់រាប់អានយ៉ាងខ្លាំង ហើយពួកនេះក៏ជាប់ជំពាក់ចិត្ដយ៉ាងខ្លាំ
ង ជាមួយនឹងព្រះអង្គវិញដែរ។ ព្រះសត្ថា ទ្រង់សព្វព្រះទ័យរៀបអភិសេកប្អូនជីដូនមួយស្រីម្នាក់របស់ព្រះអង្គ
អោយទៅលោក Diogo Veloso អែចំនែកលោក Ruiz ត្រូវបានព្រះអង្គតែងតាំងជាអង្គរក្សរបស់ព្រះអង្គ(១)។

រួចមកហើយយើងឃើញថានៅ គ.ស. ១៥៩៣ ព្រះចៅសៀមព្រះនាម នរេសូរ បានលើកទ័ពចូលមកវាយខ្មែរជា
លើកទី២ ដោយមានរេហ៍ពលច្រើនជាងលើកទី១ ទៅទៀត។ តាមរយៈ Veloso ព្រះសត្ថាទី១ ទ្រង់បានទាក់ទង
ជាមួយអ្នកកាន់អំនាចព័រទុយកលនៅ ម៉ាលាការ តែពួកព័រទុយកលមិនអាចជួយខ្មែរ ព្រោះរវល់តែជាប់ដៃច្បាំង
នឹងពួកម៉ាលាយូ នៅ Acheh និង នៅ Johore(20)។ ដោយហេតុនោះព្រះសត្ថាទិ១ ទ្រង់ងាកទៅរកជំនួយពីពួក
អេស្បាញវិញ តាមការថ្វាយយោបល់របស់លោក Ruiz និង Vargas ។

គួរគប្បីជ្រាបថា ជានជាតិអេស្បាញជាជនជាតិអឺរ៉ុបដែលបានមកកាន់អាស៊ីអគ្គេយ៍បន្ទាប់ពីពួកព័រទុយកល។ ពួក
នេះបានវាយប្រទេសហ្វីលីពីនដាក់ជាអានានិគមរបស់ខ្លួនក្នុងរាជស្ដេច Philippe ទី២  ហើយការវាយប្រហារ
ហ្វីលីពីននេះ ជាស្នាដៃរបស់មេទ័ពជើងទឹកម្នាក់ឈ្មោះ Miguel Lopez de Legaspi ។ ពួកអេស្បាញបានត្រួត
ត្រាប្រទេសហ្វីលីពីនពីគ.ស ១៥២៧ ដល់ គ.ស. ១៥៩៦ ហើយបានតាំងរាជធានីរបស់ខ្លួននៅក្រុងមានីល។

នៅខែកក្កដា ១៥៩៣ ព្រះសត្ថាទី១ ទ្រង់ចាត់អោយលោក Veloso មួយអន្លើនឹងដើម្បីសុំជំនួយទ័ពមកច្បាំងនឹង
សៀម។ ដើម្បីជាសគុណ ព្រះអង្គទ្រង់បានសន្យាថា នឹងបើកសិទ្ធិអោយពួកអេស្ប៉ាញ មកផ្សាយសាសនា និង
ធ្វើជំនួញនៅប្រទេសខ្មែរ។ លោកទេសាភិបាលអេស្ប៉ាញឈ្មោះ Gomez Perez Dasmarinas បានសរសេរ
លិខិតចុះថ្ងៃ២៧ ខែកញ្ញា ១៥៩៣ ឆ្លើយតបមកព្រះរាជាខ្មែរវិញថា នឹងជួយផ្សះផ្សាជំលោះរវាងខ្មែរ និង សៀម
លោកពុំបានបញ្ជូនជំនួយទ័ពមកជួយខ្មែរទេ ព្រោះលោកកំពុងរៀបចំទៅវាយយកកោះម៉ូលុក (Moluques) ។
ជាអកុសល នៅពេលដែលចេញដំនើរនៅថ្ងៃ៣០ ខែកញ្ញា ១៥៩៣ លោកត្រូវពួកចិនអ្នកអុំសំពៅលោក លួចធ្វើ
ឃាតលោកទៅ(៩)។

