ការបាត់បង់កម្ពុជាក្រោម (ត)


ការបាត់បង់កម្ពុជាក្រោម (ត)

ព្រះកែវហ្វាទី៣ អង្គអិម (១៦៩៩ – ១៧០០)
ព្រះកែវហ្វាអង្គអិម ឡើងសោយរាជ្យស្នងព្រះបិតុលា គង់នៅ រាជវាំងតាក់ នៅពោធិសាត់។ ចំនែកអែព្រះជ័យ
ជេដ្ឋា កាលដាក់រាជនោះ ព្រះអង្គចេញទ្រង់ព្រះផ្នួសនៅក្នុង វត្ដពោធិមានបុណ្យ បាន៣ថ្ងៃ ក៏លាផ្នួស ទើបសំដេ
ចព្រះកែវហ្វា លើករាជសម្បត្ដិថ្វាយព្រះអង្គ ព្រះអង្គទ្រង់ទទួលសោយរាជសម្បត្ដិវិញ។ អែកសារខ្លះនិយាយថា
ដោយយល់ថា ព្រះបិតាក្មេកមានគុណទើបព្រះកែវហ្វា ថ្វាយរាជសម្បត្ដិព្រះអង្គវិញ ប៉ុន្ដែអែកសារខ្លះទៀតនិយា
យថា ដោយព្រះអង្គគ្មានសមត្ថភាពគ្រប់គ្រងរដ្ឋ ទើបព្រះបិតាក្មេកយករាជមកវិញ(៩)។
ព្រះជ័យជេដ្ឋាទី៣ (រជ្ជកាលទី៤ : ១៧០០ -១៧០២)
ក្នុងរជ្ជកាលទី៤នេះ មានការបះបោររបស់មន្រ្ដីម្នាក់ឈ្មោះ គិម ដែលមានយួនគាំទ្រ។ ដំបូង ព្រះអង្គត្រូវភៀស
ទៅពោធិសាត់ជាមួយពួកបរិវារ ក្រោយមកមានជ័យជំនះ ហើយចាប់បានមេបះបោរនោះទៀត(៩)។
អែកសារយួនមួយនិយាយថា នៅគ.ស. ១៧០០ មេទ័ពជាតិចិនឈ្មោះ ត្រឹង ធឿងស្វៀង ដែលបានបំរើស្ដេច
យួន បានច្បាំងឈ្នះខ្មែរច្រើនលើក (ជួយគាំទ្រមន្រ្ដីឈ្មោះគិមនោះរឺ?) បានលើទ័ពមកដល់បន្ទាយ ប៊ិចដ័រ(?) និង
ភ្នំពេញ។ អង្គស៊ូដកថយ បន្ទាយត្រូវវាយបែក ពួកសេនាទាហានសុំចុះចាញ់ មេទ័ព ង្វៀង ហ៊ីវ គិញ ចូលបន្ទាយ
លួងលោមប្រជារាស្រ្ដ។ ក្រោយមកអង្គស៊ូ ក៏មកសុំចំនុះទៀត។ យួនក៏ដកថយទៅវិញអស់(៣៧)។ ចំពោះព្រឹត្ដិ
ការណ៍បែបនេះ តើការពិតស្ថិតនៅត្រង់ណា? អែកសារខ្មែរមិនឃើញនិយាយសោះ។

ព្រះបាទស្រីធម្មរាជាទី៣ (១៧០២ -១៧០៣)
នៅគ.ស.១៧០២ ព្រះបាទ ជ័យជេដ្ឋាទី៣ ដោយឃើញព្រះរាជបុត្រនាម ធម្មរាជាដែលមានព្រះជន្មតែ ១២វស្សា
មានរិកពាសមរម្យ ក៏បង្វែររាជ្យថ្វាយ ប៉ុន្ដែមិនបានធ្វើពិធីរាជាភិសេកទេ ព្រោះមានវ័យក្មេងពេក។
ក្រោយមកមានជនសំរែម្នាក់ឈ្មោះ កៈហ្រៀង នៅស្រុក កុលា(ភូមា?) បានបះប្រឆាំងព្រះរាជា។ ដោយ
មានការថ្វាយយោបល់ពីមន្រ្ដីព្រះអង្គទ្រង់បញ្ជអោយលើកទ័ពទៅបង្ក្រាប ជនសំរែនាះបាននៅជាយខេត្ដពោធិ
សាត់ ហើយយកទៅបញ្ចូលជាពលរក្សាប្រាសាទនគរវត្ដ។
នៅគ.ស. ១៧០៣ ព្រះរាជាយាងពីពោធិសាត់មកគង់នៅរាជធានី អុដុង្គ វិញ។ លុះគ្រងរាជបាន ១ឆ្នាំ ព្រះអង្គ
ទ្រង់លើករាជថ្វាយទៅព្រះបិតាវិញ។

ព្រះបាទជ័យជេដ្ឋាទី៣ រជ្ជកាលទី៥ ១៧០៣ – ១៧០៦
នៅគ.ស.១៧០៤ រាជវង្សានុវង្សលាវមួយអន្លើដាយបរិវារ ៥០០០នាក់ បានភៀសមកសុំជ្រកកោននឹងព្រះរាជា
ខ្មែរ។ ព្រះអង្គទ្រង់សព្វព្រះទ័យទទួលអោយទៅរស់នៅក្នុងខេត្ដបាទីនៅជិតភូមិលាវ ដែលជាឈ្លើយខ្មែរតាំងពី
សម័យលង្វែកមកម៉្លេះ។ អែហេតុដែលនាំអោយមានការភៀសខ្លួននោះ មកពីកាលណោះនៅរាជានាចក្រ វៀង
ចន្ទន៍ មានកើតចំបាំងគ្នាអែងក្នុងស្រុកតាំងពី គ.ស ១៧០០ម៉្លេះ។ ទេសាភិបាលក្រុង នាក់ហូន Nahône ឈ្មោះ
ណាន ថារាត Nan Tharat បានបះដន្ដើមរាជសម្បត្ដិសោយ បន្ដាលអោយមានការវឹកវរក្នុងផ្ទៃប្រទេស។ លុះ
ព្រះរាជបុត្រមានព្រះជន្ម ១៦វស្សាហើយ ព្រះរាជាដាក់រាជថ្វាយម្ដងទៀត។

ព្រះបាទធម្មរាជាទី៣ រជ្ជកាលទី២ ១៧០៦ – ១៧០៩
ព្រះអង្គធ្វើពិធីអភិសេកឡើងសោយរាជ ដោយមានព្រះនាមសំរាប់រាជថា ព្រះស្រីធម្មរាជាធិរាជរាមាធិបតីបរម
បពិត។ អែព្រះបិតាដែលដាក់រាជនោះទ្រង់មានឋានៈជាក្សត្រិយ៍ អុភយោរាជ។
នៅគ.ស. ១៧០៦ ព្រះម៉ែនាង ស្រីបុប្ផា ប្រសូតបុត្រនាម អង្គអិម។
នៅគ.ស. ១៧០៧ ព្រះអង្គទង មានបុត្រនាម អង្គសូរ ក្រោយមកមាននាមថា អុទ័យរាជា។ ចំនែកអែព្រះ
ម្នាង ជាតិក្សត្រី មានបុត្រនាម អង្គចន្ទ (អែកសារខ្លះហៅថា ចៅពញាចន្ទ) ក្រោយមកមាននាមហៅថា បទុមរា
ជា និងព្រះកែវហ្វា។
នៅគ.ស. ១៧០៧ ដដែល ដោយឃើញថាផ្ទៃក្នុងរបស់ខ្មែរ នៅតែមានភាពច្របូកច្របល់ដដែល ចិនឈ្មោះ
ម៉ាគីវ បានលើកដង្វាយសំដែងភក្ដីភាពចំពោះស្ដេច ង្វៀង ហើយទូលសុំធ្វើចៅហ្វាយខេត្ដពាម។ ស្ដេច ហៀន
តុង ទ្រង់យល់ព្រមតាមសំនើរនោះ។ ដូច្នេះចាប់ពីគ.ស. ១៧០៧ ភូមិភាគ ពាម ក៏បានក្លាយទៅជាសាមន្ដរដ្ឋយួន
។ ពេលនោះមានជនជាតិយួនបានចូលរស់រាយបាយលើទឹកដីខ្មែរ។ ស្ដេចហៀង តុង ទ្រង់ចាត់អោយសេនាទៅ
ប្រមែប្រមូលពួកនោះ ចែកដីធ្លីអោយដើម្បីបង្កើតភូមិ  : លើកលែងមិនអោយបំពេញកិច្ចការខាងកំនែនផ្សេងៗ
ខាងយោធាហើយមិនបាច់បង់ពន្ធក្នុងរយៈពេល៣ឆ្នាំ។

