បណ្ណសារចំណាត់ក្រុម៖ ព័ត៌មានក្នុងប្រទេស

ចូលរួមបោះឆ្នោតទាំងអស់គ្នា !!!


ក្រដាសប្រាក់ ១០០០៛ ប្រភេទថ្មី


ក្រដាសប្រាក់នេះត្រូវបានដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ !!!

photophoto1

សេចក្តីប្រកាសព័ត៌មាន៖ស្តីពីការដាក់ឲ្យដំណើរការ “ ប្រព័ន្ធផាត់ទាត់ជាតិ ” ( National Clearing System ) ជាផ្លូវការ


Announcement

លទ្ធផលប្រឡងគ្រូបង្រៀនកម្រិតមូលដ្ឋាន ឬ គ្រូបង្រៀននៅអនុវិទ្យាល័យ


ភ្នំពេញ៖⁣ លទ្ធផលនៃការប្រឡងគ្រូបង្រៀនកម្រិតមូលដ្ឋាន ឬគ្រូបង្រៀននៅអនុវិទ្យាល័យ សម័យប្រឡងថ្ងៃទី ២៥ ខែតុលា⁣⁣ ឆ្នាំ២០១២ បានបិទ ផ្សាយជាសាធារណៈកាលពីព្រឹកមិញនេះ នៅបរិវេណ សាលាគរុកោសល្យមត្តេយ្យមជ្ឈិមរាជធានីភ្នំពេញ និង បិទផ្សាយតាមខេត្តនានានៅថ្ងៃបន្ទាប់។ តាមប្រកាសរបស់ក្រសួងអប់រំ ឆ្នាំ២០១២ នេះជ្រើសរើសចំនួន ៦០០នាក់ ទូទាំងប្រទេស ដើម្បីបានចូលរៀន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ទាំង ៦ រួមមាន៖ រាជធានីភ្នំពេញ⁣ កណ្ដាល  ព្រៃវែង  តាកែវ  បាត់ដំបង   និង កំពង់ចាម។ លទ្ធផលឆ្នាំនេះគិតជាមធ្យមក្នុងមួយបន្ទប់ ២៥នាក់ ជាប់ច្រើនបំផុត ៣ ទៅ ៤នាក់ ទាំងអ្នកជាប់ស្ថាពរ និង⁣ជាប់បម្រុង៕

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ដែលខ្ញុំនឹងបង្ហាញដូចតទៅ៖

ទិដ្ឋភាពការមើលលទ្ធផលនៃការប្រឡងគ្រូបង្រៀនកម្រិតមូលដ្ឋាន

ទិដ្ឋភាពក្នុងបរិវេណសាលាករុកោសល្យមត្តេយ្យមជ្ឈិម

ទិដ្ឋភាពការមើលលទ្ធផលនៃការប្រឡងគ្រូបង្រៀនកម្រិតមូលដ្ឋាន

ទិដ្ឋភាពការមើលលទ្ធផលនៃការប្រឡងគ្រូបង្រៀនកម្រិតមូលដ្ឋាន

ទិដ្ឋភាពការមើលលទ្ធផលនៃការប្រឡងគ្រូបង្រៀនកម្រិតមូលដ្ឋាន

លទ្ធផលបន្ទប់មួយចំនួននៃបេក្ខជនសម្រាប់មជ្ឈមណ្ឌលភូមិភាគខេត្តកណ្ដាល

លទ្ធផលបន្ទប់មួយចំនួននៃបេក្ខជនសម្រាប់មជ្ឈមណ្ឌលភូមិភាគខេត្តកំពង់ចាម

សារ​រំលែក​ទុក្ខ​របស់​អគ្គលេខាធិការ​ អ.ស.ប និង ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​មិត្ត


ខាងក្រោមនេះជាសម្រង់​សម្តី សំខាន់ៗ​ដែល​អគ្គលេខាធិការ​ អ.ស.ប​ និង មេដឹកនាំ​ប្រទេស​ជា​មិត្ត​លើក​ឡើង​ពី​គុណ សម្បត្តិ​របស់​ព្រះ​មហា​វីរក្សត្រកម្ពុជា៖