កូនប្រុសឈ្មោះ Luis Perez Dasmarinas  បានឡើងកាន់អំនាចជំនួសអូវពុកលោក។ លោកទេសាភិបាលថ្មីនេះ
បានសរសេរលិខិតមួយទៀតផ្ញើទៅថ្វាយព្រះរាជាខ្មែរ។ Veloso និងបក្សពួកបានសំបុត្រនោះហើយក៏ធ្វើដំនើរ
ត្រលប់មកប្រទេសខ្មែរវិញ។ តែជាអកុសល ទ័ពសៀមបានវាយលុកយកបានបន្ទាយលង្វែកជាស្រេច។

Veloso និង Carneiro បានធ្វើសង្គ្រាមវាយឆ្មក់ប្រឆាំងនឹងពួកសៀម តែត្រូវចាប់បាន ហើយយកទៅឃុំឃាំងជា
មួយ នឹង Ruiz ជាអ្នកនៅការពារបន្ទាយលង្វែក ជាមួយនឹង ព្រះអុបយោរាជ ស្រីសុរិយោពណ៌។ ក្រៅពីនេះមាន
បព្វជិតជាតិអឺរ៉ុបខ្លះទៀតត្រូវសៀមចាប់យកទៅក្រុងអយុធ្យាដែរ គឺបព្វជិត Jarge de Mota និង Luis de Fon-
seca ។

ពួកឈ្លើយសង្រ្គាមទាំងនោះ ខ្លះត្រូវបានដឹកនាំទៅតាមផ្លូវគោក ខ្លះទៀតទៅតាមផ្លូវទឹក។ លោក Ruiz. Car-
neiro និង Machado ត្រូវគេដឹកទៅតាមសំពៅមួយ។ លោក Ruiz បាននាំពួកឈ្លើយបះបោរឡើង ដន្ដើមយក
បានសំពៅ ហើយធ្វើដំនើរឆ្ពោះទៅក្រុងម៉ានិល (ទៅដល់នៅខែ មិថុនា ១៥៩៤)។

ចំនែកអែលោក Veloso នៅក្រុង អយុធ្យា ត្រូវបានព្រះនរេសូរ ចាត់អោយនាំរាជទូតសៀមទៅក្រុងម៉ានីលដើ
ម្បីសុំចងសម្ព័ន្ធមេត្រីជាមួយពួកអេស្ប៉ាញនៅគ.ស. ១៥៩៥។ លុះសំពៅមកដល់ច្រកទន្លេមេណាម គេបានដំនឹង
តាមទាហានសៀមដែលបាក់ទ័ពពីលង្វែកថា ស្ដេចខ្មែរដន្ដើមអំនាចបានវិញហើយ។ លោក Veloso មិនដឹងថា
ព្រះ រាមជើងព្រៃ ស្មានថា ព្រះសត្ថា។ លោកក៏បន្ដដំនើរដល់ក្រុងម៉ានីលនៅពាក់កន្ដាលខែមិថុនា ១៥៩៥ ហើយ
បានជួប នឹងមិត្ដរបស់លោកគឺ Ruiz Carneiro និង Machado ។ ដូច្នេះ ត្រង់ដែលត្រូវការពារផលប្រយោជន៍
របស់សៀម លោក Veloso បែរជាមានគំនិតត្រលប់មកជួយខ្មែរវិញ។ ដោយហេតុនោះ លោកបានស្រុះស្រួល
ជាមួយមិត្ដភក្ដិលោកធ្វើអន្ដរាគមន៍សុំជំនួយពីពួកអេស្ប៉ាញ ដើម្បីមកជួយព្រះរាជាខ្មែរ ហើយបានទទួលការគាំ
ទ្រយ៉ាងសកម្មជាពិសេសពីសំនាក់ទេសាភិបាល Luis Perez Dasmarinas។

ផលវិបាកនៃការបែកបាក់ក្រុងលង្វែក
ការវាយបែកក្រុងលង្វែកដោយជនជាតិសៀមមានផលវិបាកអាក្រក់យ៉ាងខ្លាំង សំរាប់ប្រជាជាតិខ្មែរញ។ តពីនេះ
ទៅទៀតខ្មែរត្រូវពើបប្រទះ និងវិបត្ដិកាន់តែច្រើនឡើង។ យ៉ាងណាមិញ ទំនាស់ផ្ទៃក្នុង បូករួមជាមួយនឹងកត្ដា
ផ្សេងៗដ៏ទៃទៀត បានញ៉ាំងមហាអំនាចខ្មែរអង្គរ អោយចុះទន់ខ្សោយបន្ដិចម្ដងៗរហូតដល់លើករាជធានីពី យ
សោធរបូរ មកតាំងនៅទួលបានសាន រួចនៅចតុមុខ។ នៅសម័យលង្វែក ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទ
ចន្ទរាជា និង បរមរាជាទី៤ ខ្មែរបានពង្រីងជំហររបស់ខ្លួនបានវិញ ហើយមានលទ្ធភាពលើកទ័ពទៅវាយលុករាជ
ធានីស្រីអយុធ្យា និងវាយរំដោះយកអានាខេត្ដខាងលិចមកវិញបានជាច្រើន។ ប៉ុន្ដែក្រោយពីបន្ទាយលង្វែកត្រូវ
បែកបាក់ទៅ ទឹកដីមួយភាគធំ នៅអែនាយភ្នំដងរែក និង នៅខាងលិចត្រូវបាត់បង់ទៅវិញជាស្ថាពរ។