នៅគ.ស.១៧០៩ ព្រះម៉ែនាង ស្រីបុប្ផា ប្រសូត្របុត្រនាម អង្គស្ងួន។ នាឆ្នាំនោះព្រះ ធម្មរាជា ដោយមានព្រះបំ
នងធ្វើការត្រួតពិនិត្យពួកលាវ ដែលភៀសខ្លួនមកនៅក្នុងខេត្ដបាទីនោះ ទ្រង់បញ្ជាអោយប្រមូលពួកនោះ ទៅរស់
នៅមូលគ្នាអែកោះរាមវិញ តែពួកនោះមិនយល់ព្រម បែរជាបះបោរប្រឆាំងនឹងព្រះរាជបញ្ជា។ ព្រះរាជាទ្រង់
បង្គាប់អោយលើកទ័ពទៅបង្ក្រាបបំបែកពួកនោះជា៣ក្រុម៖
– ១ក្រុមរត់ទៅព្រៃលើ
– ១ក្រុមរត់ទៅនៅស្រុកក្រោម
– ១ក្រុមរត់ទៅចូលព្រះកែវហ្វាអង្គអិម ដែលត្រូវដាក់រាចនៅគ.ស. ១៧០០នោះ។ ស្ដេចអង្គនេះទំនងជា
មានគំនុំ នឹងព្រះបិតុលា (ជ័យជេដ្ឋាទី៣) ក្នុងការដែលព្រះអង្គទ្រង់បានយករាជសម្បត្ដិទៅវិញនោះ បានចូលដៃ
ជាមួយស្ដេចមួយអង្គទៀតនាម សុគន្ធបទ ហើយបំបះបំបោរពួកលាវដែលត្រូវបានយួនផ្ដល់ជំនួយទ័ព ២០០០០នា
ក់។ ម្យ៉ាងទៀត ព្រះអង្គអិមទ្រង់ចាត់អោយទៅបញ្ចុះបញ្ចូលរាស្រ្ដព្រៃលើ មាន កួយ សំរែ បានពល ១០០០០នាក់
ទៀត លើកទៅវាយបានខេត្ដខាងកើត រួចឆ្លងទន្លេយកទ័ពទៅលោមព័ទ្ធវាំង អុដុង្គ (គ.ស. ១៧១០)។ ក្រោយពីពេ
លតស៊ូរយៈពេល៣ខែ ព្រះធម្មរាជា បានភៀសព្រះអង្គទៅប្រទេសសៀមក្នុងពេលរាត្រី ជាមួយនឹងព្រះអង្គទង
(បុត្រព្រះអុទ័យ រាជាអង្គយ៉ង) និង ព្រះរាជបុត្រព្រះអង្គ គឺអង្គអិម។ដូច្នេះ នេះជាលើកទី២ ហើយដែលមានស្ដេ
ចខ្មែរបានរត់ទៅពឹងពាក់អោយសៀមជួយយកអាសា។ ស្ដេចទី១ គឺចៅពញាចន្ទ រឺ ចន្ទរាជា។

ព្រះកែវហ្វាទី៣ អង្គអិម រជ្ជកាលទី២ ១៧១០ – ១៧២២
លុះព្រះធម្មរាជា ភៀសចេញទៅបាត់ហើយ មន្រ្ដីទាំងឡាយក៏អញ្ជើញអង្គអិម ឡើងគ្រងរាជស្នងព្រះអនុជ។
ប៉ុន្ដែ ៤ឆ្នាំក្រោយមកទៀតទើបព្រះអង្គធ្វើពិធីអភិសេកដោយមានព្រះនាមសំរាប់រាជថា ព្រះអង្គអិមសំដេចព្រះ
កែវហ្វា។

នៅគ.ស.១៧១៤ ព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ចាត់អោយមន្រ្ដី២នាក់ គឺចៅពញាពលទេព និង ពញាសភាវតី ជា
មួយនឹងកងទ័ព ១៥០០០នាក់នាំស្ដេចទាំង៣អង្គមកចង់ស្ពានមេត្រី។ ពេលយាងមកដល់ក្រុងបាត់ដំបង សំដេចព្រះ
កែវហ្វា ព្រះអង្គមិនព្រមទទួលជាផ្លូវមេត្រី ក៏ត្រលប់ទៅក្រុងអយុធ្យាវិញ។
បន្ទាប់ពីនោះ ព្រះកែវហ្វាអង្គអិម ទ្រង់បានប្រគល់រាជសម្បត្ដិអោយ សំដេចព្រះអគ្គមហេសី ហើយទ្រង់ផ្នួស
បាន៣ថ្ងៃ រួចព្រះអង្គលាផ្នួសវិញ។
នៅគ.ស.១៧១៥ ដោយមានការគាំទ្រពីព្រះចៅសៀមផង ព្រះអង្គទង ត្រូវចាត់អោយលើកទ័ពចូលមកដល់ខេ
ត្ដពោធិសាត់ ដែលមានប្រជារាស្រ្ដភាគច្រើន នៅស្រលាញ់រាប់អានព្រះធម្មរាជានៅឡើយ។ លុះទ្រង់ទទួលពត៌
មានថារាស្រ្ដនៅពោធិសាត់បះប្រឆាំងព្រះអង្គហើយ ព្រះកែវហ្វាអង្គអិម ទ្រង់បញ្ជាអោយទ័ពយួនលើកទៅវាយ
។ ព្រះអង្គទង ត្រូវរបួសថយទៅនៅរិស្សីសាញ រង់ចាំជំនួយទ័ពមកពីប្រទេសសៀម។
ពីគ.ស.១៧១៩ ដល់ ១៧២២ ព្រះចៅសៀមទ្រង់បញ្ជាអោយលើកទ័ពជើងទឹក៥០០០នាក់មកវាយខេត្ដពាម និង
ទ័ពជើងគោក ១០០០០នាក់ នាំព្រះធម្មរាជា និងព្រះរាជបុត្រត្រលប់ចូលប្រទេសខ្មែរម្ដងទៀត។ ទ័ពជើងទឹករបស់
សៀមត្រូវមេទ័ពជាតិចិនម្នាក់ឈ្មោះ ម៉ាក គីវ វាយអោយថយទៅវិញ ប៉ុន្ដែទ័ពជើងគោកបានជំរុលទៅដល់ក្រុង
អុដុង្គ។

ដោយឃើញស្ថានភាពដុនដាបពេកហើយ ហើយក្រោយពីពិគ្រោះជាមួយពួកមន្រ្ដី សំដេចហ្វា ទ្រង់ចាត់មន្រ្ដីជាន់
ខ្ពស់ម្នាក់ទៅធ្វើការចរចាជាមួយមេទ័ពសៀម សុំចងស្ពានមេត្រី ហើយព្រមនាំរាជសារដំបារមាសឡើងសៀមតា
មទំនៀម(?)។ ដោយឃើញថា ព្រះកែវហ្វា ព្រមផ្ដល់អត្ថប្រយោជន៍ច្រើនដល់ជាតិគេ សៀមយល់ព្រម ហើយនាំ
ស្ដេចខ្មែរអភ័ព្វទាំង៣ត្រលប់ចូលស្រុកសៀមវិញអស់។