121018_05a

លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ៖

«កេរដំណែល ​របស់​អតីត​ ព្រះ​មហាក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា បន្ត​ឈាន​មុខ​ក្នុង​ដំណើរ​ការ​ផ្សះផ្សា​ជាតិ​ រួម​ទាំង​តាម​រយៈ​ការ​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​យុត្តិធម៌»។

 

 

121018_05d

លោក ហ៊ូ ជីនតាវ ប្រធានាធិបតី​នៃ​ប្រទេស​ចិន៖

«ការ​ចូល​ព្រះទិវង្គត​របស់​ព្រះករុណា​ព្រះវររាជ​បិតា​ គឺជា​ការ​បាត់​បង់​ដ៏​ធំធេង​របស់​ប្រជាជន​កម្ពុជា​។ ព្រះករុណា​មហាវីរក្សត្រ គឺជា​មហា​មិត្ត​របស់​ប្រជាជន​ចិន។ ព្រះករុណា តែងតែ​បាន​ប្តេជ្ញា​បង្កើន​មិត្តភាព​រវាង​ប្រជាជន​ចិន-កម្ពុជា និង​បាន​ជំរុញ​មិត្តភាព​នេះ ឲ្យ​បាន​ជិត​ស្និទ្ធ​ថែម​ទៀត​រវាង​ថ្នាក់​ដឹក​នាំ​ចិន​ជាច្រើន​ជំនាន់​កន្លង ​ មក»។

 

លោក Vladimir Putin ប្រធានាធិបតី​នៃសហព័ន្ធរុស្ស៊ី៖

«ព្រះនាម ​នរោត្តម​សីហនុ​ បានដក់ជាប់នៅក្នុងយុគសម័យប្រវត្តិសាស្ដ្រ​កម្ពុជាទាំងមូល។​ព្រះអង្គ​ត្រូវបានចងចាំជានិច្ច​នៅក្នុង​ប្រទេស​រុស្ស៊ីថាជាមហាវីរក្សត្រដែលបាន​គាំទ្រដ៏ស្មោះ​ស្ម័គ​ជាទី​បំផុត​ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការប្រកប​ដោយ​ផ្លែផ្កា រវាង​ប្រទេស​យើងទាំងពីរ។​ ខ្ញុំសូម​ចូលរួម​រំលែក​ទុក្ខ​ដ៏ស្មោះស្ម័គជាមួយព្រះអង្គ​ និង ព្រះរាជវង្សានុវង្ស​ ព្រមទាំង​ប្រជាជន​កម្ពុជាទាំងមូល សូមមានសេចក្ដីក្លាហានក្នុងពេលដ៏លំបាកនេះ»។

 

121018_05b

លោកស្រីVictoria Nuland អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក៖

«សហរដ្ឋ ​អាមេរិក សូម​សម្តែង​នូវ​សមាន​ចិត្ត​ចំពោះ​ការ​សោយទិវង្គត​របស់​ព្រះករុណា ព្រះវររាជ​បិតា ព្រះបាទ​នរោត្តម​សីហនុ នៃ​ប្រទេស​កម្ពុជា។ យើង​សូម​ថ្វាយ​នូវ​ការ​ចូលរួម​រំលែក​ព្រះ​បរម​មរណ​ទុក្ខ​ចំពោះ​ព្រះ​ មហាក្សត្រ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ…ចំពោះ​ការ​បាត់បង់​នេះ»។

 

 

121018_05c

លោក ផាម ប៊ិញមិញ រដ្ឋ​មន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម៖

«ប្រជាជន​វៀតណាម ជានិច្ច​កាល តែង​ចង​ចាំ​ក្នុង​ដួង​ចិត្ត​ និង​វាយ​តម្លៃ​យ៉ាង​ខ្ពង់​ខ្ពស់​ចំពោះ​ការ​គាំទ្រ​និង​ការ​រួម​ចំណែក​របស់​ អតីត​ព្រះ​មហាក្សត្រ នរោត្តម​ សីហនុ ពី​អតីត​កាល​ក្នុង​បុព្វ​ហេតុ​តស៊ូជាតិ​ដើម្បី​ឯករាជ្យ និង​ឯកភាព​ទឹក​ដី​ របស់​ប្រជាជន​វៀតណាម​ក៏​ដូច​ជា​បុព្វហេតុ​កសាង​ និង​ការពារ​ជាតិ​នាពេល​បច្ចុប្បន្ន»។

