ផ្ទាល់ខ្លួន


ឈ្មោះរបស់ខ្ញុំ៖ បូណា  ​​​​​​​​​​​​​    

ទីកន្លែងកំណើត៖ ស្រុកកោះធំ  ខេត្ត កណ្ដាល ​​​​​​​​​​​​    

ជាអតីតសិស្ស៖

  • បឋមសិក្សាកំពង់សំបួរ
  • អនុវិទ្យាល័យព្រែកតាដួង
  • វិទ្យាល័យកោះធំ                                                                                                                                                                                                                                        

ជាអតីតនិស្សិត៖

  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • មណ្ឌលសិក្សាបច្ចេកទេសធនាគារ

ជាអតីតគរុនិស្សិត៖ វិទ្យាស្ថានជាតិអប់រំ

ខ្ញុំសូមស្វាគមន៍ប្រិយមិត្តទាំងអស់ ដែលចូលមកកាន់គេហទំព័រនេះ…!

[rockyou id=110226749&w=426&h=320]

Advertisements
  1. សួស្តី​អ្នក​ស្រុក​កោះ​ធំ! រៀន​ចប់​វិទ្យាល័យ​នៅ​ឆ្នាំ​ណា​ដែរ? ខ្ញុំ​កំពុង​តែ​អង្គុយ​គិត​មើល​ថា​តើ​ខ្ញុំ​ធ្លាប់​ស្គាល់​អត់!

    • បាទ សួស្ដី! ឆ្នាំ២០០៤ ក្រោយកូនផ្សោត ២ឆ្នាំ។ កុំថាឡើយអង្គុយ ទោះដើរក៏បែបនឹកមិនឃើញដែរ 😛 សុខសប្បាយ?

      • មេច​ក៏​ដឹង​ថា​ក្រោយ​ខ្ញុំ​ពីរ​ឆ្នាំ? នៅ​ម្តុំ​ភូមិ​កំពង់​សំប៊ួរ​ក្រោម​មែន​ទេ? ខ្ញុំ​មាន​មិត្ត​ភក្តិ​នៅ​ណឹង​ច្រើន​ណាស់ ហើយ​ក៏​ឧស្សាហ៍​ទៅ​រត់​លេង​នៅ​វត្ត​ណឹង​ដែរ។

      • ដោយសារមានជីដូនមួយខ្ញុំរៀនចប់វិទ្យាល័យ ២០០២ ដែរ ហើយអ្នកភូមិក៏មានទៀត។ រត់លេងនៅវត្តអញ្ជឹងបានជាមិនដែលឃើញ ព្រោះខ្ញុំនៅតែភូមិ 😀 បើតាមដឹងនៅម្ដុំបឋមព្រែកថ្មីមែនទេ ?

      • ណឹង​ហើយ ខ្ញុំ​នៅ​ម្តុំ​ណឹង។ ចុះ​បង​ជីដូន​មួយ​ឈ្មោះ​អី​ដែរ?

      • មើលឈ្មោះខ្ញុំ រួចសាកទាយទៅមើល? ឥឡូវនៅពារាំង? 😛

      • ណឹង​ហើយ នៅ​រៀន។
        ត្រកូល​ ពុធ! មាន​​ពូ​ឫ​ក៏​អ៊ំ​ដែល​ជា​នាយក​សាលា​​ ឫ​គ្រូ​បង្រៀន​ទេ ?