ព្រះបាទសត្ថាទី២ អង្គជី (រជ្ជកាលទី១ : ១៧២២ – ១៧២៩)
នៅគ.ស. ១៧២២ ព្រះកែវហ្វាអង្គអិម ទ្រង់បង្វែររាជសម្បត្ដិអោយរាជបុត្រនាមអង្គជី។ព្រះអង្គមាននាមសំរាប់
រាជថា សំដេចព្រះសត្ថា សោយរាជនៅក្រុងអុដុង្គ លើកសំដេចព្រះស្រីសុជាតា បុត្រីជ័យជេដ្ឋា ជាអគ្គមហេសី។
ពេលនោះប្រជាជននៅនាងផ្អែក បះបោរប្រឆាំងនឹងព្រះអង្គ ព្រះអង្គទ្រង់អោយលើកទ័ពទៅបង្រ្កាបរាបទាបវិញ
នៅគ.ស.១៧២៩ ព្រះសត្ថាទ្រង់លើករាជសម្បត្ដិថ្វាយទៅព្រះបិតាវិញ។ ព្រះអង្គក៏ព្រមទទួលឡើងសោយរាជជា
លើកទី៣។

ព្រះកែវហ្វាទី៣ អង្គអិម រជ្ជកាលទី៣ : ១៧២៩
ព្រះអង្គសោយរាជបានតែ ៧ខែ ហើយមានព្រះនាមសំរាប់រាជថា ព្រះបាទសំដេច ស្ដេចព្រះជ័យជេដ្ឋាធិរាជរាមា
អិសូរកំពូលលោកីយត្រីត្រៃភាវនាថ។ នៅដំនាច់គ.ស. ១៧២៩ ព្រះអង្គទ្រង់បង្វែររាជអោយរាជបុត្រសារជាថ្មីម្ដង
ទៀត។

ព្រះបាទសត្ថាទី២ អង្គជី រជ្ជកាលទី២ ១៧២៩ – ១៧៣៧
ព្រះអង្គមាននាមសំរាប់រាជថា ព្រះបាទសំដេចស្ដេចព្រះរាជអោង្ការព្រះបរមរាជាធិរាជរាមាធិបតី។ ព្រះបិតា
ទ្រង់ស្ថិតជាអុបយោរាជ។ នៅគ.ស.១៧៣០ មានលាវម្នាក់នៅ ប្រសូតបាភ្នំ តាំងខ្លួនជាអ្នកមានបុណ្យធម្មិកជន
។ មានខ្មែរជាច្រើនជឿតាម លាវនោះក៏លើកទៅវាយយួនរហូតដល់ព្រៃនគរ។ ស្ដេចទុក តុង បញ្ជាអោយមេទ័ព
ឈ្មោះ ទ្រឿង ភឿក វិញ លើកទ័ពទៅបង្រ្កាប(៣៧)។ ពួកនោះបាក់ទ័ព ថយចូលស្រុកខ្មែរវិញ តែបានសំលាប់
រង្គាលជនជាតិយួនទាំងឡាយដែលខ្លួនបានជួបប្រទះ។ លុះទ្រង់ជ្រាបពីអុប្បត្ដិហេតុខាងលើនោះ ព្រះសត្ថាទ្រង់
បញ្ជាអោយលើកទ័ពទៅបង្ក្រាបអោយរាបវិញអស់។ ប៉ុន្ដែនៅឆ្នាំក្រោយ (គ.ស.១៧៣១) យួនបានលើកទ័ពមក
សងសឹកខ្មែររហូតដល់ក្រុងភ្នំពេញ។ ព្រះសត្ថា ទ្រង់ថយទ័ពទៅនៅ ពាមក្រែង (ស្រីសឈរ) សិន។ លុះកែនទ័ព
បានគ្រប់ល្មមហើយ ព្រះអង្គទ្រង់លើកមកវាយយួនថយទៅវិញអស់។

ក្រោយមកស្ដេចយួន បានបញ្ជាអោយលើកទ័ពមកច្រើនជាងមុនទៀត។ ព្រះសត្ថា ទ្រង់ថយទៅគង់នៅ ពាមក្រ
បៅ (អាសន្ទុក) កែនទ័ពរួចលើកទៅប្រយុទ្ធនឹងយួន។ ខ្មែរមានជ័យជំនះទៀត។
ក្រោយពីនោះ ព្រះសត្ថា និង រាជវង្សានុវង្សយាងទៅគង់នៅលង្វែកវិញ។ ចំពោះព្រឹត្ដិការណ៍ខាងលើ អែកសារ
យួន(៣៧) បាននិយាយថា ព្រះសត្ថាដោយខ្លាចមានទោសកំហុសធ្លាក់ទៅលើព្រះអង្គ ក៏បានថយទៅ សឺន បួ
ហើយទ្រង់ផ្ញើសារលិខិតទៅមេទ័ពយួនថា សុំអោយពន្យាពេលដើម្បីព្រះអង្គបង្រ្កាបជនបះបោរ។ ប៉ុន្ដែពួកបះ
បោរនៅតែបន្ដសកម្មភាពសំលាប់យួនដដែល។ មេទ័ពយួនឈ្មោះ ទ្រឿង ភឿក វិញ បានបន្ទោសព្រះសត្ថាថា
ចូលដៃនឹងពួកបះបោរ។ ព្រះអង្គភិតភ័យខ្លាំងទ្រង់ថយទៅ សឺនបួរ(?) ទ្រង់បញ្ជា អោយយកវត្ថុមានតំលៃទៅសូក
ប៉ាន់ ដើម្បីទុកពេលអោយព្រះអង្គបង្ក្រាបពួកបះបោរ។ ទ័ពយួនវាយលុកចូលដល់ Lôvet (អង្គរវត្ដ) ព្រះសត្ថាទ្រ
ង់ប្រើអុបាយសំលាប់បានពួកលាវបះបោរ រួចចេញសារភាពទទួលទោសនៅចំពោះទ័ពយួន។ ទ័ពយួនក៏ដកថយ
វិញអស់ទៅ។

ប្រភពយួនដដែលបានបញ្ជាក់ថា ក្រោយពីបានជ័យជំនះក្នុងការបង្ក្រាបពួកបះបោរនោះហើយ ស្ដេចយួននាម
ទុក តុង តំរូវអោយព្រះសត្ថា លើកអោយយួន ២ខេត្ដ គឺខេត្ដមេសរ និង លង់ហោរ (គ.ស. ១៧៣២) ដោយយក
លេសថា ដើម្បីការពារជនជាតិយួនដែលបានទៅរស់នៅជាច្រើនត្រង់តំបន់នោះហើយ(៤២)។

ដូច្នេះជនជាតិយួនបានចូលដល់ទន្លេមេគង្គ ហើយក្នុងដំនើរសំរុកមកទិសខាងត្បូងរបស់ខ្លួន។ នៅក្នុងខេត្ដលង់
ហោរ យួនបានបង្កើតបន្ទាយ ឡុង ហោ ចំនែកមេសរនៅរក្សាលក្ខន្ដិកៈចាស់ដដែល។
ចំនែកអែព្រះធម្មរាជា កាលដែលយាងទៅគង់នៅអែក្រុង អយុធ្យា អែណោះ មានម្នាងសៀមឈ្មោះ ម៉មរ៉ត
ហើយមានបុត្រា២អង្គ និងបុត្រី ១អង្គ គឺ : អង្គ ហ៊ីង, អង្គដួង, អង្គសោភាក្សត្រី។