ការបែកបាក់បន្ទាយលង្វែកជាហេតុញ៉ាំងប្រទេសខ្មែរអោយអស់រិទ្ធានុភាព ធ្លាក់ខ្លួនជារដ្ឋតូចតាចនៅភូមិភាគអា
ស៊ីអគ្គេយ៍។ នេះជាលើកទី ៣ហើយដែលខ្មែរត្រុវបាត់បង់អស់ក្បួនខ្នាត អ្នកប្រាជ្ញ បណ្ឌិតកវីដែលត្រូវខ្មាំងកៀរ
យកទៅស្រុកវា។ ម្យ៉ាងទៀតអនាធិបតេយ្យក៏កើតមានឡើងហើយនៅចុងសតវត្សទី១៦នេះ គេឃើញមានការ
ជ្រែករាជរហូតដល់ទៅពីរលើក។

ការជ្រែករាជនៃព្រះរាមជើងព្រៃ (១៥៩៤ – ១៥៩៦)
ព្រះរាមជើងព្រៃ ត្រូវជាព្រះញាតិរបស់ព្រះសត្ថាទី១។ នៅគ.ស. ១៥៩៤ ព្រះអង្គបានលើកទៅវាយសៀមនៅ
បន្ទាយអុដុង្គ។ សៀមចាញ់ក៏ដកថយទៅស្រុកវិញអស់ទៅ។ ព្រះរាមជើងព្រៃ (តាមអែកសារព័រទុយកលហៅ
ថា Anacaparan បានឡើងសោយរាជនៅស្រីសន្ធរ ។

រួចមកហើយយើងបានឃើញថាលោក Veloso កាលដែលទៅសុំជំនួយពីទេសាភិបាលអេស្ប៉ាញនៅប្រទេសហ្វី
លីពីនបំរុងយកមកជួយព្រះសត្ថាទី១នោះ ឃើញថាបានទទួលការគាំទ្រយ៉ាងសកម្ម ជាពិសេសពីសំនាក់លោកទេ
សាភិបាល Luis Perez Dasmarinas តែម្ដង។

បើតាមអែកសារអឺរ៉ុប លោក Veloso បានធ្វើបញ្ជីនៃតំរូវការហើយដាក់ជូនទៅលោកទេសាភិបាល។ ក្នុងបញ្ជី
នោះមានគ្រោងពីការតាំងអានាព្យាបាលភាព របស់អេស្ប៉ាញមកលើប្រទេសខ្មែរ និងការផ្លាស់សាសនារបស់
ប្រជារាស្រ្ដខ្មែរទាំងស្រុង(១៩) ។ កងនាវាបានចេញដំនើរពីក្រុងម៉ានីលនៅថ្ងៃទី១៩ មករា ១៥៩៦ ហើយត្រូវស្ថិត
នៅក្រោមបញ្ជាការរបស់មេទ័ពឈ្មោះ Jaurez Gallinato : ពលទាហានមានប្រមាណពី ១២០ ទៅ១៣០នាក់
ជនជាតិជប៉ុនកាន់សាសនាគ្រិស្ដ ២០នាក់ ជនជាតិហ្វីលីពីនខ្លះ និងបព្វជិតគណៈដូមីនីកាំង ៣អង្គ។ មេពួកបព្វ
ជិតគណៈដូមីនីកាំងគឺបព្វជិត Alonso Jimenez ជាសហមេបញ្ជាការនៃប្រតិបត្ដិការនេះ(១៩)។

