Education Exhibition at NIE ខែកក្កដា 4, 2009
Posted by Bona in 5584, ផ្ទាល់ខ្លួន.1 comment so far
| View Show | Create Your Own
| View Show | Create Your Own
សេចក្ដីជូនដំណឹង ខែមិថុនា 9, 2009
Posted by Bona in 5584.1 comment so far
អគ្គលេខាធិការអាស៊ាន៖ ការឃុំខ្លួន អ៊ុងសាន ស៊ូជី ប៉ះពាល់ដល់មុខមាត់អាស៊ាន ខែឧសភា 29, 2009
Posted by Bona in 5584.2 comments
ដោយ ម៉ៅ សុធានី
2009-05-28
លោក សុរិន្ទ ពិតសូវ៉ាន់ អគ្គលេខាធិការនៃសមាគមអាស៊ាន បានថ្លែងកាលពីថ្ងៃពុធម្សិលមិញ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅទីក្រុងភ្នំពេញថា ការឃុំខ្លួនមេដឹកនាំនៃគណបក្សប្រឆាំងនៅភូមា លោកស្រី អ៊ុងសាន ស៊ូជី គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់និងចំណាប់អារម្មណ៍រួម របស់សមាគមអាស៊ាន។
លោកស្រី អ៊ុងសាន ស៊ូជី ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីក្រសួងការងាររបស់ភូមា នាថ្ងៃទី៣០ មករា ២០០៨។
លោក ពិតសូវ៉ាន់ ថ្លែងបន្តថា សមាគមអាស៊ានមិនចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជា សមាជិកឡើយ ក៏ប៉ុន្តែនៅពេលដែលបញ្ហានោះបានធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាព ភាពជាមុខមាត់ និងជំនឿទុកចិត្តទៅលើសមាគមអាស៊ាន ដូច្នេះការព្រួយបារម្ភរបស់យើង គឺត្រូវតែលើកឡើងមកនិយាយនិងបញ្ចេញឲ្យដឹង។
សូមរំឭកថា ក្រោយកិច្ចប្រជុំ២ថ្ងៃ Asia-Europe ឬហៅកាត់ថា ASEM នៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសនៅទ្វីបអាស៊ីនិងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវសុំឲ្យរដ្ឋាភិបាលភូមាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ទោសនយោបាយភូមា ប្រមាណជាង ២០០នាក់ទៀត។
លោកស្រី អ៊ុងសាន ស៊ូជី ដែលបានត្រូវតុលាការប្រទេសភូមាធ្វើការចោទប្រកាន់ពីបទរំលោភ បញ្ញត្តិការជាប់ឃុំឃាំងនៅក្នុងផ្ទះនេះ បានញ៉ាំងឲ្យមានប្រតិកម្មជាខ្លាំងពីបណ្តាមេដឹកនាំប្រទេសជាច្រើន ក្នុងពិភពលោក ដោយបានចោទប្រកាន់រដ្ឋាភិបាលភូមាថា បាននិងកំពុងព្យាយាមរកកំហុសដាក់ទោសដើម្បីបំបិទសិទ្ធិរបស់លោកស្រី មិនឲ្យចូលរួមក្នុងការបោះឆ្នោតសកលនៅភូមា ដែលរៀបចំធ្វើនៅឆ្នាំ២០១០ខាងមុខនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង កាលពីថ្ងៃពុធម្សិលមិញនេះ លោកស្រី អ៊ុងសាន ស៊ូជី បានបន្ទោសទៅលើផ្នែកសន្តិសុខធូររលុងរបស់អាជ្ញាធរភូមា ដែលជាហេតុនាំឲ្យបុរសអាមេរិកាំងអាចហែលទឹកឆ្លងទន្លេចូលមកដល់ ផ្ទះលោកស្រីបាន ហើយថាការចាប់ឃុំខ្លួនលោកស្រី ដាក់ក្នុងពន្ធនាគារនេះ គឺជាកំហុសរបស់រដ្ឋាភិបាលយោធាភូមា។
មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ព្យាយាមបង្ហាញចៅក្រមភូមាថា ការអនុញ្ញាតឲ្យបុរសអាមេរិកាំងនោះស្នាក់នៅពីរយប់ ពុំមែនជាទង្វើខុសពីបទប្បញ្ញត្តិនៃការឃុំខ្លួន របស់លោកស្រីក្នុងផ្ទះឡើយ៕