នៅគ.ស. ១៧៣៥ ព្រះអង្គទ្រង់ប្រទានដល់រាជបុត្រ អង្គអិម នូវនាម ធម្មរាជា ដូចព្រះអង្គដែរ។ បន្ទាប់មកព្រះ
ធម្មរាជា បុត្រទ្រង់បានសូមអនុញ្ញាតពីព្រះចៅសៀមអោយព្រះអង្គបានវិលត្រលប់ចូលមាតុភូមិវិញ ដើម្បីគិតការ
ដែនដី។ លុះព្រះចៅសៀមទ្រង់បានយល់ព្រមតាមសំនើហើយ ព្រះអង្គក៏យាងទៅគង់ត្រង់តំបន់ នគររាជសីមា
បញ្ជូនទូតទៅចរចាសុំចងស្ពានមេត្រីជាមួយ ព្រះសត្ថា តែពុំបានផលអ្វីសោះ ព្រះអង្គក៏គង់នៅ នគររាជសីមា
នោះសិនទៅ។

គួរគប្បីជ្រាបថា នៅគ.ស. ១៧៣៥ ដដែលនោះ ចិនឈ្មោះម៉ាក គីវ ដែលឈរត្រួតតំបន់មាត់សមុទ្រខ្មែរបានទទួ
លមរណភាព។ ស្ដេចយួននាម ទុក តុង ទ្រង់លើកអោយកូនលោកឈ្មោះ ម៉ាក ធៀងទី ដែលមានម្ដាយជាតិយួន
ឡើងកាន់តំនែងជាជំនួសអូវពុក។ កាលណោះតំបន់ពាម បានក្លាយទៅជាតំបន់ពាណិជ្ជកម្មមួយយ៉ាងសំខាន់។
ដោយហេតុនោះស្ដេចយួនទ្រង់ប្រទានអោយសំពៅធំ ៣គ្រឿងសំរាប់ទាក់ទងជាមួយនឹងបរទេស។ មន្រ្ដីរូបនោះ
ក៏បានកែនទ័ពសង់បន្ទាយ សង់ផ្សារ សង់ក្រុង។ កប៉ាល់បរទេសចេញចូលធ្វើជំនួញកាន់តែច្រើនឡើងៗ។ ចំនែក
លោកក៏បានបញ្ជូនទំនិញចេញទៅលក់ដល់ប្រទេសជប៉ុនអែណោះ(៣៧)។

នៅគ.ស.១៧៣៦ ព្រះសត្ថាទ្រង់មានព្រះទ័យសង្ស័យលើករូបអគ្គមហេសីផ្ទាល់របស់ព្រះអង្គគឺ សំដេចព្រះស្រីសុ
ជាតា និងក្សត្របីអង្គ៖ អង្គសូរ បុត្រព្រះអង្គទង ដែលភៀសទៅសៀម អង្គស្ងួន និង អង្គចន្ទ បុត្រព្រះធម្មរាជាទី
៣ ដែលភៀសទៅសៀមដែរ ថាមានគំនិតក្បត់ចំពោះព្រះអង្គ ទើបព្រះអង្គយាងទៅស្ថិតនៅក្រុងភ្នំពេញ ហើយ
បញ្ជាអោយមនុស្សមកព័ទ្ធដើម្បីធ្វើគតស្ដេចទាំង ៤អង្គនោះ។ ប៉ុន្ដែក្សត្រាទាំង៣អង្គ បានប្រមូលរាស្រ្ដនៅក្រុង
លង្វែក ហើយលើកមកប្រយុទ្ធនឹងព្រះសត្ថា ហើយមានជ័យជំនះ។ ព្រះសត្ថាទ្រង់ភៀសព្រះអង្គទៅប្រទេសយួន
ជាមួយ នឹងព្រះអនុជពៅនាមអង្គអិម (អែកសារខ្លះថា អង្គអ៊ីង) នៅគ.ស.១៧៣៧។

បន្ទាប់ពីនោះ ក្សត្រតាំងបីទ្រង់បានចាត់វិធានការផ្សេងៗ ដើម្បីទប់ទល់នឹងការវិលត្រលប់មកវិញរបស់ព្រះសត្ថា
ដែលគេជឿជាក់ថាមុខជាមានទ័ពយួនជួយជាមិនខាន។ ម៉្លោះហើយ ព្រះអង្គស្ងួន យាងទៅគង់នៅ បាភ្នំ ត្រើយ
ខាងកើត អែព្រះអង្គចន្ទ យាងទៅគង់នៅត្រើយខាងលិច រង់ចាំផ្លូវទ័ពយួនដែលនឹងលើកមកតាមផ្លូវទឹក។

នៅពេលជាមួយគ្នានោះព្រះធម្មរាជា បុត្រអង្គអិម ទ្រង់កែនអ្នកស្រុកភ្នំនៅតំបន់នគររាជ ហើយលើកមកយក
ខេត្ដ នគរវត្ដ បានយ៉ាងងាយ។ ចំនែកអែព្រះចៅសៀម លុះទ្រង់ជ្រាបពីស្ថានការណ៍នៅស្រុកខ្មែរហើយ ទ្រង់បា
នអនុញ្ញាតអោយព្រះធម្មរាជា(បិតា) ត្រលប់មកវិញ មកឡើងគោកនៅត្រង់ កំពត ជាមួយទ័ព៣០០០នាក់ និង
អនុញ្ញាតអោយព្រះអង្គទង លើកទ័ព ២០០០ នាក់ ឆ្ពោះទៅនគររាជ ជាទីកន្លែងដែលព្រះអង្គកែនទ័ពបាន៨០០
នាក់ជាបន្ថែម ហើយលើកទៅជួយព្រះធម្មរាជា(បុត្រ) នៅនគរវត្ដ លុះបានជួបជុំគ្នាហើយ ក្សត្រទាំងពីរទ្រង់បាន
លើកចេញជាពីរផ្លូវ មួយអង្គយាងតាមបឹង ទន្លេសាប មួយអង្គយាងតាមផ្លូវគោក ហើយទៅជួបគ្នានៅសំរោង
សែន ក្នុងខេត្ដកំពង់លែង។

លុះជ្រាបពត៌មាននោះហើយ ព្រះស្រីសុជាតា (អគ្គមហេសី ព្រះសត្ថា) ដែលជាអ្នកផ្ដួចផ្ដើមគំនិតរំលំព្រះស្វាមី
នោះ ទ្រង់បានទាក់ទងជាមួយស្ដេចខ្មែរដែលទើបតែយាងមកពីស្រុកសៀម។ ក្រោយពីបានធ្វើការចរចាគ្នាហើយ
ក្សត្រទាំងនោះទ្រង់បានព្រមព្រៀងគ្នាថាត្រូវតែលើករាជសម្បត្ដិថ្វាយទៅព្រះ ស្រីធម្មរាជាទី៣វិញ។

ព្រះបាទធម្មរាជាទី៣ រជ្ជកាលទី៣ : ១៧៣៨ – ១៧៤៧
ព្រះអង្គទទួលនាមសំរាប់រាជថា ព្រះជ័យជេដ្ឋាធិរាជរាមាធិបតី។ រាជធានីតាំងនៅអុដុង្គ។ ព្រះអង្គទ្រង់យកអ្នក
ម្នាងជាតិក្សត្រី ជាព្រះអគ្គមហេសីព្រះនាមថា សំដេចព្រះជាតិក្សត្រី។ អែកសារយួនមួយបាននិយាយថា លុះបា
នឡើងសោយរាជហើយ ព្រះធម្មរាជាទី៣ ទ្រង់បានបញ្ជារាជទូតអោយនាំគ្រឿងបណ្ណាការទៅថ្វាយស្ដេចទុកតុង
ស្ដេចអង្គនេះទ្រង់បានយល់ព្រម។ ចំនែកអែព្រះសត្ថាទី២ ដែលភៀសទៅស្រុកយួននោះ បានស្ដេចយួនទុកអោ
យជ្រោកកោននៅយ៉ាឌិញ រង់ចាំអោកាសល្អ ហើយបានគង់នៅទីនោះអស់ជាង ១០ឆ្នាំ(៣៧)។