លុះធ្វើដំនើរមកដល់ក្រុងចតុមុខ (Churdumuco) លោក Ruiz និង លោក Veloso ទើបភ្ញាក់ខ្លួនដឹងព្រះសត្ថាទី១
និង រាជបុត្រ ២អង្គបានភៀសទៅប្រទេសលាវហើយ ហើយមានក្សត្រថ្មីឡើងសោយរាជរួចស្រេចដែរ។ នៅថ្ងៃ
ទី១២ មេសា ១៥៩៦ ជំលោះមួយបានផ្ទុះឡើងរវាពួកឈ្មួញចិន និងពួកទានហានជើងទឹកអេស្ប៉ាញ។ ឈ្មួញចិន
ប្រមាណ ១០០នាក់ត្រូវស្លាប់ ហើយទំនិញ និង សំពៅរបស់ខ្លួនក៏ត្រូវរិបអូសទាំងអស់។ លោក Veloso បានសុំ
អនុញ្ញាតពីព្រះរាមជើងព្រៃ អោយចូលគាល់ដើម្បីបំភ្លឺព្រះអង្គពីអុប្បត្ដិហេតុ ដែលបានកើតឡើងនោះតែព្រះរា
ជាដាក់លក្ខខណ្ឌថាទាល់តែពួកអេស្ប៉ាញព្រមសងទំនិញទៅពួកចិនទាំងអស់ជាមុនសិន ទើបព្រះអង្គទ្រង់អនុញ្ញា
តអោយបាន(៩)។ ដោយហេតុនោះ លោក វេលោសូ និង លោក រុអិស បានសំរេចថា ត្រូវតែប្រើកំលាំងទ័ពវិញ
ជាមួយនឹងទាហាន៣៨នាក់ គេបាននាំគ្នាទៅឡោមព័ទ្ធវាំងនៅស្រីសន្ធរនៅពេលយប់ ធ្វើគត់ព្រះ រាមជើងព្រៃ
បានមុនពេលថ្ងៃរះ (អែកសារខ្លះថានៅម៉ោង ២ល្ងាច) រួចវិលត្រលប់មកក្រុងភ្នំពេញ ហើយបានជួបនឹងកងនាវា
របស់លោក ហ្គាល្លីនាទោ ដែលត្រូវខ្យល់បក់រុញច្រានរហូតទៅដល់សិង្ហបុរី និង ត្រូវសំចតនៅ ម៉ាលាកា ដើម្បី
ជួសជុលខ្លះ។ លោក ហ្គាល្លីនាទោ មានសេចក្ដីមិនពេញចិត្ដចំពោះសកម្មភាពរបស់ទាហានលោក។ លោកបាន
បង្ខំអោយទាហានសងទំនិញដែលបានប្លន់យកពីពួកឈ្មួញចិន ហើយក្រោយពីបានធ្វើការពិនិត្យអោយស្គាល់ទឹក
ដីបន្ដិចបន្ដួច ក៏បានចេញដំនើរឆ្ពោះទៅប្រទេសចំប៉ាទោះបីមានការប្រឆាំងតវ៉ាពីសំនាក់លោក វេលោសូ និងពួក
បព្វជិតយ៉ាងណាក៏ដោយ។ លោកបានចូលសំចតនៅ Cachan (Faifo) ដើម្បីអោយលោករុអិស និង លោក
វេលោសូ ធ្វើដំនើរទៅវៀងចន្ទន៍នាំយកព៌មានទៅថ្វាយព្រះសត្ថាទី១ ស្ដីពីហេតុការណ៍នៅក្នុងប្រទេសខ្មែរ។
ក្រុមនាវិករបស់លោក ហ្គាល្លីនាទោ Gallinato មានជំលោះជាមួយឈ្មួញជប៉ុន និងជនជាតិយួននៅឆ្នេរសមុទ្រ
ហើយដោយខ្លាចរដូវភ្លៀងមកដល់លោកក៏ចេញដំនើរឆ្ពោះទៅក្រុងម៉ានិលវិញនៅដំនាច់គ.ស.១៥៩៦។