      • ច្បាស់​ជា​មិន​ខុស​ទេ! ចឹង​បង​ប្អូន​ជីដូន​មួយ​នោះ​ឈ្មោះ ពុធ រតនា និង​​ពុធ សុដាណា (មិន​ច្បាស់​រឿង​ឈ្មោះ​គាត់​ទេ) ណឹង​ក៏​អី ? ពីរ​អ្នក​ណឹង បង​ប្អូន​ភ្លោះ។ ប្រលង​​បន្ទប់​ជា​មួយ​ខ្ញុំ​តាំង​​ពី​ថ្នាក់​ទី​៥ មក​ម្លេះ។

      • ត្រឹមត្រូវ ! មិនមែនភ្លោះទេ ពីរនាក់ហ្នឹង

      • អូ! អញ្ចឹង​ខ្ញុំ​ច្រលំ​ហើយ​ចឹង។ រតនា​ ជា​មិត្ត​ភក្ត​ខ្ញុំ ជិតស្និត​ដែរ។ តែ​ខាន​ទាក់​ទង​គ្នា​យូ​ហើយ។

      • ចុះម៉េចមិនទាក់ទងគ្នាទៅ 😀

      • អត់​មាន​អី​ទាក់​ទង​គ្នា។ និយាយ​ចឹង​មាន​អាស័យ​ដ្ឋាន​អ៊ីមែល​របស់​រតនា​អត់?

      • ឥតមានផង

      • អញ្ចឹង ពេល​ណា​ជួប​រតនា សុំ​ផ្តាំ​សួរ​សុខ​ទុក្ខ​គេ​ផង។

      • បាទ ចាំពេលណាគេមកភ្នំពេញជួបគ្នា ចាំខ្ញុំប្រាប់ឲ្យ រួចចុះប្រាប់ថាអ្នកណាទៅដើម្បីឲ្យគេដឹង?

      • ប្រាប់​ថា សុភា។ រៀន​ជាមួយ​គ្នា​តាំង​ពី​ថ្នាក់​ទី ៧ មក​ម្លេះ ហើយ​ប្រលង​​បន្ទប់​ជាមួយ​គ្នារហូត​ណឹង ព្រោះ​អី​ត្រកូល​​អក្សរ​ដូច​គ្នា។

      • បាទ បាទ ! ថ្មើរនេះ នៅទីនោះម៉ោងប៉ុន្មានហើយ? កំពុងធ្វើអ្វី? ដែលមកស្រុកអត់ហ្នឹង?

      • ពេល​នេះ​ម៉ោង​មួយ​ថ្ងៃ​ត្រង់។ កំពុង​ធ្វើ​ម្ហូប​ញ៉ាំ។ ម្ជូរ​គ្រឿង​សាច់គោ។ រឿង​ទៅ​ស្រុក​នោះ មិន​ដឹង​ជា​ពេល​ណា​ទេ។ ចាំ​រៀន​ចប់​សិន។

      • អ្ហូ! សុំហូបដែរ..ឥឡូវកំពុងរៀនកម្រិតអីដែរ ? អនុបណ្ឌិត ឬ បណ្ឌិត?

      • អស់​បាត់​ហើយ 😀

        កំពុង​តែ​រៀន​បណ្ឌិត​យ៉ាង​វេទនា ហិហិហិ

      • ចិត្តបានណាស់ទាល់តែអស់ទើបមកប្រាប់….ឯកទេសអ្វីដែរ? ប្រឹងទៅជិតអស់ថ្នាក់ហើយ 😛

      • ហិហិហិ ចិត្ត​បាន​អញ្ចឹង​យូ​ហើយ 😛

        ព័ត៌​មាន​វិទ្យា។ ណឹង​ហើយ អ្នក​រៀន​ក៏​ជិត​អស់​សក់​ដែរ

      • ហាហា ! ផ្ដោតលើអីខ្លះដែរថ្នាក់បណ្ឌិត?

      • តែមួយហ្នឹងទេ? ចុះក្រៅពីហ្នឹង

      • រៀន​​បណ្ឌិត តែ​មួយ​ណឹង​គ្រប់​គ្រាន់​​ហើយ 😀

      • ជិតចប់ឬនៅ?