ពេលដែលម៉ាក គីវ ទទួលមរណភាពហើយ ព្រះធម្មរាជាទី៣ ទ្រង់គិតថា នឹងមានលទ្ធភាពដន្ដើមយកដីពាមមកវិ
ញ ក៏លើកទ័ពទៅវាយនៅគ.ស. ១៧៣៩ ប៉ុន្ដែត្រូវ ម៉ាក ធៀងទី ជាកូនរុញច្រានមកវិញ(៣៧)
ចំនែកព្រះអង្គទង ឡើងជាមហាអុបរាជ ហើយក្រោយទ្រង់ទទួលព្រះនាមថា សំដេចព្រះរាមាធិបតី។ ព្រះ
អង្គសូរ អុទ័យរាជា បានឡើងជាមហាអុបរាជ។ ព្រះធម្មរាជាទី៣ ទ្រង់ផ្សំផ្គុំព្រះរាជបុត្រព្រះអង្គអិម(ធម្មរាជា)
ជាមួយបុត្រីព្រះអង្គ គឺអ្នកអង្គបែន នាមសំដេចព្រះអែកក្សត្រី។ ព្រះអង្គថ្វាយព្រះនាមព្រះអង្គអិមថា សំដេចព្រះ
កែវហ្វា ហើយទ្រង់ផ្សំផ្គុំជាមួយអ្នកអង្គបុស (បុត្រីព្រះមហាអុភយោរាជ) ដែលទ្រង់មានព្រះនាមថា សំដេចព្រះ
អនុជាតិក្សត្រី។ នៅគ.ស. ១៧៣៩ ក្សត្រីអង្គនេះមានបុត្រព្រះនាមព្រះអង្គទង។ ព្រះអុបរាជយកព្រះអនុជព្រះ
សត្ថាទី២ នាមអង្គពៅ ជាមហេសី ហើយមានបុត្រនាម អង្គតន់។ ព្រអុបរាជមានម្នាងម្នាក់ទៀត គឺអ្នកម្នាងរស់
មានបុត្រនាម អង្គប៉ាង និងបុត្រីនាមអង្គមី។

នៅគ.ស.១៧៤០ ព្រះរាជបុត្រនាម អង្គស្ងួនសំដេចព្រះស្រីជ័យជេដ្ឋ មានបុត្រ២ ព្រះអង្គនាម អង្គនន់ និង អង្គជី
ពីរឆ្នាំក្រោយមក ព្រះអង្គនន់ ទ្រង់មាននាមថា ព្រះរាមាធិបតី។
នៅគ.ស. ១៧៤៣ សំដេចព្រះកែវហ្វាអង្គចន្ទ ទ្រង់អាពាធហើយសុគត ។ នាឆ្នាំដដែល ព្រះរាជាទ្រង់ប្រទាន
អោយព្រះរាជបុត្រ អង្គហ៊ីង នូវនាមថា ព្រះស្រីសុរិយោពណ៌ ហើយទ្រង់ផ្សំផ្គុំនឹងព្រះអនុជាតិក្សត្រី (អតីតអគ្គម
ហេ សីព្រះកែវហ្វា)។ អែព្រះអង្គដួងទ្រង់ទទួលព្រះនាមថា ព្រះកែវហ្វា។ ម្នាងរបស់ព្រះអង្គនាមអ្នកម្នាងទា
(បុត្រីអុកញ៉ាមាន់) មានបុត្រីនាមអង្គលី។
នៅគ.ស.១៧៤៥ អ្នកម្នាង ទា មហេសីព្រះកែវហ្វាអង្គដួង បានប្រសូតបុត្រនាមអង្គធម្ម។ ព្រះធម្មរាជាទី៣ទ្រង់
បានអាពាធហើយសោយទីវង្គតនៅគ.ស. ១៧៤៧

ព្រះបាទធម្មរាជាទី៤ អង្គអិម(១៧៤៧)
ព្រះអង្គបានឡើងសោយរាជស្នងព្រះបិតា តែបានតែ១ឆ្នាំ ក៏ព្រះអនុជនាមអង្គហ៊ីង (ប្រសូត្រនៅស្រុកសៀម)
អោយបក្សពួកធ្វើគត។ ពួកនាម៉ឺន និងព្រាហ្មណ៍បុរោហិតមិនពេញចិត្ដនឹងអំពើអុក្រិដ្ឋនេះ បានលើកព្រះអង្គទង
មហាអុភយោរាជអោយឡើងសោយរាជ។

ព្រះរាមាធិបតីទី៣ អង្គទង រជ្ជកាលទី១ : ១៧៤៧ – ១៧៤៨
នៅគ.ស. ១៧៤៧ នេះទៀត លោកអុកញ៉ានរេន្ទតុក ចៅហ្វាយខេត្ដស្រុកបាសាក់ ដែលត្រូវយួនវាចេះតែរំលោភ
អំនាច និងលើកទឹកដីរបស់លោក ក៏បានលើកទ័ពទៅប្រយុទ្ធនឹងពួកនោះ។ ជ័យជំនះបានមកខ្មែរ ពួកយួនក៏រត់ទៅ
ជ្រកនៅកោះកាហុង នៅក្នុងទន្លេមេគង្គ។
នៅគ.ស. ១៧៤៨ ដោយយកលេសថា ដើម្បីបង្ក្រាបខ្មែរបះបោរដែលមាន អុកញ៉ានរេន្ទតុក យួនហៅថា Sô
liên-tôc) ជាអ្នកដឹកនាំនោះ ព្រះចៅក្រុងវេទ្រង់បញ្ជាអោយមេទ័ពឈ្មោះ ង្វៀងហ៊ីវ យន លើកទ័ពយួនដោយ
មានព្រះសត្ថាទី២ ចូលរួមផង មកច្បាំងឈ្នះអុកញ៉ានរេន្ទតុក ដុតបំផ្លាញសំពៅរបស់លោកនៅ មេសរ ហើយលើ
កទ័ពឆ្ពោះទៅដល់ក្រុងភ្នំពេញ។ ហ្លួងបញ្ឆោតអោយ ចៅហ្វាអែក (យួនហៅ Châu Thuy Yêt) លើកទ័ពចេញ
ទៅតទល់នឹងយួននៅត្រង់ច្រាំងចំរេះ។ទ័ពខ្មែរទន់ដៃជាងត្រូវដកថយ យួនដេញតាមដល់អុដុង្គ។ ហ្លួងព្រះអុប
រាជ និង ព្រះអង្គស្ងួន (ស្រីជ័យជេដ្ឋា) ភៀសព្រះអង្គទៅប្រទេសសៀម។

ព្រះសត្ថាទី២ អង្គជី រជ្ជកាលទី៣ : ១៧៤៩
អែកសារយួនថា ស្ដេចយួនលើកអោយព្រះសត្ថាទី២ ឡើងសោយរាជនៅអុដុង្គ។ ការគឺពួកមេទ័ពយួនជាអ្នកកា
ន់អំនាច : អំនាចហូតយកពន្ធដា អំនាចតែងតាំង និង ផ្លាស់ប្ដូរចៅហ្វាស្រុកខ្មែរ និងយកច្បាប់រដ្ឋបាលនៅក្រុងវេ
មកអនុវត្ដនៅស្រុកខ្មែរ។