 

121018_05e

លោក ណូដា យ៉ូស៊ីហ៊ីកូ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ជប៉ុន៖

«ព្រះអង្គ ​បាន​សាង​គ្រឹះ​នៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ សម្រាប់​អនាគត ដោយ​បាន​ធ្វើ​ព្រះរាជ​បូនីយកិច្ច ដូច​ជា​ការ​យាង​មក​បំពេញ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ជប៉ុន​ ឆ្នាំ​១៩៥៥ ហើយ​បាន​យល់​ដឹង​ជ្រាល​ជ្រៅ​ជាទី​បំផុត​អំពី​វិភាគ​ទាន​របស់​ប្រទេស​ជប៉ុន​ ក្នុង​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​នៅ​ប្រទេស​កម្ពុជា»។

 

121018_05f

ព្រះ​បាទ​ភូមិ​បុល អាឌុល​យ៉ាដេត ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​ថៃ៖

«ខ្ញុំ ​ព្រះ​ករុណា សូម​ចូលរួម​ជាមួយ​ព្រះករុណា​ថ្លៃ​វិសេស​ ក៏​ដូច​ជា​សមាជិក​ព្រះរាជ​វង្សានុវង្ស និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នូវ​អារម្មណ៍​ក្តុកក្តួល​ និង​សូម​ថ្វាយ​នូវ​សមាន​ចិត្ត​និង​មរណទុក្ខ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ ការ ​បាត់​បង់​ដ៏​ធំ​ធេង​របស់​ប្រទេស​និង​ប្រជាជន​[កម្ពុជា]»។

 

 

121018_05g

លោក​ជំទាវ យីងឡាក់់ ស៊ីណាវ៉ាត់ នាយក​រដ្ឋ​មន្ត្រី​ថៃ ៖

«ភាព​ជា​អ្នក ដឹក​នាំ​ដ៏​វិសាមញ្ញ ភាព​ក្លៀវក្លា និង​ព្រះរាជ​បញ្ញា​ញាណ​របស់​ព្រះអង្គ គឺ​ជា​គំរូ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​ដ៏​សំខាន់​បំផុត​ក្នុង​ ការ ដឹក​នាំ​ប្រទេស​កម្ពុជា​…។ ការ​លះបង់​របស់​ព្រះអង្គ ដើម្បី​សុខ​សន្តិភាព​ ស្ថិរភាព និង​រួបរួម​ក្នុង​តំបន់ និង​លើស​ពី​នេះ​ទៀត​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រូវ​បាន​ទទួល​ស្គាល់​ ជា​មេដឹកនាំ​អន្តរជាតិ»។

 

121018_05h

បណ្ឌិត ស៊ូស៊ីឡូ បាំបាំង យូដូយ៉ូណូ ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ៖

«យើង ចងចាំ​នូវ​ការ​រួម​ចំណែក​ដ៏​ធំធេង​របស់​ព្រះអង្គ​ជានិច្ច​កាល​ ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​សន្តិភាព​តំបន់ វិបុល​ភាព​និង​ចំពោះ​ការ​ពង្រឹង​សាមគ្គីភាព ក្នុង​ចំណោម​ប្រជាជាតិ​កំពុង​អភិវឌ្ឍន៍»។

 

 

121018_05i

លោក លី ស៊ានឡុង នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​សិង្ហបុរី ៖

«ព្រះ​ករុណា ព្រះ​មហាវីរក្សត្រ ជា​រដ្ឋ​បុរស​ដែល​មាន​ក្តី​មេត្តា​ករុណា ដែល​ប្រឹងប្រែង​មិន​ចេះ​នឿយហត់ ដើម្បី​នាំ​មក​នូវ​សន្តិភាព​ និង​វិបុលភាព​ជូន​ប្រជាជន​កម្ពុជា។ យើង​នឹង​ចងចាំ​ដោយ​ដឹង​គុណ​ថា កម្ពុជា​ជា​ប្រទេស​ទីមួយ​ដែល​ទទួល​ស្គាល់​សាធារណរដ្ឋ​ថ្មី​របស់​យើង​ ក្នុង​ពេល​សិង្ហបុរី​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៦៥»។