ព្រះបរមរាជទី៦ ចៅពញាតន់ (១៥៨៦ – ១៥៩៩)
លុះទៅដល់ក្រុងវៀងចន្ទន៍ ដោយបានឆ្លងកាត់តាមជួរភ្នំអណ្ណាមមក លោក រុអិស និង វេលោសូ មានសេចក្ដី
សោកស្ដាយយ៉ាងខ្លាំងដោយដឹងថា ព្រះសត្ថាទី១ និងព្រះរាជបុត្រច្បងគឺ ជ័យជេដ្ឋា បានសោយទីវង្គតទៅហើយ
។ លោកទាំងពីរក៏បានដង្ហែព្រះរាជបុត្របន្ទាប់គឺ ចៅពញាតន់ រាជវង្សានុវង្ស និង ទាហានលាវខ្លះ អោយត្រលប់
ចូលប្រទេសខ្មែរវិញ ។ នៅតាមផ្លូវ គេបានជួបប្រះទះនឹងកងទ័ពជើងទឹកមួយដែលស្ថិតក្រោមបញ្ជាការរបស់ជ្វា
ម្នាក់ ដែលព្រះរាមជើងព្រៃបានតាំងអោយធ្វើជាមេទ័ព។ មេទ័ពរូបនេះបានគាំទ្រ និង ការពារបុត្រមួយអង្គរបស់
ព្រះរាមជើងព្រៃ ប៉ុន្ដែនៅពេលដែលពួកនាម៉ឺនសព្វមុខមន្រ្ដីបានទទួលស្គាល់ ចៅពញាតន់ ជាក្សត្រមានសិទ្ធិឡើង
សោយរាជ គាត់ក៏យល់ស្របតាមគេដែរ។

ដូច្នេះចៅពញាតន់ ក៏បានឡើងសោយរាជ្យសម្បត្ដិនៅរាជធានីស្រីសន្ធរ ដោយមានព្រះនាមសំរាប់រាជថាព្រះ
បរមរាជាទី៦ ហើយអែកសារអឺរ៉ុបហៅថា Prauncar ។  គួរកត់សំគាល់ថា គ្រានោះបុត្ររបស់ព្រះរាមជើងព្រៃ
ត្រូវបានពួកជ្វា ចិន និងជប៉ុនខ្លះគាំទ្រប៉ុណ្ណោះ។

តាមអែកសារអឺរ៉ុបថា មេទ័ពជ្វាដែលមានងារជា លក្សមីណា (អែកសារខ្មែរថាជាឈ្មោះទៅវិញ) មានការច្រ
នែននិន្ទានឹងជនជាតិអឺរ៉ុប ហើយពុំបានបំពេញកិច្ចការរដ្ឋអោយបានដិតដល់ទេ។ ចំនែកពួកទាហានលាវដែល
បានដង្ហែ ចៅពញាតន់ ត្រលប់ចូលស្រុកវិញនោះ បានបះបោរ ហើយនៅទីបំផុតក៏ត្រលប់ទៅវិញអស់ទៅ។ ដើ
ម្បីជាសគុណ ព្រះបរមរាជាទី៦ បានតែងតាំងលោក វេលោសូ ជាចៅហ្វាយខេត្ដបាណាម អែលោករុអិស ជា
ចៅហ្វាយស្រុកខេត្ដទ្រាំង ក៏ដូចជាព្រះបិតារបស់ព្រះអង្គដែរ ព្រះបរមរាជាទី៦ ទ្រង់បានផ្ញើសារទៅក្រុងម៉ានិស
ដើម្បីសុំអោយពួកបព្វជិតនិមន្ដមកប្រទេសខ្មែរ ដោយទ្រង់សន្យាថា និងជួយសង់ព្រះវិហារ និងទ្រង់អនុញ្ញាត
អោយជនជាតិខ្មែរចូលសាសនាគ្រិស្ដទៅតាមជំនឿរបស់ខ្លួន។ បន្ទាប់ពីនោះ គេឃើញមានបព្វជិតខ្លះបានមក
ដល់ប្រទេសខ្មែរខ្លះដោយចេតនា ខ្លះដោយចៃដន្យ។ ប៉ុន្ដែស្ថានភាពរបស់អឺរ៉ុបពុំបាននឹងន។ គេថាព្រះបរមរាជា
ទី៦ ជាមនុស្សខិលខូចជាងព្រះបិតាព្រះអង្គទៅទៀត ហើយត្រូវដឹកនាំដោយពួកមហេសី និង ព្រះមាតាក្មេកដែល
ក្លាយជាសហាយរបស់មេទ័ពជ្វាឈ្មោះ លក្សមីណា។ បើតាមលោករុអិសថា នៅពាក់កន្ដាលគ.ស ១៥៩៨ ទៅ
ហើយព្រះរាជាពុំទាន់បានទទួលរាជាភិសេកសោយរាជសម្បត្ដិនៅឡើយ អែលោក រុអិស និងលោក វេលោសូ
ក៏ពុំទាន់បានទៅកាន់អំនាចក្នុងខេត្ដរបស់ខ្លួនដែរ។