កាលណោះមន្រ្ដីខ្មែរម្នាក់ អុកញ៉ាក្រលាហោមអោក មានការឈឺចាប់យ៉ាងខ្លាំង ចំពោះការត្រួតត្រាបរទេស បាន
កែនទ័ពនៅពោធិសាត់ ហើយលើកទៅប្រយុទ្ធនឹងយួននៅត្រង់វាល ស្រាបអង្កាម។ ទ័ពយួនទទួលបរាជ័យដក
ថយទៅវិញ នាំទាំងព្រះសត្ថាទី២ និងក្សត្រាខ្លះទៀតត្រលប់ទៅស្រុកយួនវិញ ។ ព្រះសត្ថា ទ្រង់អាពាធ ហើយ
សុគតនៅកន្ដាលផ្លូវ។

ចំនែកលោកអុកញ៉ាក្រលាបហោមឌិញ និង លោកចៅហ្វាយខេត្ដពោធិសាត់ បានរៀបចំប្រទេសអោយមានសន្ដិ
ភាពឡើងវិញ។ រួចលោកចាត់អោយសេនាបតីទៅស្រុកសៀមសូមយាងហ្លួងត្រលប់មកវិញ។ រួចលោកចាត់អោ
យតែងព្រះអង្គស្ងួន មកមុន អែហ្លួង និងអុបរាជអុទ័យរាជា ត្រូវឃាត់ទុកសិន។

ព្រះបាទស្រីជ័យជេដ្ឋ អង្គស្ងួន ១៧៤៩ – ១៧៥៤
ព្រះអង្គស្ងួន បានឡើងសោយរាជ្យនៅអុដុង្គ ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសំដេចព្រះរាជាអោង្ការ
ព្រះស្រីជ័យជេដ្ឋធិរាជបរមបពិត្រ។ ដើម្បីតបស្នងសងគុណចំពោះលោកអុកញ៉ាសួគ៌ា ចៅហ្វាយស្រុកពោធិសាត់
ដែលបានលើកទ័ពទៅកំចាត់ខ្មាំងសត្រូវនោះ ព្រះរាជាទ្រង់សព្វព្រះទ័យលើកលោកឡើងជា ចៅហ្វាទលហៈ(នា
យករដ្ឋមន្រ្ដី) ការតែងតាំងថ្មីនេះ ធ្វើអោយមន្រ្ដីអែទៀតមិនពេញចិត្ដ ទូលមួលបង្កាច់ថាចង់ក្បត់។ ម៉្លោះហើយ
ព្រះអង្គក៏ជឿតាមរួចបញ្ជាអោយពួកចាមជ្វាយកទៅសំលាប់។ លោកអុកញ៉ាសួគ៌ា ដឹងខ្លួនទាន់ ក៏ភៀសទៅស្រុក
សៀមបាត់ទៅ នៅគ.ស ១៧៥០។

នៅគ.ស. ១៧៥១ ព្រះចៅសៀមទ្រង់សព្វព្រះទ័យបើកអោយស្ដេចខ្មែរដែលភៀសទៅនៅគ.ស. ១៧៤៨ នោះ
អោយត្រលប់ចូលស្រុកវិញ។ ហ្លួង និង រាជវង្សានុវង្សយាងមកដល់ខេត្ដក្រុង ក៏ឈប់នៅទីនោះសិន ព្រោះនៅ
គ.ស ១៧៥២ មានមន្រ្ដីឈ្មោះ ខ្សែត្រអែក គិតយករាជអោយព្រះអង្គតន់ រាជបុត្រព្រះអុបរាជ អុទ័យរាជា។ លោ
កបានយកអ្នកសិល្ប៍ឈ្មោះ សួស ធ្វើមេទ័ព តែត្រូវហ្លួងនៅខេត្ដ ក្រុង ធ្វើកលចាប់បាន ខ្សែត្រអែក យកទៅសំលា
ប់ចោល។ ក្រោយមកអ្នកសិល្ប៍ សួស កូន ខ្សែត្រអែក និងមេម្នាក់ទៀតឈ្មោះ អង្គុលីរាជ ត្រូវចាប់បាន ហើយ
ត្រូវប្រហារជីវិតបង់ទាំងអស់។ នៅគ.ស ១៧៥៣ ព្រះអុបរាជ អុទ័យរាជា ដែលចូលបួសនៅ នគរវត្ដ កាលយាង
មកស្រុកសៀមក៏សុគតនៅឆ្នាំនោះ។ ព្រះរាជបុត្រព្រះអង្គនាម អង្គតន់ ទ្រង់យកព្រះនាមថា អុទ័យរាជា ដូចព្រះ
បិតា។ អែ អង្គហ៊ីង បានឡើងជាមហាអុបរាជ។

ព្រះបាទរាមាធិបតីទី៣ អង្គទង រជ្ជកាលទី២ : ១៧៥៦ – ១៧៥៧
ព្រះបាទស្រីជេដ្ឋ អង្គស្ងួន សោយទីវង្គតនៅគ.ស. ១៧៥៥។ ព្រះមហាអុភយោរាជ អង្គទង ត្រូវបានពួកមន្រ្ដី និង
ព្រាហ្មណ៍បុរោហិតលើកអោយឡើងសោយរាជនៅ គ.ស ១៧៥៦។
វិវាទរវាងព្រះអុបរាជ អង្គហ៊ីង នឹងព្រះអុទ័យរាជា បានកើតឡើង។ ព្រះអុទ័យរាជាទ្រង់ភៀសទៅស្រុកពាម
ក្រោយមកទៅនៅខេត្ដព្រះត្រពាំង។ គ្រានោះ ម៉ាកធៀងទី កូនម៉ាកគីវ បានជួយកែនទ័ព ហើយប្រគល់អោយ
មន្រ្ដី៣នាក់លើកឆ្ពោះទៅអុដុង្គ ចំនែកព្រះអុទ័យរាជា បានលើកទ័ពជើងទឹកតាមទន្លេមេគង្គ មកដល់ភ្នំពេញ ព្រះ
អង្គបានទទួលដំនឹងថា ទ័ពព្រះអង្គបានវាយឈ្នះព្រះអុបរាជ ហើយព្រះអុបរាជក៏ភៀសទៅខេត្ដ ព្រៃក្ដីហើយ។
ព្រះអុទ័យរាជា ទ្រង់អោយលើកទ័ពដេញតាមចាប់បានព្រះអុបរាជហើយធ្វើគតទៅ។ រួចទ្រង់អោយចាប់អង្គដួង
ជាអនុជ អង្គហ៊ីង ដែលរត់ទៅបួស យកទៅផ្សឹកហើយសំលាប់ចោលទៀត។ ចំនែកអែ អង្គនន់ និង អង្គជី បុត្រ
អង្គស្ងួន ត្រូវបានលើកលែងទោសព្រោះនៅក្មេងពេក។

ពេលនោះ ព្រះអនុជ ជាតិក្សត្រី អតីតអគ្គមហេសីព្រះអុបរាជ កែនទ័ពច្បាំង នឹងព្រះអុទ័យរាជា នៅកំពង់តាគោ
តែត្រូវបរាជ័យ។ ដោយហេតុនោះ ហ្លួង(អង្គទង) អគ្គមហេសីព្រះអុបរាជ និងក្សត្រីខ្លះភៀសទៅគង់នៅពោធិ
សាត់។ នៅគ.ស. ១៧៥៧ ហ្លួងទ្រង់សោយទីវង្គតនៅទីនោះ។ ព្រះអុទ័យរាជា ទ្រង់បានបញ្ចេញអោយលើកទ័ព
ទៅចាប់អគ្គមហេសីព្រះអុបរាជ និង បុត្រនាមអង្គទង នៅរិស្សីសាញ យកទៅប្រហារជីវិតទាំងពីរអង្គ។ អែអង្គ
នន់ និង អង្គជី ដែលភៀសទៅនៅកំពង់ស្វាយ ក៏ត្រូវបញ្ជាអោយចាប់ដែរ។ នៅតាមផ្លូវមានមន្រ្ដីខ្លះបានពង្រត់
អង្គនន់ ទៅស្រុកសៀម អែអង្គជីត្រូវនាំទៅ អុដុង្គ ហើយត្រូវធ្វើគត។