 

121018_05j

លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង៖

«ជា ​ស្ថាបនិក នៃ​ឯករាជ្យ​កម្ពុជា ជា​អ្នក​ការពារ​ប្រទេស​ដោយ​មិន​ចេះ​នឿយ​ហត់​លើ​ឆាក​អន្តរជាតិ​ សម្រាប់​មនុស្ស​ភាគ​ច្រើន ព្រះអង្គ​ជា​និមិត្ត​រូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើក​តម្កើង​នូវ​សមភាព​និង ​ ការពារ​អធិបតេយ្យភាព​នៃ​ប្រជាជាតិ​នានា»។

 

 

121018_05k

លោក ឆូ យ៉ុងរីម នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ៖

«ព្រះករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ ជាអ្នក​នយោបាយ​ដ៏​ឆ្នើម​…និង​ជា​មិត្តភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​ប្រជាជន​ យើង​ ដែល​បាន​រួម​វិភាគទាន​ យ៉ាង​ធំធេង​ ក្នុង​ការ​រីក​ចម្រើន​ទំនាក់​ទំនង​មិត្តភាព​ និង​សហ​ប្រតិបត្តិការ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ កូរ៉េ កម្ពុជា»។

 

 

121018_05l

លោក Md Zillur Rahman ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដែស ៖

«តាង​នាម​ប្រជាជន​បង់ក្លាដែស និង​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ និង​សមាន​ចិត្ត​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​រាជវង្សានុវង្ស​និង​ប្រជាជន​កម្ពុជា។  យើង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​ព្រះវិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ ទ្រង់​ឆាប់​បាន​យាង​ចាប់​បដិសន្ធិ ក្នុង​ព្រះ​បរមសុគតិភព កុំបី​ឃ្លៀង​ឃ្លាត​ឡើយ»។

 

 

121018_05m

លោក Raul Castro Ruz ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និង​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​គុយ​បា ៖

«ទូល​បង្គំ​យើង​ខ្ញុំ​មាន​សេចក្តី​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ ដោយ​បាន​ដឹង​ថា ព្រះ​ករុណា​ព្រះបិតា នរោត្តម​ សីហនុ​ បាន​សោយ​ទិវង្គត ដែល​ព្រះអង្គ​ជា​មហាមិត្ត​របស់​ប្រជា​ជន​គុយបា»។

 

 

121018_05n

ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ប្រ៊ុយណេ ៖

«ព្រះវររាជ បិតា​ជា​បុរស​ដ៏​ឆ្នើម​ ដែល​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជាច្រើន​ និង​បាន​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​និង​ការ​អភិវឌ្ឍ​ព្រះរាជា​ណាចក្រ​កម្ពុជា»។

 

 

 

អត្ថបទទាក់ទង៖

ប្រភព៖ដកស្រង់ពី TVK និង POSTKHMER

មរណទុក្ខ របស់ប្រជាជាតិកម្ពុជា ចំពោះព្រះវររាជបិតាឯករាជ្យជាតិ


 

ទិដ្ឋភាព​នៃ​ការ​ដង្ហែ​ព្រះ​បរម​សព​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ


ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ​បាន​សោយទិវង្គត​កាល​ពី​វេលា​ម៉ោង១ និង២០នាទី​រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​មន្ទីរ​ពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ បរម​សព​របស់​ព្រះអង្គ​ត្រូវ​បាន​យាង​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​នៅ​វេលា​ ម៉ោង១១​ព្រឹក​ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១២ ហើយ​បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​នៅ​វេលា​ម៉ោង២ និង៤៥​នាទី​រសៀល។

ចុចដើម្បីមើលបន្ថែម

ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ​


​ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​

ការសិក្សា​

​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (​វៀតណាម​ខាងត្បូង​)​។​

​នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ (Saumur) ប្រទេស​បារាំង​។​

​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​១

 

​នៅ​ខែមេសា ឆ្នាំ​១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បានដាក់​រាជ្យ​ថ្វាយ​ព្រះបិតា​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​១៩៥៥។​