ដើម្បីពង្រឹងអំនាចរបស់ព្រះអង្គ ហើយដោយមានសំនើរពីលោក រុអិស ផង ព្រះរាជាទ្រង់បានផ្ញើសារទៅជូន
លោកទេសាភិបាលថ្មីនៃប្រទេសហ្វីលីពីន ដើម្បីសុំជំនួយជាទ័ព និង អ្នកផ្សាយសាសនា។ កាលណោះ មានការ
ជំទាស់យ៉ាងខ្លាំងចំពោះការសុំជំនួយនេះ ប៉ុន្ដែលោក ល្វីពែរេ ដាសមារិនាស ទទួលរៀបចំប្រតិបត្ដិការមួយដោយ
ចេញសោហ៊ុយផ្ទាល់របស់លោក។ នៅថ្ងៃ ១៧ កញ្ញា ១៥៩៨ ក្បួននាវាមួយដឹកនាំទាហានអេស្ប៉ាញ២០០នាក់
បព្វជិតដូមីនីកាំង ២អង្គ បព្វជិតហ្រ្វង្សីស្កាំ ២អង្គ បានចេញដំនើរពីក្រុងម៉ានិលឆ្ពោះមកប្រទេសខ្មែរ ក្រោមបញ្ជា
ការលោក ល្វីពែរេ ដាមាសរិនាស ប៉ុន្ដែជាអកុសល ក្បួននាវាត្រូវប្រទះនឹងខ្យល់ព្យុះបក់ទៅទើរនៅប្រទេស
ចិន ជិតក្រុងកង់តុង។ ជនដែលរស់រានមានជីវិតទាំងប៉ុន្មាន បានត្រលប់ទៅក្រុងម៉ានិលវិញ។ កប៉ាល់មួយដែល
ទទួលបេសកកម្មអោយស្វែងរកពួកជនរងគ្រោះ ហើយដែលបានដឹកនាំទាហាន និង បព្វជិតបានមកដល់ចតុមុខ
នៅគ.ស.១៥៩៩។ ជំលោះមួយបានកើតឡើងរវាងពួកនាវិកអេស្ប៉ាញ និងពួកជ្វា។ លុះដឹងដំនឹងនេះលោក វេ
លោសូ និង លោក រុអិស មានមកដល់កន្លែងកើតហេតុ ហើយត្រូវគេសំលាប់ទាំងពីរនាក់។ ព្រះរាជាលើកទ័ព
ដោយផ្ទាល់ព្រះអង្គ ហើយត្រូវធ្វើគត់នៅលើសមរភូមិដោយពួកចាមជ្វាបះបោរទៀត(៩)។ គួរគប្បីជ្រាបថា ចំ
ពោះការសោយទីវង្គតរបស់ព្រះបាទ បរមរាជាទី៦នេះ អែកសារខ្មែរបានផ្ដល់ពត៌មានប្លែកពីពត៌មានរបស់ពួក
អឺរ៉ុបទៅវិញ។ យ៉ាងណាមិញ រាជពង្សាវតារខ្មែរខ្លះបាននិយាយថា កាលព្រះអង្គមានព្រះជន្មបាន២១វស្សា ស្ដេច
ព្រះរាជដំនើរ លើកទ័ពចេញទៅចាប់ស្រុកត្បូងឃ្មុំនោះ មានចាមឈ្មោះ ប៉ោរ៉ាត១ ជ្វាឈ្មោះ លក្សមីណា១ វាយ
លុកស្ដេចខ្មែរក្ស័យព្រះជន្មទៅ។

ព្រះបរមរាជាទី៧ ចៅពញាអន (១៥៩៩ – ១៦០០)
ចៅពញាអន ជាបុត្រពៅរបស់ព្រះសត្ថា ត្រូវបានពួកនាម៉ឺនសព្វមុខមន្រ្ដីយាងអោយឡើងសោយរាជនៅស្រីសន្ធរ
ដោយមានព្រះនាមថា ព្រះបរមរាជាទី៧។ ព្រះអង្គទ្រង់បានបន្ដនយោបាយរបស់ដូនតាព្រះអង្គដោយអំពាវនាវ
អោយពួកអ្នកផ្សាយសាសនាគ្រិស្ដចូលក្នុងប្រទេសព្រះអង្គ និង អោយពួកទាហានមកជួយការពារផងដែរ។

រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ស្ដេចអង្គនេះជាក្សត្រមិនប្រកបដោយទសពិធរាជធម៌។ ថ្ងៃមួយ យាងប្រពាត
ព្រៃ លុះទៅដល់ភូមិតាម្នាក់ ទ្រង់សព្វព្រះរាជហរិទ័យស្រលាញ់ស្រ្ដីម្នាក់ជាប្រពន្ធរបស់មេស្រុកឈ្មោះពញាថ្មី។
ព្រះអង្គទ្រង់បញ្ជាអោយចាប់យកដោយបង្ខំ ហើយដោយស្រីនោះប្រកែកមិនព្រមផិតក្បត់នឹងប្ដីរបស់នាង នាង
ក៏ត្រូវទទួលទារុណកម្មរហូតដល់បាត់បង់ជីវិត
។ ប្ដីរបស់នាងមានសេចក្ដីក្ដៅក្រហាយយ៉ាងខ្លាំងចំពោះអំពើរំលោ
ភជិះជាន់បែបនេះ ក៏រត់ទៅចូលខាង កែវព្រះភ្លើង។ ក្នុងអោកាសបុណ្យចំរើនព្រះជន្មព្រះបរមរាជាទី៧ កែវ
ព្រះភ្លើងបាននាំបក្សពួកបន្លំចូលធ្វើគតព្រះអង្គបាននៅរាជវាំងស្រីសន្ធរនៅគ.ស.១៦០០។

សំដេចព្រះកែវហ្វា ចៅពញាញោម ១៦០០ -១៦០៣
ចៅពញាញោម អែកសារអឺរ៉ុបហៅថា Nacque Sumaday Peraorachyoncar ជាបុត្រពៅព្រះសត្ថាទី១។ រា
ជពង្សាវតាខ្មែរថា ព្រះអង្គបានឡើងគ្រងរាជសម្បត្ដិស្នងព្រះបេតុច្ឆានៅពេលដែលព្រះអង្គមានព្រះជន្ម២១វស្សា
ព្រះអង្គមានព្រះនាមសំរាប់រាជថា សំដេចព្រះកែវហ្វា គង់នៅព្រះរាជវាំងស្រីសន្ធរ។

អែកសារអឺរ៉ុបនិយាយថា ព្រះអង្គទ្រង់ប្រយុទ្ធប្រឆាំងនឹងព្រះបេតុច្ឆាព្រះនាម ស្រីសុរិយោពរ ដើម្បីបានឡើងសោ
យរាជ។ ព្រះអង្គបានលើករាជធានីទៅតាំងនៅភ្នំពេញវិញ នៅគ.ស.១៦០១។ ព្រះអង្គបានបន្ដនយោបាយរបស់
ក្សត្រសោយរាជមុនៗព្រះអង្គ គឺទ្រង់បានទាក់ទងជាមួយអង្គការផ្សាយសាសនានៅ ម៉ាលាកា។ នៅដើមគ.ស
១៦០៣ ទេសាភិបាលអេស្ប៉ាញនៅម៉ានិលបានបញ្ជូនទាហាន និងបព្វជិតខ្លះមកប្រទេសខ្មែរជាកិច្ចឆ្លើយតបចំ
ពោះសេចក្ដីអំពាវនាវរបស់ ចៅពញាញោម។ ពេលនោះប្រទេសកំពុងមានចលាចល ប៉ុន្ដែព្រះកែវហ្វា ទ្រង់បាន
ទទួលជនបរទេសទាំងនោះយ៉ាងរាក់ទាក់ណាស់។ ព្រះអង្គទ្រង់បានជួយកសាងព្រះវិហារ ទ្រង់បានផ្ដល់ស្បៀង
ជាអង្ករ ផ្ដល់នូវសេរីភាពផ្សាយសាសនា និង ការផ្លាស់សាសនាទៀត។