គួរគប្បីជ្រាបថា នៅគ.ស. ១៧៥៧ មុនពេលដែលសោយទីវង្គតទៅ ព្រះអង្គទងរាមាធិបតី ទ្រង់បានយល់ព្រមលះ
បង់អោយយួននូវ ខេត្ដផ្សារដែក ស្រុក២នៃខេត្ដ លង់ហោរ (យួនហៅ Tâm Don និង Xuy Lap) និង ខេត្ដមាត់
ជ្រូក។ មូលហេតុបន្ដាលមកពីយួនបានបង្កើតអោយមានចលាចលនៅក្នុងខេត្ដខ្មែរគឺ ខេត្ដទ្រាំង ខេត្ដបន្ទាយមាស
និង ខេត្ដព្រៃកប្បាស ដែលមានកំលាំងកៀបសង្កត់មកលើរាជការខ្មែរ ដែលកំពុងតែជួបប្រទះនូវស្ថានការណ៍លំ
បាក ព្រោះតែមានវិបត្ដិជាទំងន់ក្នុងរាជវង្ស (៩) (សូមមើលផែនទី)

ព្រះបាទនរាយណ៍រាជាទី២ អង្គតន់ ១៧៥៨ – ១៧៧៥
ព្រះអុបរាជ អុទ័យរាជា បានឡើងសោយរាជនៅអុដុង្គ ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសំដេចស្ដេច
ព្រះរាជាអោង្ការព្រះនរាយណ៍រាជាធិរាជ រាមាធិបតី ព្រះស្រីសុរិយោពណ៌។ លុះឡើងសោយរាជនៅគ.ស
១៧៥៨ ស្ដេចអង្គនេះទ្រង់បានលើកអោយស្ដេចយួននាមថេ តុង នូវដីពីរខេត្ដគឺខេត្ដ ព្រះត្រពាំង និង ខេត្ដឃ្លាំង
ជាសគុណចំពោះជំនួយផ្សេងៗ ដែលយួនបានផ្ដាល់អោយក្នុងជំលោះរវាងរាជវង្សានុវង្សខ្មែរ(៤២) សូមមើល
ផែនទី។

កំនត់សំគាល់
ក្រោយពីក្រុងលង្វែក ត្រូវបែកបាក់ដោយការវាយលុករបស់សៀម ទឹកដីខ្មែរមួយភាគធំនៅអែនាយភ្នំដងរែកត្រូវ
បាត់បង់ជាស្ថាពរ។ ប៉ុណ្ណឹងហើយ អ្នកដឹកនាំជាតិខ្មែរនៅតែមិនទាន់ចេះទាញមេរៀនពីការបែកបាក់សាមគ្គីរវាង
គ្នាអែងនៅឡើយ។ ជំលោះដន្ដើមអំនាច ដន្ដើមរាជសម្បត្ដិមានរិតតែច្រើនឡើង ហើយរិតែតញឹកញាប់ឡើងជា
ហេតុបន្ដាលអោយអ្នកជិតខាង ជាពិសេសជាតិយួនដែលបានក្លាយជាមហាអំនាចមួយក្រោយពីបានច្បាំងឈ្នះ
ប្រទេសចំប៉ានោះ មានអោកាស និង មានលេសដើម្បីអន្ដរាគមន៍ លូកដៃកកូរផ្ទៃក្នុងរបស់ខ្មែរតាមតែអំពើចិត្ដ។

អ្នកដឹកនាំជាតិក្នុងសម័យនោះ ពុំបានយកចិត្ដទុកដាក់ចំពោះវាសនាប្រទេសជាតិ ចំពោះជីវភាពរបស់រាស្រ្ដ គឺថា
ពុំបានគិតដល់ប្រយោជន៍រួមទេ តែគិតធ្វើយ៉ាងណាអោយតែបានអំនាច បានយសសក្ដិ បានរាជបល្ល័ង្ក បានស្នេហា
បានប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ម៉្លោះហើយ ក្នុងការធ្វើអោយសំរេចបំនងរៀងៗខ្លួន គេមិននិយមសំរបសំ
រួលផ្សះផ្សារាជវង្សានុវង្សទេ គេសុខចិត្ដកែនរាស្រ្ដអោយបង្ហូរឈាមគ្នា រួចរត់ទៅពឹងពាក់បរទេសជិតខាងអោយ
គេជួយគាំទ្រ អោយគេជួយជំនួយជាទ័ពយកមកជិះជាន់ស្រុកទេសខ្លួន យកមកកាប់សំលាប់តែជាតិអែង។

នៅទីបំផុតខ្មែរទាំងសងខាងត្រូវទ្រុឌទ្រោម អស់ឋាមពលតែរៀងខ្លួន ប្រយោជន៍ត្រូវបានទៅអ្នកជិតខាងដែល
គេតែងតែទារយកសគុណពីជំនួយរស់គេគ្រប់ប្រភេទក្នុងការជួយគាំទ្រស្ដេចខ្មែរដែលកើតវិវាទនឹងគ្នា។ ដោយ
ហេតុនោះ ស្ដេចខ្លះដូចជាអង្គអិម កែវហ្វាទី៣ សុខចិត្ដដាក់ប្រទេសចំនុះសៀម អោយតែសៀមទុកអោយព្រះ
អង្គបានសោយរាជ ហើយនាំស្ដេចជាគូបដិបក្ខត្រលប់ទៅស្រុកវិញ រឺ សត្ថាទី២ អង្គជី សុខចិត្ដយល់ព្រមអោយពួក
យួនមកតាំងអំនាចត្រួតត្រាលើស្រុកខ្មែរ អោយតែពួកនេះព្រមទទួលស្គាល់ព្រះអង្គជាព្រះមហាក្សត្រខ្មែរ និងស្ដេ
ចខ្លះទៀតបានយល់ព្រមលះបង់ទឹកដី អោយបរទេសដូចជាករណីរបស់ នារាយណ៍រាជាអង្គតន់ជាដើម។

ក្នុងការដន្ដើមយកទឹកដីខាងលើនេះ គេសង្កេតឃើញថា យួនបានអនុវត្ដវិធី៣យ៉ាង៖
– វិធីទូត រឺ សន្ដិវិធី : វិធីនេះគេបានយកមកអនុវត្ដមុនគេបង្អស់ ព្រោះពេលនោះទោះបីយួនច្បាំងឈ្នះចាមហើ
យតែនៅមិនទាន់លេបអស់ទឹកដីចាមនៅឡើយ។ ស្ដេចយួនបានបញ្ជូនទូតអោយមក សូមអនុញ្ញាតពីស្ដេចខ្មែរ
អោយរាស្រ្ដយួនចូលរកស៊ីក្នុងទឹកដីខ្មែរ។ នេះជាវិធីមួយដែលយួនពុំបានប្រើជាមួយចាមទេ ព្រោះជាមួយចាម
គេបានបញ្ជូនទ័ពមកវាយឈ្នះសិនទើបបញ្ជូនរាស្រ្ដមកតាមក្រោយ។

– វិធីយោធា : យួនបានប្រើវិធីនេះ ដោយផ្ដល់ជំនួយជាទ័ពដើម្បីជួយច្បាំងស្ដេច មេដឹកនាំខ្មែរ រឺមន្រ្ដីណាដែល
បានរត់ទៅពឹងគេអោយជួយ (ករណីរបស់អុកញ៉ានរិន្ទអិមនៅ គ.ស. ១៦៩៩) រឺដោយយកលេសថា ការពារជន
ជាតិគេមករស់នៅលើដីខ្មែរ ក៏លើកទ័ពមកច្បាំងនឹងខ្មែរ(ការបះបោរប្រឆាំងយួនក្នុងគ.ស ១៧៣០)។