      • កំពុង​តែសរសេរ​សារណា។ នៅ​មិន​ទាន់​ចប់​ទេ។

      • ប្រើភាសាកម្មវិធីណាមួយសរសេរប្រព័ន្ធហ្នឹង? ដូចជាទាក់ទងនឹង AI

      • AI អាច​ប្រើ​បាន តែ​នៅ​ចំណុច​បន្ទាប់​ពី​ការងារ​ខ្ញុំ។ ខ្ញុំ​ធ្វើ​ការ​លើ Machine Learning Theory។ មាន​លេខ​ទូរសព្ទ​របស់​រតនា​ទេ? អាច​ផ្ញើរ​អោយ​ខ្ញុំ​តាម អ៊ីមែល​បាន​ទេ? sopheaprum@gmail.com

      • ចាំខ្ញុំមើលឡើងវិញសិន ក្រែងគេប្ដូរ រួចចាំផ្ញើឲ្យ។ ក្រោយពេលចប់មកស្រុកឬអត់?

      • ទៅ! បើ​មិន​ទៅ ទៅ​នៅ​ណា​វិញ 😀

      • ក្រែងចង់នៅពារាំងរហូតណា 😀 😀

      • មិន​ចេះ​នៅ​ទេ! អត់​មាន​ប្រហុក​ ខ្ចៅ ខ្ចង​ញ៉ាំ​ផង 😀

      • អ្ហូ! នៅឃ្លាន ប្រហុក ខ្ចៅ ខ្ចង ដែរតើ ស្មានតែត្រូវមាត់ជាមួយអាហារអឺរ៉ុបទៅហើយ 😛

      • ហ៊ើយ! កាល​នៅ​ខ្មែរ​គ្រាន់​នៅ​ចេះ​ញ៉ាំ​ភីស្សា ប៊ឺហ្គ័រ​អី​ខ្លះ។ មក​ដល់​ពារាំង ឈប់​ញ៉ាំ​ ផ្តាច់ភឹង​តែម្តង។ សុខ​ចិត្ត​ញ៉ាំ​បាយ​កក ឫ​មីស្រុស​វិញ

      • ដូចតែគ្នាទេ អាចំណីបរទេសហ្នឹងមិនត្រូវមាត់សោះ បានតែម្ដងម្កាលទេ 😛 អ្ហូ ! នៅឆ្ងាញ់បាយកកដែរតើ

      • បាយ​កក​មិន​អាច​បោះ​បង់​ទេ។ វា​ជា​វិធី​មួយ​ដែល​ជួយ​​អភិវឌ្ឈន៏​វិធី​សាស្ត្រ​នែ​ការ​និយាយ។ និយាយ​ជារួម កីឡា ហ្វឹកហាត់​ថ្គាម 😆

      • បើបានក្ដាំងវិញ កាន់តែប្រសើរហើយ មិនបាច់ទៅក្លិបកីឡាទេ

      • ហាស​ហា។ នេះ​ចូល​ដល់​កំរិត Advance ហើយ

      • ក្រោយ advance ហ្នឹងហើយ គឺត្រូវ Add ធ្មេញហើយ 😛

      • 😛 😀 យ៉ាងម៉េចហើយ និយាយត្រូវពេក?

      • ត្រូវ​ម៉ាច់​ហ្មង

      • ហាហា ត្រូវថាចឹងមានរង្វាន់ឲ្យទេ?

      • បាន​បាយ​កក​មួយ​ដុំ ហិហិ

      • មានខ្ចៅខ្ចងអត់?​ ឬ មានតែបាយកកហ្នឹងទេ

      • មាន​ប្រហុក​សល់​ខ្លះ​ដែរ។ តែ​អត់​មាន​អន្លក់ 😛

      • ចាំខ្ញុំយកផ្កាកំប្លោកទៅ បានរួចមួយពេលហើយ 😀 ខានញ៉ាំផ្កាហ្នឹងយូរហើយ

  2. សុំស្គាល់ម្នាក់ផងបុរសសង្ហា ។

    • អញ្ចឹងហ៎ ! ម្ចាស់បង ស្វាគមន៍ 😀

    • ហ្នឹងវាចេះចេញមកតែពីរ ចុះបើចេញមកដប់ម្ភៃ ម្ចាស់អូនឆ្លើយទាំងអស់ដែរមែនទេ ? ចុះរាល់ថ្ងៃហ្នឹងអត់សង្ហាទេមែនទេ ?