អែកសារអឺរ៉ុបបាននិយាយបន្ថែមថា នៅគ.ស. ១៦០៣ ដដែលព្រះស្រីសុរិយោពរ ដោយមានជំនួយទ័ពសៀម
ផងបានលើកទ័ពមកវាយឈ្នះ ព្រះកែវហ្វា ហើយស្រុកទេសក៏បានសុខសន្ដិភាពចាប់តាំងពីពេលនោះមក។
ស្ដេចខ្មៅ (ព្រះនរេសូរ) បាននាំពួកអ្នកផ្សាយសាសនាជាឈ្លើយយកទៅប្រទេសសៀម។ ព្រភពដដែលនេះបាន
បញ្ជាក់ទៀតថា ដោយទ្រង់ទទួលអិទ្ធិពលខ្លាំងពីសៀម ព្រះស្រីសុរិយោពរ ទ្រង់មិននិយមរាប់អានសាសនាគ្រិស្ដ
ទេ ហើយទ្រង់បានបញ្ចូលទំនៀមទំលាប់សៀមមកក្នុងប្រទេសខ្មែរថែមទៀតផង។

ចំនែកអែរាជពង្សាវតារខ្មែរបាននិយាយថា ព្រះកែវហ្វា ជាក្សត្រមិនរវល់នឹងកិច្ចការផែនដី ចូលចិត្ដបន្ដើរឆ្កែ គង់
សេះ ដេញសត្វ បៀតបៀនកូនប្រពន្ធអ្នកដទៃ
ជាហេតុបន្ដាលអោយនាម៉ឺនជិះជាន់រាស្រ្ដ កើតចោរលួចប្លន់ ទើប
សំដេចព្រះទេវីក្សត្រី ត្រូវជាសំដេចព្រះអយ្យាកាជំនុំនឹងមន្រ្ដី រួចផ្ញើសារទៅក្រុងស្រីអយុធ្យា ក្រាបទូលព្រះចៅ
សៀម សុំយាងសំដេចព្រះ ស្រីសុរិយោពរអោយចេញមកក្រុងកម្ពុជាធិបតី។

បញ្ជីស្ដេចខ្មែរសោយរាជពីគ.ស. ១៣៩៣ – ១៦០៣

លេខ រជ្ជកាល នាមសំរាប់រាជ នាមផ្ទាល់ កាលកំនត់រជ្ជកាល រាជធានី រជវង្ស









១០
១១
១២
១៣
១៤
១៥
បរមរាជាទី២ ចៅពញាយ៉ាត
នរាយរាជាទី១
ស្រីរាជា
ស្រីសុរិយោទ័យ
ស្រីធម្មរាជាទី១
ស្រីសុគន្ធបទ, ចៅពញាដាំខាត់រាជា
ស្រីជេដ្ឋារាជ ស្ដេចកន
បរមរាជាទី៣ ចៅពញាចន្ទរាជា
បរមរាជាទី៤ បរមន្ទរាជា
បរមរាជាទី៥ សត្ថាទី១
ជ័យជេដ្ឋាទី១
ព្រះរាមជើងព្រៃ
បរមរាជាទី៦ ពញាតន់
បរមរាជាទី៧ ចៅពញាអន
កែវហ្វាទី១ ចៅពញាញោម
១៣៩៣ -១៤៦៣
១៤៦៣ -១៤៦៩
១៤៦៩ – ១៤៨៥
១៤៧៥ – ១៤៨៥
១៤៨៦ – ១៥០៤
១៥០៤ – ១៥១២
១៥១២ -១៥២៥
១៥១៦ – ១៥៦៦
១៥៦៦ – ១៥៧៦
១៥៧៦ – ១៥៩៥
១៥៨៦ – ១៥៩៥
១៥៩៤ -១៥៩៦
១៥៨៦-១៥៩៩
១៥៩៩ – ១៦០០
១៦០០ -១៦០៣
យសោធរបុរៈ,ទួលបាសាន,ភ្នំពេញ
ភ្នំពេញ
ភ្នំពេញ
ទួលបានសាន
ភ្នំពេញ
ទួលបានសាន
ទួលបាសាន ចន្លក់ដូនតី,ស្រលប់ពិជ័យ
ពោធិសាត់, លង្វែក
លង្វែក
លង្វែក
លង្វែក
ទួលបាសាន
ទួលបានសាន
ទួលបានសាន
ទួលបានសាន ភ្នំពេញ
បុត្រព្រះបាទសុរិយោវង្ស
បុត្រស្ដេច១
បុត្រស្ដេច១
បុត្រស្ដេច២
បុត្រស្ដេច១
បុត្រស្ដេច៥
ជ្រែករាជ
បុត្រស្ដេច៥
បុត្រស្ដេច៨
បុត្រស្ដេច៩
បុត្រស្ដេច១០
ជ្រែករាជ
បុត្រស្ដេច១០
បុត្រស្ដេច៩
បុត្រស្ដេច១០ ជ្រែករាជ
Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 7, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s