– វិធីចិត្ដសាស្ដ្រ : យួនប្រើវិធីនេះដោយធ្វើការបំបះបំបោរបង្កើតអោយមានចលាចល អោយមានអន្ដិសុខ គេ
ធ្វើយ៉ាងណាអោយរាជការខ្មែរទ្រាំមិនបាន ត្រូវលះបង់ទឹកដីអោយគេទៀត។ វិធីនេះ យួនក៏មានប្រើក្នុងការទទួ
លស្គាល់ រឺ លើកស្ដេចខ្មែរអង្គណាមួយអោយឡើងសោយរាជ (ករណីព្រះនរាយណ៍អង្គតន់)

គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិយួនគេបានសរសេរក្នុងសៀវភៅប្រវត្ដិសាស្រ្ដរបស់គេថា «ការបញ្ចូលទឹកដី
ជាផ្លូវការក្នុងផែនទីប្រទេសគេ និង ការដាក់អាជ្ញាធរអោយត្រួតត្រាច្រើន តែបានប្រព្រឹត្ដក្រោយពេលដែល ជន
ជាតិយួនបានទៅនៅកុះករនៅលើទឹកដីនោះហើយ។ ជនជាតិយួនជាមនុស្សអុស្សាហ៍ ព្យាយាមក្នុងការរកស៊ី
ហើយម្យ៉ាងទៀតដោយមានវប្បធម៌ មានទំនៀមទំលាប់ខុសគ្នាផង បានជាកន្លែងណាដែលមានជនជាតិយួនទៅ
នៅហើយ ជនជាតិខ្មែរក៏បោះបង់ចោលទីនោះដើម្បីទៅរស់នៅកន្លែងដទៃវិញ។ មានកន្លែងខ្លះ មានខ្មែរនិង
យួននៅលាយលំគ្នាដែរ។ កាលណាមានជនជាតិយួនទៅរស់នៅកន្លែងណាបានច្រើនគ្នាហើយ ពួកស្ដេច ង្វៀង
ក៏រកមធ្យោបាយដន្ដើមយកទឹកដីកន្លែងនោះជាផ្លូវការ និង ដាក់អាជ្ញាធរអោយនៅត្រួតត្រាតទៅ (៣៧)

បញ្ជីស្ដេចខ្មែរសោយរាជពីគ.ស ១៦០៣ – ១៧៥៨

លេខរជ្ជកាល នាមសំរាប់រាជ នាមផ្ទាល់ កំនត់រជ្ជកាល រាជធានី រាជវង្ស









១០.១
១០.២
១០.៣
១០.៤
១០.៥
១១
១២
១៣.១
១៣.២
១៣.៣
១៤.១
១៤.២
១៤.៣
១៥.១
១៥.២
១៥.៣
១៦
១៧.១
១៧.២
១៨
១៩
បរមរាជាទី៨ ស្រីសុរិយោពណ៌
ជ័យជេដ្ឋាទី២
ធម្មរាជាទី២ រឺរាជសំភារ ចៅពញាតូ
អង្គទងរាជា ចៅពញានូ
បរមរាជាទី១ អង្គនន់
រាមាធិបតីទី១ ចៅពញាចន្ទ
បរមរាជាទី៩ អង្គសូរ
បទុមរាជាទី២ ស្រីជ័យជេដ្ឋ
កែវហ្វាទី២ អង្គជី
ជ័យជេដ្ឋាទី៣ អង្គស៊ូ ចៅពញាសូរ
ជ័យជេដ្ឋាទី៣ អង្គស៊ូ ចៅពញាសូរ
ជ័យជេដ្ឋាទី៣ អង្គស៊ូ ចៅពញាសូរ
ជ័យជេដ្ឋាទី៣ អង្គស៊ូ ចៅពញាសូរ ជ័យជេដ្ឋាទី៣ អង្គស៊ូ ចៅពញាសូរ
អ្នកម្នាងទៃ
រាមាធិបតីទី២ អុទ័យរាជា អង្គយ៉ង
កែវហ្វាទី៣ អង្គអិម
កែវហ្វាទី៣ អង្គអិម
កែវហ្វាទី៣ អង្គអិម
ធម្មរាជាទី៣
ធម្មរាជាទី៣
ធម្មរាជាទី៣
សត្ថាទី២ អង្គជី
សត្ថាទី២ អង្គជី
សត្ថាទី២ អង្គជី
ធម្មរាជាទី៤ អង្គអិម
រាមាធិបតីទី៣ អង្គទង
រាមាធិបតីទី៣ អង្គទង
ស្រីជ័័យជេដ្ឋា អង្គស្ងួន
នរាយណ៍រាជាទី២ អទ័យរាជា អង្គនត់
១៦០៣ – ១៦១៨
១៦១៨ – ១៦២៨
១៦២៩ – ១៦៣៤
១៦៣៥ – ១៦៣៩
១៦៣៩ – ១៦៤១
១៦៤១ – ១៦៥៩
១៦៥៩ – ១៦៧២
១៦៧២ – ១៦៧៣
១៦៧៣ – ១៦៧៥
១៦៧៥ – ១៦៨៨
១៦៨៨ – ១៦៩៥
១៦៩៦ – ១៦៩៩
១៧០០ – ១៧០២
១៧០៣ – ១៧០៦
១៦៨៨ (៣ខែ)
១៦៩៥ – ១១៦៩៦
១៦៩៩ – ១៧០០
១៧១០ – ១៧២២
១៧២៩ (៧ខែ)
១៧០២ – ១៧០៣
១៧០៦ – ១៧០៩
១៧៣៨ – ១៧៤៧
១៧២២ – ១៧២៩
១៧២៩ – ១៧៣៧
១៧៤៩ រជ្ជកាលទី៣
១៧៤៧ ១ឆ្នាំ
១៧៤៧ – ១៧៤៨
១៧៥៦ – ១៧៥៧
១៧៤៩ – ១៧៥៥
១៧៥៨ – ១៧៧៥
កោះស្លាកែត ល្វាអែម
អុដុង្គ
កោះឃ្លោក
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ ទ្រនំជ្រឹង
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ
រាំងភាក់ ពោធិសាត់
អុដុង្គ
អុដុង្គ
ពោធិសាត់ អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ លង្វែក
អុដុង្គ
អុដុង្គ
អុដុង្គ
អុដុង្គ ពោធិសាត់
អុដុង្គ
អុដុង្គ
បុត្របរមរាជាទី៤
បុត្រស្ដេច១
បុត្រស្ដេច២
បុត្រស្ដេច២
បុត្រព្រះអុទ័យ
បុត្រស្ដេច២
បុត្រព្រះអុទ័យ
បុត្រស្ដេច ៥
បុត្រស្ដេច៧
បុត្រស្ដេច៧
បុត្រស្ដេច៧
បុត្រស្ដេច៧
បុត្រស្ដេច៧
បុត្រស្ដេច៧
មាតាស្ដេច១០
បុត្រស្ដេច៩
បុត្រអង្គនន់
បុត្រអង្គនន់
បុត្រអង្គនន់
បុត្រស្ដេច១០
បុត្រស្ដេច១០
បុត្រស្ដេច១០
បុត្រស្ដេច១៣
បុត្រស្ដេច១៣
បុត្រស្ដេច១៣
បុត្រស្ដេច១៤
បុត្រស្ដេច១២
បុត្រស្ដេច១២
បុត្រស្ដេច១៤
បុត្រស្ដេច១៧
Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 4, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s