      • ចេញមកប៉ុន្មាន ឆ្លើយតបប៉ុណ្ណឹង កុំឲ្យម្ចាស់បងអន់ចិត្តទៀត ក្រុមប្រតិកម្មរហ័ស….មិនហ៊ានអង្គុយលើចង្អេរធ្លុះគូទលើកខ្លួនឯងទេ 😀 😀

  3. សុំរាប់អានម្នាក់ផង​បុរសសង្ហា ។

    • មើលត្រង់ណា ឃើញសង្ហារម្ចាស់បង? ហើយ account wordpress ទៅណាបាត់ មិនឃើញដែលមកលេងប្អូនសោះ?

  4. ត្រូវប្រើឲមានប្រយោន៍

  5. ពេលដែលខ្ញុំបាទបានឃើញរាល់ប្លកមានការរាក់ទាក់ដាក់គ្នាយ៉ាងនេះខ្ញុំពិត
    ជាមានភាពសប្បាយរីករាយណាស់។​អ្នកទាំងអស់គ្នាសាកគិតមើលកាលពីមុនយើមិនមាន internet ប្រើទេតែឥឡូវខ្មែរយើងមានវេបសាយច្រើនដែលអាចចែករំលែកចំណេះដឹងបទពិសោធន៍គ្នាទៅវិទៅមកបានល្អណាស់។

  6. រីករាយណាស់ដែរបានចូលក្នុងប្លករបស់អ្នក។ ប៉ុន្តែមិនដឹងថាត្រូវនិយាយពីអ្វី

  7. សួស្តី សុខទុក្ខយ៉ាងណាដែរ?

  8. គ្មានការរារាំងនោះទេ បើដូច្នោះមែនម្ដេចក៏អ្នកដាក់បាន ព្យាយាមម្ដងទៀត

  9. មិត្តភក្តិខ្ញុំថា ប្លករបស់អ្នក រាំងខ្ទប់ មិនអោយដាក់វិចារ។

  10. បញ្ចេញមតិឲ្យបានច្រើន និង ជួយផ្សាយបន្ដផង

  11. បើអ្នកចង់ អោយអ្នកអានដាក់វិចារ លើប្លករបស់អ្នក អ្នកត្រូវតែ លែងឆែក៖

    -វិចារកំពុងរង់ចាំ ការសំរបសំរួល

    -អ្នកអភិបាល ត្រូវតែជានិច្ច បញ្ជាក់យល់ស្រប វិចារ

    -ម្ចាស់វិចារ ត្រូវតែមាន មួយវិចារ ដែលធ្លាប់ត្រូវបាន យល់ស្រប ពីមុនមក

    ប៉ុន្តែឆែក ៖

    -ព្យាយាមកត់ត្រា គ្រប់ប្លក ជាមួយនោះ មានអត្ថបទ តភ្ជាប់ (បន្ថយល្បឿន ការដាក់ប្រកាស។)

    -អនុញ្ញាតិ ការផ្តល់ដំណឹងតភ្ជាប់ ពីប្លកដទៃ (ការភីងត្រលប់ និង ការតាមដានត្រលប់។)

    -អនុញ្ញាតិ​ មហាជន​ដាក់វិចារ​ លើអត្ថបទ

    -គ្រប់គ្នា ដាក់វិចារ

    -ម្ចាស់វិចារ ត្រូវតែ បំពេញឈ្មោះ និង អ៊ីមែវល៍

    -មិនត្រូវបោះចោល វិចារឥតបានការ មានលើ ប្រកាសចាស់

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s