​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​២

​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២៤ កញ្ញា ១៩៩៣ ហើយ​ទ្រង់​បានដាក់​រាជ្យ​វិញ​នៅ​ថ្ងៃទី​០៧ ខែ តុលា ឆ្នាំ ២០០៤​។ ក្រោយពី​ការដាក់រាជ្យ ព្រះអង្គ​ត្រូវបាន​គេ​ថ្វាយ​ព្រះនាម​ថា ព្រះមហាវីរក្សត្រ ។​

​ព្រះរាជ​បូជនីយកិច្ច​

​ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជាដាច់ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុងពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង​។​

​ឆ្នាំ​១៩៤៩ ព្រះអង្គ​បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ ព្រះរាជ​អាណាចក្រ​កម្ពុជា​។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។​

​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ​។​

​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​ ។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វីរបុរស​ជាតិ – ព្រះបិតា​ឯករាជ្យ​ជាតិ​”​។​

​ថ្ងៃទី​១៥ មិថុនា ១៩៥២ ព្រះបាទ​នរោត្តម​សីហនុ​វរ្ម័ន ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរ​ជូន​ជាតិ មាតុភូមិ​ឲ្យ​បាន​ដាច់ខាត​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ក្នុងពេលនោះ ដោយមាន​សហការី​ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង​ក្នុង​ខែកុម្ភៈ​១៩៥៣​។ នៅ​ទីនោះ ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ជូន​លោក វ៉ាំ​ង​សង់​អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ចំនួន​៣​លើក​៖

លើក​ទី​១ ថ្ងៃទី ៥ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​
លើក​ទី​២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដែរ​
លើក​ទី​៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ​។​

ដោយ​រដ្ឋាភិបាល​បារាំង​ពុំមាន​អើពើ​អ្វី​នឹង​សំណើ​នោះ ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​យាង​ទៅធ្វើ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ​ នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក​ទៀត​។​

​នៅ​កាណាដា ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ ទ្រង់​បាន​ថ្លែង​ទៅ​ពួក​អ្នកសារព័ត៌មាន​ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ពីរ​ ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា និង​ប្រទេស​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី ក្នុង​ឥណ្ឌូចិន​៖

​ទី​១ គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុំ​មុយ​នី​ស​
​ទី​២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​លើ​បញ្ហា​នេះ ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវការ​របប​កុំ​មុយ​នី​ស​ទេ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​សុទ្ធ​តែមាន​ដីធ្លី​ជា​កម្មសិទ្ធិ សម្រាប់​បង្កបង្កើនផល​របស់ខ្លួន​។ បញ្ហា​ដែល​គេ​ចង់បាន​នោះ​គឺ ឯករាជ្យ​បរិបូរ​សម្រាប់​ប្រទេសជាតិ​។ ចំណែក​ពួក​កុំ​មុយ​នី​ស គេ​មើលឃើញថា​ប្រទេស​កម្ពុជា ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ​។​

​នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​ មួយ​ឈ្មោះ ញូវយ៉ក​ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី​១​របស់គេ នៅ​ថ្ងៃទី ១៩ មេសា ១៩៥៣ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល​។ ខ្លឹមសារ​គឺ “… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​ទេនោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាងពិត​ប្រាកដ គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួក​កុំ​មុយ​នី​ស​”​។ ក្នុងករណី​មានការ​គំរាមកំហែង ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា “​ពួក​បារាំង​ទាំងអស់​ដែល​នៅក្នុង​ស្រុក​ខ្មែរ នឹងត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិតចុងក្រោយ​របស់​ពួកគេ​នឹង​មកដល់ … “​។​

​ព្រះ​បញ្ញាញាណ​ខាងលើនេះ បានធ្វើ​ឲ្យ​មតិ​សកលលោក ពិសេស​លោកខាងលិច តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរ​នៃ​រាជាណាចក្រ​កម្ពុជា​។​

(​ដកស្រង់​ពី​គេហទំព័រ វិ​គី​ភី​ឌា​)​

តាមដាន

Get every new post delivered to your Inbox.

Join 64 other followers

%d bloggers like this: